គួរប្រយ័ត្នជាមួយនឹងមនុស្សស្រី ដែលមានលក្ខណៈទាំង៤នេះ ពូកែបង្ករឿង និយាយពូកែនិយាយដើមគេណាស់

3
ការផ្សាយពាណិជ្ជកម្ម

ជាក់ស្ដែង ចំពោះមនុស្សស្រីដែលមានលក្ខណៈសម្គាល់ទាំង៤ខាងក្រោមនេះ ត្រូវបានគេដឹងថា គឺជាមនុស្សស្រីមាត់ដាច ពូកែនិយាយដើមគេ ដែលតែងតែបង្កបង្កើតរឿង បង្កាត់ភ្លើងនាំឱ្យមានរឿងក្ដៅក្រហាយកើតឡើង ជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន។

១. បបូរមាត់ស្តើង បបូរមាត់កោង

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងផ្នែកនរវិទ្យា មនុស្សដែលមានបបូរមាត់ស្តើង ត្រូវបានគេហៅថាជាលក្ខណៈដែលចូលចិត្តនិយាយ។ បុគ្គលនេះមានភាពវៃឆ្លាត មានសមត្ថភាពខាងចង់ដឹងចង់ឮ និងសន្សំគ្រប់រឿងរបស់អ្នកដទៃ។ ទោះជាយ៉ាងណាក៏ដោយ គុណវិបត្តិរបស់មនុស្សនេះ គឺថាគាត់ចូលចិត្តប្រមូលផ្តុំជាមួយមិត្តភក្តិ ដើម្បីជជែកលេង ជំនាញខាងផ្សព្វផ្សាយព័ត៌មានអំពីជីវិតឯកជនរបស់អ្នកដទៃ ដើម្បីចែករំលែកដល់មនុស្សគ្រប់គ្នានៅជុំវិញ។ នៅក្នុងជីវិតសព្វថ្ងៃ មនុស្សនេះក៏តែងតែបង្ករឿងអាស្រូវ បញ្ហាកើតឡើងពីមាត់ពួកគេ មនុស្សប្រភេទនេះ គឺសាបព្រួសតែរឿង និងបញ្ហាអាក្រក់របស់អ្នកដទៃតែប៉ុណ្ណោះ។

Screen Shot 2021 07 29 At 9.13.44 PM

ការផ្សាយពាណិជ្ជកម្ម

២. ចុងចិញ្ចើមបះឡើងលើ

ក្នុងវិស័យវិទ្យាសាស្ត្រមនុស្សស្រី ប្រសិនបើចុងចិញ្ចើមបះឡើងលើយ៉ាងច្បាស់ នោះចរិតពីកំណើតរបស់ពួកគេ គឺចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃ មានចរិតរឹងរូស មានលក្ខណៈរឹងមាំ មិនអនុញ្ញាតឱ្យអ្នកដទៃនិយាយអ្វីដែលមិនដល់ត្រចៀក។ ក្នុងជីវិតមនុស្សប្រភេទនេះ មានចរិតទៀងត្រង់ និងស្មោះត្រង់ ប៉ុន្តែមិនចេះពិចារណាទេ គឺមានន័យថាពួកគេមិនដឹងថាត្រូវ ឬខុស ក៏មិនទទួលយកដំបូន្មានរបស់អ្នកដទៃដែរ។ ជារឿយៗ ចូលចិត្តតែចាប់កំហុសរបស់អ្នកដទៃតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

៣. ត្រចៀកតូច និងស្រួច

មនុស្សដែលមានត្រចៀកតូច និងស្រួចតែងតែមិនអាចរក្សាអាថ៌កំបាំង ងាយស្រួលផ្សព្វផ្សាយព័ត៌មាន ពួកគេមានការចង់ដឹងខ្ពស់ ហើយចង់សួរសំណួរពីដើមដល់ចប់។ មនុស្សប្រភេទនេះគឺជាចូលចិត្តបង្កើតពាក្យចរចាមរាម ធម្មតាដែលតែងតែចង់យករឿងឯកជនរបស់អ្នកដទៃ ដើម្បីភាពរីករាយផ្ទាល់ខ្លួន ពេលជួបមនុស្សបែបនេះមិនត្រូវ“ ទុកចិត្ត” ជាមួយពួកគេទេ ហើយក៏មិនត្រូវនិយាយរឿងអ្វីច្រើនប្រាប់គេដែរ គ្រែងលោនាំគ្រោះ មានបញ្ហាដល់ខ្លួនឯងវិញ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 07 29 At 9.13.49 PM

៤. មាត់ធំទូលាយ និងបបូរមាត់ក្រាស់ឃ្មឹក

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងនរវិទ្យាបើស្ត្រីមានបបូរមាត់ធំទូលាយ នាងតែងតែជាប្រភេទដែលចូលចិត្តបង្កឱ្យមានភាពមិនចុះសម្រុងគ្នា បន្ទាប់មកស្ត្រីដែលមានមាត់ធំ និងបបូរមាត់ក្រាស់ឃ្មឹក ច្រើនតែនិយាយច្រើនអត់ប្រយោជន៍ និយាយដោយមិនបានគិតពិចារណាអ្វីឡើយ។

មិនត្រឹមតែប៉ុណ្ណោះ វាក៏ងាយស្រួលបង្កគ្រោះថ្នាក់ដល់មនុស្សជាទីស្រលាញ់ដោយសារតែពាក្យសម្ដី និងមាត់អត់គម្របរបស់ពួកគេដែរ។ មនុស្សទាំងនេះភាគច្រើននិយាយច្រើន និយាយដើមគេ ជាមនុស្សមិនស្មោះត្រង់ ចូលចិត្តបង្កបញ្ហា និងជម្លោះជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន៕

ការផ្សាយពាណិជ្ជកម្ម

(*) ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ការផ្សាយពាណិជ្ជកម្ម