ម្ចាស់ឆ្នាំទាំង ៤ ឆ្លងផុតខែនេះ ផ្កាយសំណាងរះឡើងពេញមួយខែ មេសា

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ខែមេសា ជាខែដែលនាំមកនូវថាមពលថ្មីៗ និងការចាប់ផ្តើមថ្មី ស្របពេលនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ តាមការទស្សន៍ទាយហោរាសាស្ត្របានឱ្យដឹងថា ម្ចាស់ឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងទទួលបានសំណាងខ្លាំងជាងគេ ទាំងការងារ លុយកាក់ និងស្នេហា។

១/ ឆ្នាំរោង៖ ខែនេះជាខែដែលមានពន្លឺសំណាងច្បាស់លាស់សម្រាប់អ្នកឆ្នាំរោង។ ចំពោះការងារមានឱកាសរីកចម្រើនច្រើន ឬអាចទទួលបានឱកាសថ្មីៗដែលមិនធ្លាប់គិត។ ចំណែកឯរឿងលុយកាក់ មាសប្រាក់អាចមានចំណូលបន្ថែម ឬលាភសំណាងតូចៗចូលមកជាបន្តបន្ទាប់។ បើនិយាយពីរឿងស្នេហាវិញ សម្រាប់អ្នកមានគូនឹងកាន់តែមានភាពផ្អែមល្ហែម និងយល់ចិត្តគ្នាល្អ ឯអ្នកអត់គូ នឹងបានជួបមនុស្សដែលស្រឡាញ់ពេញចិត្ត អាចឈានដល់ការទាក់ទង សាងទំនាក់ទំនងកាន់តែស្និទ្ធស្នាល។

ការផ្សាយពាណិជ្ជកម្ម
7caeff21c7ae2be08c8df2f68ddba886
រូបភាពដំណាង

២/ ឆ្នាំម្សាញ់៖ អ្នកឆ្នាំម្សាញ់នៅក្នុងខែមេសាខាងមុខនេះ មានសំណាងខ្លាំងក្នុងរឿងលុយកាក់ និងការរកស៊ី។ អ្វីដែលធ្លាប់ពិបាក អាចចាប់ផ្តើមដំណើរការល្អឡើងវិញ។ រីឯការងារនឹងមានអ្នកជួយគាំទ្រ ឬអ្នកណែនាំល្អៗ ថ្នាក់លើស្រឡាញ់ពេញចិត្ត។ លុយកាក់អាចទទួលបានប្រាក់ចំណេញលើសការរំពឹងទុក។

៣/ ឆ្នាំរកា៖ សម្រាប់អ្នកឆ្នាំរកាក្នុងខែមេសាខាងមុខនេះ នឹងមានសំណាងខាងទំនាក់ទំនង និងឱកាសថ្មីៗចូលមក។ អ្នកអាចជួបមនុស្សល្អៗដែលជួយបើកផ្លូវជីវិតអ្នកឱ្យកាន់តែទូលាយ និងប្រសើរជាងមុន។ ឱកាសល្អៗច្រើនសម្រាប់ក្នុងការចាប់ផ្តើមអ្វីដែលថ្មី។ ចំណែកឯរឿងស្នេហា នេះជាពេលវេលាល្អខ្លាំងសម្រាប់អ្នកនៅលីវអាចជួបមនុស្សពិសេស ចូលមកសាងទំនាក់ទំនង នឹងអាចឈានដល់ក្លាយជាគូស្នេហ៍ ឬគូជីវិតទៅថ្ងៃមុខ។

ការផ្សាយពាណិជ្ជកម្ម
5d6204bdc42e2a6fa59bcdb804f35e14
រូបភាពដំណាង

៤/ ឆ្នាំជូត៖ ខែមេខាងមុខនេះសំណាងនឹងចូលមកបន្តិចម្តងៗសម្រាប់អ្នកកើតឆ្នាំជូត។ ប្រសិនបើអ្នកខិតខំប្រឹងប្រែងកាន់ងតែខ្លាំង អ្នកនឹងឃើញលទ្ធផលកាន់តែច្បាស់ រាល់លទ្ធផលទាំងអស់ មិនក្បត់នឹងការខំប្រឹងរបស់អ្នកនោះឡើយ។ ចំពោះរឿងការងារ អាចមានការរីកចម្រើនយឺតបន្តិចមែន ប៉ុន្តែមានស្ថេរភាពល្អ។ ហើយរឿងហិរញ្ញវត្ថុ អ្នកនឹងអាចឆ្លៀតដកទុកសន្សំបានខ្លះ មិនធ្វើឱ្យអ្នកខ្វះខាត ឬពិបាកនោះឡើយ៕

ការផ្សាយពាណិជ្ជកម្ម