ព័ត៌មាន

កម្ពុជាប្រកាសរកឃើញវត្តមានសត្វឈ្លូសយក្សជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិរបស់ខ្លួន
ប្លែកៗ

កម្ពុជាប្រកាសរកឃើញវត្តមានសត្វឈ្លូសយក្សជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិរបស់ខ្លួន

សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិ វីរៈ ជ័យ ភាគឦសានប្រទេសកម្ពុជា។ នេះគឺជា ការប្រកាសឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ…

នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ
ព័ត៌មានជាតិ

នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ

នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួ.ញដូរម.នុស្ស កងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ព.ន្ធនា.គារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិ.ច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី…

ត្រៀម​មុន​ចេញ​លក់​ផ្លូវការ! Samsung ពន្លឿន​ការ​ផលិត​ម៉ូឌែល​ថ្មី​ ២ នេះ ឲ្យ​បាន ៧ លាន​គ្រឿង
បច្ចេកវិទ្យា

ត្រៀម​មុន​ចេញ​លក់​ផ្លូវការ! Samsung ពន្លឿន​ការ​ផលិត​ម៉ូឌែល​ថ្មី​ ២ នេះ ឲ្យ​បាន ៧ លាន​គ្រឿង

កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ យើង​ទទួល​បាន​ដំណឹង​ម្តង​រួច​មក​ហើយ ថា​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​បាន​ចាប់ផ្តើម​ចង្វាក់​ផលិតកម្ម​នៃ​ស្មាតហ្វូន​សេរ៊ី​ថ្មី Galaxy Z Fold3 ដែល​ជា​ស្មាតហ្វូន​បត់​ត្រៀម​ចេញ​ផ្សាយ​នៅ​ពេល​ខាង​មុខ។ ដោយឡែក​ថ្មីៗ​នេះ​តាម​ការ​ចុះ​ផ្សាយ​របស់ FrontPageTech ក៏​បាន​ឲ្យ​ដឹង​ថា ចង្វាក់​ផលិតកម្ម​ទី​ពីរ​នៃ Galaxy Z Flip3 ដែល​ជា​បងប្អូន​ត្រកូល​តែ​មួយ​នោះ ក៏​ចាប់ផ្តើម​ផលិត​ដូច​គ្នា។ ប្រភព​បាន​ឲ្យ​ដឹង​ថា Samsung កំពុង​ពន្លឿន​ល្បឿន​នៃ​ចង្វាក់​ផលិតកម្ម ដោយ​ក្នុង​មួយ​ថ្ងៃ​ចង់​បាន​ចន្លោះ​ពី ៥០ ០០០ ទៅ ៧០ ០០០ គ្រឿង ដើម្បី​ធានា​បាន ​ថា​អាច​មាន​ម៉ូឌែល​ទាំង​ពីរ​ដល់​ខ្ទង់ ៧ លាន​គ្រឿង ត្រៀម​ចរាចរ​លើ​ទីផ្សារ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ បញ្ជាក់​ថា​…

មេ​ធំ Apple៖ “Android ប្រឈម​មេរោគ​ឆ្លង​ចូល​ច្រើន​ជាង ៤៧ ដង​ធៀប​នឹង iOS”
បច្ចេកវិទ្យា

មេ​ធំ Apple៖ “Android ប្រឈម​មេរោគ​ឆ្លង​ចូល​ច្រើន​ជាង ៤៧ ដង​ធៀប​នឹង iOS”

ប្រព័ន្ធ​ដំណើរការ​របស់ Android ងាយ​នឹង​មាន​មេរោគ (Malware) ឆ្លង​ចូល​ឧបករណ៍​ច្រើន​ជាង ៤៧ ដង បើ​ធៀប​នឹង iOS។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple គឺ​លោក Tim Cook ថ្លែង​នៅ​សន្និសីទ​ VivaTech តាម​ប្រព័ន្ធ Online។ Cook ទម្លាយ​ថា រវាង​ប្រព័ន្ធ Android និង iOS គឺ iOS រចនា​ឡើង​ដោយ​ប្រើប្រាស់ App Store តែ​មួយ​ប៉ុណ្ណោះ ហើយ​គ្រប់​កម្មវិធី​ទាំង​អស់​មុន​អាច​ដំឡើង​ចូល​មក​ក្នុង​ម៉ាស៊ីន​បាន គឺ​ទាមទារ​ការ​ទាញ​យក​ចេញ​ពី…

បាល់​ទាត់​អាស៊ាន៖ លីគកំពូលប្រ៊ុយណេរដូវ​កាលថ្មីចាប់ផ្ដើមចុងខែនេះមាន​១៥ក្រុមចូលរួម
កីទ្បា

បាល់​ទាត់​អាស៊ាន៖ លីគកំពូលប្រ៊ុយណេរដូវ​កាលថ្មីចាប់ផ្ដើមចុងខែនេះមាន​១៥ក្រុមចូលរួម

លីគបាល់​ទាត់​កំពូល​នៃ​ប្រទេសប្រុយណេនឹង​ត្រឡប់​មក​វិញ​ហើយ​នៅក្នុង​ខែ​នេះ​ ដោយ​ចូល​រដូវ​កាល​ថ្មី​២០២១​តែ​ម្ដង​ហើយ​មាន​១៥​ក្រុម​ចូល​រួម​ប្រកួតប្រជែង។ Brunei Super League រដូវ​កាល​មុន​ត្រូវ​លុប​ចោលដោយ​គ្មាន​លេង​ឡើង​វិញ​ដោយ​សារ​តែស្ថានភាព​នៃ​ការ​ឆ្លងកូវីដ១៩​ក្នុង​ប្រទេស តែ​យ៉ាងណាគេ​ដឹង​ថា​ការ​ខិតខំតរបស់រដ្ឋាភិបាលប្រុយណេ និងសហព័ន្ធកីឡាបាល់​ទាត់​របស់​ប្រទេសមួយ​នេះ​បាន​ធ្វើ​ឲ្យ​សកម្មភាពបាល់​ទាត់​កើត​ឡើង​វិញហើយ។ តាម​ការ​ឲ្យ​ដឹង​ក្នុង​រដូវ​កាល​២០២១​នេះ​ក្លិប​ចំនួន​១៥​នឹង​មាន​វត្តមានក្នុង​ការ​ប្រកួត​ដែលមានដូចជា៖ BAKES FC, BSRC FC, DPMM FC, IKLS-MB5 FC, Indera SC, Jerudong FC, Kasuka FC, KB FC, Kota Ranger FC, MS ABDB, MS PPDB,…

តារាសម្តែង ពូ ខេន កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ក្រោយផ្ទុះShortFilm រឿងសោឡាន (មានវីឌីអូ)
សម្រង់

តារាសម្តែង ពូ ខេន កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ក្រោយផ្ទុះShortFilm រឿងសោឡាន (មានវីឌីអូ)

តារាសម្តែងមានទេពកោសល្យចម្រុះ លោក កែន វាសនា ហៅ ពូ ខេន កំពុងតែទទួលបានប្រជាប្រិយភាពកាន់តែច្រើនពីសំណាក់មហាជនទូទាំងផ្ទៃប្រទេស ក្រោយផ្ទុះ short film មួយដែលមានចំណងជើងថា សោឡាន។ សាច់រឿងអប់រំខ្លីដែលមានចំណងជើងថា សោឡាន មួយនេះកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន ព្រោះត្រឹមតែរយៈពេលពីរថ្ងៃប៉ុននោះ សាច់រឿងខ្លីមួយនេះ មានអ្នកទស្សនារហូតដល់ជាង ពីរលានដង (2M views) នៅលើPage ផ្លូវការមួយដែលមានឈ្មោះថា Davuth។ បញ្ជាក់ផងដែរថា តារាសម្តែង លោក កែន វាសនា ហៅ ពូ ខេន មានទេពកោសល្យសម្តែងចម្រុះ ដូចជា៖ មនោសញ្ចេតនាកំសត់ កាច និង កំប្លែងជាដើម។…

ដឹង​កាលបរិច្ឆេទ​ត្រៀម​ចេញ​លក់​ម៉ាស​មាន​ភ្លើង RGB របស់​ Razer ហើយ
បច្ចេកវិទ្យា

ដឹង​កាលបរិច្ឆេទ​ត្រៀម​ចេញ​លក់​ម៉ាស​មាន​ភ្លើង RGB របស់​ Razer ហើយ

ក្រោយ​បង្ហើប​ពី​គម្រោង​កាល​ពី​ព្រឹត្តិការណ៍ CES នៅ​ដើម​ឆ្នាំ ២០២១ ទី​បំផុត​ក្រុមហ៊ុន Razer បាន​ប្រកាស​អំពី​តម្រុយ​ត្រៀម​ចេញ​លក់​នូវ​ម៉ាស Project Hazel N95 របស់​ខ្លួន​ហើយ។ ក្រៅ​ពី​គុណភាព​នៃ​ការ​ការពារ​បាក់តេរី​ដែល​ហោះ​ក្នុង​បរិយាកាស ទៀត​សោត​វា​ក៏​មាន​មុខងារ​បន្សុទ្ធ​ខ្យល់​ដល់​ល្អ ​ក៏​ដូច​ជា​មុខងារ Anti-fog ​ការពារ​ការ​ឡើង​ស្រអាប់ ហើយ​កាន់​តែ​ពិសេស​គឺ​អាច​ប្រើប្រាស់​ភ្លើង RGB ល្អ​សម្រាប់​ការ​ប្រើប្រាស់​នៅ​ទី​ងងឹត​ឬ​ពេល​យប់​ថែម​ទៀត។ តាម​ការ​ឲ្យ​ដឹង​ម៉ាស​ឆ្លាតវៃ​នេះ ក៏​គាំទ្រ​មុខងារ​បញ្ជា​ដោយ​សំឡេង​ផង​ដែរ តែ​មិន​ទាន់​ច្បាស់​ថា អាច​ឈ្លាសវៃ​ដល់​កម្រិត​ណា​នៅ​ឡើយ។ រូបរាង​ផ្លូវការ​របស់​វា​មិន​ទាន់​សម្រេច​ចេញ​មក​ឡើយ ដោយ​តាម​រយៈ​វីដេអូ​និង​ការ​ចុះ​ផ្សាយ​នានា ​ជា​រូបភាព Concept ដែល Razer គ្រោង​បញ្ចេញ​មក​តាម​គំរូ​របៀប​ហ្នឹង​តែ​ប៉ុណ្ណោះ។ ចំពោះ​តម្លៃ​របស់​វា​ក៏​មិន​ទាន់​មាន​ការ​ប្រកាស​ដែរ តែ​គ្រោង​ចេញ​លក់​លើក​ដំបូង​នៅ​ខែ​តុលា…

គ្មាន Note គ្មាន S21 FE តែ Samsung នឹង​បញ្ចេញ​អាវុធ​ថ្មី ៤ នេះ នៅ​ព្រឹត្តិការណ៍​ខែ​សីហា
បច្ចេកវិទ្យា

គ្មាន Note គ្មាន S21 FE តែ Samsung នឹង​បញ្ចេញ​អាវុធ​ថ្មី ៤ នេះ នៅ​ព្រឹត្តិការណ៍​ខែ​សីហា

ជា​ទូទៅ​ក្រុមហ៊ុន Samsung មាន​ព្រឹត្តិការណ៍​ធំ ២ ប្រចាំ​ឆ្នាំ ដោយ​មួយ​នៅ​កំឡុង​ខែ​កុម្ភៈ សម្រាប់​ការ​បង្ហាញ​ត្រកូល S និង​នៅ​ខែ​សីហា បង្ហាញ​ត្រកូល Note។ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​បាន​ដើរ​គន្លង​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ ២០២១ គឺ​នឹង​ត្រូវ​បាន​ខកខាន​សម្រាប់​ព្រឹត្តិការណ៍​នៅ​ខែ​សីហា​ខាង​មុខ។ គ្មាន​ត្រកូល Note សេរ៊ី​ឆ្នាំ ២០២១ នោះ​ទេ ហើយ​ព័ត៌មាន​ដែល​ថា Galaxy S21 FE អាច​នឹង​ចេញ​វត្តមាន​មក​ជំនួស​ត្រកូល​ Note នោះ តាម​ដំណឹង​ចុង​ក្រោយ​ក៏​ត្រូវ​បាន​លុប​ចេញ​ទៅ​វិញ​ដែរ ក្រោម​ហេតុផល​ចង្វាក់​ផលិតកម្ម​ដំណើរការ​ទៅ​មិន​ទាន់​ពេល ពោល​គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្នែក​មួយ​ចំនួន​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី​មួយ​នោះ មិន​អាច​ផ្គត់ផ្គង់​ទាន់​ពេលវេលា តួ​យ៉ាង​ដូច​ជា​ផ្នែក​នៃ​ថ្ម។…

ដល់​រដូវ​ GPU ឡើង​ថ្លៃ​ដូច​មាស! ក្រុម​ចោរ​ប្រើ​ល្បិច​នេះ​ទៅ​លួច​ដល់​ក្នុង​ហាង​អ៊ីនធឺណិត​បាន​ដោយ​សុវត្ថិភាព
បច្ចេកវិទ្យា

ដល់​រដូវ​ GPU ឡើង​ថ្លៃ​ដូច​មាស! ក្រុម​ចោរ​ប្រើ​ល្បិច​នេះ​ទៅ​លួច​ដល់​ក្នុង​ហាង​អ៊ីនធឺណិត​បាន​ដោយ​សុវត្ថិភាព

ក្រាហ្វិក​កាត ឬ GPU ​ហាងឆេង​លើ​ទីផ្សារ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ព្រោះ​មនុស្ស​ម្នាក់ៗ​សម្រុក​ទៅ​ទិញ GPU កម្រិត​ខ្ពស់ មក​បង្គំ​រៀប​ជា​ម៉ាស៊ីន​ដើម្បី​ជីក​កាក់។ យ៉ាង​ណា​ក្រឡេក​ទៅ​ប្រទេស​ចិន ហាង​អ៊ីនធឺណិត​កាហ្វេ​មួយ​កន្លែង​ក៏​បាន​ជួប​រឿង​ហួស​ចិត្ត ដោយ​មាន​ក្រុម​ចោរ​មួយ​ក្រុម មក​ប្រើ​ល្បិច​លួច​យក​ GPU ចេញ​ពី​ម៉ាស៊ីន​នៅ​ហាង​អ៊ីនធឺណិត​ដល់​ទៅ ៦ សន្លឹក ហើយ​មក​ទល់​ពេល​នេះ​ប៉ូលិស​មិន​អាច​កំណត់​អត្តសញ្ញាណ​រក​ឃើញ​ជន​ខិលខូច​ទាំង​នោះ​បាន​ទេ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ខេត្ត Hangzhou ប្រទេស​ចិន ដោយ​ក្រុម​ចោរ​បាន​ចូល​មក​ក្នុង​ហាង​អ៊ីនធឺណិត ហើយ​បន្លំ​ធ្វើ​ជា​អតិជន​ធម្មតា ដោយ​មាន​ពាក់​ម៉ាស​មុខ ហើយ​ណា​មួយ​គួប​ផ្សំ​ដោយ​ថៅកែ​នៅ​ទី​នោះ ខ្លាច​ការ​ឆ្លង​ជំងឺ COVID-19 ផង ក៏​ពុំ​បាន​ដេញដោល​ឲ្យ​ពួក​គេ​ដោះ​ម៉ាស​ចេញ​អ្វី​ដែរ។ សុខៗ​ពេល​ដែល​កំពុង​អង្គុយ​ប្រើប្រាស់​កុំព្យូទ័រ ក្រុម​ចោរ​បាន​ប្រាប់​ទៅ​ថៅកែ​ហាង​ថា​ជួយ​រក​ថង់​ខ្មៅ​មក​ច្រក​សំរាម​មួយ ហើយ​ថៅកែ​ហាង​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​មួយ​ស្របក់​ធំ…

Apple ត្រៀម​ចេញ​របស់​កើប​លុយ​ថ្មី តម្លៃ​មិន​ក្រោម ១ ពាន់​ដុល្លារ​នៅ​ឆ្នាំ​ ២០២២
បច្ចេកវិទ្យា

Apple ត្រៀម​ចេញ​របស់​កើប​លុយ​ថ្មី តម្លៃ​មិន​ក្រោម ១ ពាន់​ដុល្លារ​នៅ​ឆ្នាំ​ ២០២២

បើ​តាម​ការ​ព្យាករណ៍​លើក​ចុង​ក្រោយ​របស់​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក Ming-Chi Kuo បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ក្រោយ ២០២២ ក្រុមហ៊ុន Apple ប្រាកដ​ជា​នឹង​មាន​ការ​ប្រកាស​នូវ​ផលិតផល​ថ្មី នោះ​គឺ​ AR Headset ដែល​ជា​ប្រភេទ​ឧបករណ៍​ពាក់​ក្បាល​អាច​មើល​ឃើញ​ពិភព​សិប្បនិមិត្ត។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ​បច្ចេកវិទ្យា​លែន​កាមេរ៉ា​ដែល​មាន​ក្នុង​ឧបករណ៍​នោះ នឹង​ទទួល​បាន​ការ​ផ្គត់ផ្គង់​ពី​ដៃ​គូ​សហការ​ធំ​គឺ​ក្រុមហ៊ុន Genius Electronic Optical របស់​តៃវ៉ាន់ ដែល​ពួក​គេ​ក៏​ជា​ដៃ​គូ​ផ្គត់ផ្គង់​លើ​បំណែក​គ្រឿង​បង្គំ​នៃ iPhone 13 សេរី​ឆ្នាំ ២០២១ នេះ​ផង​ដែរ។ ងាក​ទៅ​មើល AR Headset របស់ Apple វា​ទំនង​ជា​មក​ជាមួយ​នូវ​អេក្រង់​បង្ហាញ…

ត្រូវ​ចិត្ត Black Lover ម៉ា​ទំហឹង! Apple ​ត្រៀម​នឹង​បញ្ចេញ​ពណ៌​ថ្មី​លើ iPhone 13 Pro Max
បច្ចេកវិទ្យា

ត្រូវ​ចិត្ត Black Lover ម៉ា​ទំហឹង! Apple ​ត្រៀម​នឹង​បញ្ចេញ​ពណ៌​ថ្មី​លើ iPhone 13 Pro Max

បច្ចុប្បន្ន​សេរ៊ី iPhone 12 Pro និង iPhone 12 Pro Max គឺ​ពេញ​និយម​បំផុត​នៅ​ពណ៌ Pacific Blue ដែល​ជា​ពណ៌​ថ្មី ហើយ​ជម្រើស​ ៣ ពណ៌​ផ្សេង​ទៀត​រួម​មាន Graphite (រាង​ប្រផេះ​បែក​ខ្មៅ), Silver (ប្រាក់​បែក​ស) និង​ Gold (ទឹក​មាស)។ យ៉ាង​ណា​បើ​តាម​គណនី YouTube ល្បី​ឈ្មោះ លោក Filip Koroy ដែល​តែងតែ​ព្យាករណ៍​ត្រូវ​នូវ​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ផលិតផល​សេរ៊ី​ក្រោយ​របស់ Apple បាន​មក​បង្ហើប​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា…

ចត​ទុក​ចោល​ក៏​លុយ​ចូល​ដែរ! រថយន្ត​ជីក​កាក់ Bitcoin ​ដំបូង​បង្អស់​ក្នុង​លោក តម្លៃ​មិន​ដល់ ២ មុឺន​ដុល្លារ
បច្ចេកវិទ្យា

ចត​ទុក​ចោល​ក៏​លុយ​ចូល​ដែរ! រថយន្ត​ជីក​កាក់ Bitcoin ​ដំបូង​បង្អស់​ក្នុង​លោក តម្លៃ​មិន​ដល់ ២ មុឺន​ដុល្លារ

យើង​ធ្លាប់​តែ​លឺ​គេ​ទិញ​បណ្ដុំ GPU ច្រើន​គ្រាប់ ​មក​រៀប​ជា​ម៉ាស៊ីន​ជីក​កាក់​អេឡិចត្រូនិក តែ​ថ្មីៗ​នេះ​ស្រាប់​តែ​ចេញ​ដំណឹង​ពាក់ព័ន្ធ​នឹង​រថយន្ត​អគ្គិសនី​ជីក​កាក់​វិញ​ម្តង ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Daymak របស់​កាណាដា។ នោះ​គឺ​ជា​រថយន្ត​ម៉ូដែល Spiritus ដែល​វា​ជា​រថយន្ត​អគ្គិសនី​ដំបូង​ក្នុង​លោក ដែល​មាន​មុខងារ​អាច​ជីក​កាក់ Bitcoin កំឡុង​ពេល​អ្នក​ចត​រថយន្ត​ចោល ឬ​ពេល​សាក​ភ្លើង។ តាម​ការ​បញ្ជាក់​ពី​គេហទំព័រ​ក្រៅ​ស្រុក រថយន្ត​ថ្មី​នេះ​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឆ្នាំ ២០២៣។ ដំណើរការ​ដោយ​ប្រព័ន្ធ Daymak Nebula Mining Hardware ដែល​មាន​ន័យ​ថា ម្ចាស់​រថយន្ត​ថែម​ទាំង​អាច​រក​លុយ​បាន​ទៀត នៅ​ពេល​ដែល​អ្នក​ចត​រថយន្ត​ចោល។ នៅ​ក្នុង​ប្រព័ន្ធ Nebula Wallet វា​អាច​គាំទ្រ​នូវ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ធំៗ​ជា​ច្រើន​ដូច​ជា Bitcoin, Ethereum,…

មក​ស្គាល់កីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុង​ជម្រើសជាតិ​អង់គ្លេសនៅ Euro 2020
កីទ្បា

មក​ស្គាល់កីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុង​ជម្រើសជាតិ​អង់គ្លេសនៅ Euro 2020

ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ ការចាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់នឹងផ្តោតសំខាន់លើក្រុមជម្រើសជាតិ និងព្រឹត្តិការណ៍យូរ៉ូ ២០២០ ជាពិសេស។ ពេល​នេះ Knongsrok Sport បានសំរេចចិត្តពិនិត្យមើលតម្លៃខ្លួនរបស់កីឡាករ Man United នៅខាងអង់គ្លេសតាមរយៈ Transfermarkt ។ Marcus Rashford គឺជាក្រុមបិសាចក្រហមតែមួយគត់ដែលមានវត្តមាននៅក្នុងកីឡាករកំពូល ៗ ទាំង ៥ នាក់ដែលមានតំលៃខ្លួនខ្ពស់បំផុត។ គាត់ឈរនៅលេខបួនក្នុងបញ្ជីដោយតម្លៃរបស់គាត់ត្រូវគេប៉ាន់ស្មានថាមានដល់ ៨៥ លានអឺរ៉ូ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅលើបញ្ជី គឺប្រិយមិត្តអាចមើលឃើញគោលដៅនាំចូលពីររបស់ Man United គឺ Harry Kane តម្លៃ១២០លានអឺរ៉ូ(€…

ត្រៀម​តែ​លុយ​ទៅ! ដឹង​ចំណុច​ខ្លាំង ២ របស់ iPhone 13 ឆ្នាំ ២០២១ នេះ​ហើយ
បច្ចេកវិទ្យា

ត្រៀម​តែ​លុយ​ទៅ! ដឹង​ចំណុច​ខ្លាំង ២ របស់ iPhone 13 ឆ្នាំ ២០២១ នេះ​ហើយ

ព្រឹត្តិការណ៍​នៃ​ការ​ប្រកាស​ស្មាតហ្វូន​ជំនាន់​ថ្មី​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក Apple នឹង​ឈាន​ចូល​មក​ដល់​នៅ​រយៈ​ពេល​ជាង ៣ ខែ​ទៀត ពោល​គឺ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​កំឡុង​ខែ​កញ្ញា ហើយ​មាន​លក់​លើ​ទីផ្សារ​ចាប់​ពី​ចុង​ខែ​នោះ ឬ​ហៀរ​ចូល​ខែ​តុលា។ យ៉ាង​ណា​នៅ​ឆ្នាំ ២០២១ នេះ យើង​ក៏​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ iPhone 13 ដែល​លឺ​ថា​មាន​ការ​អភិវឌ្ឍ​ច្រើន ហើយ​មុខងារ​ខ្លះ​មិន​ធ្លាប់​មាន​លើ​ម៉ូឌែល iPhone សេរ៊ី​មុនៗ​ទាល់​តែ​សោះ។ បើ​តាម​ចចាមអារ៉ាម​ដែល​ផ្ទុះ​ខ្លាំង​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​មាន​ចំណុច​រសើប​ពី​លើ​សេរ៊ី iPhone 13 នោះ​គឺ​មួយ​ដែល​ទាក់ទិន​នឹង​ការ​អាប់ដែត​នៅ​ល្បឿន Refresh Rate ​លើ​អេក្រង់​ឡើង​ដល់ 120Hz និង​ទី​ពីរ គឺ​ថាមពល​ថ្ម​កាន់​តែ​ធំ​ជាង​មុន។ ចំពោះ​ល្បឿន​អេក្រង់ Refresh Rate…

អ្នកប្រើទូរស័ព្ទតិចអត់ដឹង! លេខតួម៉ាស៊ីន ១៥ ខ្ទង់នេះ កុំចេះតែចែកឲ្យគេឃើញ ប្រយ័ត្នទឹកភ្នែក
បច្ចេកវិទ្យា

អ្នកប្រើទូរស័ព្ទតិចអត់ដឹង! លេខតួម៉ាស៊ីន ១៥ ខ្ទង់នេះ កុំចេះតែចែកឲ្យគេឃើញ ប្រយ័ត្នទឹកភ្នែក

IMEI ឬ​ពាក្យ​ពេញ International Mobile Station Equipment Identity គឺ​ជា​លេខ​សម្គាល់​ដែល​តំណាង​ឲ្យ​ម៉ាស៊ីន​ឧបករណ៍​ចល័ត​នីមួយៗ។ ជា​ទូទៅ​វា​រមែង​មាន​ចំនួន ១៥ ខ្ទង់ ដែល​មាន​បង្កប់​ខាង​ក្នុង​ម៉ាស៊ីន​ឬ​ខ្លះ​លើ​ខ្នង​សំបក​នៃ​ទូរសព្ទ។ អ្នក​អាច​ឆែក​មើល​លេខ IMEI ​នៃ​ស្មាតហ្វូន​របស់​ខ្លួន​បាន​មិន​ថា​តែ​ប្រភេទ iPhone ឬ​ស្មាតហ្វូន Android ដទៃ ដោយ​ចូល​ទៅ​កាន់​កម្មវិធី Call ហើយ​វាយ​លេខ *#06# ភ្លាម​នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​លេខ​មួយ​ជួរ​ចេញ​មក។ +តើ​ IMEI មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ? ជា​លេខ​សម្គាល់​កំណត់​អត្តសញ្ញាណ​នៃ​ម៉ាស៊ីន​នីមួយៗ​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា​ទាំង​ស្រុង ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ក្រុមហ៊ុន​សេវា​ទូរសព្ទ​ក្នុង​ការ​កំណត់​អត្តសញ្ញា​និង​ថត​ទុក​នូវ​ទិន្នន័យ​នៃ​ឧបករណ៍​ណា​មួយ វា​អាច​ប្រើប្រាស់​សម្រាប់​តាមដាន​ឧបករណ៍​ដែល​បាត់​ថា​កំពុង​ស្ថិត​នៅ​ទីតាំង​ណា វា​អាច​ប្រើ​សម្រាប់​ចាប់​ទីតាំង​ឧបករណ៍​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាត់បង់​ឬ​ខូចខាត​ដើម្បី​ទទួល​យក​ប័ណ្ណ​ធានា​រ៉ាប់រង។ +ហេតុអ្វី​អ្នក​មិន​ត្រូវ​ចែករំលែក​លេខ…

ស្រីស្អាតជោគជ័យទាំងបច្ចេកវិទ្យា និងការងារសិល្បៈរូបនេះ ជាមាតានៃមូលដ្ឋានគ្រឹះ WiFi GPS និង Bluetooth
បច្ចេកវិទ្យា

ស្រីស្អាតជោគជ័យទាំងបច្ចេកវិទ្យា និងការងារសិល្បៈរូបនេះ ជាមាតានៃមូលដ្ឋានគ្រឹះ WiFi GPS និង Bluetooth

Hedy Lamarr គឺជាតារាសម្តែង ដែលមានរូបសម្ផស្សស្រស់ស្អាត និងជាអ្នកច្នៃប្រឌិតជនជាតិអូស្រ្តាលី – អាមេរិក ដែលបានត្រួសត្រាយបច្ចេកវិទ្យា និងបានបង្កើតជាមូលដ្ឋានគ្រឹះដំបូង សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទំនាក់ទំនងដូចជា WiFi GPS និង Bluetooth មកដល់សព្វថ្ងៃ។ ដំបូងឡើយ Lamarr គឺមានឈ្មោះពិតតថា Hedwig Eva Kiesler កើតនៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩១៤ ក្នុងគ្រួសារជនជាតិជ្វីស្វមួយដែលមានជីវភាពធូរធារ។ ដោយសារតែនាងជាកូនទោលនៅក្នុងគ្រួសារនោះ Lamarr ទទួលបានការចាប់អារម្មណ៍ និងក្តីស្រលាញ់យ៉ាងខ្លាំងពីឪពុករបស់នាង…

៤សន្លឹកនេះស្រស់ស្អាតប្លែកមិនធម្មតា! ព្រះនាងតូច នរោត្តម ចេនណា មានទេពកោសល្យសិល្បៈទាំងបុរាណ និងសម័យគួរឱ្យគោរពស្រឡាញ់
សម្រង់

៤សន្លឹកនេះស្រស់ស្អាតប្លែកមិនធម្មតា! ព្រះនាងតូច នរោត្តម ចេនណា មានទេពកោសល្យសិល្បៈទាំងបុរាណ និងសម័យគួរឱ្យគោរពស្រឡាញ់

ដូចដែលយើងបានស្គាល់រួចហើយថា  ព្រះនាងតូច នរោត្តម ​ចេនណា ​គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ ​តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។ ព្រះនាងតូច ​ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ​ទ្រង់អាចច្រៀងបទចម្រៀងជាច្រើនភាសា  ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀង រួមទាំងខ្សែភាពយន្តភាគខ្នាតធំដ៏ល្បីគឺរឿង ​ព្រះនាងផ្កាព្កុលមាស ​ធ្វើឱ្យកេរ្តិ៍ឈ្មោះព្រះនាងតូចកាន់តែល្បីល្បាញមួយកម្រិតទៀត។ ពិសេសព្រះនាងតូច ​ក៏ត្រូវបានផ្ដល់កិត្តិយស ធ្វើជាព្រះអគ្គរាជទូតប្រចាំក្រុមហ៊ុនទូរសព្ទ Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ឈានមុខគេថែមទៀតផង ។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ព្រះនាងតូច នរោត្តម ​ចេនណា ​ក៏មានសមត្ថភាពខ្លាំងក្នុងការដើរម៉ូត និងថតរូប Fashion  ដូចជាអ្នកអាជីព ​ជារឿយៗព្រះនាងក៏បានរំលេចរូបថតស្ទាយ៍ថ្មីប្លែកៗគ្រប់ទម្រង់…

៦ តារាប្រុសល្បីប្រចាំប្រទេសថៃ ដែលជាដៃគូសម្តែងដ៏សាកសមឥតខ្ចោះរបស់ តារាស្រីលំដាប់ជួរមុខ Mai Davika
សម្រង់

៦ តារាប្រុសល្បីប្រចាំប្រទេសថៃ ដែលជាដៃគូសម្តែងដ៏សាកសមឥតខ្ចោះរបស់ តារាស្រីលំដាប់ជួរមុខ Mai Davika

១. លោក Weir Suklawat តួឯកប្រុសដំបូងបង្អស់របស់តារាស្រី Mai កាលពីឆ្នាំ ២០១០ មិនមែននរណាក្រៅពីកំពូលតួឯកប្រុសសម្បុរស្រអែម Weir Sukonwat ទេ ។ អ្នកទាំង ២ ចាប់ដៃគូដំបូងនៅក្នុងខ្សែភាពយន្តភាគ Ngao Kammathep លុះក្រោយពីទទួលបានលទ្ធផលល្អ អ្នកទាំង ២ ក៏ជួបគ្នាក្នុងរឿងភាគ Roy Lae Sanae Luang ម្តងទៀត ។ ២. លោក Mario Maurer…

អាវ Juventus រដូវ​កាល​ថ្មីដេរក្នុងរោងចក្រប្រទេសកម្ពុជាតែយក​ទៅ​លក់នៅទីផ្សារអឺរ៉ុបថ្លៃកប់ពពក
កីទ្បា

អាវ Juventus រដូវ​កាល​ថ្មីដេរក្នុងរោងចក្រប្រទេសកម្ពុជាតែយក​ទៅ​លក់នៅទីផ្សារអឺរ៉ុបថ្លៃកប់ពពក

