
មនុស្សឆ្លាតពូកែ តែងតែមានចរិតខ្ជិលក្នុងរឿង ៣ យ៉ាងនេះ
អ្នកណាថា ខ្ជិល ជារឿងមិនល្អ ការពិតទៅ ពេលខ្លះត្រូវខ្ជិល ក៏គួរតែខ្ជិលទៅ ព្រោះមានរឿងខ្លះ កាន់តែខ្ជិល ជីវិតយើងនឹងកាន់តែបានល្អ មានសំណាង មានក្ដីសុខក៏កាន់តែច្រើន។ យ៉ាងណាមិញ មនុស្សដែលឆ្លាតពូកែ ច្រើនតែខ្ជិលក្នុងរឿងទាំង ៣ យ៉ាងនេះ។ ១. ខ្ជិលខឹង ដូចដែលយើងដឹងហើយថា ការខឹង មិនជួយឱ្យអ្វូីបានប្រសើរឡើងនោះឡើយ។ ផ្ទុយទៅវិញ វាមានតែធ្វើឱ្យបញ្ហាកាន់តែច្រើន នាំទុក្ខ បាត់បង់ក្ដីសុខតែប៉ុណ្ណោះ។ ដូច្នេះហើយ មនុស្សដែលឆ្លាត គេមិនដែលទៅចំណាយពេលខឹងនឹងអ្នកណាដោយងាយនោះទេ គេតែងតែមានចិត្តទូលាយ មានហេតុផល ដឹង និងចេះបែងចែកខុសត្រូវបានយ៉ាងច្បាស់។…
" alt="" width="439" height="138">


















