មុនចាប់ផ្ដើមរកស៊ី អ្នកត្រូវត្រៀមចិត្តទទួលយកវិបត្តិទាំង ៥ ចំណុចនេះ

មុនចាប់ផ្ដើមរកស៊ី អ្នកត្រូវត្រៀមចិត្តទទួលយកវិបត្តិទាំង ៥ ចំណុចនេះ
ការផ្សាយពាណិជ្ជកម្ម

ធម្មតាការរកស៊ីតែងតែមានខាតមានចំណេញ មានថ្ងៃខ្លះល្អ ថ្ងៃខ្លះក៏យ៉ាប់ បាត់បង់ចំណូល និងបញ្ហាជាច្រើនទៀត ដូច្នេះ មុននឹងឈានជើងចូលរកស៊ី អ្នកត្រូវតែត្រៀមកាយ ត្រៀមចិត្ត ប្រឈមមុខ និងទទួលយកនូវបញ្ហាទាំងប៉ុន្មានដែលបានកើតឡើងនៅចំពោះមុខ។
ខាងក្រោមនេះ ជាបញ្ហាធំៗដែលវាប្រាកដជាកើតមាននៅក្នុងការប្រកបរបរ ឬធ្វើជំនួញរបស់អ្នក ៖

១. ប្រឈមមុខការលក់មិនដាច់

ការផ្សាយពាណិជ្ជកម្ម

ដូចដែលថាអ៊ីចឹង រកស៊ី តែងមានថ្ងៃល្អ ថ្ងៃមិនល្អ មិនមែនអាចមានភ្ញៀវចូលទិញ លក់ដាច់រាល់ថ្ងៃនោះទេ ថ្ងៃខ្លះ យើងសឹងតែលក់មិនដាច់បានមួយផង ប៉ុន្តែយ៉ាងណាកុំអស់សង្ឃឹម អ្នកត្រូវតែញញឹម និងលើកទឹកចិត្តខ្លួនឯងថា ម្សិលមិញមិនដូចថ្ងៃនេះ ថ្ងៃនេះក៏មិនដូចថ្ងៃស្អែកដែរ ថ្ងៃនេះលក់មិនដាច់ ស្អែកស្រង់ដើមមកវិញបាន។

១
រូបភាពដំណាង

២. អាចនឹងខាតលុយ

ការផ្សាយពាណិជ្ជកម្ម

ធម្មតាអីវ៉ាន់ខ្លះ យើងក៏ត្រូវតែព្រមលក់ខាតចោល ដើម្បីទាក់ម៉ូយ ឬដើម្បីកុំឱ្យខាតបង់ជាងនេះ ការខាត ឬបាត់បង់ចំណូលវាតែងតែមានហើយ តែយើងត្រូវតែឆ្លាត ប្រើការខាត ឬបាត់បង់នោះ ស្រង់យកផលចំណេញមកវិញនៅថ្ងៃណាមួយ។

៣. ដៃគូប្រជែងការរកស៊ី

ការផ្សាយពាណិជ្ជកម្ម

រកស៊ីអី ក៏មានដៃគូប្រកួតប្រជែង ខ្វែងគំនិត និងប៉ែងជើងយើងដែរ តែអ្វីដែលសំខាន់ យើងកុំទៅខ្វល់ច្រើនពេក ធ្វើតែរបស់យើង លក់របស់យើង បង្កើនគុណភាពអីវ៉ាន់យើង ដើម្បីទាក់យកទំនុកចិត្តពីអតិថិជន និងរក្សាអតិថិជនឱ្យបានល្អទៅ មុខរបរយើងនឹងទៅមុខរហូតហើយ។

២
រូបភាពដំណាង

៤. អតិថិជនយ៉ាប់ៗ

ការផ្សាយពាណិជ្ជកម្ម

មិនខ្វះទេ អ្នកទិញដែលនិយាយមិនត្រូវគ្នា អ្នកទិញចរិតយ៉ាប់ ពិបាកផ្គាប់ចិត្ត អ្នកខ្លះ សួរហើយមិនទិញ សាំញាំនៅហ្នឹង តែក្នុងនាមជាអ្នកលក់ កុំទៅខឹង ស្រែកគំហក នាំឱ្យខូចយីហោរបស់យើងអី ថ្ងៃនេះគេមិនទិញ ថ្ងៃក្រោយគេប្រាកដជាទិញ អ្នកលក់សម្ដីល្អពីរោះ នឹងល្បីឈ្មោះ គេណែនាំឱ្យមិត្តភក្តិ ឬបងប្អូនគេមកទិញថ្ងៃក្រោយមិនខាន។

៥. បញ្ហាដៃគូមិនស្មោះត្រង់

ការផ្សាយពាណិជ្ជកម្ម

ជារឿងដែលពិបាក ដែលយើងប្រឈមមុខជាមួយនឹងបញ្ហាផ្សេងៗហើយ តែបែរជាមកជួបនឹងដៃគូសហការណ៍ដែលមិនស្មោះត្រង់ទៀត បញ្ហានេះវាពិតជាធ្ងន់ធ្ងរ អាចឱ្យមុខរបរ ឬជំនួញរបស់យើង រលំ ឬបះជើងក៏ថាបាន តែយ៉ាងណា លាររកស៊ី ឬការសហការណ៍ដៃគូ រមែងជួបបែបហ្នឹង តែអ្នកត្រូវខំប្រឹង និងកុំរាថយ យ៉ាងណាក៏ដោយ ក៏ត្រូវតែរឹងមាំ ស៊ូទ្រាំឱ្យបានគ្រប់បញ្ហាទាំងអស់ មិនថាជាមួយមនុស្ស ឬឧបសគ្គនោះឡើយ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម