ប្លែកៗ

តេស្តផ្លូវចិត្ត! ដើម្បីមើលពីភាពខ្លាំង និងភាពខ្សោយរបស់អ្នក
ប្លែកៗ

តេស្តផ្លូវចិត្ត! ដើម្បីមើលពីភាពខ្លាំង និងភាពខ្សោយរបស់អ្នក

ក្នុងចំណោមភ្នែកឆ្មាទាំង៤នេះ តើអ្នកគិតថា ភ្នែកឆ្មាមួយណាដែលទាក់ទាញ មានឥទ្ធិពល គួរឱ្យស្រឡាញ់ជាងគេ? ជ្រើសរើសភ្នែកឆ្មាមួយតាមអារម្មណ៍អ្នក ដើម្បីតេស្តមើលពីភាពខ្លាំង និងខ្សោយរបស់អ្នក។ A. ភ្នែកឆ្មានៅអក្សរ A #ភាពខ្លាំង – មានឯករាជ្យភាព រឹងមាំ មិនចូលចិត្តពឹងផ្អែក ឬសុំជំនួយពីអ្នកណាឡើយ។ – មានបុគ្គលិកលក្ខណៈអំណត់ ចិត្តធ្ងន់ និងសាមញ្ញ មានភាពរួសរាយរាក់ទាក់ ក្លាហានមិនខ្លាចមេឃខ្លាចដី។ – ចុះសម្រុងក្នុងសង្គម និងមនុស្សនៅជុំវិញខ្លួន ងាយទទួលមិត្តភក្តិដោយមិនប្រកាន់។ #ភាពខ្សោយ – មិនសូវចេះលាក់អារម្មណ៍ទេ មិនថា រីករាយ…

តារាស្រីហូលីវូដល្បី ៗ និងស្រស់ស្អាតខ្លាំង ១៦ រូបដែលមានឈាមជ័រកូនកាត់អាស៊ី
ប្លែកៗ

តារាស្រីហូលីវូដល្បី ៗ និងស្រស់ស្អាតខ្លាំង ១៦ រូបដែលមានឈាមជ័រកូនកាត់អាស៊ី

បច្ចុប្បន្ននេះមនុស្សយើងគឺជាវប្បធម៌ចម្រុះដ៏ស្រស់ស្អាតច្រើនជាងកាលពីអតីតកាល។ នេះជាករណីរបស់តារាល្បី ៗ មួយចំនួននៅលើពិភពលោកដែលជាកូនកាត់សាសន៍នៅក្នុងតំបន់អាស៊ី ហើយធ្វើឱ្យសម្រស់របស់ពួកគេគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញណាស់! ខាងក្រោមនេះគឹជានារីស្រស់ស្អាត និងពោរពេញទៅដោយាទេពកោសល្យមួយចំនួនដែលមានដើមកំណើតអាស៊ីក្នុងនោះដ៏មានកូនកាត់ខ្មែរយើងផងដែរ! 1. Kristin Kreuk នាងគឺជាតារាប្រចាំប៉ុស្ត៍ទូរទស្សន៍ Smallville TV ដែលសម្តែងនៅជា Lana Lang នាងមានម្តាយជាជនជាតិចិន និងឪពុកជាជនជាតិហូឡង់។ ដូច្នេះនាងជាកូនកាត់ហូឡង់ចិន។ 2. Kate Beckinsale Kathrin Beckinsale ដែលគេស្គាល់ថាគឺជាតារាសម្តែងអង់គ្លេស។ នាងគឺជាកូនតែម្នាក់គត់របស់តារាសម្តែង Richard Beckinsale​ ដែលមានដើមកំណើតភូមាជាមួយនឹង ​Judy Loe។…

រូបរាងរន្ធផ្ចិត អាចប្រាប់អំពីបុគ្គលិកលក្ខណៈរបស់អ្នក តើមួយណាជារូបរាងរន្ធផ្ចិតរបស់អ្នក?
ប្លែកៗ

រូបរាងរន្ធផ្ចិត អាចប្រាប់អំពីបុគ្គលិកលក្ខណៈរបស់អ្នក តើមួយណាជារូបរាងរន្ធផ្ចិតរបស់អ្នក?

រូបរាងរន្ធផ្ចិតរបស់មនុស្សយើងម្នាក់ៗ សុទ្ធតែអាចប្រាប់ពីបុគ្គលិកលក្ខណៈ និងលាភពសំណាងដល់ម្ចាស់ តើមួយណាជារន្ធផ្ចិតរបស់អ្នក? ១. ផ្ចិតប៉ោង ប្រសិនបើរន្ធផ្ចិតរបស់អ្នកមានរាងប៉ោង នោះបញ្ជាក់ថា អ្នកជាមនុស្សរឹងមាំ ហើយក៏រឹងរូស ចចេស មានះផងដែរ។ តែយ៉ាងណាមិញ អ្នកក៏ជាមនុស្សដែលឧស្សាហ៍ព្យាយាម មិនថាអ្នកធ្វើកិច្ចការងារអ្វីនោះទេ អ្នកក៏នឹងប្រឹងប្រែង ហើយធ្វើទាល់តែអស់ពីសមត្ថភាព ដោយមិនខ្វល់ថាត្រូវនឿយហត់ ស្លាប់ ឬរស់នៅះឡើយ។ ប៉ុន្តែក្នុងស្ថានភាពមួយដែលប្រសិនបើមានអ្នកបញ្ចេញមតិយោបល់ដល់អ្នកច្រើនពេក អ្នកក៏ក្លាយជាមនុស្សល្ងង់មួយរំពេច ទោរទន់ ងាយជឿពាក្យសម្ដី និងការបញ្ចេញបញ្ជូលរបស់គេណាស់។ លើសពីនេះ អ្នកក៏ជាមនុស្សដែលចូលចិត្តឱ្យគេចាប់អារម្មណ៍លើអ្នក ចង់បានការស្រឡាញ់ យកចិត្តទុកដាក់ពីអ្នកដទៃ ហើយចង់ឱ្យគេទុកអ្នកជាមនុស្សសំខាន់ថែមទៀតផង។ ដោយហេតុនេះហើយ វាអាចជាចំណុចមួយដែលធ្វើឱ្យអ្នក…

