
កុំខ្មាសអៀន! ស្ត្រីដែលមានផ្នែក ៣ នេះកាន់តែធាត់ តាមក្បួនគឺកាន់តែមានលាភចូល
ស្រ្តីដែលចាប់ផ្តើមឡើងទម្ងន់នៅផ្នែកទាំង ៣ ខាងក្រោមនេះ តាមក្បួនគឺជាកន្លែងបើកទ្វារប្រាក់ កើបលាភចូលមកក្នុងជីវិតទៅវិញទេ ដូច្នេះសូមកុំមានការខ្មាសអៀនគិតថាមិនស្អាតអី៖ ៣) មុខមូលថ្ពាល់ធំ ស្រ្តីដែលមានមុខមូល ថ្ពាល់ធំ និងចង្កាឡើងបឿ សូមកុំបង្អាប់ខ្លួនឯង តាមពិតទៅវាបង្ហាញពីសំណាងល្អដែលនឹងចូលមានដល់ក្រុមគ្រួសារអ្នកទៅវិញទេ។ វាគួរតែជាសេចក្តីអំណរ ដែលអ្នកទទួលបាន។ ជាងនេះ តាមក្បួននរវិទ្យា មុខមូល ថ្ពាល់ពេញ កបឿ វាក៏ជាសញ្ញាបង្ហាញពីជោគជ័យខាងមុខក្នុងអាជីពផងដែរ ដែលងាយឲ្យអ្នកទទួលបានការអភិវឌ្ឍផ្នែកទ្រព្យជោគជ័យយ៉ាងឆាប់រហ័ស។ ២) ចង្កេះឡើងសាច់ ចង្កេះជាផ្នែកកំណប់ទ្រព្យនិងភ័ព្វសំណាងមនុស្ស ហើយជាទូទៅវាត្រូវបានគេបង្ហាញថា ប្រសិនចង្កេះតូច គឺលុយមិនសូវមូលទេ តែបើចង្កេះពេញសាច់ល្អ នោះគឺត្រៀមនឹងទទួលបានលាភធំមកក្នុងជីវិតទៅ។ ទន្ទឹមនេះ អ្នកក៏នឹងទទួលបានពរជ័យ…




















