តាមរយៈព្រះនៃសាសនាឥណ្ឌាទាំង ៣ អង្គ តើអ្នកបានចាប់អារម្មណ៍លើអង្គណាមួយ? ការជ្រើសរើសរបស់អ្នក យើងអាចបង្ហាញចម្លើយតបទៅវិញ ថាអ្នកនឹងជួបរឿងល្អអ្វីនៅពេលខាងមុខ?
ព្រះទី ១

ព្រះនៃសាសនាឥណ្ឌាទី ១ បានបង្ហាញសារមកថា នៅខណៈពេលនេះ បញ្ហារបស់អ្នកទាំងឡាយ នឹងរកឃើញដំណោះស្រាយជាបណ្តើរៗហើយ។ ពេលវេលាលំបាកកន្លងមក ក៏ដល់ពេលដែលត្រូវឆ្លងផុត ហើយឆ្លៀតឱកាសនេះ សូមចាប់យកលាភសំណាងទាំងឡាយមករក្សាទុក និងចូរចេះឆ្លាក់ជីវិតអ្នកឲ្យបានល្អប្រសើរផង។
ព្រះទី ២

ព្រះនៃសាសនាឥណ្ឌាទី ២ បង្ហាញមកថា សំណាងដែលអ្នកនឹងទទួលបាននៅពេលខាងមុខ គឺសំណាងផ្នែកទ្រព្យ ដោយចន្លោះពេល ១ ទៅ ៣ ខែបន្ទាប់ អ្នកអាចទទួលបានឡើងរថយន្តថ្មី ឬមានលទ្ធភាពគ្រប់គ្រាន់អាចរកបានផ្ទះថ្មីមួយកន្លែង។ បើអ្នកស្ថិតក្នុងជីវភាពសមល្មម ក៏បាននឹងកាដូមួយសម្រាប់ខ្លួនឯងដែរ ទោះមិនបានដល់ផ្ទះដល់ឡាន តែក៏បានរបស់លម្អខ្លួនណាមួយ ដ៏មានតម្លៃ។
ព្រះទី ៣

ព្រះនៃសាសនាឥណ្ឌាទី ៣ បានផ្តល់ឲ្យអ្នកនូវភាពរឹងមាំ ភាពជឿជាក់លើខ្លួនឯង ដើម្បីជម្នះលើឧបសគ្គ ឆ្លងលើផ្លូវដែលកំពុងជួបប្រទះនៅពេលខាងមុខ។ អ្នកនឹងអាចយកឈ្នះអស់មាសត្រូវទាំងឡាយ ហើយបើនិយាយអំពីការប្រកួតប្រជែងខាងមុខ មិនថាក្នុងកិច្ចការងារ ការរកស៊ីក្តី គឺអ្នកនឹងមានប្រៀបជាងដៃគូជាក់ជាមិនខាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

