
តើពេលវេលាដែលកក់សក់ល្អបំផុតគឺនៅពេលណា?
បច្ចុប្បន្នមនុស្សទូទៅមិនទាន់ឈានដល់វ័យ ៤០ ទៅ ៥០ឆ្នាំផងក៏មានបញ្ហាជ្រុះសក់ សក់បែកចុង និងបញ្ហាស្បែកក្បាលជាច្រើន។ ថ្ងៃនេះយើងនឹងលើកអំពីពេលវេលានៃការកក់សក់ដែលល្អបំផុត និងត្រឹមត្រូវមកបង្ហាញដល់ប្រិយមិត្តអ្នកអានអោយបានជ្រាបដឹងទាំងអស់គ្នា។ មានមនុស្សមួយចំនួនតែងតែចូលចិត្តក្រោកពីដំណេកហើយចូលទៅងូតទឹកតែម្តង តាមពិត ចំពោះមនុស្សស្រីគឺមានផលប៉ះពាល់យ៉ាងខ្លាំងដល់សសៃសក់ ពីព្រោះពេលដែលអ្នកភ្ញាក់ពីដំណេក មុខងាររាងកាយរបស់មនុស្សក៏ទើបតែភ្ញាក់ដូចគ្នា ចរន្តឈាមក៏មិនទាន់បានដំណើរការប្រក្រតីដែរ។ ដូច្នេះស្បែកក្បាលក៏ដូចគ្នា ពេលដែលអ្នកក្រោកឡើងងូតទឹកភ្លាមៗ ធ្វើអោយរំញោចដល់ស្បែកក្បាល ជាពិសេសគឺទឹកត្រជាក់ វាជម្រុញឈាមក្នុងខួរក្បាលកាន់តែលឿន បែបនេះបង្ករផលប៉ះពាល់ដល់សុខភាព និងងាយធ្វើអោយសក់ជ្រុះ។ ចាប់ពីម៉ោង៣ទាបភ្លឺ រហូតដល់ម៉ោង១០ព្រឹក រន្ធញើសរបស់ស្បែកក្បាលបានធ្វើការបើក និងមានលក្ខណៈធូរ នៅពេលនោះសក់ក្បាលកំពុងឋិតនៅក្នុងដំណាក់កាលលូតលាស់ ប្រសិនបើនៅពេលនោះលោកអ្នកធ្វើការកក់សក់ នឹងបណ្តាលអោយសក់ក្បាលរបស់លោកអ្នកដាច់ ហើយសាប៊ូងាយជ្រៀតចូលទៅក្នុងរន្ធញើស បណ្តោលអោយសក់ផុយ និងជ្រុះ។ ចំពោះពេលវេលាដែលល្អបំផុតសម្រាប់ការកក់សក់…




















