
តើអ្វីជាអាថ៌កំបាំងដែលកប់ជ្រៅនៅក្នុងបេះដូងរបស់អ្នក? រើសបើកសារវេទមន្តមួយភ្លាមទៅ ដើម្បីអានការទស្សន៍ទាយ
សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលអ្វីដែលដក់ជាប់នៅក្នុងចិត្តរបស់អ្នក តាមរយៈការជ្រើសរើសសារវេទមន្តមួយ ដែលអ្នកចូលចិត្តហើយមើលចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ទី ១៖ អ្នកមានអារម្មណ៍ចង់ចេញក្រៅ និងស្វែងយល់ពីពិភពលោក ចង់គេចចេញពីអ្វីដែលកើតឡើងនាពេលបច្ចុប្បន្ន ដោយសារតែបរិយាកាសអាប់អួរ ប្រហែលជាមកពីអ្នកនៅក្នុងបន្ទប់តូចចង្អៀត ដែលបែរទៅជួបតែជញ្ជាំង ជួបតែតុ ជួបតែកៅអី ឬសូម្បីតែសម្ពាធពីមនុស្សនៅជុំវិញខ្លួន ដែលនេះវាធ្វើឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងដូចជាកង្កែបនៅក្នុងអណ្តូងខ្លាំងពេក ។ ទី ២៖ អ្នកចង់ធ្វើតាមបេះដូងខ្លួនឯង! ប៉ុន្តែអ្នកមិនអាចព្រោះអ្នកត្រូវបានមនុស្សនៅជុំវិញខ្ញុំដាក់សម្ពាធ ជាមួយការរំពឹងខ្ពស់។ អាចប្រហែលជាគ្រួសារដែលមានបំណងឱ្យអ្នកក្លាយជាអ្វីមួយ ទាំងដែលអ្នកពិតជាមិនចង់ធ្វើវាទាល់តែសោះ…




















