
មនុស្សកម្មក្រាស់ បាបច្រើន ច្រើនតែចូលចិត្តនិយាយពាក្យទាំង ៤ នេះ
ជីវិតរស់នៅក្នុងលោកនេះ អ្នកគប្បីបង្កើតនូវបុណ្យកុសលឱ្យបានច្រើន មិនមែនសាងបាបកម្មនោះឡើយ។ សូមចងចាំថា មាត់គឺជាផ្នែកដែលបង្កើតកម្មផលច្រើនជាងគេបំផុត ដូច្នេះហើយ មុននឹងនិយាយអ្វីមួយត្រូវគិត ចៀសបានក៏ចៀស ស្ងាត់ស្ងៀម ទើបជារឿងល្អ។ ១. ពាក្យអាក្រក់ មនុស្សជាច្រើនគិតថាខ្លួនជាមនុស្សស្មោះត្រង់ ដូច្នេះគេតែងតែនិយាយអាក្រក់ដាក់អ្នកដទៃ។ ជាមួយមនុស្សជាច្រើន ដោយគិតថានឹងមិនបង្កផលវិបាក ប៉ុន្តែនៅទីបំផុត វាធ្វើឱ្យទំនាក់ទំនងរវាងមនុស្សកាន់តែអាក្រក់ទៅៗ។ ជាពិសេសនៅក្នុងសង្គមបច្ចុប្បន្ន ចិត្តរបស់មនុស្សលែងមានគំនិតល្អៗ និងការអាក់អន់ចិត្តយ៉ាងខ្លាំង។ ព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀនថា ៖ កម្មព្រោះមាត់ គឺជាបាបកម្មដ៏ធ្ងន់បំផុត ដូច្នេះមុននឹងនិយាយត្រូវប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងធ្វើបាបមនុស្សក្បែរខ្លួន ទីបំផុត បុគ្គលដែលទទួលផលគឺខ្លួនឯង។ ២. និយាយច្រើនអត់ប្រយោជន៍ ប្រសិនបើអ្នកមានពេល…


















