
សញ្ញាទាំង ៣ បង្ហាញថា បុគ្គលនោះជាមនុស្សមានបាប ជាប់កម្មច្រើនណាស់
ប្រសិនបើជនណាដែលមានសញ្ញាទាំង ៣ ខាងក្រោមនេះ វាជាការបង្ហាញមួយឱ្យដឹងថា ជននោះ ជាមនុស្សដែលមានបាបកម្មច្រើនជាប់នឹងជីវិត វាគឺការដាក់ទោសពីឋានលើ ទើបធ្វើឱ្យពួកគេជួបរឿងអស់ទាំងហ្នឹង។ ១. មនុស្សតែងតែឈឺ ញុំាមិនបានស្រួល ដេកក៏តែងតែយល់សប្តិអាក្រក់ មនុស្សដែលធ្វើរឿងមិនល្អ រមែងសាងរឿងអាក្រក់ គ្មានថ្ងៃបានស្ងប់ចិត្តឡើយ។ មនុស្សដែលតែងតែមានផ្លូវចិត្តមិនស្ងប់ ខ្វះសន្តិភាពផ្លូវចិត្ត តែងតែគិតខ្លាចថ្ងៃណាមួយគេដឹងរឿងអាក្រក់របស់ខ្លួន មនុស្សទាំងនេះតែងតែស្ថិតក្នុងស្ថានភាពអសន្តិសុខ ហូបមិនឆ្ងាញ់ ដេកក៏មិនល្អ បើទោះជាដេកលក់ ក៏តែងតែយល់សប្តិអាក្រក់។ ដូច្នេះហើយ ការរស់នៅក្នុងលោកនេះ ទោះមិនមានលុយច្រើន ប៉ុន្តែយើងរស់នៅដោយថ្លៃថ្នូរ ស្អាតស្អំ និងពោរពេញដោយការគោរពខ្លួនឯង។ យើងរស់នៅដោយការគោរព និងសេចក្តីថ្លៃថ្នូរ ស្មោះត្រង់នឹងគូស្វាមីភរិយា…




















