
កើតក្នុងឆ្នាំទាំង ៣ នេះ ជាមនុស្សដែលមានចរិតស្ងប់ស្ងាត់ ពូកែអត់ធ្មត់ អត់ចូលចិត្តរឿងឈ្លោះទាស់ទែងគ្នាឡើយ
យោងតាមការទស្សន៍ទាយរបស់ហោរាបានឱ្យដឹងថា បុគ្គលដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ជាមនុស្សដែលមានចិត្តដូចព្រះ មិនចេះ ហើយក៏មិនចូលចិត្តរឿងឈ្លោះទាស់ទែង ប្រកែកជាមួយនឹងនរណាម្នាក់ដែរ បើទោះជាមានបញ្ហាអ្វី ក៏មនុស្សទាំងនេះតែងតែប្រើភាពស្ងប់ និងសេចក្ដីអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហា តែងព្យាយាមបញ្ចៀសរាល់ជម្លោះទាំងឡាយ មិនឱ្យកើតឡើងឡើយ។ ១. ឆ្នាំច អ្នកកើតឆ្នាំ ច គឺជាមនុស្សស្ងប់ស្ងាត់ និងមានចរិតចាស់ទុំ។ មិនថាមានរឿងអ្វីកើតឡើងទេ គេមានចិត្តស្ងប់ មិនងាយខឹង ហើយក៏មិនដែលឈ្លោះប្រកែកជាមួយអ្នកណាឡើយ។ មូលហេតុមួយផ្នែកដែលពួកគេរក្សាចិត្តត្រជាក់ គឺដោយសារតែពួកគេមិនចូលចិត្តក្នុងការប្រយុទ្ធជាមួយមនុស្សក្បែរខ្លួនទេ។ សម្រាប់ពួកគេ អ្វីដែលជាកម្មសិទ្ធិរបស់ពួកគេនឹងតែងតែជារបស់ពួកគេ។ ហើយបើវាមិនមែនជាកម្មសិទ្ធិរបស់គេទេ គេក៏ព្រមលែងដៃដោះលែង មិនចេះទៅដណ្ដើម ឬប្រជែងនោះឡើយ។…




















