វត្ថុ៥យ៉ាង ទោះចាស់ ឬខូចក៏ដោយ ក៏មិនអាចបោះចោលក្នុងធុងសំរាមបានឡើយ ប្រយ័ត្នបង់លាភសំណាង

3
ការផ្សាយពាណិជ្ជកម្ម

យោងទៅតាមក្បួនហុងស៊ុយ ការបោះរបស់ទាំងនេះចោលក្នុងធុងសំរាម គឺបង្ហាញថាដូចម្ចាស់បានបោះចោលនូវសំណាង និងលាភខ្លួនឯងចោលអ៊ីចឹងដែរ។

១. កញ្ចក់បែក ឬខូច

Shutterstock_616847759 Min Scaled

ការផ្សាយពាណិជ្ជកម្ម

យោងទៅតាមក្បួនហុងស៊ុយ កញ្ចក់មានសមត្ថភាពរក្សាទុករូបភាពដែលជាផ្នែកមួយនៃព្រលឹងរបស់អ្នកដែលបានមើលវាជាប្រចាំ។ ប្រសិនបើអ្នកបំបែកកញ្ចក់ដោយចៃដន្យ ម្ចាស់ផ្ទះមិនគួរបោះចោលវាតាមអំពើចិត្តទេ។ នេះត្រូវបានចាត់ទុកថាជាការមិនគោរពដល់ព្រលឹងរបស់ខ្លួនឯង។

ការចោលកញ្ចក់ដែលខូចនៅក្នុងធុងសំរាម ក៏នឹងបញ្ចេញថាមពលអវិជ្ជមានផងដែរ ដែលជះឥទ្ធិពលដល់សមាជិកគ្រួសារ។ នៅពេលកញ្ចក់បែក អ្នកគួរតែខ្ចប់វានៅក្នុងថង់បិទជិត ហើយកប់វានៅក្នុងដី ឬបោះចោលទៅក្នុងកន្លែងចាក់សំរាមសាធារណៈ។

ការផ្សាយពាណិជ្ជកម្ម

២. ចានបែក ឬខូច

Screen Shot 2020 11 15 At 3.36.10 PM

ចានដែលបែក គឺជាច្រកនៃការបំបែកទំនាក់ទំនងដែលមានហានិភ័យនៃការបែកបាក់ និងការបាត់បង់ប្រាក់កាស។ នេះក៏ជារបស់មួយដែលមិនគួរបោះចោលក្នុងធុងសំរាមដែរ។ មនុស្សវ័យចំណាស់តែងតែប្រើចានដែលបាក់បែកដើម្បីកប់ ឬបោះចោលទៅក្នុងបាតទន្លេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទបច្ចុប្បន្ន អ្នកគួរតែដាក់វានៅក្នុងកន្លែងចាក់សំរាមឆ្ងាយពីផ្ទះ។

ការផ្សាយពាណិជ្ជកម្ម

៣. កាបូបលុយ

The Old Wallet_sm

មនុស្សជាច្រើនជឿថាកាបូបនោះចាស់ហើយ គួរតែត្រូវបោះចោលទៅក្នុងធុងសំរាមជានិច្ច មិនត្រូវរក្សាទុកឡើយ។ ទោះជាយ៉ាងណាក៏ដោយ កាបូបគឺជាវត្ថុតំណាងឱ្យទ្រព្យសម្បត្តិដែលភ្ជាប់ជាមួយអ្នកប្រើប្រាស់។ ដូច្នេះការបោះកាបូបដាក់ក្នុងធុងសំរាម គឺប្រៀបបោះអ្នកកំពុងតែចោលទ្រព្យសម្បត្តិរបស់អ្នកដោយផ្ទាល់នាំមកនូវសំណាងអាក្រក់ទាំងលុយ និងហិរញ្ញវត្ថុ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះនៅពេលផ្លាស់ប្តូរកាបូបថ្មី ឬឃើញថាកាបូបចាស់លែងមានសំណាងទៀត សូមបាចវាចូលទៅក្នុងកាបូបហើយកប់ក្នុងដីវិញប្រសើរជាង។

៤. សម្លៀកបំពាក់

IMG_2500

ការផ្សាយពាណិជ្ជកម្ម

ដូចជាកាបូបដែរ សម្លៀកបំពាក់គឺជាឯកសារភ្ជាប់ជាមួយអ្នកប្រើប្រាស់ដែលត្រូវបានប្រើដើម្បីការពាររាងកាយ និងសម្រស់។ ប្រសិនបើអ្នកបោះចោលពួកវាដោយមិនគិតខ្វល់ គឺប្រៀបដូចជាអ្នកបោះខ្លួនអ្នកចេញពីទីនោះ វាងាយនឹងមានសំណាងមិនល្អ។

លើសពីនេះទៀតការបោះសម្លៀកបំពាក់ចោលក្នុងធុងសំរាម នឹងបង្កើនបរិមាណសំរាមដែលបង្កឱ្យមានការបំពុលបរិស្ថាន។ ហេតុដូច្នេះអ្នកមិនគួរបោះចោលសម្លៀកបំពាក់ចាស់ៗទេ តែត្រូវតម្រៀបវា​ហើយរក្សាទុកទៅផ្នែកណាមួយ។

ការផ្សាយពាណិជ្ជកម្ម

៥. រូបថត

Unnamed
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបថតនីមួយៗគឺជាការចងចាំ។ ប្រសិនបើបោះបង់ចោលវានឹងបណ្តាលឱ្យមានការធ្លាក់ចុះខាងផ្លូវចិត្តដោយមានសំណាងអាក្រក់ជាច្រើន។ ហេតុដូច្នេះហើយ រូបថតចាស់ៗគួរតែត្រូវបានគេបោះចោលហើយទុកនៅកន្លែងដែលអាថ៌កំបាំង ដូចជាបន្ទប់ទុកសម្ភារជាដើម៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម