ទស្សន៍ទាយ

តាមក្បួនហុងស៊ុយ កុំដាក់រូបថតអាពាហ៍ពិពាហ៍នៅទីតាំង ៣ នេះ ព្រោះអាចនាំឲ្យគ្រួសារបែកបាក់
សង្គម

តាមក្បួនហុងស៊ុយ កុំដាក់រូបថតអាពាហ៍ពិពាហ៍នៅទីតាំង ៣ នេះ ព្រោះអាចនាំឲ្យគ្រួសារបែកបាក់

នៅពេលដែលអ្នកដាក់តាំងឬព្យួររូបថតអាពាហ៍ពិពាហ៍ក៏ត្រូវតែជ្រើសរើសទីតាំងឲ្យបានល្អផងដែរ ព្រោះតាមក្បួនហុងស៊ុយ មិនមែនឲ្យអ្នកចេះដាក់បាននោះទេ ពោលទីតាំងខ្លះអាចនាំផលមិនល្អនាំឲ្យគ្រួសារឈានដល់ការបែកបាក់។ ខាងក្រោមយើងបង្ហាញទីតាំង ៣ ដែលអ្នកត្រូវជៀសវាង៖ ៣) កុំព្យួររូបថតនៅលើក្បាលដំណេក តាមក្បួនហុងស៊ុយ ការព្យួររូបថតនៅទីតាំងខាងលើក្បាលគ្រែ គឺរមែងនាំឲ្យម្ចាស់ផ្ទះឬប្តីប្រពន្ធ មានអារម្មណ៍ភ័យខ្លាច គេងលក់មិនស្កប់ស្កល់ ហើយយូរទៅងាយនឹងធ្វើឲ្យចំណងស្នេហ៍អ្នកមានភាពល្អក់កករនឹងគ្នា ឈានទៅដល់ផ្លូវបែក។ បើតាមក្បួនវិទ្យាសាស្ត្រ ក៏វាមិនល្អដែរ ព្រោះដាក់នៅលើក្បាលគ្រែ វាអាចនឹងធ្លាក់មកចំខ្លួនឬក្បាលអ្នក នាំឲ្យបង្កជាគ្រោះថ្នាក់ ដូច្នេះហើយទីតាំងនេះគួរតែជៀសជាដាច់ខាត។ ២) ព្យួររូបថតរបស់អ្នកទល់មុខកញ្ចក់ កុំព្យួររូបថតដែលដាក់ទៅចូលចំណាំងក្នុងកញ្ចក់ ឬដាក់ពីទល់មុខកញ្ចក់ឲ្យសោះ។ តាមក្បួនក៏រមែងនាំសំណាងមិនល្អដល់ដៃគូទាំងសងខាង ព្រោះជាការកាត់ផ្តាច់រវាងធាតុ Yin និង Yang។ ទន្ទឹមគ្នានោះអាចធ្វើឲ្យមានអ្នកទីបីចូលមកបំបែកបំបាក់ចំណងស្នេហ៍អ្នកបានយ៉ាងងាយ។…

ច្បាស់ណាស់! ជ្រើសរើសយកព្រះអាទិត្យមួយដើម្បីស្គាល់ពីខ្លួនឯងឲ្យកាន់តែច្បាស់
Inspiration

ច្បាស់ណាស់! ជ្រើសរើសយកព្រះអាទិត្យមួយដើម្បីស្គាល់ពីខ្លួនឯងឲ្យកាន់តែច្បាស់

ព្រះអាទិត្យទី១ ប្រសិនបើអ្នករើសយកព្រះអាទិត្យទី១ អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិតនិងមានភាពលេចធ្លោ។ ភាពច្នៃប្រឌិតរបស់អ្នកបានរុញច្រានអ្នកឲ្យជម្នះទៅលើរាល់ឧបសគ្គដែលអ្នកត្រូវឆ្លងកាត់ហើយថែមទាំងដឹកនាំអ្នកទៅរកភាពជោគជ័យថែមទៀតផង។ ព្រះអាទិត្យទី២ ប្រសិនបើអ្នករើសយកព្រះអាទិត្យទី២ អ្នកគឺជាមនុស្សដែលមានភាពអត់ធ្មត់និងពូកែតស៊ូ។ លក្ខណៈពិសេសរបស់អ្នកគឺថាអ្នកមិនបោះបង់ចោលគោលដៅមួយងាយៗឡើយ អ្នកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ព្រះអាទិត្យទី៣ ប្រសិនបើអ្នករើសយកព្រះអាទិត្យទី៣ អ្នកគឺជាមនុស្សដែលមានភាពស្រមើស្រម៉ៃនិងមានភាពមហិច្ចតាខ្ពស់។ អ្នកមានគោលដៅច្បាស់លាស់និងមានសម្ថភាពដើម្បីឈានទៅរកគោលដៅទាំងនោះ៕

ទុក្ខព្រួយមិនចេះចប់ មិនចេះហើយ! ចូររើសយកដបមួយដែលបង្កប់នូវសារសម្ងាត់សម្រាប់អ្នក
Inspiration

ទុក្ខព្រួយមិនចេះចប់ មិនចេះហើយ! ចូររើសយកដបមួយដែលបង្កប់នូវសារសម្ងាត់សម្រាប់អ្នក

ក្នុងជីវិត គេតែងឲ្យជាប្រផ្នូលដើម្បីបង្ហាញជាផ្លូវសម្រាប់ឲ្យយើងដើរ ក្នុងនោះគេបានផ្ញើសារសម្ងាត់មួយដល់អ្នកដែលបានបង្កប់នៅក្នុងដប។ ចូរអ្នកជ្រើសរើសដបមួយក្នុងចំណោមដបទាំងបីដើម្បីទទួលបានសារសម្ងាត់នោះ៖ ដបទី១ គេបានប្រាប់ថា អ្នកគួរឲ្យតម្លៃនិងស្រលាញ់ខ្លួនឯងជាខ្លួនឯងឲ្យបានច្រើនៗ។ បន្ថែមពីនេះទៀត អ្នកគួរយកចិត្តទុកដាក់ទៅលើមនុស្សជុំវិញខ្លួននិងមនុស្សជាទីស្រលាញ់របស់ខ្លួនឲ្យច្រើន។ អ្នកត្រូវយល់ពីតម្លៃពិតប្រាកដរបស់អ្នកនិងកុំសូវជឿសម្តីជាន់ពន្លិចរបស់អ្នកដ៏ទៃពេក។ ដបទី២ គេបានប្រាប់អ្នកថា អ្នកកំពុងនឿយហត់ហើយ គប្បីចំណាយពេលដើម្បីសម្រាកឲ្យបានច្រើន។ រាល់ការងារដែលអ្នកបានបំពេញកន្លងទៅនឹងហុចផលមកដល់អ្នកជាទីគាប់ចិត្ត ប៉ុន្តែនៅពេលអ្នកត្រូវលំហែអារម្មណ៍ឲ្យបានច្រើន។ ដបទី៣ គេបានប្រាប់អ្នកថា កុំតក់ក្រហល់ពេកអី។ ចូរអ្នកធ្វើការងារណាមួយដោយសន្សឹមៗ ព្រោះមុនក្រោយគង់តែបានសម្រេចនោះទេ។ អ្នកមិនគួរដាក់សម្ពាធលើខ្លួនពេកទេដោយសារវាមិនផ្តល់នូវផលចំណេញមកដល់អ្នកឡើយ៕  

ឆុត១០០% រូបភាពដែលអ្នកឃើញដំបូងបង្អស់នឹងបង្ហាញអំពីស្ថានភាពរបស់អ្នកនៅពេលនេះ
Inspiration

ឆុត១០០% រូបភាពដែលអ្នកឃើញដំបូងបង្អស់នឹងបង្ហាញអំពីស្ថានភាពរបស់អ្នកនៅពេលនេះ

១. មនុស្សប្រុស បើអ្នកឃើញមុខមនុស្សប្រុសមុនគឺ វាបង្ហាញថាអ្នកចង់បានដៃគូររ៉ូមែនទិចម្នាក់ តែបើអ្នកមានដៃគូររួចហើយនោះ វាបង្ហាញថាអ្នកមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគាត់។ អ្នកជាមនុស្សដែលចូលចិត្តមានភាពស្និទ្ធស្នាល និងភាពនឹងនរ។ បើអ្នកឃើញដងខ្លួនរបស់មនុស្សប្រុសមុន​ វាបង្ហាញថាអ្នកចង់បានទំនាក់ទំនងមួយដែលផ្តល់តុល្យភាពដល់ជីវិតរបស់អ្នកបាន។ អ្នកត្រូវចងចាំថា តុល្យភាពគឺកើតចេញពីខ្លួនឯង និងបេះដូងខ្លួនមុន ដោយការបង្កើតទំនាក់ទំនងជាមួយខ្លួន និងការស្រឡាញ់ខ្លួនឯង។ ការផ្លាស់ប្តូរដ៏ល្អនឹងមករកអ្នកក្នុងពេលឆាប់ៗនេះ។ ២. មនុស្សស្រី បើអ្នកប្រទះឃើញរូបមនុស្សស្រីមុន នោះគឺជាសញ្ញាដែលប្រាប់ថា​នឹងមានឱកាស និងរឿងល្អៗកើតឡើងចំពោះអ្នកក្នុងពេលឆាប់ៗនេះ។ មនុស្សស្រីនេះងើយទៅលើ អាចប្រៀបដូចអ្នកនៅក្នុងពេលនេះ ដែលមានអត្តចរិតបែបសុទិដ្ឋិនិយមចំពោះជីវិត។ អ្នកមានក្តីសង្ឃឹមនៅក្នុងជីវិតជាច្រើន។ សមត្ថភាពដែលអាចទាក់ទងជាមួយផ្នែកខាងក្នុងរបស់ខ្លួន ស្របពេលដែលកំពុងតែរស់នៅប្រចាំថ្ងៃ គឺជាការរួមបញ្ចូលគ្នានៃ ពន្លឺ ក្តីស្រឡាញ់ និង​បច្ចុប្បន្នកាលដែលស្របទៅតាមការចង់បានសរបស់អ្នក។ ភាពជឿជាក់…

ជីវិតធ្លាក់ដល់ចំណុចសូន្យ? រើសយកសន្លឹកបៀរមួយដើម្បីអ៊ុតយកសារដែលត្រូវបានផ្ញើមកជាពិសេសសម្រាប់អ្នក
Inspiration

ជីវិតធ្លាក់ដល់ចំណុចសូន្យ? រើសយកសន្លឹកបៀរមួយដើម្បីអ៊ុតយកសារដែលត្រូវបានផ្ញើមកជាពិសេសសម្រាប់អ្នក

នៅពេលជួបប្រទះនឹងភាពទាល់ច្រកនៅក្នុងជីវិត អ្នកប្រាកដជាគិតថាអ្វីៗនឹងមិនអាចប្រសើរឡើងវិញនោះទេ។ យ៉ាងណាមិញទោះជីវិតអ្នកធ្លាក់ដល់ចំណុចសូន្យយ៉ាងណាក្តី ចូររើសយកសន្លឹកបៀរមួយដើម្បីអ៊ុតយកសារដែលត្រូវបានផ្ញើមកជាពិសេសសម្រាប់អ្នក សន្លឹកបៀរទី១ ប្រសិនបើអ្នករើសយកសន្លឹកបៀរទី១ គេបានផ្តាំអ្នកថា កុំព្យាយាមយករឿងអតីតកាលមកធ្វើជារនាំងឃាត់ឃាំងអ្នកពីការដើរបន្តទៅមុខអី។ រឿងទាំងនោះបានកន្លងហួសទៅហើយ ដូចនេះអ្នកគួររៀនទទួលយកការពិតនិងព្យាយាមរស់នៅក្នុងបច្ចុប្បន្នកាលឲ្យបានច្រើន។ សន្លឹកបៀរទី២ ប្រសិនបើអ្នករើសយកសន្លឹកបៀរទី២ គេបានផ្តាំអ្នកឲ្យព្យាយាមបន្ថែមដើម្បីសម្រេចការងារដែលសំខាន់សម្រាប់អ្នក។ តាមពិតទៅ អ្នកបានជិតទៅដល់គោលដៅអ្នកហើយ ដូចនេះចូរកុំបោះបង់វាចោលនិងបន្តដំណើរទៅមុខទៀត។ សន្លឹកបៀរទី៣ ប្រសិនបើអ្នករើសយកសន្លឹកបៀរទី៣ គេបានផ្តាំអ្នកឲ្យមានបម្រុងប្រយ័ត្នចំពោះអ្នកនៅជុំវិញខ្លួនអ្នក។ មិនមែនគ្រប់មនុស្សអ្នកអាចទុកចិត្តបាននោះទេ អ្នកខ្លះល្អចំពោះអ្នកនៅពីមុខប៉ុន្តែព្យាយាមបំផ្លាញអ្នកពីក្រោយខ្នងក៏ថាបាន៕  

បៀមទុក្ខដើម្បីអី? រើសយកសៀវភៅមួយដើម្បីអាននូវអ្វីដែលអ្នកព្យាយាមលាក់ទុកក្នុងចិត្ត
Inspiration

បៀមទុក្ខដើម្បីអី? រើសយកសៀវភៅមួយដើម្បីអាននូវអ្វីដែលអ្នកព្យាយាមលាក់ទុកក្នុងចិត្ត

នរណាក៏ដោយតែងមានរឿងរ៉ាវសៅហ្មងដែលពួកគេព្យាយាមលាក់ទុកក្នុងចិត្តម្នាក់ឯងមិនបង្ហាញចេញមកក្រៅ។ យ៉ាងណាមិញ ការបៀមទុក្ខតែម្នាក់ឯងនាំតែភាពឈឺចាប់មកវិញតែប៉ុណ្ណោះ ដូចនេះចូរអ្នកជ្រើសរើសយកសៀវភៅមួយដើម្បីអាននូវអ្វីដែលអ្នកព្យាយាមលាក់ទុកក្នុងចិត្ត៖ សៀវភៅទី១ ប្រសិនបើអ្នករើសយកសៀវភៅទី១ អ្នកមិនអាចបំភ្លេចចោលនូវកំហុសនិងអធ្យាស្រ័យចំពោះខ្លួនឯងបាន។ អ្នកតែងបន្ទោសខ្លួនឯងជារឿយៗថាខ្លួនជាអ្នកខុសហើយអ្វីៗគឺកើតឡើងដោយសារអ្នកទាំងអស់។ ចូរអ្នកព្យាយាមស្រលាញ់ខ្លួនឯងឲ្យបានច្រើននិងលើកលែងទោសចំពោះខ្លួនឯងដើម្បីឲ្យជីវិតមានក្តីសុខ។ សៀវភៅទី២ ប្រសិនបើអ្នករើសយកសៀវភៅទី២ អ្នកខ្វះនូវទំនុកចិត្តចំពោះខ្លួនឯង។ អ្នកតែងគិតថា ខ្លួនឯងមិនល្អនិងមិនអាចធ្វើអ្វីបានសម្រេច។ យ៉ាងណាមិញ ទាំងនោះគឺគ្រាន់តែជាគំនិតទុទិដ្ធិនិយមដែលអ្នកមានចំពោះខ្លួនឯងតែប៉ុណ្ណោះ ដូចនេះចូរអ្នកព្យាយាមសរសើរខ្លួនឯងឲ្យបានច្រើននិងលើកទឹកចិត្តខ្លួនឯងជារឿយៗ។ សៀវភៅទី៣ ប្រសិនបើអ្នករើសយកសៀវភៅទី៣ អ្នកគឺជាមនុស្សដែលខ្វល់ពីអ្នកដ៏ទៃច្រើនរហូតដល់ថ្នាក់ភ្លេចខ្វាយខ្វល់អំពីខ្លួនឯង។ ជួនកាលអ្នកត្រូវការមនុស្សម្នាក់ដើម្បីអ្នកស្តាប់នូវរឿងទួញសោករបស់អ្នកណាស់ ប៉ុន្តែដោយសារតែមនុស្សនៅជុំវិញខ្លួនអ្នកជួបរឿងដែលលំបាកដែរ ដែលនាំឲ្យអ្នកជួយគេទាំងមិនបានជួយខ្លួនឯង៕ ប្រភព៖ បរទេស

សាកក្តាប់ដៃលមើល! របៀបដែលអ្នកដែលក្តាប់ដៃក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាដែរ
Inspiration

សាកក្តាប់ដៃលមើល! របៀបដែលអ្នកដែលក្តាប់ដៃក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាដែរ

អ្នកសាកល្បងលាដៃម្ខាងហើយក្តាប់លមើល រួចផ្ទៀងផ្ទាត់ជាមួយនឹងរូបភាពហើយពិនិត្យមើលថាតើអ្នកទម្លាប់ក្តាប់ដៃបែបមិច? ជឿទេ ថាគ្រាន់តែកណ្តាប់ដៃរបស់អ្នកក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាបានដែរ៖ ទី១ ប្រសិនបើកណ្តាប់ដៃអ្នកដូចទៅនឹងរូបភាពទី១ អ្នកគឺជាមនុស្សដែលទន់ភ្លន់និងតែងជួយអ្នកដ៏ទៃ។ អ្នកតែងការពារមនុស្សដែលអ្នកស្រលាញ់និងឲ្យតម្លៃទៅលើមិត្តភាពណាស់។ អ្នកគឺជាមនុស្សដែលពូកែគិតទុកមុននិងជំនាញខាងដោះស្រាយបញ្ហាបានភ្លាមៗ។ ទី២ ប្រសិនបើកណ្តាប់ដៃអ្នកដូចទៅនឹងរូបភាពទី២ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯង។ ភាពជឿជាក់នោះបានទាញអ្នកដ៏ទៃឲ្យគោរពសរសើរអ្នកមិនដាច់ពីមាត់និងមនុស្សជាច្រើនតែងចង់រាប់អ្នកជាមិត្ត។ ទី៣ ប្រសិនបើកណ្តាប់ដៃអ្នកដូចទៅនឹងរូបភាពទី៣ អ្នកគឺជាមនុស្សដែលស្ងៀមស្ងាត់និងចូលចិត្តនូវម្នាក់ឯង។ អ្នកតែងចំណាយពេលធ្វើអ្វីដែលខ្លួនពេញចិត្តក៏ប៉ុន្តែអ្នកមិនភ្លេចខ្វល់ពីមនុស្សជុំវិញខ្លួនទេ។ អ្នកតែងយកចិត្តទុកដាក់ទៅលើមនុស្សដែលខ្លួនស្រលាញ់និងឆ្លៀតពេលដើម្បីខ្លួនឯងជានិច្ច៕ ប្រភព៖ បរទេស

ពិត ១០០% ជ្រើសរើសគ្រាប់ត្បូងដែលអ្នកពេញចិត្តដើម្បីបង្ហាញពីអត្តចរិតពិតរបស់អ្នក
Inspiration

ពិត ១០០% ជ្រើសរើសគ្រាប់ត្បូងដែលអ្នកពេញចិត្តដើម្បីបង្ហាញពីអត្តចរិតពិតរបស់អ្នក

ត្បូងគឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃនិងមានច្រើនបែប ច្រើនពណ៌យ៉ាងប្រណិតគួរឲ្យបេតី។ បន្ថែមពីលើនេះទៀត ត្បូងដែលអ្នកស្រលាញ់ពេញចិត្តក៏អាចសរបង្ហាញពីអត្តចរិតពិតរបស់អ្នកផងដែរ។ ចូរអ្នកជ្រើសរើសត្បូងមួយក្នុងចំណោមត្បូងទាំងបីដើម្បីទទួលបានចម្លើយ៖ ត្បូងទី១ ប្រសិនបើអ្នករើសយកត្បូងទី១ អ្នកគឺជាមនុស្សដែលសម្បូរនូវគំនិតច្នៃប្រឌិតនិងការបង្កើតថ្មី។ អ្នកមិនចូលចិត្តធ្វើអ្វីដែលច្រំដែលអ្នកដ៏ទៃនោះទេ ដូចនេះទាំងតែងស្វែងរកអ្វីដែលថ្មីនិងជារបស់ខ្លួនឯងផ្ទាល់។ ត្បូងទី២ ប្រសិនបើអ្នករើសយកត្បូងទី២ អ្នកគឺជាមនុស្សដែលស្មោះត្រង់និងមានការគោរពខ្ពស់។ អ្នកមិនត្រឹមតែគោរពអ្នកនៅជុំវិញខ្លួនទេ អ្នកដ៏ទៃក៏គោរពអ្នកដូចគ្នា និយាយរួមអ្នកគឺជាមនុស្សដែលត្រូវបានគេឲ្យតម្លៃនិងលើកតម្កើងខ្ពស់។ ត្បូងទី៣ ប្រសិនបើអ្នករើសយកត្បូងទី៣ អ្នកគឺជាមនុស្សដែលចូលចិត្តអាណិតនិងយកអាសារអ្នកដ៏ទៃ។ នៅពេលមនុស្សនៅជុំវិញខ្លួនអ្នកជួបនឹងបញ្ហាអ្វីមួយ អ្នកមិនអាចនៅស្ងៀមអោបដៃឈរមើលបានទេ អ្នកនឹងព្យាយាមជួយពួកគេរហូតអស់ពីសមត្ថភាព៕ ប្រភព៖ បរទេស

ជឿឬមិនជឿ? សូម្បីតែត្បូងក៏អាចសរបញ្ជាក់ថាអ្នកជាមនុស្សបែបណាដែរ
Inspiration

ជឿឬមិនជឿ? សូម្បីតែត្បូងក៏អាចសរបញ្ជាក់ថាអ្នកជាមនុស្សបែបណាដែរ

ត្បូងគឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃនិងមានច្រើនបែប ច្រើនពណ៌យ៉ាងប្រណិតគួរឲ្យបេតី។ បន្ថែមពីលើនេះទៀត ត្បូងដែលអ្នកស្រលាញ់ពេញចិត្តក៏អាចសរបង្ហាញពីអត្តចរិតពិតរបស់អ្នកផងដែរ។ ចូរអ្នកជ្រើសរើសត្បូងមួយក្នុងចំណោមត្បូងទាំងបីដើម្បីទទួលបានចម្លើយ៖ ត្បូងទី១ ប្រសិនបើអ្នករើសយកត្បូងទី១ អ្នកគឺជាមនុស្សដែលមានចិត្តទូលាយបំផុតនិងពោរពែញទៅដោយភាពជឿជាក់លើខ្លួនឯង។ ទៅណាមកណាក៏មានមនុស្សពេញចិត្តស្រលាញ់អត្តចរិតរបស់អ្នកដែរដោយសារអ្នកតែងយកអាសារអ្នកដ៏ទៃហើយតែងមានទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃជានិច្ច។ ត្បូងទី២ ប្រសិនបើអ្នករើសយកត្បូងទី២ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយក្តីសង្ឃឹមនិងគំនិតសុទិដ្ធិនិយម។ អ្នកមិនដែលយកសម្តីអ្នកដ៏ទៃមកដាក់ខ្លួនដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកនោះទេដោយសារអ្នកដឹងច្បាស់ណាស់ថាពួកគេជាមនុស្សដែលឈ្នានីស ចង់យកឈ្នះអ្នកតែប៉ុណ្ណោះ។ ត្បូងទី៣ ប្រសិនបើអ្នករើសយកត្បូងទី៣ អ្នកគឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់និងចូលចិត្តភាពស្ងប់ស្ងាត់។ អ្នកគឺជាមនុស្សដែលស្រលាញ់សន្តិភាពនិងឯករាជ្យភាពថែមទាំងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានល្អទៀតផង៕ ប្រភព៖ បរទេស

ជឿទេ? សត្វដែលអ្នកឃើញដំបូងបង្អស់អាចបង្ហាញពីចំណុចពិសេសបំផុតរបស់អ្នក
តេស្តIQ

ជឿទេ? សត្វដែលអ្នកឃើញដំបូងបង្អស់អាចបង្ហាញពីចំណុចពិសេសបំផុតរបស់អ្នក

១. ទា អ្នកជាមនុស្សដែលមានភាពរីករាយ និងសុភមង្គល ពោលគឺអ្នកជាមនុស្សសុទិដ្ឋិនិយម។ អ្នកតែងតែសម្លឹងមើលទៅផ្នែកដែលល្អនៃជីវិត មិនថាអ្នកស្ថិតនៅក្នុងស្ថានការបែបណាក៏ដោយ។ អ្នកមិនត្រឹមតែមានបុគ្គលិកលក្ខណៈរួសរាយប៉ុណ្ណោះទេ អ្នកថែមទាំងមានការស្រមើស្រមៃយ៉ាងឆ្នៃប្រឌិតខ្លាំង ព្រោះអ្នកតែងតែគិតថា ជិវិតជាកាដូពិសេសមួយដែលមនុស្សម្នាក់ៗទទួលបាន។ នៅពេលដែលដោះស្រាយបញ្ហា អ្នកព្យាយាមធ្វើវាដោយយកចិត្តទុកដាក់ និងធ្វើឱ្យអស់ពីសមត្ថភាព។ អ្នកដឹងច្បាស់ណាស់ថាជីវិតមិនអាចរីកផ្លែផ្ការហូតនោះទេ។ ២. ទន្សាយ អ្នកជាមនុស្សដែលមានមន្តស្នេហ៍ខ្ពស់ ហើយគេគ្រប់គ្នាចូលចិត្តអ្នកដោយសារការគិតពិចារណារបស់អ្នក។ អ្នកមានមោទនភាពដែលអ្នករៀបចំជីវិតរបស់អ្នកយ៉ាងល្អ ព្រោះអ្នកជាមនុស្សដែលមានម៉ោងមានពេលត្រឹមត្រូវ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក អ្នកចេះដឹងថាអ្វីជារឿងប្រាកដ ហើយអ្នកជឿជាក់ថា ការធ្វើការងារជាក្រុមនឹងផ្តល់ផលដ៏ល្អបំផុត។ អ្នកពូកែគិតបែបតក្កៈ ដែលជាហេតុមនុស្សគ្រប់គ្នាចង់បានអ្នកនៅក្នុងក្រុមរបស់គេ។ អ្នកអាចសម្រេចចិត្តយ៉ាងលឿនយ៉ាងល្អ ហើយមានភាពជឿជាក់ទៅលើការសម្រេចចិត្តនោះយ៉ាងមោះមុត។ នៅពេលមានឧបសក្ក អ្នកមិនរាថយទេ ហើយអ្នកនឹងដើរទៅមុខជាមួយនឹងក្រុមដ៏ល្អរបស់អ្នក។…

តេស្តចិត្តសាស្រ្ត! តើអ្នកឃើញរូបអ្វីមុនគេ នៅពេលដែលអ្នកសម្លឹងមើលផ្ទាំងរូបភាពនេះភ្លាម?
តេស្តIQ

តេស្តចិត្តសាស្រ្ត! តើអ្នកឃើញរូបអ្វីមុនគេ នៅពេលដែលអ្នកសម្លឹងមើលផ្ទាំងរូបភាពនេះភ្លាម?

១.​ ស្ត្រីនៅលើថ្ម បើអ្នកប្រទះឃើញរូបស្ត្រីនៅលើថ្មមុនគេ នោះបង្ហាញថាអ្នកមានទំនោរចាប់អារម្មណ៍ទៅលើមនុស្សដែលមានភាពអំណួតអួតអាង។ មានចំណុចពិសេសម៉្យាងពីមនុស្សដែលអួតក្អេងក្អាង ដែលអ្នកអាចនឹងចាប់អារម្មណ៍ខ្លាំងដល់ថ្នាក់ងើបមុខមិនរួច។ អ្នកត្រូវចាំចងថា ភាពទុកចិត្តគឺខុសពីអំណួត។ វាជារឿងល្អដែលអ្នកទុកចិត្តលើខ្លួនឯង ក៏ប៉ុន្តែអ្នកក៏គួរតែមើលឃើញអ្នកដទៃនៅក្នុងកែវភ្នែកអ្នកផងដែរ។ ២. ទូកក្តោង បើអ្នកប្រទះឃើញរូបទូកក្តោងមុនគេ នោះវាបង្ហាញថាអ្នកចាប់អារម្មណ៍ទៅលើមនុស្សដែលមានភាពបះបោរ ឬផ្សងព្រេង។ អ្នកច្រណែននឹងមនុស្សទាំងនោះដោយសារតែ ពួកគេធ្វើដំណើរផ្សងព្រេងបាន ដោយមិនគិតពីទំនួលខុសត្រូវរបស់គេនោះទេ។ អ្នកត្រូវចាំថា ភាពក្លាហានរបស់មនុស្សប្រភេទនេះ វាគួរឲ្យទាក់ទាញមែន ក៏ប៉ុន្តែបើគេអាចបោះបង់ចោលទំនួលខុសត្រូវរបស់គេហើយនោះ គេក៏អាចបោះបង់ចោលអ្នកនៅគ្រាលំបាកបានដែរ។ ៣. មុខមនុស្សប្រុសចំណាស់ បើអ្នកប្រទះឃើញមុខមនុស្សប្រុសចំណាស់មុនគេ នោះបង្ហាញថាអ្នកមានទំនោរចាប់អារម្មណ៍ទៅលើមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍របស់គេបាន។ អ្នកជាមនុស្សដែលចូលចិត្តប្រើប្រាស់ និងបង្ហាញអារម្មណ៍ជ្រៅរបស់អ្នក ដូចនេះអ្នកចង់បានដៃគូរដែលមានបេះដូងថ្ម ពោលគឺគេចេះគ្រប់គ្រងទាំងអារម្មណ៍របស់ខ្លួន ស្របពេលដែលគេកំពុងគ្រប់គ្រងអារម្មណ៍របស់អ្នកដែរ។…

នេះជារុក្ខជាតិល្អៗ អ្នកគួររើសជាពិសេសតាំងនៅទិសទាំង ៥ ដើម្បីបង្កើនភាពរឹងមាំ នាំលាភច្រើនៗចូលផ្ទះ
សេដ្ឋកិច្ច

នេះជារុក្ខជាតិល្អៗ អ្នកគួររើសជាពិសេសតាំងនៅទិសទាំង ៥ ដើម្បីបង្កើនភាពរឹងមាំ នាំលាភច្រើនៗចូលផ្ទះ

យោងតាមអ្នកជំនាញហុងស៊ុយ ការដាក់ដើមឈើ ហុងស៊ុយ ឱ្យបានត្រឹមត្រូវ គឺជាមធ្យោបាយល្អមួយសម្រាប់ម្ចាស់ផ្ទះ ក្នុងការបង្កើនភាពរុងរឿង ទ្រព្យសម្បត្តិ និងបង្កើនភាពរឹងមាំនៅក្នុងផ្ទះ។ ការ​ដាក់​ដើមឈើ​ក្នុង​ទីតាំង​ផ្សេង​គ្នា​មិនត្រឹមតែ​មាន​អត្ថន័យនិងមាន​ផល​ប៉ះពាល់​ផ្ទាល់​ខ្លួននោះទេ ហេតុនេះដើម្បីដឹងលម្អិតសូមអានអត្ថបទដូចខាងក្រោម៖ ១.ដាក់​ផ្កា​អ័រគីដេ ដើមផ្លែទទឹមភាគខាងត្បូង៖ ទិស​ខាង​ត្បូង​ជា​តំបន់​នៃ​ភ្លើង​វិបុលភាព​ នៅពេលតុបតែងក្នុងតំបន់នេះម្ចាស់ផ្ទះអាចតុបតែងជាមួយភ្លើងទៀនបាន ដោយសារខាងត្បូងជាធាតុភ្លើង ប្រសិនបើម្ចាស់ផ្ទះចង់ដាំដើមឈើនៅទីនេះ ត្រូវជ្រើសរើសដើមឈើដែលមានផ្លែឈើពណ៌ក្រហម ឬដាំដើមឈើក្នុងផើងពណ៌ក្រហម ដូចជា អ័រគីដេ ម្ទេស ផ្លែទទឹម poinsettias anthuriums ម្ទេសក្រហម។ ២.ដាក់រុក្ខជាតិឱសថនៅភាគខាងលិច និងពាយ័ព្យ៖ ភាគខាងលិចនៃផ្ទះស័ក្តិសមខ្លាំងសម្រាប់ដាំដំណាំដែលមានផ្លែពណ៍លឿង។ ដូច្នេះ ម្ចាស់ផ្ទះអាចជ្រើសរើសរុក្ខជាតិដូចជា Phat Tai,…

ប្រសិនបើអ្នកមានឡាន កុំភ្លេចជ្រើសរើសវត្ថុហុងស៊ុយ ៤ប្រភេទ ដើម្បីទាក់ទាញទ្រព្យនិងសុខសាន្តនៅគ្រប់ផ្លូវទាំងអស់
សេដ្ឋកិច្ច

ប្រសិនបើអ្នកមានឡាន កុំភ្លេចជ្រើសរើសវត្ថុហុងស៊ុយ ៤ប្រភេទ ដើម្បីទាក់ទាញទ្រព្យនិងសុខសាន្តនៅគ្រប់ផ្លូវទាំងអស់

បើសិនអ្នកកំពុងស្វែងរកវត្ថុហុងស៊ុយល្អៗសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក នាំមកនូវសេចក្តីសុខ និងសំណាងល្អក្នុងការធ្វើដំណើរគ្រប់ៗគ្នា សូមទស្សនាធាតុខាងក្រោម! ១. រូបសំណាកព្រះពុទ្ធ រូបសំណាក Guanyin Bodhisattva និង Maitreya Buddha ត្រូវបានជ្រើសរើសដោយអ្នកបើកបរជាច្រើន ដើម្បីព្យួរនៅលើឡានរបស់ពួកគេ ព្រោះយោងទៅតាមគោលគំនិតវប្បធម៌ និងស្មារតីរបស់ជនជាតិវៀតណាម រូបសំណាកព្រះពុទ្ធនឹងជួយអ្នកបើកបរឱ្យជៀសផុតពីគ្រោះអាក្រក់ និងគ្រោះមហន្តរាយនាំសំណាង និងសន្តិភាពលើគ្រប់ផ្លូវ។ ពេលដាក់ព្រះពុទ្ធបដិមានៅក្នុងរថយន្ត អ្នកបើកបរនឹងមានអារម្មណ៍ស្ងប់ អារម្មណ៍សប្បាយរីករាយ ផ្តោតសំខាន់លើការធានាសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ៗគ្នា។ ប៉ុន្តែយោងតាមអ្នកជំនាញហុងស៊ុយ អ្នកអាចដាក់រូបព្រះពុទ្ធ ឬព្យួរព្រះពុទ្ធរូបជាមួយនឹងវត្ថុធាតុផ្សេងៗបាន ប៉ុន្តែនៅតែល្អបំផុតក្នុងការប្រើរ៉ែថ្មខៀវ ឬត្បូងថ្ម។ ២. រូបចម្លាក់ម៉ាស្កូត (mascot) យោងតាមអ្នកជំនាញហុងស៊ុយ…

ចង់​ដឹងថា ​ជោគវាសនាអនាគត​គ្រួសារ​មាន ឬ​​ក្រ ហាមរំលង ៣ ចំណុចនេះ
សេដ្ឋកិច្ច

ចង់​ដឹងថា ​ជោគវាសនាអនាគត​គ្រួសារ​មាន ឬ​​ក្រ ហាមរំលង ៣ ចំណុចនេះ

ជាការពិតណាស គ្រួសារមួយដែលមានសុភមង្គល និងសន្តិភាព កូនៗទទួលបានជោគជ័យគឺតែងតែមានការទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងរបៀបដែលស្ត្រីមាននៅក្នុងផ្ទះ ការប្រព្រឹត្តចំពោះប្តី ​​និងកូន។ ឬអាចនិយាយបានស្ត្រីគឺជាហុងស៊ុយដ៏សំខាន់បំផុតនៃគ្រួសារ នឹងមានឥទ្ធិពលយ៉ាងខ្លាំងដែលអាចនាំភាពជោគជ័យឬបរាជ័យទាំងមូលចូលក្នុងគ្រួសារបាន។ ផ្ទុយទៅវិញ ប្រសិនបើស្រ្តីមានគំនិតអាក្រក់ក្នុងចិត្ត ប្រព្រឹត្តខុស គ្មានការគោរព នោះគ្រួសារនឹងកាន់តែមិនមានស្ថិរភាព និងគ្រោះថ្នាក់ដល់សមាជិកទាំងអស់ក្នុងគ្រួសារ។ ស្ត្រីដែលមានចិត្តតែមួយ និងបេះដូងតែមួយក្នុងគ្រួសារ៖ លើលោកនេះគ្មានមនុស្សស្រីណាដែលដូចគ្នានោះទេ ម្នាក់ៗអាចមានភាពស្រស់ស្អាតរៀងៗខ្លួន ខ្លះរឹងមាំ រស់រវើក ខ្លះមានសន្តិភាព និងសុភាពរាបសារ។ ប៉ុន្តែ​មិន​ថា​ពួកគេ​មាន​បុគ្គលិកលក្ខណៈ​បែបណា​នោះទេ លក្ខណៈ​សំខាន់​បំផុត​គឺ​ភាពស្មោះត្រង់ និង​ភាព​តែមួយ​ ប្រសិនបើគ្មានវាទេ នោះមានន័យថា នារីប្រៀបដូចជាផ្កាដែលគ្មានក្លិន។ ភរិយា​ដែល​មាន​គុណធម៌​អាចមានសមត្ថភាពធ្វើ​ឲ្យ​គ្រួសារ​បាន​រីកចម្រើន ហើយភរិយា​ល្អក៏​មិន​ស្ថិត​នៅលើ​សម្រស់​តែមួយដែរ តែត្រូវតែ​ស្ថិត​ក្នុង​ភាព​ស្រស់​ស្អាត​នៃ​ព្រលឹង។ ​ស្ត្រី​ដែល​មិនគិតែលើរឿងឥតប្រយោជន៍៖…

កុំឆ្ងល់ថា ហេតុអ្វីបានគ្រួសារចេះតែក្ររហូត បើនៅមាន៣ចំណុចនេះក្នងផ្ទះ!!
សេដ្ឋកិច្ច

កុំឆ្ងល់ថា ហេតុអ្វីបានគ្រួសារចេះតែក្ររហូត បើនៅមាន៣ចំណុចនេះក្នងផ្ទះ!!

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគ្រួសាររបស់អ្នកមិនអាចក្លាយជាអ្នកមានជារៀងរហូតបាន? ខាងក្រោមនេះជាមូលហេតុចម្បង៖ គ្រួសារមិនមានសីលធម៌ ហុងស៊ុយ​គ្រួសារ​ មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ដែល​អាច​ធ្វើ​ឱ្យ​គ្រួសារ​ក្រីក្រ​ក្លាយជា​អ្នកមាន ហើយ​ផ្ទុយ​មក​វិញ​គ្រួសារ​អ្នក​មាន​ក៏​ក្លាយជា​អ្នកក្រវិញបាន។ ទន្ទឹមនឹងនេះដែរ ប្រសិនបើគ្រួសារមិនបានប្រកាន់ខ្ជាប់នូវសីលធម៌ល្អទេ នោះមានន័យថា សមាជិកគ្រួសារនឹងមានរបៀបរស់នៅមិនសមរម្យ ដែលជាហេតុធ្វើឱ្យជោគវាសនាគ្រួសារកាន់តែមិនច្បាស់លាស់។ កូនមិនចង់រៀន មិនរីកចម្រើន ឪពុកម្តាយមិនអាចនៅជាមួយកូនអស់មួយជីវិតបានទេ ដូច្នេះហើយ ឪពុកម្តាយត្រូវតែផ្តល់ពេលវេលា និងកន្លែងសមរម្យសម្រាប់កូនៗ ដើម្បីអភិវឌ្ឍ និងរៀនតាមលក្ខណៈឯករាជ្យ។ ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលឪពុកម្តាយផ្តល់ឱ្យកូន មិនមែនជាលុយទេ តែជាការអប់រំទើបត្រឹមត្រូវ។ ឪពុកម្តាយមិនថាមានលុយប៉ុន្មានទេ គឺអាចរក្សាបានត្រឹមតែពីរបីទសវត្សរ៍ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើកុមារធំឡើងជាមួយនឹងគុណសម្បត្តិល្អ ហើយការរៀនសូត្រជ្រៅជ្រះគឺជាមូលដ្ឋានសម្រាប់គ្រួសារដើម្បីរក្សាស្ថានភាពដដែល និងជីវិតកាន់តែប្រសើរឡើង។ ដូច្នេះ ទោះ​អ្នក​ក្រ​ប៉ុណ្ណា​ក៏​ដោយ អ្នក​មិន​អាច “ក្រ”…

បុរស ​៣​ប្រភេទ មានចរិតស្លូត​បូតតែគ្មាន​សមត្ថភាព តែងធ្វើឲ្យប្រពន្ធស្រក់​ទឹកភ្នែក​ពេញ​មួយ​ជីវិត
សេដ្ឋកិច្ច

បុរស ​៣​ប្រភេទ មានចរិតស្លូត​បូតតែគ្មាន​សមត្ថភាព តែងធ្វើឲ្យប្រពន្ធស្រក់​ទឹកភ្នែក​ពេញ​មួយ​ជីវិត

បុរស​ដែល​មាន​លក្ខណៈ ​១​ក្នុង​ចំណោម​ ៣​យ៉ាង​ខាងក្រោម​នេះ ជា​ប្រភេទ​មនុស្ស​ខ្ជិល​ច្រអូស និង​មិន​សូវ​ស្មោះត្រង់​នឹង​ស្នេហាទេ ដូច្នេះស្ត្រីគ្រប់រូប​គួរ​នៅ​ឲ្យបានឆ្ងាយ ប្រសិនបើមិនចង់ឲ្យខ្សែជីវិតជួបភាពលំបាក​៖ បុរសដែលមានចិញ្ចើមរាងពងក្រពើ បន្ទាប់ពីរៀបការហើយបុរសដែលមានលក្ខណៈបែបនេះ មិនដែលគិតក្នុងការបោះបង់ទម្លាប់តណ្ហារបស់ពួកគេឡើយ ដូច្នេះ ស្ត្រីដែលបានធ្វើប្តីជីវិតនឹងត្រូវរងទុក្ខ។ លើសពីនេះ បុរសប្រភេទនេះភាគច្រើនខ្ជិលខ្លាំងណាស់ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន កម្រនឹងគិតដល់អ្នកដទៃណាស់។ ដូច្នេះហើយ ស្ត្រី​ដែល​រៀបការ​ជាមួយ​ប្តី​បែបនេះ ធ្វើ​ឲ្យ​នាង​ស្រក់​ទឹកភ្នែក​ពេញ​មួយ​ជីវិត​ជាក់ជាមិនខានឡើយ។ បុរសមានបបូរមាត់ស្តើង ធ្មេញទន្សាយ តាម​នរវិទ្យា​បាន​និយាយថា បុរស​ដែលមាន​ធ្មេញ​ទន្សាយ និង​បបូរមាត់​ស្តើង គឺជា​ប្រភេទ​មនុស្ស​ខ្ជិល​​ ​ចូលចិត្ត​សប្បាយ តែ​មិន​ចង់​ធ្វើការ​។ បុរសទាំងនេះជារឿយៗគាំទ្រអវយវៈរបស់ពួកគេ ដូច្នេះទើបធ្វើឲ្យពួកគេមានប្រជាប្រិយភាពយ៉ាងខ្លាំងចំពោះស្ត្រី។ ប៉ុន្តែទោះបីជាយ៉ាងណា​ក៏ដោយ បុរស​​ប្រភេទនេះជា​មនុស្ស​មិន​ចេះស្មោះស្ម័គ្រ​ តែងតែ​មានទម្លាប់មាន​ថ្មី​ចោល​ចាស់។…

ដោះស្រាយបញ្ហាជីវិត តាមរយៈផលបូកថ្ងៃខែកំណើត ពិតជាឆុតខ្លាំង
ទស្សនៈ

ដោះស្រាយបញ្ហាជីវិត តាមរយៈផលបូកថ្ងៃខែកំណើត ពិតជាឆុតខ្លាំង

ឆ្នាំ​ខែកំណើត​ របស់មនុស្សគ្រប់ៗរូប សុទ្ធតែតំណាង​ឱ្យជោគវាសនារបស់​មនុស្សម្នាក់ៗ ​។ នៅក្នុងផលបូក ថ្ងៃខែកំណើតរបស់អ្នក ក៏ជាផ្លូវមួយដែលអាចឱ្យអ្នកធ្វើការដោះស្រាយបញ្ហាទាំងរឿងជីវិត គ្រួសារ ស្នេហា និងការងារមុខរបរចិញ្ចឹមជីវិតផងដែរ។ #របៀបរកផលបូកតំណាងថ្ងៃខែ ជាដំបូងយកថ្ងៃកំណើតរបស់អ្នក បូកនឹងលេខខែកំណើតរបស់អ្នក។ ផលបូកនៃការទស្សន៍ទាយគឺមានលេខខ្ទង់រាយ។ ឧទាហរណ៍៖ ប្រសិនបើអ្នកកើតនៅថ្ងៃទី ២០ ខែ “៦” ផលបូករបស់អ្នកគឺ លេខ ៨ ។ តោះ បូកថ្ងៃខែកំណើតរបស់អ្នក តើលេខរបស់អ្នកជាលេខអ្វី? តោះ​មើល​ការទស្សន៍ទាយតាមលេខខាងក្រោមនេះ ៖   “1” · ផ្តើមពីខ្លួនឯង…

តារានិករនីមួយៗ ស្ថិតនៅក្រោមឥទ្ធិពលនៃធាតុទាំង ៤ ដែលបង្ហាញយ៉ាងជាក់លាក់ពីអត្តចរិត និងស្នេហារបស់អ្នក
តេស្តIQ

តារានិករនីមួយៗ ស្ថិតនៅក្រោមឥទ្ធិពលនៃធាតុទាំង ៤ ដែលបង្ហាញយ៉ាងជាក់លាក់ពីអត្តចរិត និងស្នេហារបស់អ្នក

តារានិករនីមួយៗស្ថិតនៅក្រោមឥទ្ធិពលនៃធាតុមួយក្នុងចំណោមធាតុទាំងបួនដែលនាំមកនូវលាភសំណាង ធាត់ទាំង ៤ រួមមាន៖ ទឹក ដី ភ្លើង និងខ្យល់។ ធាតុទាំងនេះក៏នឹងគ្រប់គ្រងសកម្មភាពជាក់លាក់មួយចំនួនផងដែរ ប៉ុន្តែក៏ជាវិធីដែលអាចកំណត់នូវឥរិយាបទរបស់មនុស្សដែលស្ថិតក្នុងតារានិករនីមួយៗតាមហោរាសាស្ដ្រតាមបែបអឺរ៉ុបផងដែរ។ ធាតុភ្លើងមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពកីឡាភ្ជាប់ទៅនឹងការប្រកួតប្រជែងជាទូទៅ និងសមត្ថភាពដែលទាក់ទងនឹងភាពសកម្ម។ ធាតុដីកំណត់ន័យចំពោះមនុស្សដែលស្រឡាញ់ធម្មជាតិ និងអ្នកដែលមានជំនាញខាងច្នៃប្រតិដ្ឋ។ ធាតុខ្យល់មានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសកម្មភាពបញ្ញា និងការស្រាវជ្រាវ។ ចំណែកឯធាតុទឹកវិញទាក់ទងផ្សារភ្ជាប់ទៅនឹងមនុស្សដែលស្រឡាញ់ផ្នែកសិល្បៈ និងខាងវិញ្ញាណ។ 1. ធាតុភ្លើង (តារានិករ Aries Leo និង Sagittarius) យោងទៅតាមការព្យាករណ៍ហោរាសាស្ដ្រអឺរ៉ុប មនុស្សដែលកើតក្នុងតារានិករទាំងនេះនឹងមានភាពក្លៀវក្លា ស្វាហាប់ និងបានសម្តី ប៉ុន្តែពួកគេក៏អាចឆាប់ខឹងផងដែរដូច្នេះពួកគេត្រូវការជំនួយកំចាត់ចោលក្តីទុក្ខព្រួយ និងវិធីដើម្បីនាំយកសេចក្តីស្ងប់ដាក់ក្នុងចិត្ត។ ហេតុដូច្នេះហើយនៅឆ្នាំនេះតារានិករ…

មានមនុស្សចរិត ៣ ប្រភេទ ស្នាក់នៅក្នុងផ្ទះ ជួយឲ្យគ្រួសារឆាប់​មាន​ទ្រព្យ​សម្បត្តិ​ នាំលាភសំណាងហូរហៀរ
សេដ្ឋកិច្ច

មានមនុស្សចរិត ៣ ប្រភេទ ស្នាក់នៅក្នុងផ្ទះ ជួយឲ្យគ្រួសារឆាប់​មាន​ទ្រព្យ​សម្បត្តិ​ នាំលាភសំណាងហូរហៀរ

ទាំងនេះជាមនុស្សមានលក្ខណៈសំខាន់ ៣ នាក់ ដែលស្នាក់នៅ​ក្នុង​ផ្ទះ​អាចនាំលាភ ​សំណាង​លើសល​ប់ដល់មួយ​គ្រួសារ តើ​ពួក​គេ​ជា​អ្នក​ណា? មនុស្សចាស់ដែលមានទេពកោសល្យ ពាក្យ​ចាស់​ពោល​ថា ការ​មាន​មនុស្ស​ចាស់​នៅ​ក្នុង​ផ្ទះ​ប្រៀប​ដូច​ជា​មាន​ទ្រព្យ​សម្បត្តិ ដោយសារមនុស្សវ័យចំណាស់បានជួបប្រទះនូវព្រឹត្ដិការណ៍ក្នុងជីវិតជាច្រើន ដូច្នេះពួកគេដឹងថាពេលណាត្រូវធ្វើអ្វីមួយឱ្យបានត្រឹមត្រូវ។ ប្រសិនបើគ្រួសារមានមនុស្សចាស់ទុំបែបនេះ យើងហាក់ដូចជាមាននរណាម្នាក់នៅពីក្រោយយើង ជាពិសេសពេលមានបញ្ហា អ្នកអាចសុំយោបល់ និងបទពិសោធន៍សំខាន់ៗបាន។ ភរិយាប្រកបដោយគុណធម៌ មនុស្សបុរាណនិយាយ​ថា​ “បុរស​ដែល​បាន​ប្រពន្ធ​ល្អ​គឺ​បាន​ពរ​បី​ជំនាន់”​ ស្ត្រី​ល្អ​តែងតែ​គោរព​ឪពុកម្តាយ​ក្មេក ជា​កូនប្រសា​ស្រី និង​អប់រំ​កូន​ដោយ​ភាពអត់ធ្មត់ ​ប្រាកដណាស់គ្រួសារនឹងមានតែភាព​​រីកចម្រើន​តាម​ពេលវេលា។ យ៉ាងណាមិញ បុរស​ដែល​រៀប​ការ​មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ស្តង់ដារ​សម្រស់​ប៉ុណ្ណោះ​ទេ។ ព្រោះមនុស្សស្រីអាចនឹងមានរូបរាងធម្មតា ប៉ុន្តែព្រលឹងដ៏ស្រស់ស្អាតសម្រាប់មនុស្សស្រីគឺជាមនុស្សដែលអ្នកអាចប្រគល់ជីវិតនៅជាមួយគ្នាបាន។ បុរសដែលមានឆន្ទៈឈានទៅមុខ ក្នុង​ផ្ទះ​បើ​មាន​បុរស​ណា​មាន​ឆន្ទះ​ចម្រើន ទោះ​បី​ក្រ​ក៏​ប្រាកដ​នឹងក្លាយជាអ្នកមាន​ទៅ​ថ្ងៃ​មុខជាក់ជាមិនខាន។ បុរស​កើត​មក​ដើម្បី​បំពេញ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់​មួយក្នុង​គ្រួសារ ត្រូវស៊ូទ្រាំ​នឹង​រឿងជាច្រើន…

បើ​មិន​ចង់ ​«​បំផ្លាញ​» ហុងស៊ុយផ្ទះទេ កុំ​ល្ងង់​ដាក់តាំងផ្កា ៥​ប្រភេទ​នេះ​​ក្នុងផ្ទះ​
សង្គម

បើ​មិន​ចង់ ​«​បំផ្លាញ​» ហុងស៊ុយផ្ទះទេ កុំ​ល្ងង់​ដាក់តាំងផ្កា ៥​ប្រភេទ​នេះ​​ក្នុងផ្ទះ​

យោងតាមហុងស៊ុយ មានជំនឿថា​ រុក្ខជាតិ និងផ្កា ៥ ប្រភេទខាងក្រោមនេះ មិនស័ក្កសមក្នុងការដាក់តាំង ឬដាំក្នុងផ្ទះនោះទេ ដោយសារពួកវាមានសមត្ថភាពខ្ពស់អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព  ទ្រព្យសម្បត្តិ និងហុងស៊ុយគ្រួសារ។ តើមានផ្កាអ្វីខ្លះ សូមមើលទាំងអស់គ្នា៖ ផ្កា Daisies  Daisies ជាទូទៅគឺជាផ្កាដែលដាំដុះក្នុងប្រាសាទ និងចេតិយ ដោយសារតែក្លិនក្រអូបស្រាល ប៉ុន្តែម្យ៉ាងទៀត ពួកវាក៏ត្រូវបានគេប្រើជាថ្នាំ ក្នុងការកែច្នៃធ្វើជាប្រេងសំខាន់ៗ ឬតែ។ ផ្នែកពណ៌ពណ៌ស និងពន្លឺពណ៌លឿងស្រាល Daisies តំណាងឱ្យភាពបរិសុទ្ធ។ ផ្កា Hibiscus មនុស្សបុរាណបង្ហាញថា ផ្កា hibiscus…

កុំ​ឆ្ងល់​ថា​ម៉េច​បាន​ចេះ​តែ​ស៊យ ជួប​រឿង​អាក្រក់ នោះ​មក​ពី​អ្នក​រំលង​ចំណុច​ទាំង ៨ នេះ
សង្គម

កុំ​ឆ្ងល់​ថា​ម៉េច​បាន​ចេះ​តែ​ស៊យ ជួប​រឿង​អាក្រក់ នោះ​មក​ពី​អ្នក​រំលង​ចំណុច​ទាំង ៨ នេះ

តាម​រយៈ​ការ​ផ្លាស់ប្តូរ​ទម្លាប់​មិន​ល្អ​ទាំង ៨ ចំណុច​នេះ ត្រូវ​បាន​ចាស់ៗ​ពី​បុរាណ​ដំណាល​ត​គ្នា​ថា នឹង​ជួយ​ឲ្យ​មនុស្ស​ដែល​ជួប​តែ​រឿង​មិន​ល្អ អាច​ផ្លាស់​មក​ជួប​សំណាង​ល្អ​វិញ ហើយ​សកម្មភាព​ខ្លះ​វា​ជា​រឿង​សាមញ្ញ ដែល​មនុស្ស​ជា​ច្រើន​រំលង។ ៨) គ្រែ ហាម​ដាច់​ខាត​ដំឡើង​គ្រែ ដែល​មាន​ក្បាល​គ្រែ​ទល់​នឹង​ជញ្ជាំង​បន្ទប់​ទឹក ព្រោះ​តាម​ក្បួន​គឺ​វា​នាំ​ឲ្យ​អ្នក​ជួប​សំណាង​មិន​ល្អ។ មួយ​ផ្សេង​ទៀត​កុំ​ដាក់​ក្បាល​គ្រែ​ទល់​ទៅ​នឹង​ទ្វារ​ចេញ ព្រោះ​វា​នាំ​ឲ្យ​របូត​ទ្រព្យ។ ៧) កាបូប​លុយ រៀងរាល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី អ្នក​គួរ​តែ​ប្តូរ​កាបូប​លុយ​ថ្មី​ម្តង​បើ​អាច ហើយ​ដាក់​លុយ​ ៩០០ ឬ ៩ ០០០ ដែល​ជា​លេខ​សំណាង​នៅ​ក្នុង​កាបូប។ ជាង​នេះ​សូម​កុំ​ប្រើប្រាស់​កាបូប​រហែក ឬ​ដាច់​រយីករយាក​ឲ្យ​សោះ ទោះ​មាន​លុយ​ក្នុង​កាបូប​ច្រើន​ប៉ុណ្ណា​ក៏​មិន​សល់​ដែរ។ ៦) ឆ្កែ​ឆ្មា​អនាថា ឃើញ​សត្វ​ឆ្កែឆ្មា​អនាថា កុំ​ភ្លេច​ជួយ​ដាក់​ទឹក…