ប្លែកៗ

Fgfg
ប្លែកៗ

អ្នក​កើត​ឆ្នាំ ៣ ស្ពាយ​លុយ​ចូល​ផ្ទះ ឈ្នះ​អស់​ឧបសគ្គ​តូច​ធំ ក្នុង​ពេល ១០ ​ថ្ងៃ​ដើម​ខែមិនា

សូម​អរគុណ​ដល់​ទេវតា​ទ្រព្យ ទេវតា​លាភ​សំណាង ដែល​បាន​កត់​ឈ្មោះ​ម្ចាស់​ឆ្នាំ​ទាំង ៣ ឲ្យ​ជួប​តែ​រឿង​ល្អ នៅ​រយៈពេល ១០ ​ថ្ងៃ​បន្ទាប់ ពោល​ចំ​ថ្ងៃ​ទី ០១ ដល់ ១០ មិនា។ តុះ​បងប្អូន​យើង​ទៅ​មើល​ទាំង​អស់​គ្នា តើ​មាន​ឆ្នាំ​របស់​បងប្អូន​ណា​ខ្លះ៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ ជោគជតា​រាសី​ម្ចាស់​ឆ្នាំ​ឆ្លូវ ជា​ឆ្នាំ​ដំបូង ដែល​អាច​ជួប​លាភ​ធំ នៅ​រយៈ​ពេល ១០ ​ថ្ងៃ​ខាង​មុខ។ មាន​ការ​ប្រែប្រួល​វិជ្ជមាន​ច្រើន​ក្នុង​ជីវិត ក៏​អរគុណ​ដល់​ពន្លឺ​ដែល​ទេវតា​ទ្រព្យ​បាន​បំភ្លឺ​ឲ្យ​ដើរ ហើយ​ផុត​អស់​គ្រោះ​ទុក្ខ គ្រោះ​ភ័យ ផ្លាស់​មក​វិញ​តែ​សំណាង​ល្អ​ទាំង​ក្រុម​គ្រួសារ។ មនុស្ស​នេះ​មាន​ចរិត​ស្លូតបូត ចូលចិត្ត​រាប់អាន​មនុស្ស​ស្មោះត្រង់​ដូច​គ្នា ហើយ​រមែង​ប្រើប្រាស់​ពាក្យ​សម្ដីសំដៅ​ល្អ​គួរ​ឲ្យ​គោរព។…

Fgfg
ប្លែកៗ

ល្អ​ដូច​គេ​បត់ ព្រោះ​ហត់​យូរ​ហើយ ត្រឹម​ពេល​ ៦ ខែ ​ទៅ​មុខ ម្ចាស់​ឆ្នាំ ៤ អាចកាន់សោរផ្ទះសោរឡាន

នៅ​រយៈ​ពេល ៦ ខែ​បន្ទាប់ រាប់​ពីពាក់កណ្តាលខែមេសាតទៅមុខ ពោលចូលដល់ល្បាក់ខែភ្ជុំ តាមក្បួនហោរាសាស្រ្ត ​បាន​ទស្សន៍ទាយ​ចង្អុល​ដល់​ឈ្មោះ​ម្ចាស់​ឆ្នាំ​ទាំង ៤ ដែល​អាច​បត់​ជោគវាសនា ពី​អាក្រក់​មក​ជា​ល្អ ត្រឹម​មួយ​ពព្រិច​ភ្នែក ពោល​មាន​លាភ​សំណាង​ធំ អាច​មាន​លទ្ធភាព​ទិញ​បាន​ឡាន​បាន​ផ្ទះ​ទៀត​ផង៖ អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក ជា​កំពូល​ឆ្នាំ​នៅ​រយៈ​ពេល ៦ ខែ​បន្ទាប់​នេះ ពោល​ពាក់កណ្តាលខែមេសា ដល់ ពាក់កណ្តាលខែតុលា ឆ្នាំ ២០២៣ ម្ចាស់​ឆ្នាំ​កុរ បាន​ទំនាយ​ល្អ ផ្លាស់ប្តូរ​ជីវិត​ទៅ​ទិសដៅ​វិជ្ជមាន ទទួល​បាន​ការ​គាំទ្រ​ពេញទំហឹង ​ប្រោស​បន្ថែម​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គល ឲ្យ​ជួប​តែ​ភាព​រុងរឿង និង​រលូន​ទៅ​មុខ​ជានិច្ច។ ជា​ពិសេស​នៅ​ល្បាក់ពាក់កណ្តាលឆ្នាំ…

16
មិត្តអ្នកអាន

ខ្លាចខ្មោចតែចង់មើលរឿងខ្មោច! នេះគឺរាល់មូលហេតុដែលមនុស្សចូលចិត្តរឿងបែបរន្ធត់

ឲ្យតែពេលមាននរណាម្នាក់និយាយរឿងខ្មោចឲ្យស្តាប់ឬរោងកុនដាក់បញ្ចាំងរឿងខ្មោចជាដើម យើងតែងតែនាំគ្នាទៅមើល ទៅស្តាប់ទោះបីខ្លាចឡើងញ័រខ្លួនក៏ដោយ។ វិទ្យាសាស្ត្របានឲ្យដឹងថាតាមពិតទៅយើងចូលចិត្តនូវអារម្មណ៍តក់ស្លុត ភ័យខ្លាចមួយនេះហើយក៏បានលើកឡើងហេតុផលមកពន្យល់ប្រាំចំណុច៖ ១. ភាពរំជើបរំជួល នៅពេលដែលអ្នកមើលរឿងរន្ធត់ឬចូលផ្ទះខ្មោច អ្នកប្រាកដជាចង់បានមកវិញនូវអារម្មណ៍តក់ស្លុត ភ័យខ្លាចប៉ុន្តែខ្លួនអ្នកផ្ទាល់ដឹងច្បាស់ណាស់ខ្មោចទាំងនោះមិនអាចធ្វើអ្វីអ្នកបានទេ ហើយអ្នកនឹងមិនស្ថិតក្នុងគ្រោះថ្នាក់ទេ។ នេះបង្ហាញថា ខួរក្បាលរបស់អ្នកទាមទារនូវអារម្មណ៍រំជើបរំជួលមួយពេល។ ២. អរម៉ូនអង់ដូហ្វីន (Endorphin) និងអរម៉ូនដូប៉ាមីន(Dopamine) អរម៉ូនទាំងពីរនេះត្រូវបានបញ្ចេញក្នុងខ្លួនមនុស្សនៅពេលមានអារម្មណ៍សប្បាយចិត្ត។ ហើយវាក៏ត្រូវបានបញ្ចេញនៅពេលអ្នកត្រូវបានគេបន្លាចផងដែរ ហេតុដូចនេះហើយទើបការមើលរឿងខ្មោចឬអានអ្វីដែលគួរឲ្យខ្លាចគឺជាអ្វីដែលមនុស្សចូលចិត្ត។ ៣. ធ្វើឲ្យអ្នកមានអារម្មណ៍ថាក្លាហាន អ្នកដែលខ្លាចខ្មោចត្រូវបានគេហៅថាកំសាកប៉ុន្តែអ្នកដែលមិនខ្លាចត្រូវបានគេហៅថាអ្នកក្លាហាន ហេតុដូចនេះហើយទើបអ្នកខ្លះចូលចិត្តរកមើលរឿងខ្មោចណាដែលសាហាវៗ បន្លាចបះសក់ដើម្បីសាកល្បងខ្លួនឯងថាក្លាហានប៉ុណ្ណា។ ៤. បង្កើនភាពជិតស្និទ្ធ គេតែងតែឲ្យដៃគូរសង្សារដឹកដៃគ្នាទៅមើលកុនរឿងខ្មោចទៅព្រោះវាពេលនារីៗខ្លាច បុរសអាចចេញមុខមកការពារបាន។ ដូចដែលបានបង្ហាញនៅចំណុចទី២អញ្ចឹង នៅពេលភ័យ អរម៉ូនអង់ដូហ្វីន…

២
ប្លែកៗ

រូបតំណាង កំណត់បំណងប្រាថ្នារបស់អ្នក សម្រាប់ឆ្នាំថ្មីនេះ!

ជ្រើសរើសរូបតំណាងមួយ ដើម្បីដឹងពីបំណងប្រាថ្នារបស់អ្នកអាចក្លាយជាការពិតដែរទេ សម្រាប់ឆ្នាំថ្មីនេះ? 1. រូបតំណាងទី ១ អ្នកគឺជាមនុស្សខ្ជិល ប៉ុន្តែមានភាពស្មោះត្រង់។ អ្នកដឹងថាជីវិតតែងតែមានភាពងាយស្រួល ហើយរឿងរ៉ាវច្រើនតែជាវិធីដែលយើងរំពឹងទុក ប៉ុន្តែអ្នកមិនគួរបោះបង់ចោលឡើយ ប្រសិនបើអ្នកមានក្តីសុបិន ឬគោលដៅនៅក្នុងចិត្តអ្នកគួរតែខំប្រឹងបន្តិច។ អ្នកកំពុងបំពេញតួនាទីរបស់អ្នក ហើយអ្នកស្ថិតក្នុងជំហរសុទិដ្ឋិនិយម ដូច្នេះបំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិត។ បង្ហាញថាអ្នកសមនឹងទទួលបានជោគជ័យ និងសុភមង្គលតាមរយៈសកម្មភាពរបស់អ្នក ហើយសកលលោកនឹងបង្កើតវាឡើង។ 2. រូបតំណាងទី ២ អ្នកមានសំណូមពរសំខាន់ៗសម្រាប់ឆ្នាំថ្មីនេះ ហើយអ្នកដឹងថាប្រសិនបើអ្នកពិតជាចង់បង្ហាញពីវានៅក្នុងជីវិតពិត វាចាំបាច់ត្រូវចាកចេញពីក្រុមគ្រួសាររបស់អ្នកបន្តិចហើយបង្ហាញថាអ្នកត្រៀមខ្លួនជាស្រេចដើម្បីធ្វើផ្នែករបស់អ្នក និងរៀបចំទម្លាប់របស់អ្នកសាជាថ្មី។ វាពិតជាអាចទៅរួចដែលថាការស្នើសុំរបស់អ្នកនឹងត្រូវបានបំពេញ ហើយអ្នកអាចរស់នៅក្នុងឆ្នាំថ្មីដែលមិនគួរឱ្យជឿ ប៉ុន្តែសម្រាប់រឿងនេះអ្នកត្រូវចាប់ផ្តើមធ្វើការឥឡូវនេះ ហើយចាប់ផ្តើមធ្វើសកម្មភាពស្របតាមការពិតដែលអ្នកចង់រស់នៅ។ ការសម្រេចនៃបំណងប្រាថ្នារបស់អ្នក គឺមាននៅក្នុងដៃរបស់អ្នកច្រើនជាងរបស់អ្នកដទៃ…

1
ប្លែកៗ

តើអ្នកមានអារម្មណ៍សប្បាយរីករាយបំផុតនៅពេលណា?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីអារម្មណ៍របស់អ្នក នឹងរីករាយបំផុតនៅពេលណា? A. រូបទី ១ អ្នកហាក់ដូចជាស្ថិតក្នុងយុគសម័យមួយទៀត! អ្នកភ្ជាប់ទំនាក់ទំនងបានល្អជាមួយមនុស្ស និងវប្បធម៌ប្រជាប្រិយ។ អ្នកមានអារម្មណ៍រីករាយបំផុតនៅពេលស្តាប់អាល់ប៊ុមដែលអ្នកចូលចិត្ត នៅលើប្លាស្ទិច និងស្លៀកសម្លៀកបំពាក់បែបបុរាណ។ B. រូបទី ២ អ្នកជាមនុស្សផ្សងព្រេងដែលមានទស្សនៈភ្លឺស្វាងនៃជីវិត! អ្នកមានអារម្មណ៍សប្បាយរីករាយបំផុត និងមានសន្តិភាពបំផុត នៅពេលដែលឈរជើងទទេនៅលើខ្សាច់ ជាមួយរលកដែលនៅចំពោះមុខអ្នក។ អ្នកមានអារម្មណ៍ថា មានទំនាក់ទំនងជាមួយខ្យល់អាកាស សមុទ្រ និងទេសភាពនៃថ្ងៃរៀបលិច។ C. រូបទី ៣ អ្នកសុបិនចង់រត់ចេញពីបែបយ៉ាងទាំងអស់ ហើយរស់នៅក្នុងផ្ទះតូចមួយនៅកណ្តាលព្រៃ! អ្នកមានអារម្មណ៍រីករាយបំផុតពេលកំពុងដុតនំនៅក្នុងផ្ទះបាយ ពេលនឹកដល់រឿងរ៉ាវដែលកន្លង។ អ្នកភ្ជាប់ជាមួយសត្វ…

4
ប្លែកៗ

តើអ្នកពូកែបែងចែកទេថា អារម្មណ៍មនុស្សក្បែរខ្លួនអ្នក ពិត ឬក្លែងក្លាយ?

ជ្រើសរើសរូបមួយ ដើម្បីដឹងថា តើមនុស្សដែលក្បែរខ្លួនអ្នក បង្ហាញអារម្មណ៍ពិត ឬក្លែងក្លាយចំពោះអ្នក? ក. ផ្កាពណ៌ក្រហម អ្នកគឺជាមនុស្សស្លូតត្រង់ ពេលខ្លះក៏ហាក់ដូចជាល្ងង់បន្តិចហើយ ដូច្នេះអ្នកពិតជាពិបាកណាស់ក្នុងការបែងចែករវាងការពិត និងមិនពិត។ ដរាបណាមាននរណាម្នាក់គ្រប់គ្រាន់ដើម្បីធ្វើឱ្យអ្នករំញ័រចិត្ត អ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីធ្លាក់ចូលសមុទ្រនៃសេចក្ដីស្រឡាញ់ បន្ទាប់មកងាយនឹងព័ទ្ធជុំវិញដោយភាពផ្អែមល្ហែម។ ហើយត្រង់ចំណុចនេះអ្នកប្រាកដជាមិនមានគំនិតដែលនៅសល់ដើម្បីកំណត់ថា តើអារម្មណ៍របស់អ្នកដទៃជាអារម្មណ៍ល្អពិត ឬក្លែងក្លាយនោះទេ តែជាអកុសលវាក្លែងក្លាយ អ្នកនឹងត្រូវធ្លាក់ក្នុងឧបាយកលរបស់គេ។ ខ. ផ្កាពណ៌ខៀវ អ្នកគឺជាមនុស្សដែលមានចរិតចូលចិត្តធ្វើដូចមនុស្សឆោតល្ងង់ ហើយការវែកញែកខាងអារម្មណ៍ក្លែងក្លាយនេះមិនអាចធ្វើឱ្យអ្នកពិបាកបានទេ តាមពិតអ្នកកម្រនឹងដាក់បេះដូងរបស់អ្នកឱ្យមានទំនាក់ទំនងជាមួយអ្នកដទៃណាស់ អ្នកមានតែលក្ខណៈវិនិច្ឆ័យសាមញ្ញមួយប៉ុណ្ណោះ នៅពេលដែលមនុស្សពីរនាក់នៅជាមួយគ្នាអ្នកត្រូវតែមានអារម្មណ៍រីករាយ និងសុខស្រួល។ មុនពេលអ្នកជួបនរណាម្នាក់ដែលអ្នកមានអារម្មណ៍ថាសមនឹងអ្នកដទៃ សម្រាប់អ្នកគ្រាន់តែជាអ្នកដើរឆ្លងកាត់ប៉ុណ្ណោះ ហើយប្រសិនបើអ្នកគ្រាន់តែជាអ្នកដើរឆ្លងកាត់អ្នកមិនចាំបាច់ខ្វល់ទេ ប្រសិនបើមនុស្សម្នាក់ទៀតស្មោះត្រង់ ឬអត់នោះ។…

៣
ប្លែកៗ

តើបាតដៃរបស់អ្នក ជាប្រភេទបាតដៃអ្វី?

ជាការពិតណាស់ មិនថាប្រភេទបាទដៃ​ ទំហំ ឬប្រវែងនៃដៃ ឬម្រាមដៃរបស់អ្នកនោះទេ គឺសុទ្ធតែអាចបង្ហាញពីចរិត និងបុគ្គលិកលក្ខណៈរបស់អ្នកបានយ៉ាងច្បាស់។ តើបាតដៃរបស់អ្នក ជាប្រភេទបាតដៃអ្វីដែរ? តោះ! ទៅមើលទាំងអស់គ្នា! ១. ដៃភ្លើង ដៃភ្លើងត្រូវបានសម្គាល់ដោយបាតដៃធំ និងម្រាមដៃខ្លី។ ម្រាមដៃដែលខ្លីជាងគឺបង្ហាញពីភាពរឹងចចេសដែលបុគ្គលម្នាក់ៗនិយាយ។ អ្នកដែលមានដៃភ្លើង គឺជាអ្នកដឹកនាំតាំងពីធម្មជាតិ។ ពួកគេបង្កើតគំនិតរបស់ពួកគេយ៉ាងឆាប់រហ័ស ដែលអាចជាអ្វីដែលក្រុមត្រូវការនៅពេលខ្លះ។ យោងតាមគេហទំព័រ HandResearch.com បានឱ្យដឹងថាដៃពន្លត់អគ្គីភ័យក៏បង្ហាញពីចំណាប់អារម្មណ៍ក្នុងការលេងកីឡាកម្សាន្ត និងលេងកីឡាផងដែរ។ ២. ដៃដី បាតដៃប្រភេទដី ត្រូវបានកំណត់ដោយបាតដៃ និងម្រាមដៃខ្លី។ បុគ្គលដែលមានប្រភេទនេះត្រូវបានគេនិយាយថា ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់។ សន្តិសុខ…

ហហង
ប្លែកៗ

បើ​ចេញ​សញ្ញា​ ៥ នេះ​មក​ ច្បាស់​ណាស់​សួត​អ្នក​កំពុង​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ

ជា​ទូទៅ​នៅ​ពេល​ដែល​សួត​របស់​មនុស្ស​យើង​ម្នាក់ៗ​រង​ការ​ខូចខាត ឬ​លែង​ដំណើរការ​ល្អ នោះ​រាងកាយ​នឹង​បញ្ចេញ​សញ្ញា​ ៥ នេះ​មក ដែល​យើង​អាច​សង្កេត​មើល​បាន៖ ៥) ឈឺ​ទ្រូង នៅ​ពេល​ដែល​មុខងារ​សួត​ចុះ​ខ្សោយ សញ្ញា​បង្ហាញ​មុន​គេ​គឺ​តឹងទ្រូង ឈឺ​ទ្រូង នោះ​ក៏​ដោយសារ​តែ​ប្រព័ន្ធ​ឈាម​រត់ និង​ប្រព័ន្ធ​ដក​ដង្ហើម​វា​ដំណើរការ​មិន​ដល់​គ្នា​ដូច​មុន។ រាងកាយ​កំពុង​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្ថានភាព​ខ្វះ​អុកស៊ីហ្សែន នាំ​ឲ្យ​ចរន្ត​ឈាម​មិន​អាច​រត់​បាន​ប្រក្រតី។ ៤) បន្ត​ក្អក​ច្រើន​ថ្ងៃ​ជាប់ ​ការ​ក្អក វា​ជា​សញ្ញា​ព្រមាន​ផ្សេងៗ​គ្នា តែ​បើ​ការ​ក្អក​នេះ​បន្ត​ជាប់​រយៈ​ពេល​ច្រើន​ថ្ងៃ ឬ​យូរ មិន​ឃើញ​ចុះ​ថយ​សោះ អ្នក​គួរ​តែ​ប្រញាប់​ទៅ​រក​ពេទ្យ​ជាបន្ទាន់ ព្រោះ​នេះ​អាច​ប៉ះពាល់​ដល់ផ្នែក​សួត​ហើយ។ ៣) ពិបាក​ដក​ដង្ហើម ដង្ហើម​ខ្លី ដក​ដង្ហើម​ញាប់ៗ វា​ក៏​ជា​សញ្ញា​ព្រមាន ថា​សួត​កំពុង​មាន​បញ្ហា​ដូច​គ្នា។ តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ពេល​អ្នកដក​ដង្ហើមមក​ខ្លីៗ…

Dfdf
ប្លែកៗ

មាន​ឆ្នាំ​របស់​អ្នក​ទេ? ​ម្ចាស់​ឆ្នាំ​ទាំង ៤ ដូច​មាន​ព្រះ​សំណាង​តាម​អម​ដំណើរ ដើរទៅណាកម្រ​ជួប​ទុក្ខ​ណាស់

អ្នក​កើត​ចំ​ឆ្នាំ​ទាំង ៤ ខាង​ក្រោម តាម​អ្នក​ជំនាញ​ផ្នែក​ហុងស៊ុយ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​រមែង​នឹង​ជួប​សំណាង សុភមង្គល​ក្នុង​ជីវិត​ច្រើន​ជាង​ម្ចាស់​ឆ្នាំ​ណាៗ​ទាំង​អស់។ តុះ​ទៅ​ផ្ទៀងផ្ទាត់ តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ទេ? អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ជា​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​រឹងមាំ ស្មោះត្រង់ និង​សុទិដ្ឋិនិយម ហើយ​តែងតែ​រីករាយ​ច្រើន​ក្នុង​ជីវិត ទោះ​គេ​មិន​នាំ​សប្បាយ ក៏​ចេះ​បង្កើត​ភាព​សប្បាយ​ដល់​ខ្លួន​ឯង​ផង​ដែរ។ មនុស្ស​នេះ ចូលចិត្ត​ភ្លក់​បទពិសោធន៍​ថ្មី​ក្នុង​ជីវិត ដូច្នេះ​ការ​ប្រថុយប្រថាន​សម្រាប់​ពួក​គេ គឺ​រមែង​កើត​ឡើង​ច្រើន។ សម្រាប់​មនុស្ស​ឆ្នាំ​ខាល បើ​រាប់អាន​មិត្ត គឺ​មិន​ចេះ​សម្លឹង​ឃើញ​ប្រយោជន៍​របស់​គេ​នោះ​ទេ ហេតុ​នេះ​ហើយ​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់ និង​ឲ្យ​តម្លៃ​ខ្ពស់​ពី​មនុស្ស​ជុំវិញ​ខ្លួន។ អនាគត​នឹង​កើត​ឆ្នាំ​ខាល រមែង​ជួប​រឿង​សប្បាយ​ច្រើន​ជាង​ទុក្ខ។ អ្នក​កើត​ឆ្នាំ​រោង – នាគ រមែង​ជា​មនុស្ស​រហ័សរហួន…

Fdf
ប្លែកៗ

លំបាក​ច្រើន​ហើយ ពីរខែដើមឆ្នាំ ឥឡូវដល់​ពេល​ម្ចាស់​ឆ្នាំ​ទាំង ៣ ប៉ះ​លាភ​ធំ មាន​លុយ​ទិញ​ឡាន​ទិញ​ផ្ទះ

ឆ្នាំ ២០២៣ រយៈពេលពីរខែដំបូងនេះ អាច​ថា​ជា​ឆ្នាំ​ដ៏​លំបាក​មួយ សម្រាប់​មនុស្ស​មួយចំនួនធំ។ តែ​យ៉ាង​ណា​ ដោយសារ​តែ​ជោគជតារាសី គួប​ផ្សំ​នឹង​ចំណេះដឹង​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ​ផង ក៏​រុញ​ឲ្យ​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម មក​ដល់ខែថ្មី ខែមិនា ២០២៣ បែរ​ក្លាយ​ជា​ពេលវេលា​សំណាង​សម្រាប់​ពួក​គេ​ទៅ​វិញ ពោល​គឺ​ដល់​ពេល​បើក​កំណប់​ទ្រព្យ​ឈុត​ធំ​ប្រចាំ​ឆ្នាំ​ហើយ៖ អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ ស្ថានភាព​តាំង​ពី​ដើម​ឆ្នាំ​មក អាច​ថា​រដាក់រដុប ជួប​គ្រោះ​ច្រើន​ជាង​លាភ តែ​អាជីព​ការងារ រកស៊ី​របស់​អ្នក​កើត​ឆ្នាំ​ជូត នៅ​តែ​មាន​ផ្លូវ​ដើរ​ជានិច្ច​មក​ទល់​ពេល​នេះ។ ពួក​គេ​ទទួល​បាន​ឱកាស​ច្រើន មាន​ទំនាក់ទំនង​ល្អ​ច្រើន​ជាមួយ​មនុស្សម្នា​ក្នុង​សង្គម ជា​ហេតុ​ជួយ​បើក​ផ្លូវ បើក​ឱកាស​ច្រើន​មិន​ចេះ​អស់​ឡើយ។ មក​ទល់​ទំព័រធំទី ៣ ប្រចាំ​ឆ្នាំ…

Ghghf
ប្លែកៗ

ថ្នាំ​ទិព្វ​ធម្មជាតិ​ទាំង ៤ អាច​ពង្រឹង​ភាពស៊ាំ​បាន​ល្អ​បំផុត ដែល​អ្នក​មិន​គួរ​ខ្វះ​

ក្នុង​ស្ថានភាពមិនថារដូវក្តៅហុយដីក្តី រដូវរងាធ្លាក់ខ្យល់ក្តី សម្រាប់​បងប្អូន​យើង​គួរ​តែ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​បាន​រឹងមាំ​ល្អ ហើយ​ក្នុង​ចំណោម​អាហារ​ទិព្វ​ទាំង ៤ ខាង​ក្រោម ទាំង​អ្នក​និង​គ្រួសារ​មិន​គួរ​ខ្វះ​ឡើយ៖ ៤) ខ្ទឹម​ស្រស់ នៅ​ក្នុង​ខ្ទឹម​ស មាន​សមាសធាតុ​មួយ​ហៅ​ថា​ អាលីស៊ីន ដែល​វា​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រឆាំង​បាក់តេរី​បាន​យ៉ាង​ល្អ។ ទន្ទឹម​នេះ វា​ក៏​អាច​សម្លាប់​បាក់តេរី​ដែល​តម្រង់​មក​សួត​របស់​អ្នក​ផង​ដែរ ដូច្នេះ​វា​ក៏​ជា​ចំណែក​មួយ​ ជួយ​ការពារ​អ្នក​ពី​ជំងឺបាន​មួយ​ផ្នែក។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​ណែនាំ​ឲ្យ​ទទួល​ទាន​ខ្ទឹម​ស​ទាំង​នៅ​ស្រស់ ព្រោះ​ពេល​យក​ទៅ​ចម្អិន វា​នឹង​នាំ​ឲ្យ​បរិមាណ អាលីស៊ីន​មាន​ការ​ថយ​ចុះ។ ៣) ទឹក​ឃ្មុំ ជា​ឱសថ​ទិព្វ​ធម្មជាតិ​តាំង​ពី​ដើម​រៀង​មក ដោយ​ទឹក​ឃ្មុំ​ជួយ​បាន​ច្រើន​ណាស់ ហើយ​ទាក់ទិន​នឹង​ការ​សម្លាប់​បាក់តេរី​នេះ​សោត ក៏​ធ្វើ​បាន​ល្អ​ដែរ។ វា​នឹង​ជួយ​ឲ្យ​ដំណើរការ​ភាពស៊ាំ​របស់​យើង​មាន​ការ​រឹងមាំ​ល្អ បញ្ចៀស​ការ​ឆ្លង​នូវ​មេរោគ​ផ្សេងៗ។ ២) ខ្ញី​ស្រស់…

Ytyt
ប្លែកៗ

ចាប់​ពី​ម៉ោង ០០:០០ ​ក្រោយថ្ងៃវិសាខបូជា ៤ ឧសភាតទៅ ​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង ៤ នឹង​លែង​ពិបាក​ហើយ

បើ​តាម​ក្បួន​ហោរាសាស្រ្ត​បាន​ចារ​មក​ថា ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម ចាប់​ពី​បើក​ក្បាលទំព័រថ្ងៃថ្មីទី ០៤ ឧសភា ពោលក្រោយថ្ងៃបុណ្យវិសាខបូជាតទៅមុខ តាមក្បួនទស្សន៍ទាយពីគ្រូហោល្បីឈ្មោះ គឺពួកគេ​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ក្នុង​ជីវិត រឿង​មិន​ល្អ ដែល​ជាប់​ជំពាក់​កាល​ពី​ខែចាស់ៗ នឹង​ត្រូវ​រសាយ​បាត់​អស់៖ អ្នក​កើត​ឆ្នាំ​រកា – មាន់ នៅ​ខែមុនៗ អ្នក​កើត​ឆ្នាំ​រកា ជួប​រឿង​មិន​ល្អ​ច្រើន សឹង​តែ​ពេល​ខ្លះ​សំណាង​វា​បត់​ក្លាយ​ទៅ​ជា​គ្រោះ​ថែម​ទៀត នាំ​ឲ្យ​កើត​មាន​រឿង​នឹក​ស្មាន​មិន​ដល់។ លុយ​ក៏​ពិបាក​រក លុយ​ហូរ​ចូល​តិច លុយ​ហូរ​ចេញ​ច្រើន នាំ​ឲ្យ​កើត​មាន​អតុល្យភាព​ហិរញ្ញវត្ថុ។ យ៉ាង​ណា​ម្ចាស់​ឆ្នាំ​រកា គេ​ឃើញ​ថា​បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​ជីវិត ដោយ​ព្យាយាម ឆ្លង​កាត់​រឿង​ជា​ច្រើន​តាំង​ពី​នៅ​ក្មេង​វ័យ ហើយ​ឥឡូវ​មក​ដល់​រាង​វ័យ​ចំណាស់​បន្តិច ក៏​មិន​ទាន់​រក​ឃើញ​កន្លែង​សុខស្រួល​នោះ​ដែរ។ ប៉ុន្តែ​ចូល​មក​ដល់ខែថ្មីឧសភា…

Dfdf
ប្លែកៗ

សាច់​ហូប តែ​សំបក​ក្រូចថ្លុង​ត្រូវ​ទុក ​ព្រោះ​អាច​ផ្តល់​ប្រយោជន៍​ធំ ២ មិន​សូវ​មាន​អ្នក​ដឹង

​ក្រូចថ្លុង​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មនុស្ស​ជា​ច្រើន និយម​ទទួល​ទាន​ ​ព្រោះ​វា​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រាងកាយ ហើយ​វា​ក៏​ងាយ​រក និង​មិន​មាន​តម្លៃ​ថ្លៃ​នោះ​ដែរ។ យ៉ាង​ណា​ក្រោយ​ទទួល​ទាន​សាច់​ក្រូចថ្លុង តាម​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​សំបក​របស់​វា ហើយ​ច្នៃ​មក​ចេញ​ជា​ប្រយោជន៍ ២ ខាង​ក្រោម៖ ១) ប្រឆាំង​ក្លិន​មាត់​មិន​ល្អ សារធាតុ​សំខាន់ៗ​ដូច​ជា​វីតាមីន C ដែល​មាន​ជាប់​សំបក​ក្រូចថ្លុង មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ប្រើ​យក​ទៅ​លើក​សម្រស់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គ្រឿង​ផ្សំ​ជួយ​ប្រឆាំង​នឹង​បញ្ហា​ក្លិន​ដង្ហើម​មិន​ល្អ​ផង​ដែរ។ សូម​អ្នក​យក​សំបក​ក្រូចថ្លុង​ស្ងួត រួច​យក​ទៅ​ដាក់​ក្នុង​ទឹក​ដាំ​ពុះ ហើយ​លាយ​វាយ​ជាមួយ​អំបិល​ ១ ស្លាបព្រា​កាហ្វេ។ រួច​យក​ទឹក​នេះ មក​ខ្ពុល​លាង​មាត់​ ២ ​ដង/ថ្ងៃ ដើម្បី​អាច​កម្ចាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ។ ២) ព្យាបាល​ទំពែក អ្នក​ដែល​មាន​បញ្ហា​ទំពែក​ក្បាល អ្នក​គួរ​ប្រើ​សំបក​ក្រូចថ្លុង​ស្រស់ យក​មក​ត្រដុស​លើ​សក់…

Rtrfg
ប្លែកៗ

ក្រោយ​អាយុ ៣០ បន្ថយ​អាហារ ៤ នេះ​ឲ្យ​កាន់​តែ​តិច អាយុ​កាន់​តែ​វែង ក្មេង​ជាង​វ័យ

ប្រសិន​អ្នក​ចង់​រស់នៅ​មាន​សុខភាព​ល្អ អាយុ​វែង ក្មេង​ជាង​វ័យ ភាព​ចាស់​មិន​ងាយ​មក​បៀតបៀន បន្ទាប់​ពី​អាយុ ៣០ ឆ្នាំ អ្នក​គួរ​តែ​កាត់​បន្ថយ​ឬ​ចៀស​ឲ្យ​បាន​នៅ​អាហារ ៤ ប្រភេទ​ខាង​ក្រោម​នេះ៖ ៤) ស៊ុប​កំប៉ុង យោង​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា អ្នក​ដែល​និយម​ទទួល​ទាន​ស៊ុប​កំប៉ុង​ញឹកញាប់ គឺ​ងាយ​ឲ្យ​ឡើង​សម្ពាធ​ឈាម និង​ស្បែក​ឆាប់​ចាស់។ ជា​ពិសេស​សម្រាប់​ស្រ្តី គឺ​ងាយ​មាន​ស្នាម​ជ្រីវជ្រួញ ហើយ​ក៏​ងាយ​កើត​ជំងឺ​មហារីក គ្មាន​កូន និង​ការ​កើន​ទម្ងន់​ផង​ដែរ។ ៣) នំ​ផ្អែមៗ​ពេល​ព្រឹក អាហារ​ពេល​ព្រឹក​របស់​មនុស្ស​ភាគ​ច្រើន និយម​ណាស់​ជ្រើសរើស​យក​នំ​ខេក ដោយ​គិត​ថា​វា​ឆាប់​ឆ្អែត និង​ងាយ​ទទួល​ទាន​ឆាប់​រហ័ស។ យ៉ាង​ណា​អ្នក​មិន​ដឹង​នោះ​ទេ ថា​កម្រិត​ជាតិ​ស្ករ​ខ្ពស់​នៃ​នំ​នោះ គឺ​ងាយ​ឲ្យ​អ្នក​ប្រឈម​បញ្ហា​សុខភាព បាត់បង់​ភាព​ធន់​នៃ​រាងកាយ ក៏​ដូច​ជា​អាំងស៊ុយលីន…

Fgf
ប្លែកៗ

ឆ្ងល់​ម៉េច​ចេះ​តែ​គេង​មិន​លក់ សួរ​ខ្លួន​ឯង​សិន​មុន​គេង មាន​ធ្វើ​រឿង ៥ នេះ​អត់?

មាន​មនុស្ស​ជា​ច្រើន​ត្អូញត្អែរ​រឿង គេ​មិន​លក់​ដោយ​គ្មាន​មូលហេតុ ហើយ​គិត​មិន​ឃើញ​អំពី​ដំណោះស្រាយ។ ប៉ុន្តែ​ការ​ពិត​ទៅ ដើមចម​គឺ​អាច​មក​ពី​អ្នក​ខ្លួន​ឯង​ច្រើន​ជាង​ទេ ហើយ​យើង​ណែនាំ​នូវ ៥ ចំណុច ដែល​អ្នក​មិន​គួរ​ធ្វើ​មុន​ពេល​ចូល​គេង៖ ៥) មិន​បាន​សម្រាក មុន​ពេល​ចូល​គេង ដោយសារ​មមាញឹក​ខ្លាំង​ពេញ​មួយ​ថ្ងៃ នាំ​ឲ្យ​រាងកាយ​ហត់នឿយ ហើយ​មក​ដល់​ឃើញ​គ្រែ​ដឹង​តែ​ទម្លាក់​ខ្លួន​ទៅ​ហើយ តែ​យ៉ាង​ណា​ពួក​គេ​ខ្លះ​ជួប​បញ្ហា​ភ្ញាក់​កណ្តាល​អធ្រាត្រ ឬ​ដាក់​ខ្លួន​ទៅ​ភ្លាម មិន​បាន​គេង​លក់​ស្កប់ស្កល់​នោះ​ទេ។ ​នោះ​ក៏​ដោយសារ​តែ​ខួរក្បាល​មិន​បាន​សម្រាក​ត្រឹមត្រូវ ហើយ​វា​ហាក់​ដូច​នៅ​តែ​ដើរ កំឡុង​ពេល​អ្នក​គេង។ យក​ល្អ​អ្នក​គួរ​មាន​ទម្លាប់​សម្រាក​ខួរក្បាល​បន្តិច ត្រឹម ១៥ នាទី​ទៅ ៣០ នាទី​ក៏​ល្អ​ដែរ ចន្លោះ​ពេល​រសៀល មុន​ពេល​បន្ត​ការងារ​ឬ​ការ​រកស៊ី​របស់​អ្នក ជា​ជាង​ចាំ​សរុប​នៅ​ពេល​យប់។ ៤) ផឹក​តែ​ខ្មៅ​មុន​ចូល​គេង…

Ghgh
ប្លែកៗ

អត់​ដែល​ដឹង​សោះ! រូបមន្ត​ធម្មជាតិ ប្រើ​សំបក​ដំឡូង​បារាំង ប្រែ​សក់​ស្កូវ​ឲ្យ​មក​ជា​ខ្មៅ​រលោង

បញ្ហា​សក់​ស្កូវ​ឬ​សរសៃ​សក់​ឡើង​ពណ៌​ស ប្រផេះ គឺ​រមែង​កើត​មាន​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ការ​គិត​ច្រើន​ពេក និង​អាច​ពេល​ខ្លះ​មក​ពី​តំណ​ពូជ។ មាន​វិធី​ជា​ច្រើន​ដែល​អាច​លុប​បំបាត់​និង​កម្ចាត់​បញ្ហា​សក់​ស្កូវ ឲ្យ​ប្រែ​ទៅ​ជា​សក់​ខ្មៅ​រលោង​បាន ដោយ​តាម​វិធី​បែប​វិទ្យាសាស្ត្រ​ទំនើប និង​បែប​ធម្មជាតិ។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​បង្ហាញ​នូវ​វិធី​ធម្មជាតិ ដែល​ធានា​មិន​ប៉ះពាល់​ដល់​ស្បែក​ក្បាល​ឬ​សរសៃ​សក់ ដោយ​ត្រឹម​តែ​ប្រើប្រាស់​ដំឡូង​បារាំង។ តម្រូវ​ការ៖ ដំឡូង​បារាំង ៥-៦ ផ្លែ ឆ្នាំង​ស្រុះ​ទឹកក្តៅ ក្រណាត់​ស្ងួត​ទទេ​មួយ វិធី​ធ្វើ៖ ចិត​ដំឡូង​បារាំង​យក​តែ​សំបក ជាប់​សាច់​តិចៗ ហើយ​យក​សំបក​ទាំង​នោះ​មក​លាយ​ជាមួយ​ទឹក​ជាង ១ លីត្រ រួច​ស្រុះ​វា​ឲ្យ​ក្តៅ រយៈ​ពេល ២០-៣០ នាទី ពេល​ស្រុះ​រួច​ហើយ យើង​ច្រុះ​យក​តែ​ទឹក មក​ដាក់​ក្នុង​ចាន​មួយ…

