ស្រ្តី​ដែល​មាន​ទម្រង់​ពិសេស ៤ នេះ​លើ​ដៃ ដូច​សល់​ពរជ័យ​ពី​ជាតិ​មុន ចាស់​ទៅ​ដឹង​តែ​រស់​ស្រួល

Fff
ការផ្សាយពាណិជ្ជកម្ម

យោង​តាម​នរវិទ្យា​បង្ហាញ​ថា ស្រ្តី​ដែល​មាន​លក្ខណៈ​ពិសេស​ទាំង ៤ នៅ​លើ​ដៃ​របស់​ពួក​នាង​ដូច​បង្ហាញ​ខាង​ក្រោម គឺ​ជា​ស្រ្តី​ដែល​ដូច​សល់​ពរជ័យ​ពី​ជាតិ​មុន ហើយ​ងាយ​នឹង​អាច​ទទួល​បាន​ជីវិត​ពេញលេញ រស់នៅ​ដោយ​សុខសាន្ត​ពេល​ចាស់​ទៅ៖

៤) ដៃ​ទន់

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្រ្តី​ដែល​មាន​ដៃ​ទន់ គឺ​ជា​សញ្ញា​មួយ​នៃ​មនុស្ស​ដែល​មាន​ជីវិត​ពេញលេញ ដោយ​មិន​ចាំ​បាច់​ហត់នឿយ​ច្រើន ធ្វើ​ការ​ច្រើន​ពេក​ទេ ក៏​សល់​លុយ​ចាយ​ពេញ​ដៃ​ដែរ។ ពួក​គេ​ក៏​រមែង​ជា​មនុស្ស​ដែល​មាន​ទិសដៅ​ច្បាស់លាស់ មិន​ថា​តែ​ក្នុង​រឿង​ស្នេហា ឬ​ការងារ ហើយ​អាច​ទទួល​បាន​ការ​សាទរ​ជា​រឿយៗ​ពី​មនុស្ស​ជុំវិញ​ខ្លួន។

៣) បាត​ដៃ​មាន​ពណ៌​ផ្កាឈូក

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​ដែល​មាន​បាត​ដៃ​ពណ៌​ក្រហម​ ផ្កា​ឈូក​រលោង ជា​ធម្មតា​ ជា​មនុស្ស​សុចរិត ចូលចិត្ត​ជួយ​យក​អាសា​អ្នក​ដទៃ​ជុំវិញ​ខ្លួន។ មនុស្ស​នេះ​ប្រសិន​ជួប​ការ​លំបាក ឬ​ឧបសគ្គ​ក្នុង​ជីវិត ក៏​មិន​ជួប​យូរ​ដែរ ហើយ​រមែង​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​នរណា​ម្នាក់ ដែល​រំលេច​មក​ជួយ​ពួក​គេ​ជា​រឿយៗ។

មនុស្ស​ស្រី​ដែល​មាន​បាត​ដៃ​ពណ៌​ក្រហម​ភ្លឺ​ចាំង ក៏​ជា​មនុស្ស​ដែល​មាន​រាសី​ខ្ពស់​ក្នុង​អាជីព​ការងារ ការ​រកស៊ី ហើយ​បើ​រឿងរ៉ាវ​ស្នេហា ក៏​ជួប​បញ្ហា​តិចតួច​បំផុត​ដែរ។ ក្នុង​ក្រុម​គ្រួសារ​ក៏​រមែង​មាន​សុខដុមរមនា ហើយ​ពរជ័យ​ក៏​ឆ្លង​ដល់​កូន​ដល់​ចៅ​ត​ជំនាន់។

ការផ្សាយពាណិជ្ជកម្ម

២) ម្រាម​ដៃ​ចង្អុល​វែង​ជាង​ម្រាម​ដៃ​នាង

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិន​ស្រ្តី​នោះ​មាន​ម្រាម​ដៃ​ចង្អុល វែង​ជាង​ម្រាម​ដៃ​នាង ជា​ធម្មតា​រូបរាង​សម្រស់​របស់​នាង​សាមញ្ញ​ទេ តែ​បុគ្គល​នេះ ធ្វើ​ការ​រហ័សរហួស សម្រេច​ចិត្ត​ដោយ​មិន​ស្ទាក់ស្ទើរ​ទេ ក្រោយ​ឆ្លង​កាត់​ការ​គិត​យ៉ាង​ល្អិតល្អន់​ហើយ។ ជាមួយ​នឹង​ទេពកោសល្យ​ដែល​ពួក​គេ​មាន ក៏​រមែង​ជួយ​ឲ្យ​ពួក​គេ​អាច​កសាង​ជីវិត​ដ៏​ពេញលេញ​ពេល​ចាស់​ទៅ។

ការផ្សាយពាណិជ្ជកម្ម

១) ខ្សែ​បន្ទាត់​ជួរ​ខាង​លើ វែង គ្មាន​ដែន​កំណត់

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិន​ជា​ខ្សែ​បន្ទាត់​នៃ​បាត​ដៃ​ជួរ​ខាង​លើ មាន​ប្រវែង​វែង​ដល់​បញ្ចប់​ដល់​គល់​ម្រាម​ដៃ នោះ​រមែង​ជា​ស្រ្តី ដែល​មិន​សូវ​មាន​ទុក្ខ រាសី​ខ្ពស់​ត្រដែត​ជាប់​ជានិច្ច ហើយ​រមែង​តែងតែ​បាន​ជួប​ស្វាមី​ល្អ​ក្នុង​ជីវិត។

ការផ្សាយពាណិជ្ជកម្ម

ក្រោយ​រៀបការ​រួច ស្រ្តី​នេះ នឹង​អាច​បង្កើត​ក្រុម​គ្រួសារ​ដ៏​រឹងមាំ ហើយ​អាច​ជួយ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នាង​ទទួល​បាន​ជោគជ័យ និង​កាន់​តែ​រឹងមាំ​ដូច​នាង​ថែម​ទៀត​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម