
សត្វតំណាងឱ្យសមត្ថភាពពិតដែលមាននៅក្នុងខ្លួនអ្នក តើអ្នកមានជំនាញផ្នែកអ្វីរាល់ថ្ងៃនេះ?
ក្នុងចំណោមសត្វចិញ្ចឹមទាំង៤ខាងក្រោមនេះ តើសត្វមួយណាដែលអ្នកស្រឡាញ់ជាងគេ? តោះ!សាកល្បងជ្រើសរើសសត្វណាមួយ ដើម្បីតេស្តមើលឱ្យដឹងពីសមត្ថភាពពិតដែលមាននៅក្នុងខ្លួនអ្នក។ A. បើអ្នកជ្រើសរើសយករូបភាពអក្សរ A (សត្វឆ្មា) នេះមានន័យថា អ្នកជាមនុស្សដែលមានសមត្ថភាពក្នុងការសញ្ជឹងគិត ហើយអាចគិតឃើញរូបភាពដែលវែងឆ្ងាយថែមទៀតផង។ អ្នកជាមនុស្សដែលពូកែសង្កេតយ៉ាងខ្លាំង សូម្បីតែចំណុចខ្លះ អ្នកផ្សេងគិតមិនដល់ តែអ្នកអាចចាប់បានយ៉ាងងាយ។ លើសពីនេះទៅទៀត អ្នកជាមនុស្សដែលមានទេពកោសល្យច្រើនតែខុសប្លែកពីអ្នកដទៃ។ សក្ដានុពលរបស់អ្នក នឹងត្រូវបង្ហាញឱ្យឃើញតាមរយៈទំនាក់ទំនងវិស័យសិល្បៈ ដូចជា ការគូរគំនូរ ការរចនាជាដើម។ ប្រសិនបើអ្នកចេះខិតខំប្រឹងប្រែង និងបណ្ដុះនូវចំណេះ ជំនាញនេះ អ្នកនឹងអាចក្លាយជាអ្នកសិល្បៈមួយរូប ដែលមានកេរ្តិ៍ល្បីល្បាញខ្លាំងថែមទៀតផង។ B. បើអ្នកជ្រើសរើសយករូបភាពអក្សរ (សត្វឆ្កែ) នេះបង្ហាញឱ្យឃើញថា អ្នកជាមនុស្សដែលមានសតម្ថភាពផ្នែកតន្ត្រី។…




















