
ក្នុងចំណោមឆ្នាំទាំង ១២ អ្នកឆ្នាំទាំង ៥ នេះជាមនុស្សចិត្តព្រះ ចិត្តល្អជាងគេ
យោងតាមការទស្សន៍ទាយហោរាសាស្ត្រ អ្នកដែលកើតក្នុងឆ្នាំទាំង ៥ នេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាមនុស្សចិត្តព្រះ ចិត្តល្អជាងគេ នោះគឺមានន័យថា មនុស្សទាំងនេះមានចរិតសុភាព ស្មោះត្រង់ ពូកែអត់ធ្មត់ និងចេះអនុគ្រោះខ្លាំងបំផុត។ ហេតុដូច្នេះហើយ មិនថាជីវិតជួបទុក្ខ មានបញ្ហាយ៉ាងណាទេ មនុស្សដែលកើតក្នុងឆ្នាំទាំងនេះ រមែងអាចឆ្លងទៅបានដោយរលូន និងមិនដែលមានមារណាមកផ្ចាញ់ផ្ចាល ធ្វើបាបគេបានដោយងាយៗឡើយ។ ១/ ឆ្នាំកុរ៖ អ្នកឆ្នាំជូតជាមនុស្សស្រឡាញ់គ្រួសារ ចេះអត់ធ្មត់ មិនងាយផ្ដេសផ្ដាសឡើយ មនុស្សឆ្នាំនេះតែងគិតពីអ្នកដទៃច្រើនជាងខ្លួនឯង ហើយក៏មានចរិតសុភាព ស្មោះត្រង់ ជាអ្នកស្រឡាញ់បរិយាកាសស្ងប់ស្ងាត់ ក៏ជាមនុស្សដែលមានភាពទាក់ទាញក្នុងសង្គមផងដែរ។ ដោយសារតែអត្តចរិតបែបនេះហើយ ទលើបធ្វើឱ្យពួកគេតែងទទួលបានសំណាងទាក់ទាញ មានមន្តស្នេហ៍…




















