
ហុងស៊ុយឆ្នាំ២០២១! វត្ថុនាំលាភសំណាងទាំង៥ ដែលអ្នកគួរដាក់តាំងក្នុងផ្ទះ ដើម្បីបង្កើនរឿងល្អៗ និងនាំលាភ សុភមង្គល
ក្នុងឆ្នាំ២០២១នេះយើងក៏គួរតែមានអ្វីថ្មីៗ និងមានវត្ថុនាំលាភសំណាងយ៉ាងច្រើនចូលផ្ទះ ជាពិសេសគឺ ការដាក់តាំងរូបសំណាកដើម្បីបង្កើនលាភ ទាក់ទាញទ្រព្យសំណាងចូលដល់ក្រុមគ្រួសាររបស់អ្នក។ ១. រូបសំណាកក្របីហុងស៊ុយ រូបចម្លាក់ក្របី គឺជារូបចម្លាក់តំណាងឱ្យឆ្នាំតាន់ស៊ូ ២០២១ ។ រូបសំណាកហុងស៊ុយក្របីគឺជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងសំណាង ភាពស្មោះត្រង់ ការទទួលខុសត្រូវ។ លើសពីនេះ គេជឿថារូបសំណាកក្របីហុងស៊ុយនៅផ្ទះ ឬនៅកន្លែងធ្វើការនឹងនាំមកនូវសំណាងល្អ និងរបស់ល្អ ៗ ដល់សមាជិកគ្រួសារ។ អ្នកគួរដាក់រូបសំណាកក្របីហុងស៊ុយនៅក្នុងបន្ទប់ទទួលភ្ញៀវ ដោយបែរមុខទៅមាត់ទ្វារទិសខាងពាយព្យនៃផ្ទះ។ ២. រូបសំណាកតាម៉ីឡឹ ញញឹម រូបសំណាកតាម៉ីឡឹញញឹមដោយទឹកមុខសប្បាយរីករាយ គឺជានិមិត្តរូបនៃភាពសុខដុម និងសុភមង្គល។ រូបសំណាកនេះនាំមកនូវទ្រព្យសម្បត្តិ លុយកាក់ និងអាយុវែង។…



