
ត្រៀមហោប៉ៅដាក់លុយទៅ អ្នកកើតឆ្នាំទាំង ៣ នឹងមានរាសីឡើងខ្ពស់នៅខែមិថុនា
តើអ្នកស្ថិតក្នុងចំណោមឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោមដែរឬទេ? បើមានមួយ នោះចូលរួមអបអរ ព្រោះនៅខែក្រោយ ដែលជាខែមិថុនា ឆ្នាំរបស់អ្នកនឹងមានជោគជតារាសីឡើងខ្ពស់ត្រដែត៖ អ្នកកើតឆ្នាំជូត – កណ្តុរ អ្នកជាមនុស្សមានភាពឈ្លាសវៃ រហ័សរហួន ហើយងាយស្រួលក្នុងការបង្កើតជោគជ័យនៅមុខជំនួញនិងអាជីពផ្ទាល់ខ្លួន។ យ៉ាងណាតាមហោរាសាស្ត្រសម្រាប់ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ អ្នកកើតឆ្នាំថោះ នឹងដូចមានគេដឹកមុខ ជួយបង្វែរទិសដៅទៅរកភាពជោគជ័យយ៉ាងពិតប្រាកដមួយ នាំឲ្យរីកចម្រើនខ្លាំងលើសពីការរំពឹងទុក។ ដំបូន្មានពីហោរាសាស្រ្តសម្រាប់អ្នកកើតឆ្នាំជូត ត្រូវតែមានភាពក្លាហាន និងលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន ទើបអាចសម្រេចការងារធំនៅពេលខាងមុខនេះបាន។ អ្នកកើតឆ្នាំឆ្លូវ – គោ យោងតាមហោរាសាស្ត្រអ្នកកើតឆ្នាំឆ្លូវ គឺជាបុគ្គលដែលមានកិត្តិនាមក្នុងសង្គម មានមនុស្សជាច្រើនកោតសរសើរ…




