Rr
ប្លែកៗ

ចែក​គ្នា​ដឹង! រូបមន្ត​ប្រើ​ខ្ទឹម​ស អាច​ព្យាបាល​មុខ​មុន យ៉ាង​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព

ខ្ទឹម​ស ដែល​គេ​យក​ទៅ​ចម្អិន​អាហារ នៅ​ខាង​ក្នុង​នោះ​មាន​ផ្ទុក​សមាសធាតុ​ល្អៗ​ជា​ច្រើន ដែល​វា​ក៏​ដើរ​តួ​ក្នុង​ការ​ព្យាបាល​មុខ​មុន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។ យ៉ាង​ណា Knongsrok សូម​ណែនាំ​នូវ​រូបមន្ត ចែក​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដឹង និង​អាច​យក​ទៅ​អនុវត្ត​ដោយ​សុវត្ថិភាព៖ បញ្ជាក់​ថា​ខ្ទឹម​ស​មាន​ផ្ទុក​សារជាតិ diallyl disulfide, allicin និង Sulphur ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី ហើយ​កាត់​បន្ថយ​ការ​ឡើង​ក្រហម​លើ​ស្បែក​ដែល​ងាយ​កើត​មុន។ វីតាមីន B, E… ជួយ​ស្តារ​ស្បែក​ដែល​ខូច ហើយ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ ការពារ​ការ​កើត​មុន។ លើស​ពី​នេះ​ខ្ទឹម​ស​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​មាន​ត្រឹម​តែ​មាន​ប្រសិទ្ធភាព​ការពារ​ការ​កើត​មុន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ល្អ​សម្រាប់​សរីរាង្គ​មួយ​ចំនួន​ផ្សេង​ទៀត​នៃ​រាងកាយ​ផង​ដែរ។ ជាង​នេះ​សារធាតុ​រ៉ែ​ដូច​ជា​ម៉ាញេសូម ផូស្វ័រ កាល់ស្យូម ក៏​ជួយ​បង្កើន​ភាព​ធន់​របស់​ស្បែក។ វិធី​ធ្វើ៖ លាង​សម្អាត​ផ្ទៃ​មុខ​របស់​អ្នក​ជា​មុន…

15
មិត្តអ្នកអាន

បាត់បង់ទំនុកចិត្តដោយសារបញ្ហាក្លៀកខ្មៅមែនទេ? អស់បារម្មណ៍ហើយបន្ទាប់ពីយល់ដឹងវិធីសាស្រ្តទាំង៥នេះ

ជាទូទៅ ស្បែកនៅបរិវេណក្លៀកគួរតែមានពណ៌ដូចទៅនឹងស្បែកនៅបរិវេណផ្សេងៗទៀតលើរាងកាយ ប៉ុន្តែពេលខ្លះវាអាចនឹងមានសភាពខ្មៅជាងដោយសារតែការកកិតរវាងស្បែក។ ក្លៀកខ្មៅគឺជាបញ្ហាមួយដែលមិត្តនារីៗភាគច្រើនជួបប្រទះនិងនាំឱ្យបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង។ ចូរអ្នកសាកល្បងវិធីសាស្រ្តទាំង ៥ នេះដើម្បីទទួលបានលទ្ធផលឆាប់រហ័ស៖ ១. ជម្រុះរោមឱ្យបានត្រឹមត្រូវ ជួនកាល ការប្រើប្រាស់ឡាមដើម្បីកោររោមក្លៀកមិនបានត្រឹមត្រូវក៏អាចបណ្តាលឱ្យក្លៀកខ្មៅបានដែរ។ មុននឹងកោរ អ្នកត្រូវលាបគ្រីមផ្តល់សំណើមទុកចោល ១៥ទៅ៣០វិនាទីមុននឹងចាប់ផ្តើមកោរ។ មួយវិញទៀត អ្នកត្រូវប្រើឡាមដែលមុតនិងឧស្សាហ៍ផ្លាស់ប្តូរវាដើម្បីជៀសវាងការងាយប្រតិកម្ម។ ២. ត្រសក់ នេះគឺជាវិធីសាស្រ្តបែបធម្មជាតិដ៏ល្អមួយដោយប្រើប្រាស់ផ្លែត្រសក់។ ងាយៗដោយគ្រាន់តែហាន់ផ្លែត្រសក់មួយចំណិតក្រាស់ល្មម បន្ទាប់មកលុញថ្នមៗទៅលើបរិវេណក្លៀករួចទុកចោល១៥នាទីសឹមលាងចេញ។ ៣. ក្រូចឆ្មារ វិធីសាស្រ្តមួយទៀតគឺការប្រើប្រាស់ក្រូចឆ្មារលាយជាមួយនឹងជែលប្រទាលកន្ទុយក្រពើរ។ លាយទឹកក្រូចឆ្មារមួយស្លាបព្រាបាយនិងជែលមួយស្លាបព្រាបាយដែរ រួចកូរឱ្យសព្វហើយយកមកលាបលើបរិវេណក្លៀកដែលខ្មៅ។ បន្ទាប់ពីទុកចោល១០នាទី អ្នកអាចលាងទឹកចេញបានហើយបន្តធ្វើបែបនេះ២ដងក្នុងមួយសប្តាហ៍ដើម្បីឆាប់ទទួលបានលទ្ធផល។ ៤. Baking Soda អ្នកប្រាកដជាធ្លាប់ដឹងហើយថា…

14
ប្លែកៗ

តើអ្នកជាមនុស្សប្រភេទណា? ប្រភេទរឿងដែលអ្នកចូលចិត្តមើលក៏អាចប្រាប់ពីអត្តចរិតអ្នកបានដែរ

