
៤៩ ថ្ងៃខាងមុខ! ម្ចាស់ឆ្នាំទាំង ៣ រាសីស្ដុក កាក់កបទាំងទ្រព្យ ក្ដីសុខក៏ច្រើន
ក្នុងរយៈពេល ៤៩ ថ្ងៃទៀត ម្ចាស់ឆ្នាំទាំង ៣ ពោរពេញដោយលាភសំណាង ជោគជ័យ មិនថាធ្វើកិច្ចការងារអ្វីក៏សម្រេចបានលើសពីការរំពឹងទុក។ ១. ឆ្នាំកុរ មនុស្សដែលកើតឆ្នាំជ្រូក ជាមនុស្សមានចរិតស្លូតបូត និងចិត្តល្អ ហើយក៏ជាឆ្នាំដែលព្រះបានប្រទានពរជាច្រើនជាងឆ្នាំដទៃផងដែរ។ ក្នុងជីវិតធម្មតា អ្នកដែលកើតក្នុងឆ្នាំជ្រូក មិនសូវមានតម្រូវការ ឬមហិច្ឆតាខ្លាំងនោះទេ គឺពេញចិត្តនឹងអ្វីៗទាំងអស់ដែលខ្លួនមាន ហើយប្រឹងប្រែងអស់ពីចិត្ត ដើម្បីសាងជីវិតឱ្យរុងរឿង និងសម្រេចបាននូវលទ្ធផលជាទីគាប់ចិត្ត។ ទោះមិនបានអ្វីដែលខ្លួនចង់ក៏គេមិនដែលខឹងដែរ តែគិតថាគ្មានវាសនា។ កន្លងមក អ្នកកើតឆ្នាំជ្រូក តែងជួបរឿងលំបាកច្រើន ហើយជីវិតស្នេហាក៏មានបញ្ហាមិនតិចដែរ ។ ទោះយ៉ាងណាក៏ដោយក្នុងរយៈពេល ៤៩ ទៀត…




