ជ្រើសរើសរូបមួយដើម្បីដឹងពីរឿងរ៉ាវស្នេហារបស់អ្នក នឹងមានអ្វីកើតឡើងនៅខែក្រោយ
ប្លែកៗ

ជ្រើសរើសរូបមួយដើម្បីដឹងពីរឿងរ៉ាវស្នេហារបស់អ្នក នឹងមានអ្វីកើតឡើងនៅខែក្រោយ

ជ្រើសរើសរូបភាពខាងក្រោមតាមចិត្តគំនិតរបស់អ្នក! ១. ប្រសិនបើចិត្តរបស់អ្នកប្រាប់អ្នកឱ្យជ្រើសរើសកាតដំបូងគេ រូបភាពកាតដែលមានគូស្វាមីភរិយាដែលអង្គុយលើកៅអីបង្ហាញថា៖ ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហាអ្នកប្រហែលជាចាប់ផ្តើមធុញទ្រាន់ ហើយអាចកាន់តែយ៉ាប់យ៉ឺនថែមទៀត។ គំនិតអវិជ្ជមានបានកើតឡើងនៅក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់។ ប្រសិនបើរឿងនោះពិតជាកើតឡើងចំពោះអ្នកចូរព្យាយាមកុំឱ្យថាមពលអវិជ្ជមានចូលក្នុងផ្លូវអារម្មណ៍ និងចិត្តគំនិតរបស់អ្នកឱ្យសោះ ព្រោះវាអាចក្លាយជាមាត់ផ្លូវចុងបញ្ចប់នៃទំនាក់ទំនងស្នេហាររបស់អ្នក។ ដូច្នេះអ្នកត្រូវជៀសវាងជម្លោះ និងផ្លាស់ប្តូរទម្លាប់អាក្រក់ៗ។ ប្រសិនបើអ្នកនិងដៃគូរបស់អ្នកអាចឆ្លងកាត់ដំណាក់កាលនេះបាន អ្នកទាំងពីរនឹងមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទំនាក់ទំនងរបស់អ្នកហើយជួយអ្នកឱ្យជាសះស្បើយពីការឈឺចាប់ណាមួយ! ប្រសិនបើអ្នកនៅមិនទាន់មានគូ (Single) អ្នកអាចជួបនរណាម្នាក់ដែលគួរឱ្យចាប់អារម្មណ៍ដែលអ្នកមិននឹកស្មានដល់។ ការយកចិត្តទុកដាក់នោះអាចផ្តល់ឱ្យអ្នកនូវក្តីស្នេហាដ៏ផ្អែមល្ហែមនាពេលដ៏ខ្លីខាងមុខ។ ២. ប្រសិនបើចិត្តរបស់អ្នកជ្រើសរើសយកកាតទីពីរ កាតទីពីរដែលមានរូបភាពប្តីប្រពន្ធកំពុងនៅលើគ្រែបង្ហាញថា៖ ប្រសិនបើអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហា នៅពេលអនាគតអ្នកចង់ឱ្យទំនាក់ទំនងស្នេហារបស់អ្នកមានភាពចុះសម្រុងគ្នា និងកាន់តែស្និតស្នាលបន្ថែមទៀត។ ដើម្បីសំរេចបំណងប្រាថ្នានេះមិនមានវិធីអ្វីផ្សេងក្រៅពីអ្នកទាំងពីរត្រូវឆ្លៀតពេលនៅក្បែរគ្នាឱ្យបានច្រើនដើម្បីចែករំលែកភាពស្មោះត្រង់ និងបង្ហាញនូវបញ្ហាដែលមាននៅក្នុងចិត្តអ្នកជាមួយដៃគូ។ ប្រសិនបើអ្នកនៅមិនទាន់មានគូ (Single) អ្នកនឹងជួបមនុស្សដែលគួរឱ្យចាប់អារម្មណ៍ និងមានមានភាពទាក់ទាញប៉ុន្តែបន្ទាប់មកទំនាក់ទំនងជិតស្និទ្ធនេះនឹងបាត់បងទៅវិញ។ ទោះជាយ៉ាងណាក៏ដោយអ្នកនឹងទទួលបានអនុស្សាវរីយ៍ និងការចងចាំល្អៗ។…

លាតត្រដាងការពិតពី “ក្មេងស្រីងាកក្បាល ៩០ដឺក្រេ” ដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជប៉ុ​ន ដែលគ្រប់គ្នាគិតថានាងជាខ្មោច
ប្លែកៗ

លាតត្រដាងការពិតពី “ក្មេងស្រីងាកក្បាល ៩០ដឺក្រេ” ដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជប៉ុ​ន ដែលគ្រប់គ្នាគិតថានាងជាខ្មោច

ជប៉ុន៖ នៅឆ្នាំ ២០០៩ នៅពេលដែលប៉ុស្តិ៍ទូរទស្សន៍ជប៉ុនមួយកំពុងចាក់ផ្សាយ ស្រាប់តែមានរឿងចម្លែកមួយនៅក្នុងចំណោមក្រុមស្ត្រីដែលកំពុងអង្គុយទស្សនាកម្មវិធី។ កាមេរ៉ាបានចាប់រូបរបស់ស្ត្រីម្នាក់មើលទៅគួរឱ្យខ្លាច និងទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាជាច្រើន។ ក្នុងក្រសែភ្នែកអ្នកមើលគឺជារូបភាពរបស់ក្មេងស្រីម្នាក់ដែលក្បាលរបស់នាងផ្អៀងរហូតជិត ៩០ ដឺក្រេ ហើយផ្ទៃមុខរបស់នាងមានពណ៌សខុសប្លែកពីមនុស្សធម្មតា។ រូបភាពរន្ធត់នេះត្រូវបានបង្ហោះលើបណ្តាញសង្គមនិងទាក់ទាញការចង់ដឹងចង់ឃើញនិងការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។ រូបថតកាលពីឆ្នាំនោះ “រូបក្មេងស្រីផ្ទៀងកជិត៩០ដឺក្រេ” នៅក្នុងកាសែតជប៉ុនបណ្តាលឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង រូបភាពនេះបានមានភាពល្បីល្បាញដោយសារតែមើលទៅហាក់ដូចជាខ្មោចស្រីម្នាក់។ មនុស្សជាច្រើនជឿថានេះមិនមែនជាមនុស្សសាមញ្ញទេពីព្រោះរូបភាពត្រូវបានកាត់ចេញពីវីដេអូពិបាកកែ។ នៅពេលនោះក្រុមដែលមានជំនឿអរូបីកំពុងតែលើកយកមកពិភាក្សា។ វាថែមទាំងត្រូវបានគេចុះបញ្ជីនៅក្នុងបញ្ជីនៃរូបភាពខ្មោចលងទាំង ១០ ដែលជារឿងអាថ៌កំបាំងមួយក្នុងចំណោមរឿងអាថ៌កំបាំងរាប់ពាន់នៅក្នុងប្រទេសជប៉ុន។ ទោះយ៉ាងណាក៏មានមតិមួយចំនួនបានលើកឡើងថាវាគ្រាន់តែជាការលេងសើចនៃទស្សនៈរបស់កម្មវិធីទូរទស្សន៍ហើយក្មេងស្រីនេះគ្រាន់តែជារូបភាពកាត់តប៉ុណ្ណោះ។ ក្រោយមកទៀតក៏លេចរូបភាពក្មេងស្រីដូចគ្នានេះនៅលើកម្មវិធីជប៉ុនមួយទៀតដែលមានឈ្មោះថា“ The lion says hello to you” ។​ ក្មេងស្រីរូបនេះនៅតែស្ថិតក្នុងកៅអីអ្នកទស្សនា ក្នុងកម្មវិធីនេះនាងពិតជាស្រស់ស្អាត…

តើរឿងអ្វីដែលធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងមានអារម្មណ៍ហត់នឿយយ៉ាងខ្លាំង?
ប្លែកៗ

តើរឿងអ្វីដែលធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងមានអារម្មណ៍ហត់នឿយយ៉ាងខ្លាំង?

តោះ! ជ្រើសរើសសត្វណាមួយដែលអ្នកមើលទៅគួរឱ្យអាណិតជាងគេ ដើម្បីដឹងថា តើរឿងអ្វីដែលធ្វើឱ្យអ្នកហត់នឿយកាយចិត្តខ្លាំងជាងគេ ក្នុងកំឡុងពេលថ្មីៗនេះ? ១. មូលហេតុដែលធ្វើឱ្យអ្នកមានអារម្មណ៍ថានឿយហត់នាពេលថ្មីៗនេះ គឺដោយសារតែអ្នកបារម្ភខ្លាំងពេកអំពីអនាគត។ ស្ថានភាពនៃការថប់បារម្ភនេះ ធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនស្រួល ពិបាកក្នុងខ្លួន និងហេលហាលជាខ្លាំង។ អ្នកតែងតែរក្សាខ្លួនអ្នកដោយការព្រួយបារម្ភ និងភាពវឹកវរជាប់ជាប្រចាំ។ អ្នកបារម្ភពីកំហុសដែលអ្នកបានធ្វើកាលពីអតីតកាល ការភ័យខ្លាចនៅពេលអ្នកគិតពីផ្លូវទៅមុខជំនួសការរីករាយជាមួយនឹងបច្ចុប្បន្ន។ អ្នកត្រូវគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានល្អ ហើយព្រមបើកចិត្តទទួលយកការបរាជ័យពីអតីតកាល ប្រឈមនឹងហានិភ័យនាពេលអនាគត និងស្រឡាញ់ខ្លួនឯងក្នុងពេលបច្ចុប្បន្ន។ រៀនពីវិធីកាត់បន្ថយភាពតានតឹង មានតែវិធីនេះទេអ្នកអាចនឹងបញ្ចេញភាពវឹកវរខាងក្នុងបានខ្លះ។ ២. មូលហេតុដែលអ្នកកំពុងតែធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង និងធុញថប់ខ្លាំង គឺត្រូវរស់នៅដោយមានទំនួលខុសត្រូវខ្ពស់ពេក អាចនិយាយបានថា វាជាការបន្ថែមសម្ពាធខ្លាំងដល់ចិត្តរបស់អ្នក។ នេះធ្វើឱ្យអ្នកចំណាយថាមពលច្រើន ដែលនាំឱ្យមានការអស់កម្លាំងទាំងកាយ និងផ្លូវចិត្ត។ លើសពីនេះទៅទៀត…

១៥ រូបភាពដែលធ្វើឲ្យអ្នកហួសចិត្ត លែងនិយាយចេញ
ប្លែកៗ

១៥ រូបភាពដែលធ្វើឲ្យអ្នកហួសចិត្ត លែងនិយាយចេញ

សូមអរគុណដល់អ្នកនិយមលេងអ៊ីនធឺណេតនៅជុំវិញពិភពលោកដែលបានចែករំលែកនូវរូបភាពកំប្លែង ចម្លែកទាំងនេះមកកាន់ពិភពលោក។ ដែលយើងអាចមើលឃើញថែមទៀតនូវរឿងរ៉ាវគួរឲ្យចង់សើចទាំងនេះ ហើយថ្ងៃនេះសម្ព័ន្ធ Knongsrok បានប្រមូលនូវរូបភាពហួសចិត្ត គួរឲ្យចង់សើចដែលយើងបានជ្រើសរើសជាពិសេសសម្រាប់ចែកជូនប្រិយមិត្តទស្សនាកំសាន្ត។ 1. នៅពេលមនុស្សម្នាក់បាត់បង់ស្មារតីក្នុងការគិត រឿងបែបនេះនឹងអាចកើតឡើង 2. ចាក់សោឡានហើយទុកសោនៅជាប់ទ្វារឡាន ហើយនាំគ្នារកសោពេញក្នុងឡាន! 3. ឆ្កែនេះប្រហែលជាចង់សាកឡានថ្មីរបស់ម្ចាស់វាហើយមើលទៅ 4. សំណាងណាស់ខ្ញុំ ចេះលោតឡើងលើទូកទាន់ 5. តើវាអាចកើតឡើងបានដោយរបៀបណាទៅ? 6. នៅពេលច្រលំសាប៊ូដុះខ្លួនថាជាសាប៊ូលាងបង្គន់! 7. ជឿអត់ថារូបភាពនេះជារូបភាពពិត ឬជារូបកាត់ត? 8. កណ្តុរវាចូលអុកឡុកដល់គ្រែដេកតែម្តង តែប៉ុណ្ណេះដឹងតែសម្លាប់ទាំងពូជហ្មង! 9. ទ្វារខាងក្រោយឡានម្លប់មិនគ្រប់គ្រាន់ទេ ទាល់តែថែមឆ័ត្រមួយទៀត!!! 10.…

របស់សាមញ្ញៗ ១៣ យ៉ាងដែលមានតម្លៃថ្លៃកប់ពពក​ ធ្វើឱ្យយើងហួសចិត្តនឹកស្មានមិនដល់!
ប្លែកៗ

របស់សាមញ្ញៗ ១៣ យ៉ាងដែលមានតម្លៃថ្លៃកប់ពពក​ ធ្វើឱ្យយើងហួសចិត្តនឹកស្មានមិនដល់!

ទំនិញទូទៅ គួរតែមានតម្លៃសមរម្យ ប៉ុន្តែដោយសារកត្តាមួយចំនួនផលិតផលខ្លះមានតម្លៃថ្លៃមិនគួរឱ្យជឿ។ ហើយថ្ងៃនេះក្រុមការងារ Knongsrok នឹងនាំអ្នករាល់គ្នាទៅមើលផលិតផលមើលទៅធម្មតាប៉ុន្តែមានតម្លៃថ្លៃ តើមានអ្វីខ្លះនៅក្នុងពិភពលោកនេះ? ដែលត្រូវបានលក់ក្នុងតម្លៃមួយដែលអ្នកប្រហែលជាមិនមានលទ្ធភាពទិញទេ។ 1. ពោតលីង – តម្លៃ ២៥០ ដុល្លារ  ប្រសិនបើអ្នកធ្លាប់ត្អូញត្អែរអំពីតម្លៃពោតលីងញ៉ាំនៅរោងកុនថាថ្លៃណាស់។ តោះជួបនឹងពោតលីងដ៏ប្រណីតបំផុត ជាមួយនឹងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ដូចជាស្ករសរីរាង្គ Vermont អំបិលថ្លៃបំផុតពីដាណឺម៉ាក ប៊ឺ និងរូបមន្តសំងាត់វ៉ានីឡា។ ជាមួយនឹងតម្លៃចាប់ផ្តើមនៃពោតលីងមួយនេះគឺ ២៥០ ដុល្លារ។ 2. ស្រោមអនាម័យ Chanel – តម្លៃ ២៧៥ ដុល្លារ តើអ្នកណាដែលគិតថាម៉ាកប្រណីតដូចជាម៉ាក…

សត្វសាហាវ ១៦ ប្រភេទដែលមានកំលាំងខាំត្របាក់ខ្លាំងបំផុត លើពិភពលោក!
ប្លែកៗ

សត្វសាហាវ ១៦ ប្រភេទដែលមានកំលាំងខាំត្របាក់ខ្លាំងបំផុត លើពិភពលោក!

កម្លាំងជាមធ្យមនៃការខាំរបស់មនុស្សគឺ ១៦២ ផោនក្នុងមួយអ៊ីញការ៉េ (PSI) ដែលអាចកម្ទេចសំបកអ័យស្ទ័របាន។ ប៉ុន្តែវាពិតជាគួរអោយចង់ប្រៀបធៀបជាមួយនឹងភាពទាក់ទាញរបស់ធម្មជាតិ – នៅក្នុងការប្រៀបធៀបនេះ មនុស្សប្រាកដជាត្រូវបោះជំហានទៅមុខហើយទុកកន្លែងសំរាប់សត្វសាហាវទាំងនេះដូចជា: ឆ្កែហាយ៉ាណា អណ្តើក និងត្រីស៊ីមនុស្សភីរ៉ាញ៉ា។ សត្វទាំងនេះនិងធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើលនឹងអ្វីដែលជាសមត្ថភាពរបស់ពួកវា។ ដូច្នេះនេះគឺជាសត្វ ១៦ ប្រភេទខាងលើរបស់យើងដែលមានថ្គាមខ្លាំងបំផុត! 1. ឆ្លាមស 4000 PSI (281 kg/cm2) © depositphotos.com នៅឆ្នាំ ២០០៨ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានប្រើប្រាស់ការពិសោធកុំព្យូទ័រដោយផ្អែកលើរូបភាពកាំរស្មី X នៃលលាដ៍ក្បាលត្រីឆ្លាមហើយបានកំណត់ថាត្រីឆ្លាមពណ៌សដ៏អស្ចារ្យមួយអាចប្រើកម្លាំងខាំជាក់លាក់ខ្លាំង។ ជាទូទៅកម្លាំងនៃការខាំរបស់ត្រីឆ្លាមពឹងផ្អែកលើទំហំរបស់វា។ 2. ក្រពើទឹកប្រៃ…

ស្មានមិនដល់សោះ! ក្រុមហ៊ុនយក្សទាំង ១០ នៅលើពិភពលោកដែលចាប់ផ្តើមអាជីវកម្មនៅក្នុង Ofiice តូចមួយ
ប្លែកៗ

ស្មានមិនដល់សោះ! ក្រុមហ៊ុនយក្សទាំង ១០ នៅលើពិភពលោកដែលចាប់ផ្តើមអាជីវកម្មនៅក្នុង Ofiice តូចមួយ

កន្លែងដែលយើងឃើញម៉ាកនៃផលិតផលល្បី ៗ ឬក្រុមហ៊ុនពាណិជ្ជកម្មយក្សទូទាំងពិភពលោក ពួកគេមិនមែនបង្កើតឡើងក្លាយជាក្រុមហ៊ុនយក្សភ្លាមៗនោះទេ។ ពួកគេនឹងក្លាយជាក្រុមហ៊ុនយក្សហើយល្បីល្បាយនៅទូទាំងពិភពលោក។ ពួកគេចាប់ផ្តើមពីផ្ទះឬយានដ្ឋានតូចមួយហើយចាប់ផ្តើមលូតលាស់បន្តិចម្តង ៗ ។ ប៉ុន្តែតើពួកគេមានអាជីវកម្មអ្វីខ្លះ? ដើម្បីដឹងឲ្យកាន់តែច្បាស់សូមអាចនូវអត្ថបទខាងក្រោមដូចតទៅ។ 1. Amazon ត្រលប់ទៅឆ្នាំ ១៩៩៤ នៅពេលចាប់ផ្តើមយុគសម័យអ៊ីនធឺរណែត Jeff Bessos បានចាប់ផ្តើមបង្កើតបណ្ណាគារផ្ទាល់ខ្លួន។ ដែលក្នុងនោះការិយាល័យធំរបស់គាត់មានទីតាំងនៅក្នុងយានដ្ឋានផ្ទាល់ខ្លួនរបស់គាត់។ ប៉ុន្តែសព្វថ្ងៃនេះក្រុមហ៊ុន Amazon បានក្លាយជាក្រុមហ៊ុនលក់ផលិតផលតាមអ៊ិនធ័រណេតធំជាងគេបំផុតនៅលើពិភពលោកហើយលោក Jeff ក៏បានវិនិយោគនៅក្នុងក្រុមហ៊ុនអាកាសចរណ៍និងយានអវកាសមួយមានឈ្មោះថា Blue Origin ថែមទៀតផង។ 2. Apple លោក Steve Jobs…

M1891/30 Mosin-Nagant កាំភ្លើងគួរឲ្យ​ទុក​ចិត្តបំផុតរបស់ទាហានបាញ់ស៊ីបសូវៀត
បច្ចេកវិទ្យា

M1891/30 Mosin-Nagant កាំភ្លើងគួរឲ្យ​ទុក​ចិត្តបំផុតរបស់ទាហានបាញ់ស៊ីបសូវៀត

ក្នុង​ដៃ​ទាហានបាញ់ស៊ីបរបស់​សហភាពសូវៀត(រុស្សី)ទាំង​ទាហានលបបាញ់​ស្រី​និង​បុរស​សុទ្ធតែ​ប្រើ​ប្រាស់​កាំភ្លើង​ម៉ាក M1891/30 (M1891 Mosin-Nagant )​ដែល​ល្បី​ថា​ជា​កាំភ្លើង​មាន​គុណភាព​និង​បាន​ផ្ដាច់​ជីវិតទាហានអស់​ជា​ច្រើន។ ឧទាហរណ៍! ពេល​សង្គ្រាម​ចប់​សូវៀត​បាន​បង្ហាញ​ថា​ទាហានរបស់​ខ្លួន​បាន​ទទួល​ពិន្ទុ​ខ្ពស់ ពី​ការ​ប្រើប្រាស់​ទាហានបាញ់​ស៊ីប​ច្រើន​ជាង​គេ​ ខណៈ​​ដែល​អ្នក​ទាំង​នោះបាន​សម្លាប់សត្រូវ​បាន​ដល់​ទៅ ៤២០០នាក់។ បើ​ប្រៀបធៀប​ទៅ​នឹងប្រទេស​ដែល​ចូល​រួម​ក្នុង​សង្គ្រាមលោក​លើក​ទី​២ សហភាពសូវៀត​អ្នក​អ្នក​ផលិតទាហានបាញ់​ស៊ីប​នេះ​ច្រើនជាង​គេបំផុត​។ តម្រូវការ​ការ​ផលិតកាំភ្លើងបាញ់​ស៊ីប​បាន​កើន​ឡើង​ហើយ​កាំភ្លើង​ដែល​ល្អបំផុត​របស់​ពួក​គេ​គឺ (M1891 Mosin-Nagant )​ ដែល​បំពាក់កែវឆ្លុះ 3.5x PU ។ កាំភ្លើងនេះប្រើ​ប្រាស់​គ្រាប់​ទំហំ ៧.៦២x៥៦មីលីម៉ែត្រ​ដែល​មួយបង់​មាន​៥​គ្រាប់​។ កាណុង​មាន​ប្រវែង​២៨.៧អ៊ីង​ហើយ​វា​ប្រើប្រាស់​កែវឆ្លុះ​ 3.5x PU ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​កាំភ្លើង​ដ៏​គ្រោះ​ថ្នាក់​បំផុត​របស់​សហភាពសូវៀត។ ក្នុង​សង្គ្រាម​លោក​លើក​ទី​២​កែវឆ្លុះ​ជាង២២ម៉ឺនគ្រាប់បាន​ផលិត​សម្រាប់​បំពាក់លើ​កាំភ្លើង​ហើយ​ M1891 Mosin-Nagant នេះ​ត្រូវ​បាន​សូវៀត​ផលិត​ជាង​១០ម៉ឺនដើម​។ កាំភ្លើង​នេះ​ប្រើ​ប្រាស់​យ៉ាង​ជោគជ័យក្នុង​សង្គ្រាមលោក​លើក​ទី​២​ពិសេស​ក្នុង​សមរភូមិស្ដាលីនក្រាដ ហើយ​បន្ត​រហូត​ដល់​ការស្រុតចុះ​នៃ​រដ្ឋាភិបាល​ក្រុងប៊ែឡាំងក្នុង​ឆ្នាំ​១៩៤៥។…

តោះ! ជ្រើសរើសទន្សាយនាំផ្លូវ ដើម្បីដឹងថា តើជីវិតអ្នកត្រូវការអ្វី ហើយអ្វីដែលសំខាន់សម្រាប់អ្នក?
ប្លែកៗ

តោះ! ជ្រើសរើសទន្សាយនាំផ្លូវ ដើម្បីដឹងថា តើជីវិតអ្នកត្រូវការអ្វី ហើយអ្វីដែលសំខាន់សម្រាប់អ្នក?

ជ្រើសរើសទន្សាយមួយគូដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីសេចក្ដីណែនាំសម្រាប់ជីវិតអ្នក! ១. ទន្សាយគូទី១ បើអ្នកជ្រើសរើសទន្សាយនៅគូទី១ នេះមានន័យថា ក្នុងជីវិតអ្នក គឺជាមនុស្សដែលយកចិត្តទុកដាក់ចំពោះមុខមាត់ខ្លួនឯង ចង់មានលក្ខណៈទូលំទូលាយ និងល្អប្រសើរ តាមរយៈការខិតខំប្រឹងប្រែងក្លាយជាតួអង្គដ៏សំខាន់ និងគួរឱ្យកោតសរសើរចំពោះភ្នែកអ្នកដទៃ។ អ្នកអាចជួបប្រទះការលំបាកនិងឧបសគ្គជាច្រើនក្នុងដំណើរការនៃការខិតខំ។ ទោះយ៉ាងណាអ្នកតែងតែលេចមុខភ្លីភ្លើ និងកម្សាន្តដូចជាចូលចិត្តលាក់បាំងការខិតខំរបស់អ្នក ដើម្បីកុំឱ្យអ្នកណាបានឃើញ។ ដូច្នេះក្នុងជីវិតអ្នក មិនមានអ្វីដែលពិបាកនោះឡើយ ដោយសារតែអ្នកជាមនុស្សខ្ជាប់ខ្ជួន និងស្វិតស្វាញត្រៀមខ្លួនជម្នះរាល់ឧបសគ្គដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក។ ២. ទន្សាយគូទី២ បើអ្នកជ្រើសរើសទន្សាយនៅគូទី២ នេះមានន័យថា អ្នកឱ្យតម្លៃលើលុយ អ្នកគិតថាអ្នកត្រូវតែមានលុយដើម្បីទទួលបានជីវិតល្អ និងរីករាយ។ ទោះយ៉ាងណាក៏ដោយ អ្នកមិនងប់ងល់នឹងលុយពេកទេ តែជាមនុស្សដែលខំប្រឹង មិនមានពលទំនេរឡើយ ដោយហេតុតែអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលមានគ្រប់សព្វបែបយ៉ាង…

រំលឹកឡើងវិញ! ២០ រូបភាពដ៏កម្របំផុតនៃការវាយប្រហារភេរវកម្ម លើអគារពាណិជ្ជកម្មពិភពលោក ដែលអ្នកប្រហែលជាមិនដែលឃើញទេពីមុនមក!
ប្លែកៗ

រំលឹកឡើងវិញ! ២០ រូបភាពដ៏កម្របំផុតនៃការវាយប្រហារភេរវកម្ម លើអគារពាណិជ្ជកម្មពិភពលោក ដែលអ្នកប្រហែលជាមិនដែលឃើញទេពីមុនមក!

វាមានរយៈពេល ១៩ ឆ្នាំហើយចាប់តាំងពីការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ កញ្ញា ២០០១ ដ៏សា ហាវ។ សោកនាដកម្មកើតឡើងលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិច ១១ (American Airlines flight 11) ។ ឈុតឆាកនៃអគារភ្លោះដែលត្រូវបានដួលរលំត្រូវបានមើលឃើញដោយប្រជាជនប្រមាណ ២ ពាន់លាននាក់ – មួយភាគបីនៃមនុស្ស)។ រួមគ្នាជាមួយកំណត់ត្រាស្ម័គ្រចិត្តនេះបានបង្កើតឱ្យមានចំនួនមិនគួរឱ្យជឿនៃរូបថត ៩/១១ ដែលរូបថតមួយចំនួនកម្រត្រូវបានគេឃើញសូម្បីតែបច្ចុប្បន្ននេះ។ យោងតាមទំព័រហ្វេសប៊ុក Bored Panda បានប្រមូលរឿងរ៉ាវមួយចំនួនដែលត្រូវបានគេមើលឃើញយ៉ាងហោចណាស់ ៩/១១ ពីទូទាំងអ៊ីនធឺណិត។ តាមរយៈរូបភាពតាមដងផ្លូវនៃប៉មភ្លោះត្រូវបានវាយប្រហារ រហូតដល់រូបភាពផ្កាយរណបនៃទីក្រុងញូវយ៉ក រូបថតប្រវត្តិសាស្ត្រទាំងនេះកំពុងបង្ហាញពីជ្រុងថ្មីនៃថ្ងៃដ៏រន្ធត់ដែលបានផ្លាស់ប្តូរពិភពលោកជារៀងរហូត។ សម្រាប់ការចាក់ផ្សាយស្រដៀងនឹងថ្ងៃទី…

តេស្តរីករាយ៖ នេះគឺជាអ្វីដែលក្រយៅម្រាមដៃរបស់អ្នក បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកថាមនុស្សបែបណា!
ប្លែកៗ

តេស្តរីករាយ៖ នេះគឺជាអ្វីដែលក្រយៅម្រាមដៃរបស់អ្នក បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកថាមនុស្សបែបណា!

លំនាំក្រយៅដៃទី១ ប្រសិនបើក្រយៅម្រាមដៃរបស់អ្នកស្ថិតនៅក្នុងលំនាំនេះ អ្នកគឺជាមនុស្សមានភាពស្វាហាប់ និងមានទំនុកចិត្ត។ ទំនុកចិត្តរបស់អ្នកនឹងបញ្ចេញឱ្យឃើញនៅក្នុងរាល់សកម្មភាពរបស់អ្នក។ អ្នកជឿជាក់លើខ្លួនឯង ហើយមិនស្វែងរកយោបល់របស់អ្នកដទៃ។ គំនិតរបស់អ្នកសមហេតុផល និងជាអ្នករៀបចំផែនការមួយដែលអាចនឹងមានការលំបាកក្នុងការផ្លាស់ប្តូរជាមួយនឹងបរិយាកាស។ អ្នកជាមិត្តស្មោះត្រង់ម្នាក់ដែលមិនដែលបោះបង់ចោលមិត្តភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ។ ទោះយ៉ាងណាក៏ដោយអ្នកមិនមានបញ្ហាក្នុងការប្រើប្រាស់បណ្តាញរបស់អ្នកដើម្បីស្វែងរកឱកាសទាក់ទាញជាងនេះទេ។ ចាប់តាំងពីអ្នកបានកំណត់ផ្លូវរួចមក មនុស្សអាចគិតថាអ្នកជាអ្នកមានភាពលេចធ្លោរ និងអន់ចិត្តប៉ុន្តែអ្វីទាំងនោះមិនសំខាន់នោះទេ។ អ្នកដឹងពីអ្វីដែលអ្នកចង់បានហើយធ្វើតាមជាមួយអ្វីទាំងអស់ដែលអ្នកមាន។ លំនាំក្រយៅដៃទី២ ប្រសិនបើស្នាមក្រយៅម្រាមដៃរបស់អ្នកស្ថិតក្នុងលំនាំនេះ អ្នកទំនងជាមនុស្សស្ងប់ស្ងាត់ និងសន្តិភាព។ អ្នកឃើញភាពល្អរបស់មនុស្សនិងស្ថានភាព។ អ្នកក៏ទំនងជាមនុស្សដែលមានបេះដូងបើកចំហនិងចិត្តទូលាយ។ នៅពេលដែលមនុស្សមានបញ្ហា អ្នកប្រហែលជាអ្នកដំបូងដែលជួយដល់ពួកគេ ហើយអ្នកតែងតែស្តាប់បញ្ហារបស់អ្នកដទៃ។ និយាយត្រង់ ហើយឧស្សាហ៍ព្យាយាមអ្នកមិនចូលចិត្តលេងល្បែង។ អ្នករំពឹងថាអ្នកដទៃក៏និយាយត្រង់ដែរប៉ុន្តែវាកម្រកើតមានណាស់។ អ្នកមានគំនិតច្នៃប្រឌិតហើយមិនចូលចិត្តធ្វើអ្វីដែលធុញទ្រាន់។ ប្រសិនបើអ្នកកំពុងធ្វើអ្វីមួយដែលធុញទ្រាន់វាគឺដោយសារតែអ្នកមានការស្រមើលស្រមៃផ្សេងទៀតដែលអ្នកធ្វើនៅពេលទំនេរ។ លំនាំក្រយៅដៃទី៣ ប្រសិនបើអ្នកមានស្នាមក្រយៅម្រាមដៃប្រភេទទី ៣…

មក​ស្គាល់​កាំភ្លើង៥​ប្រភេទ​បម្រើ​ក្នុង​វិស័យសង្គ្រាម​យូរ​ជាង​គេបំផុត​ក្នុងប្រវត្តិសាស្រ្តយោធា
បច្ចេកវិទ្យា

មក​ស្គាល់​កាំភ្លើង៥​ប្រភេទ​បម្រើ​ក្នុង​វិស័យសង្គ្រាម​យូរ​ជាង​គេបំផុត​ក្នុងប្រវត្តិសាស្រ្តយោធា

នៅក្នុងសង្គ្រាមការបង្ហាញអាវុធថ្មីជារឿយៗអាចនាំឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅលើសមរភូមិ ហើយថែមទាំងផ្តល់ឱ្យភាគីម្ខាងណាមួយ​នោះ​ នូវគុណសម្បត្តិលើសលប់សម្រាប់ជ័យជំនះលើ​ការ​ប្រយុទ្ធ។ ដូច្នេះបច្ចេកវិទ្យាយោធាពិត​ជា​រីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ដោយអ្នក​ផលិតស្វែងរកអាវុធល្អចុងក្រោយនិងអស្ចារ្យបំផុត។ នោះហើយជាមូលហេតុដែលធ្វើឱ្យអាវុធទាំងប្រាំនេះមានលក្ខណៈពិសេស ហើយ​ពួក​វាទទួលបាន​ការសាកល្បងជា​ច្រើន​ជំហាន​ព្រម​ទាំងប្រឡូក​ក្នុង​សង្គ្រាមមួយ​ទៅ​សង្គ្រាម​មួយ​ទៀត​ហូហែរ។ 1. British Land Pattern Musket កាំភ្លើងមួយនេះ​ត្រូវ​បាន​គេណែនាំលើក​ដំបូង​នៅ​ឆ្នាំ​១៧២២​​ហើយ​វា​បាន​ក្លាយ​ជា​កាំភ្លើង​ស្ដង់ដារ​របស់​កងទ័ពចក្រព័ទ្ធអង់គ្លេស​ជាង​១០០​ឆ្នាំមក​ហើយ។ទាហាន​កាន់​កាំភ្លើង​នេះ​ហៅ​វា​ Brown Bess ​ហើយ​វា​ក៏​ប្រើ​ប្រាស់​ទូទាំងពិភពលោក​នា​សម័យ​នោះ​ដែរ។ ក្នុង​សង្គ្រាម​មួយចំនួន​ដូច​ជា សង្គ្រាមបដិវត្តន៍អាមេរិក ឬ​សង្គ្រាម​បដិវត្តន៍រដ្ឋា​តិចសាស់ Brown Bess ប្រើប្រាស់ទាំង​ពី​គូភាគី។ នៅ​ឆ្នាំ​១៨៣៨​កាំភ្លើង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ដើម្បី​ងាក​មកប្រើប្រាស់កាំភ្លើង​ជំនាន់ថ្មី​វិញ។ 2. 3-line rifle M1891 វាត្រូវបានគេស្គាល់ជាផ្លូវការ ថា Mosin-Nagant។  M1891 បាន​បម្រើ​ក្នុង​ជួរកងទ័ពរបស់ចក្រភពរុស្ស៊ី ក៏ដូចជាសហភាពសូវៀត…

ស្វែងយល់ពីគុណសម្បត្តិល្អបំផុតរបស់អ្នក ដោយរើសយកឆ្កែមួយដែលអ្នកចង់យកទៅចិញ្ចឹម
ប្លែកៗ

ស្វែងយល់ពីគុណសម្បត្តិល្អបំផុតរបស់អ្នក ដោយរើសយកឆ្កែមួយដែលអ្នកចង់យកទៅចិញ្ចឹម

ឥឡូវនេះយើងស្នើសុំឱ្យអ្នកជ្រើសរើសយកឆ្កែដ៏ស្រស់ស្អាតមួយដែលអ្នកចូលចិត្តបំផុតហើយយល់ដឹងបន្ថែមទៀតអំពីគុណសម្បត្តិដែលធ្វើឱ្យអ្នកពិសេស! ជ្រើសរើសកូនឆ្កែដ៏គួរឱ្យស្រឡាញ់ហើយអូសចុះក្រោម អានអំពីអ្វីដែលនឹងធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើល៖ ឆ្កែទី១ ជម្រើសរបស់អ្នកដែលរើសយកឆ្កែទី១នេះបង្ហាញថាអ្នកតែងតែការពារមនុស្សជាទីស្រឡាញ់របស់អ្នក។ អ្នកតែងតែត្រៀមខ្លួនជាស្រេចដើម្បីដើរតាមមាគ៌ារបស់អ្នក ហើយជួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ ពួកគេដឹងថាអ្នកយកចិត្តទុកដាក់ចំពោះពួកគេខ្លាំងប៉ុណ្ណា ហើយពួកគេពេញចិត្តក្នុងការស្តាប់សំដីរបស់អ្នក។ ឆ្កែទី២ ជម្រើសនេះល្អឥតខ្ចោះ! ជម្រើសនៃឆ្កែទី២នេះបង្ហាញពីខ្លឹមសារភាពកក់ក្តៅ និងរាក់ទាក់របស់អ្នក។ មនុស្សដែលអ្នកបានជួបកាលពី ៥ នាទីមុនមានអារម្មណ៍ទទួលបានភាពជឿកជាក់ជាមួយនឹងមនុស្សរបស់អ្នក។ ឆ្កែទី៣ អ្នកគឺជាមនុស្សដែលមានចិត្តអាណិតអាសូរ។ ខណៈពេលដែលមនុស្សភាគច្រើនយកចិត្តទុកដាក់តែលើបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ អ្នកចំណាយពេលច្រើនដើម្បីស្តាប់ពីបញ្ហារបស់អ្នកដទៃ និងជួយពួកគេដោះស្រាយបានយ៉ាងរលូន។ អ្នកផ្សេងទៀតពេញចិត្តចំពោះការពិតដែលអ្នកបានឱ្យជួយពួកគេ និងស្រឡាញ់ចូលចិត្តអ្នកណាស់។ ឆ្កែទី៤ អ្នកគឺជាមនុស្សមានចិត្តសប្បុរសធម៌ណាស់។ អ្នកតែងតែព្យាយាមជួយអ្នកដទៃជានិច្ច។ អ្នកដឹងពីអាថ៌កំបាំងនៃសុភមង្គលយ៉ាងល្អឥតខ្ចោះ: ក្នុងវចនានុក្រមរបស់អ្នកគឺ “វាល្អប្រសើរណាស់ដែលផ្តល់ឱ្យអ្នកដទៃជាងការទទួលពីអ្នកដទៃ”! ឆ្កែទី៥ អ្នកបានជ្រើសយកជម្រើសដ៏ល្អ!…

ជ្រើសរើសពណ៌នៃកែវភ្នែករបស់អ្នក នឹងបង្ហាញពីអាថ៌កំបាំងអំពីបុគ្គលិកលក្ខណៈរបស់អ្នក
ប្លែកៗ

ជ្រើសរើសពណ៌នៃកែវភ្នែករបស់អ្នក នឹងបង្ហាញពីអាថ៌កំបាំងអំពីបុគ្គលិកលក្ខណៈរបស់អ្នក

មានការនិយាយតៗគ្នាថាពណ៌កែវភ្នែករបស់យើងគឺជាកញ្ចក់ឆ្លុះបង្ហាញថាយើងគឺជាមនុស្សបែបណា។ ពណ៌ភ្នែករបស់អ្នកពិតជាដើរតួយ៉ាងសំខាន់ក្នុងបុគ្គលិកលក្ខណៈរបស់អ្នក។ តើអ្នកនៅតែស្វែងរកគោលបំណងជីវិតរបស់អ្នកទេ? នេះគឺជាអ្វីដែលពណ៌ភ្នែករបស់អ្នកនឹងបង្ហាញនៅខាងក្រោមនេះ … កែវភ្នែកពណ៌ត្នោត មនុស្សដែលមានកែវភ្នែកពណ៌ត្នោតមានភាពជាអ្នកដឹកនាំដែលកើតមកដោយធម្មជាតិ។ ពួកគេត្រូវបានគេមើលឃើញថាគួរឱ្យទុកចិត្តជាងអ្នកដែលមានភ្នែកពណ៌ខៀវ។ កែវភ្នែកពណ៌ខៀវ មនុស្សដែលមានកែវភ្នែកពណ៌ខៀវគួរអាចជាមនុស្សលាក់ពុត និងមិនគួរឱ្យទុកចិត្តទេ។ ប្រហែលជាអញ្ចឹងមែនប៉ុន្តែមនុស្សដែលមានភ្នែកពណ៌ខៀវត្រូវបានគេរកឃើញថាមានកម្លាំងខាងក្នុងដ៏អស្ចារ្យ ហើយជាពិសេសស្ត្រីត្រូវបានគេរកឃើញថាមានទុក្ខកង្វល់ ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ កែវភ្នែកពណ៌ប្រផេះ ភ្នែកពណ៌ប្រផេះមិនប្រាកដថាពណ៌ប្រផេះពេញកែវភ្នែកនោះទេ ប៉ុន្តែអាចជាពណ៌ខៀវស្រាល។ មនុស្សដែលមានភ្នែកពណ៌ប្រផេះគឺកម្រមានណាស់។ ពួកគេជាមនុស្សដែលមានតុល្យភាព ប៉ុន្តែពិបាកក្នុងការព្យាយាមគ្រប់គ្រង។ ពួកគេជាមនុស្សមានទំនោរជំនះឧបសគ្គចំពោះមុខ។ កែវភ្នែកពណ៌ត្នោតក្រហម ឬត្នោតបៃតង អ្នកដែលមានភ្នែកពណ៌នេះ ខណៈពេលដែលមានកែវភ្នែកស្រស់ស្អាត ងាយនឹងមានទុក្ខកង្វល់ ហើយមិនអត់ធ្មត់នឹងការឈឺចាប់ផងដែរ។ទម្រង់នៃពណ៌ភ្នែកនេះក៏កម្រមានដែរ ដែលធ្វើឱ្យពួកគេធ្វើអ្វីមួយមិនត្រូវការពិចារណាច្រើន។ ពួកគេជាមនុស្សមានភាពជឿជាក់ ឯករាជ្យ និងក្លាហាន។…

កប៉ាលកំសាន្តដ៏ប្រណីតស្ទើមិនគួរឱ្យជឿ ត្រូវបានរចនាឡើងតាមរាងរបស់សត្វក្ងានសួគ៌ ចំណែកតម្លៃវិញកប់ពពក!
ប្លែកៗ

កប៉ាលកំសាន្តដ៏ប្រណីតស្ទើមិនគួរឱ្យជឿ ត្រូវបានរចនាឡើងតាមរាងរបស់សត្វក្ងានសួគ៌ ចំណែកតម្លៃវិញកប់ពពក!

ការជិះនាវាកម្សាន្តនៅសមុទ្រគឺជាប្រណីតភាពមួយសម្រាប់សេដ្ឋី។ ប៉ុន្តែ Pierpaolo Lazzarini នៃស្ទូឌីយោឌីហ្សាញ Lazzarini បានធ្វើឱ្យអ្វីៗឈានដល់កម្រិតមួយជាមួយនឹងគំនិតថ្មីរបស់គាត់។ កប៉ាល់ទំនើបនេះត្រូវបានដាល់ឈ្មោះថា Avanguardia, នាវាដែលមានប្រវែង ៤៥០ ហ្វីត(ជាង១៣៧ម៉ែត្រ) នេះមានការរចនាប្រកបដោយភាពច្នៃប្រតិដ្ឋដែលមានរូបរាងស្រដៀងទៅនឹងក្ងានសួគ៌។ មានកន្លែងចតឧទ្ធម្ភាគចក្រនៅលើដំបូលខាងក្រោយនៃកប៉ាល់ នៅចំហៀងវិញអាចផ្ទុកយានយន្តបានច្រើន ការរចនាច្នៃប្រតិដ្ឋថ្មីពោរពេញទៅដោយលក្ខណៈពិសេស។ ចំនុចលេចធ្លោរនៃការរចនាម៉ូតគឺ “ ក្បាលក្ងានសួគ៌” ដែលដើរតួជាប៉មត្រួតពិនិត្យ ហើយអាចកែសំរួលទីតាំងបានដោយឡើងឬចុះបាន។ ក្បាលរបស់កប៉ាល់នេះអាចលូតឡើងទ្វេដងរហូតដល់កម្ពស់ ៥២ ហ្វីត(ជាង ១៥ម៉ែត្រ)។ Avanguardia ត្រូវបានផ្តួចផ្តើមគំនិតដើរដោយថាមពលអគ្គីសនីទាំងស្រុងដែលមានម៉ាស៊ីនដែលអាចផ្តល់ថាមពលដល់វាអាចបើកបរបានក្នុងល្បឿនជាង ៣៣​ គីឡូមែត្រក្នុងមួយម៉ោង។ កប៉ាល់នេះត្រូវបានរចនាឡើងដើម្បីបំពេញតំរូវការរបស់អ្នកដំណើរក្នុងនោះមានអាងហែលទឹកនៅលើនាវា ខាងលើមានកន្លែងចតឧទ្ធម្ភាគចក្រចំនួនពីរកន្លែងដែលរចនាឡើងដោយ Lazzarini។…

កម្មកររថភ្លើងក្រោមដី LA ម្នាក់រកឃើញផូស៊ីលអាយុកាល ១ ម៉ឺនឆ្នាំ ដែលគេរំពឹងថាវាវាមានជីវិតកាលក្នុងយុគសម័យទឹកកក
ប្លែកៗ

កម្មកររថភ្លើងក្រោមដី LA ម្នាក់រកឃើញផូស៊ីលអាយុកាល ១ ម៉ឺនឆ្នាំ ដែលគេរំពឹងថាវាវាមានជីវិតកាលក្នុងយុគសម័យទឹកកក

នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកការជីករុករកត្រូវបានពង្រីកនៅលើផ្លូវក្រោមដីចាប់តាំងពីឆ្នាំ ២០១៤ ដែលក្នុងអំឡុងពេលនោះផូស៊ីលសត្វជាច្រើនដូចជាថ្គាមរបស់ទន្សាយត្រូវបានគេរកឃើញ។ ឬជើងរបស់សត្វអូដ្ឋ ប៉ុន្តែបើទោះបីជាផូស៊ីលទាំងនោះមានអាយុប៉ុន្មានក៏ដោយក៏វាមិនដូចការរកឃើញនេះដែរ។ ដោយសារតែនេះគឺជារបកគំហើញផូស៊ីលដ៏ធំមួយដែលមានអាយុកាលជាង ១០.០០០ ឆ្នាំ។ ខួងដើម្បីការពង្រីកផ្លូវក្រោមដី Ashley Leger នាងគឺជាអ្នកជំនាញខាងការស្រាវជ្រាវផ្នែកជីវិត។ តាមរយៈការខួងផ្លូវនាងត្រូវចូលរួមជាក្រុម ព្រោះតើផូស៊ីលត្រូវបានរកឃើញនៅពេលណា? នាងនឹងក្លាយជាមនុស្សម្នាក់ដែលចូលទៅកន្លែងខួង និងពិនិត្យមើលបំណែកដោយខ្លួនឯង។ ក្នុងកំឡុងពេលខួង នៅយប់មួយក្រុមរបស់នាងបានទាក់ទង ហើយបាននិយាយថាផូស៊ីលធំ ៗ បានរកឃើញដែលធ្វើឱ្យនាងទៅកាន់កន្លែងដែលផូស៊ីលបានរកឃើញនៅពេលនេះមានទំហំធំជាងអ្វីដែលបានរកឃើញពីមុន។ ផូស៊ីលដ៏ធំមួយដែលបានកើតឡើងត្រូវបានរកឃើញក្នុងកំឡុងពេលធ្វើការ។ Ashley ដែលជាស្ត្រីវ័យក្មេងម្នាក់ទទួលបន្ទុកប្រតិបត្តិការជីកផូស៊ីលនៅពេលនេះ។ ការត្រួតពិនិត្យ … ផូស៊ីលនេះទំនងជាលលាដ៍ក្បាលរបស់ថនិកសត្វកូឡុំប៊ីដែលមានអាយុ ៨-១២ ឆ្នាំដែលបានរស់នៅកាលពី…