ក្រុមហ៊ុន adidas ទើប​តែ​បញ្ចេញ​ឈុត​រដូវ​កាល​ថ្មី​ ២០២១/២០២២​របស់​ក្លិប Juventus ដែល​ឈុត​នេះរចនាដោយ​ពណ៌ខ្មៅឆ្នូតសបែបបញ្ឃ ដែល​ជា​ឈុត​ដើម្បី​រំលឹក​ខួប១០​ឆ្នាំរបស់​ក្លិប​ដែល​បាន​ផ្ទេរ​មក​កាន់​កីឡដ្ឋាន Allianz Stadium ក្នុង​ទីក្រុង Turin ប្រទេស​អ៊ីតាលី។ ឈុតថ្មីរបស់ Juventus សម្រាប់ប្រើប្រាស់ក្នុងដីរដូវកាលក្រោយ នៅតែមានសណ្ឋានដដែលគឺមានអាវពណ៌ខ្មៅឆ្នូតស ជាមួយខោស និងមានឡូហ្គូក្លិបពណ៌មាស។ ដោយឡែកឈុតក្រៅដីមានចំនួនពីរឈុតទៀត ក្នុងនោះមានអាវពណ៌ខ្មៅ ជាមួយខោខ្មៅ និងអាវខៀវលាយជាមួយស និងលឿង ជាមួយខោខៀវ។ ជាការ​ពិត​ណាស់! ឈុត​នេះផលិត​ដោយ​ក្រុមហ៊ុនសម្ភារៈកីឡាដ៏ល្បី​លំដាប់​ពិភពលោក Adidas ហើយ​គេ​ដឹង​ទៀត​ថា​ក្រុមហ៊ុននេះបាន​យក​រោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា ជាកន្លែងផលិតរបស់​ពួក​គេ​ ពី​ព្រោះ​តែ​មាន​ប្រទេស​មួយ​នេះ​អំណោចផល​ក្នុងការ​ផលិត​ដ៏​មាន​គុណភាព និង​ចំណាយលើ​តម្លៃពលកម្មទាប។ គេមិនដឹង​ថា​តើ​ពួកគេ​ចំណាយ​លុយ​ប៉ុន្មានផលិតអាវមួយឈុត​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ…

តារារ៉េបល្បីឈ្មោះ របស់អាមេរិក ប្រកាសថា លង់ស្នេហ៍កំពូលតារាចម្រៀងស្រី Rihanna ងប់ងល់ដកចិត្តមិនរួច ក្រោយមានទំនាក់ទំនងដ៏គួរឲ្យចាប់អារម្មណ៍
សម្រង់

តារារ៉េបល្បីឈ្មោះ របស់អាមេរិក ប្រកាសថា លង់ស្នេហ៍កំពូលតារាចម្រៀងស្រី Rihanna ងប់ងល់ដកចិត្តមិនរួច ក្រោយមានទំនាក់ទំនងដ៏គួរឲ្យចាប់អារម្មណ៍

កាលពីឆ្នាំមុន មានមនុស្សជាច្រើនកើតការងឿងឆ្ងល់ អំពីទំនាក់ទំនងរបស់តារាចម្រៀង Rihanna ជាមួយមហាសេដ្ឋីវ័យក្មេង ជនជាតិអារ៉ាប៊ីសាអូឌីត ដោយសារបាត់វត្តមានព័ត៌មាន ឬរូបភាពរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយមួយរយៈធំ ។ ស្រាប់តែកាលថ្មីៗនេះ រាល់មន្ទិលសង្ស័យទាំងអស់ត្រូវបានជ្រះស្រលះ ដោយសារតែកំពូលតារាចម្រៀងស្រីរូបនេះ កំពុងដាំដើមស្នេហាថ្មី ជាមួយកំលោះ Raper ល្បីឈ្មោះ A$AP Rocky ។ A$AP Rocky ឬឈ្មោះពិតហៅថា Rakim Athelaston Mayers បានបញ្ជាក់ពីរឿងរ៉ាវស្នេហារបស់លោក ជាមួយតារាស្រី Rihanna តាមរយៈគេហទំព័រ GQ America ស្របពេលដែលលោកមានឱកាស…

អាណិតណាស់! Miss Universe South Africa យំយែក សោកស្ដាយ ចំពោះលទ្ធផលរបស់នាងនៅលើឆាក ប្រកួតប៉ុន្មានថ្ងៃមុន
សម្រង់

អាណិតណាស់! Miss Universe South Africa យំយែក សោកស្ដាយ ចំពោះលទ្ធផលរបស់នាងនៅលើឆាក ប្រកួតប៉ុន្មានថ្ងៃមុន

គួរឲ្យអាណិតបវរកញ្ញាចក្រវាលមកពី ប្រទេសអាហ្រ្វិកខាងត្បូង ២០២០ កញ្ញា Natasha Joubert ណាស់ ក្រោយពីនាងចេញមកនិយាយទាំងអួលដើមក ពីការប្រកួត Miss Universe វគ្គផ្ដាច់ព្រ័ត្រ នៅម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិកត្រូវបានបញ្ចប់ ហើយនាងត្រូវបានគេជម្រុះតាំងពីវគ្គទីមួយ ។ ទាំងដែលនាងគឺជាបេក្ខនារីម្នាក់ដែលត្រូវបាន មហាជនសម្លឹងមើលចាប់តាំងពីបង្ហាញខ្លួននៅលើឆាក លើកដំបូងជាមួយរូបសម្រស់ដ៏ស្រស់ និងការបង្ហាញទេពកោសល្យយ៉ាងមានភាពជឿជាក់ ។ ដោយមហាជនគិតថា បើទោះជានាងមិនអាចគ្រងមកុដក៏ដោយ យ៉ាងហោចណាស់នាងក៏អាចឈនៅក្នុងចំណោម ៥ នាក់ចុងក្រោយដែរ ។ តែផ្ទុយទៅវិញ វាពិតជាហួសចិត្តខ្លាំងណាស់ ដែលនាងមិនអាចសូម្បីឈានទៅដល់វគ្គ ២១…