ប្លែកៗសូមជ្រើសរើសម៉ូតសក់ដែលអ្នកចូលចិត្តធ្វើជារៀងរាល់ថ្ងៃ។ ហេតុអ្វីបានជាអ្នកចូលចិត្តតុបតែងម៉ូតសក់បែបនេះ? តើអ្នកធ្លាប់បានគិតអំពីចំណូលចិត្តរបស់អ្នកផ្តល់ឱ្យរាងកាយរបស់អ្នកដែលនាំឱ្យវាដើរតាមវិធីណាមួយដែរឬទេ? របៀបដែលរាងកាយរបស់អ្នកមានឥរិយាបទនៅក្នុងស្ថានភាពជាក់លាក់ ឬជាទូទៅត្រូវបានគេហៅថាភាសារាងកាយ។ យោងតាមអ្នកជំនាញផ្នែកភាសារាងកាយបានធ្វើការបង្ហាញនៅក្នុងអត្ថបទទនេះស្តីពីចំណូលចិត្តតុបតែងម៉ូតសក់។ ចំណូលចិត្តនៃការធ្វើម៉ូតសក់របស់អ្នកអាចបង្ហាញថាអ្នកជាមនុស្សប្រភេទណា។ ម៉ូតសក់ដែលអ្នកតុបតែងរាល់ថ្ងៃគឺពិតជាកញ្ចក់ដែលអាចឆ្លុះបញ្ជាំងនៃបុគ្គលិកលក្ខណៈរបស់អ្នក។ នេះគឺជាស្ទីលជាក់លាក់ដែលមនុស្សបានតុបតែងសក់ និងអ្វីដែលវាអាចប្រាប់អំពីបុគ្គលិកលក្ខណៈរបស់អ្នក។ ១. ម៉ូតសក់ទី១ អ្នកជាមនុស្សដែលគិតប្រយោជន៍អ្នកដទៃសំខាន់ជាងខ្លួនឯង។ អ្នកតែងតែជួយឈឺឆ្អាល និងយកអាសាគេ ទោះបីពេលខ្លះ វាមិនបានផ្ដល់ផលប្រយោជន៍ដល់អ្នក ឬនាំទុក្ខដល់អ្នកខ្លះក៏ដោយ។ ម្យ៉ាងទៀត អ្នកជាមនុស្សដែលចូលចិត្តរៀនសូត្រអ្វីថ្មីៗ និងចង់ចេះចង់ដឹង ជាជាងនៅកំណត់ខ្លួនឯងត្រឹមកម្រិតណាមួយ។ អ្នកជាមនុស្សដែលមានថាមពល តែមិនសូវចេះអត់ធ្មត់។ ពេលខ្លះអ្នកគួរតែមើលមនុស្សឱ្យបានល្អិតល្អន់ជាងនេះបន្តិច ព្រោះអាចមានមនុស្សមួយចំនួនដែលចាំកេងចំណេញពីអ្នក ដោយសារតែសន្ដានចិត្តដ៏ល្អរបស់អ្នកនេះហើយ។ ២. ម៉ូតសក់ទី២ អ្នកជាមនុស្សពូកែច្នៃប្រតិដ្ឋខ្ពស់។ អ្នករួសរាយ និងជាទីទាក់ទាញសម្រាប់មនុស្សនៅជុំវិញខ្លួន។…