២៣ រូបភាពបង្ហាញពីអំណាចនៃពេលវេលាដែលអាចធ្វើឱ្យគ្រប់យ៉ាង ផ្លាស់ប្តូរស្ទើមិនគួរឱ្យជឿ!
ប្លែកៗ

២៣ រូបភាពបង្ហាញពីអំណាចនៃពេលវេលាដែលអាចធ្វើឱ្យគ្រប់យ៉ាង ផ្លាស់ប្តូរស្ទើមិនគួរឱ្យជឿ!

គ្រប់ទីកន្លែងនៅក្នុងពិភពលោកយើងនេះគឺទាក់ទងទៅនឹងពេលវេលា មិនថាវាជាដើមឈើ វត្ថុ​ រឺក៏វត្ថុមានជីវិតទាំងអស់ត្រូវតែផ្លាស់ប្តូរតាមពេលវេលា។ ហើយនេះគឺជារូបភាពមិនគួរឱ្យជឿនៃអ្វីដែលត្រូវបានផ្លាស់ប្តូរទៅតាមពេលវេលា។ ថ្ងៃនេះពួកយើងនិងនាំប្រិយមិត្តមកទស្សនារូបភាពដែលបង្ហាញថាពេលវេលាអាចធ្វើឲ្យអ្វីៗដែលនៅជុំវិញខ្លួនយើងមានការផ្លាសប្តូរ។ និស្សិតរបាំបាឡេនៃស្ថាប័ននេះជឿជាក់ថា ចូលមកប៉ះម្រាមដៃកណ្តាលនៃរូបសំណាកនេះនឹងផ្តល់សំណាងល្អ។ យូរ ៗ ទៅម្រាមដៃកណ្តាលនៃរូបសំណាកគឺជាម្រាមដៃតែមួយដែលមានពណ៌ខុសប្លែកពីម្រាមដទៃ។ ស្នាមជើងរបស់ព្រះសង្ឃ។ នៅលើកក្តាឈើដែលត្រូវបានប្រើជាការអធិស្ឋានឈរអស់រយៈពេល 20 ឆ្នាំ។ កម្រាលការ៉ូរបស់ធនាគារបង្ហាញថាតើកន្លែងនេះបានបើកយូរឆ្នាំប៉ុណ្ណា? បង្គោលអគ្គិសនីផ្ទុកដោយខិតបណ្ណ រហូតដល់ក្រាស់ជាងបង្គោលទៅទៀត។ (ខួងយ៉ាងជ្រៅទើបមើលបង្គោលអគ្គិសនីឃើញ ) កាក់ដែលជីតាបានរក្សាទុកក្នុងកាបូបអស់រយៈពេល ២៦ ឆ្នាំមុនពេលគាត់ស្លាប់។ ជណ្តើរដែលមានសភាពរិចរិល ស្នាមនៅបាតពែងជាស្នាមស្លាបព្រាកាហ្វេ បន្ទាប់ពីប្រើវាអស់រយៈពេលជាច្រើនឆ្នាំ។ ដាននៃផ្ទះរបស់អ្នកជិតខាង ទោះបីជាពួកគេបានវាយកំទិចផ្ទះរួចទៅហើយក្តី។ សូម្បីតែជណ្តើរថ្មក៏មិនអាចទប់ទល់នឹងអំណាចនៃពេលវេលាបានដែរ។ ដាននៃស្មៅដែលត្រូវនឹងខ្យល់បក់ បានបង្កើតជាស្នាមនៅលើជញ្ជាំងឈើ។ ស្ថានភាពព្រះវិហារត្រូវបានកសាងឡើងកាលពី…

ហេតុអ្វី ម៉ៅ សេទុង​មិន​លុកលុយ​កោះ​តៃវ៉ាន់? ភាគ២
ប្រវត្តិសាស្រ្ត

ហេតុអ្វី ម៉ៅ សេទុង​មិន​លុកលុយ​កោះ​តៃវ៉ាន់? ភាគ២

តពីលេខមុន!!! កំពូលចារកម្មសម្ងាត់! មនុស្សម្នាក់​ដែលលោក ម៉ៅពឹងជាមុខជាមាត់​ឲ្យ​កាន់​កិច្ចការ​ជា​ចារកម្មលើ​ការ​វាយ​យកកោះតៃវ៉ាន់​គឺ​លោក Cai Xiaogan ដែល​ជា​កំពូល​ចារកម្មដ៏​ជំនាញបំផុត​កាន់​ដំណែង​ជា​មេបញ្ជាការ​កងទ័ពចិនដែល​បង្កប់ខ្លួន​ក្នុងក្រុងតៃប៉ិ។ លោក​កើត​នៅ​ឆ្នាំ១៩០៨​ហើយ​ជាមនុស្សមានមាន​សញ្ជាតិតៃវ៉ាន់ដែល​ធំ​ឡើង​ក្រោម​ការ​គ្រប់គ្រង់​របស់​ចក្រព័ត្តិជប៉ុន។ ក្នុងឆ្នាំ១៩២០​គាត់​បាន​ចាក​ចេញ​ពី​កោះតៃវ៉ាន់ក្នុងនាម​ជាយុវជន​ម្នាក់​មក​រករៀនសូត្របន្ត​នៅ​ក្រុងសៀងហៃ។​នៅ​សៀងហៃ គាត់​មាន​ផ្ទះនៅ​ឆ្ងាយពីសាលារៀន ហើយ​គាត់​ជាមនុស្សម្នាក់ដែលឯកោ និង​តែងតែត្រូវបាន​គេ​បដិសេធមិនរាប់រក។ បែបនេះហើយ​បាន​ធ្វើ​ឲ្យ​គាត់ងាយ​ទទួល​មនោគមវិជ្ជាកម្មុយនីស្ត។ បន្ទាប់​ពី​បំពាក់បំប៉នអស់មួយរយៈ  Cai បាន​ចូល​រួម​ជាមួយ​កងទ័ពលោក​ម៉ៅ សេទុង​ហើយប្រឆាំងរដ្ឋាភិបាល ROC។ សក្តានុពលបញ្ញារបស់ Cai គឺអាចមើលឃើញយ៉ាងច្បាស់ ហើយដូចជាអ្វីដែលល្អបំផុតនិងអស្ចារ្យបំផុតដែលគាត់ត្រូវបានគេចាត់ឱ្យទៅកាន់ដំណែងជានាយកដ្ឋាននយោបាយរបស់កងទ័ពក្រហម។ គាត់ពូកែសរសេរហើយទទួលបានឋានៈជាមន្រ្តីឃោសនាការ។ ទីបំផុតគាត់បានក្លាយជាជនជាតិតៃវ៉ាន់តែមួយគត់ដែលបានរស់រានមានជីវិតនៅប្រតិបត្តិការ Long March។ ក្នុងអំឡុងសង្គ្រាមចិន – ជប៉ុនលើកទី ២ (សង្គ្រាមលោកលើកទី ២)…