
ចិត្តសាស្រ្ត ៖ គ្រាន់តែកាយវិការមួយដែលអ្នកចូលចិត្តជាងគេ ក៏អាចទាយដឹងពីចរិតរបស់អ្នកបានដែរ
គេតែងនិយាយថា ការឈរក៏អាចទាយដឹងពីចរិតមនុស្សបានដែរ ប្រហែលជាអ្នកមិនដឹងថាការឈរ មិនត្រឹមតែបង្ហាញពីរូបរាងអ្នកនោះទេ នៅអាចបង្ហាញឱ្យគេដឹងពីចរិតរបស់អ្នកទៀតផង ។ តោះ! យើងមកមើលទាំងអស់គ្នា ថាអ្នកជាមនុស្សដូចម្តេច! A. ដៃទាំងពីរដាក់ចូលក្នុងហោប៉ៅ ខណៈពេលនេះអ្នកកំពុងតែបិទបាំងពីចិត្តរបស់អ្នក ឬក៏លាក់ពីអារម្មណ៍របស់អ្នក អ្នកកំពុងតែស្ងប់ស្ងាត់នៅក្នុងពិភពរបស់ខ្លួន មិនចង់ទៅទាក់ទងជាមួយអ្នកណាឡើយ។ B. ជើងទាំងពីរញែកចេញពីគ្នា ហើយឱបដៃទាំងពីរ នៅខណៈពេលនេះអ្នកតាំងស្មារតីបានល្អ មានចិត្តចង់សាកល្បង ចង់ត្រៀមខ្លួនទៅទទួលរ៉ាប់រងការងារធំ អ្នកមានជំនឿចិត្តខ្ពស់ តែងតែមានចិត្តបាញ់ឆ្ពោះទៅមុខ គឺបង្ហាញថាអ្នកមានភាពជាអ្នកដឹកនាំ និងមានអំណាច។ C. ឈរធម្មតា ដៃទាំងពីរសំយ៉ុងចុះក្រោម នៅខណៈពេលនេះអ្នកមានអារម្មណ៍ថាធូរស្រាល នៅក្នុងចិត្តរីករាយ ពិភពលោកគ្មានការប្រជែង ចង់ឱ្យគ្រប់ទីកន្លែងមានសន្តិភាព។…




