មនុស្សម្នាក់ៗមានចំណូលចិត្តខុសៗគ្នា សូម្បីតែជម្រើសរឿង។ អ្នកខ្លះចូលចិត្តមើលរឿងកម្សត់ហើយចូលតួ ឯអ្នកខ្លះចូលចិត្តរឿងបែបរន្ធត់បះសក់។ អ្នកអាចដឹងពីអត្តចរិតរបស់អ្នកបានតាមប្រភេទរឿងដែលអ្នកចូលចិត្តមើល៖ ១. រឿងស្នេហា អ្នកគឺជាមនុស្សដែលមានភាពមនោសសញ្ចេតនាខ្ពស់និងមានមន្តស្នេហ៍។ ទំនាក់ទំនងស្នេហារបស់អ្នកគឺពោរពេញទៅដោយភាពពុះកញ្រ្ចោល ប្រសិនបើត្រូវគ្នាគឺស្រលាញ់គ្នាមិនអាចព្រាត់បាន ប៉ុន្តែបើខឹងគ្នាវិញគឺប៉ះមិនបាន មុខក៏មិនខ្ចីមើល។ ២. រឿងកំប្លែង អ្នកគួរជាមនុស្សដែលនាំគេឯងសើចទោះបីជាគ្មានរឿងអ្វីត្រូវសើចក៏ដោយ។ អ្នកតែងរង់ចាំឱកាសដើម្បីធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់ប្រែក្លាយជាភាពសើចក្អាកក្អាយជានិច្ច។ ៣. រឿងអាថ៌កំបាំង អ្នកគឺជាមនុស្សដែលឆ្ងល់ច្រើននិងតែងមានសំណួរអំពីអ្វីៗគ្រប់យ៉ាង។ អ្នកចូលចិត្តដោះស្រាយបញ្ហាដោយសំអាងទៅលើហេតុផលផ្សេងៗហើយតែងស្វែងរកការពិត។ ៤. រឿងប្រយុទ្ធ ប្រសិនបើអ្នកចូលចិត្តរឿងបែបបាញ់បោះ វ៉ៃគ្នាជាដើម អ្នកគឺជាមនុស្សដែលមិនចេះខ្លាចនិងចូលចិត្តផ្សេងព្រេងហើយមិនខ្វះរឿងចម្លែកៗនិយាយប្រាប់មិត្តភក្កិនោះទេ។ ៥. រឿងរន្ធត់ អ្នកគឺជាមនុស្សដែលមានភាពស្រមើស្រម៉ៃនិងមានគំនិតច្នៃប្រឌិតខ្ពស់។ អ្នកមិនខ្លាចងាយៗនោះទេ ទោះបីជាគេខំបន្លាចអ្នកយ៉ាងណាក្តី៕ ប្រភព៖ បរទេស…

Trt
ប្លែកៗ

អ្នក​ឧស្សាហ៍​ហូប​មី​ប្រហែល​នឹង​ឈប់​ឯង ក្រោយ​ដឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង ៦ យ៉ាង​នេះ

មី​កញ្ចប់​ឬ​មី​កំប៉ុង អាច​រាប់​បាន​ថា​ជា​អាហារ​សម្រន់​ដែល​អ្នក​គួរ​ទទួល​ទាន​តែ​ក្នុង​ពេលវេលា​បន្ទាន់ ឬ​ចាំ​បាច់​ណា​មួយ ឬ​រវល់​មិន​បាន​ធ្វើ​ម្ហូប​ម្តង​ម្កាល​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​យក​មី​មក​ជំនួស​បាយ ឬ​យក​វា​មក​ធ្វើ​ជា​អាហារ​ប្រចាំ ៣-៤ ដង​ក្នុង​មួយ​សប្តាហ៍ នោះ​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​យ៉ាង​ធ្ងន់ធ្ងរ។ Knongsrok ជឿថា​ក្រោយ​អ្នក​ដែល​ឧស្សាហ៍​ហូប​មី បាន​អាន​ហេតុផល​ប៉ះពាល់​ទាំង ៦ នៅ​ខាង​ក្រោម​នេះ​ហើយ ពួក​គេ​ប្រហែល​ជា​នឹង​ឈប់​ឯង ដោយ​មិន​ចាំ​បាច់​នរណា​បង្ខំ​ច្រើន​ឡើយ៖ ៦) ដាក់​បន្ទុក​លើ​ប្រព័ន្ធ​រំលាយ​អាហារ និង​ក្រពះ មី​គឺ​ជា​អាហារ​ដែល​ពិបាក​នឹង​រំលាយ​បំផុត យូរ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ក្រពះ និង​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ការ​ធ្លាក់​ចុះ ហើយ​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​ហើម​ពោះ និង​ឈឺ​ពោះ។ ៥) ធ្វើ​ឲ្យ​កើត​ជំងឺ​ធាត់ លើស​ទម្ងន់ ការ​បរិភោគ​មី​កញ្ចប់​ជា​អាហារ​ពេល​ព្រឹក ឬ​អាហារ​សម្រន់​ជា​ប្រចាំ នឹង​បណ្ដាល​ឲ្យ​រាងកាយ​មាន​ផ្ទុក​នូវ​កាបូអ៊ីដ្រាត​និង​ខ្លាញ់​លើសលប់។ វា​ជា​ហេតុផល​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​ខ្លាញ់​និង​កាឡូរី​ក្នុង​រាងកាយ ហើយ​ជា​ហានិភ័យ​នៃ​ការ​កើន​ឡើង​កូឡេស្តេរ៉ុល…

Rttrtr
ប្លែកៗ

ម្ចាស់ឆ្នាំទាំង ៥ ចំណាំមើលទៅ! ចាស់មិនទាន់ទេ នឹងមានលុយកាន់ពេញៗដៃទាំងវ័យក្មេង

មនុស្សដែលកើតឆ្នាំទាំង ៥ ខាងក្រោម ជីវិតរបស់ពួកគេនឹងមិនសូវលំបាកខ្លាំងនោះទេ ហើយត្រឹមឈានដល់ពាក់កណ្តាលអាយុស្រករ ២០ ក្រាស់ ៣០ ស្តើង គឺងាយនឹងទទួលបានជោគជ័យក្នុងជីវិត មានទ្រព្យជារបស់ខ្លួនឯងជាហូរហែ៖ អ្នកកើតឆ្នាំឆ្លូវ – គោ ជាមនុស្សដែលមានចិត្តស្មោះត្រង់ ហើយក៏មានមិត្តភក្តិរាប់អានច្រើនដែរ។ ពួកគេរាប់អានមនុស្សមិនខ្វល់ពីឋានៈ លុយកាក់នោះទេ ហេតុនេះហើយទើបរមែងនាំឲ្យមានគេ គោរពអាណិតស្រលាញ់ច្រើន។ សម្រាប់មនុស្សកើតឆ្នាំឆ្លូវ រមែងជួបសំណាងច្រើនក្នុងជីវិត ជាពិសេសនៅវ័យកណ្តាល ពួកគេអាចជួបលាភធំ នាំឲ្យក្លាយជាអ្នកមាន ដោយមិនចាំយូរឡើយ។ បុគ្គលនេះ កាន់ទ្រព្យច្រើនក្នុងក្តី និងរមែងមានព្រះតាមថែរក្សាជាប់ជានិច្ច។ អ្នកកើតឆ្នាំមមែ – ពពែ…