
ផ្លែប៉ោមនាំសំណាង! មកព្យាករណ៍អនាគតដ៏ខ្លីខាងមុខជាមួយការជ្រើសរើស Fortune Apple ដើម្បីដឹងពីលាភសំណាងរបស់អ្នក
ថ្ងៃនេះគេហទំព័រ Knongsrok សូមអញ្ជើញបងប្អូនប្រិយមិត្តទាំងអស់ មកទាយអំពីអនាគតដ៏ខ្លីខាងមុខនេះ តាមរយៈការជ្រើសរើសផ្លែប៉ោមនាំសំណាង ១ ក្នុងចំណោមផ្លែប៉ោម ៨ ផ្លែនៅលើដើមឈើដែលអ្នកបានឃើញ ហើយមានអារម្មណ៍ថាចង់បេះបំផុត បន្ទាប់មករំកិលចុះចុះក្រោមដើម្បីអានការព្យាករណ៍អនាគតខាងក្រោម ។ ផ្លែប៉ោមលេខ 1 ប្រសិនបើអ្នកជ្រើសរើសផ្លែប៉ោមលេខ ១ នោះមានន័យថា បំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិតឆាប់ៗនេះ អ្នកនឹងឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស គ្មានអ្វីអាចបញ្ឈប់អ្នកបានទេ ប៉ុន្តែនៅមានការដាស់តឿនមួយឲ្យអ្នកចង់ចាំថា អ្នកនឹងត្រូវបន្តព្យាយាមជំនះឧបសគ្គកុំរាថយ ហើយព្យាយាមរក្សាភាពស្ងប់ស្ងៀម កុំបង្ហាញខ្លួនទៅនេះទៅនោះច្រើនពេក ។ ផ្លែប៉ោមលេខ 2 ប្រសិនបើអ្នកជ្រើសរើសផ្លែប៉ោមលេខ ២ មានន័យថា គោលដៅរបស់អ្នកនឹងសម្រេចតាមការរំពឹងទុក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ…




















