
(វីដេអូ) អត់ចាវទេ! Bruno រត់មកច្រាន Van Dijk ចេញមួយទំហឹង ក្រោយមកបុកស្មា Ronaldo
នៅការប្រកួតរវាងក្លឹបបិសាចក្រហម Man Utd និង Liverpool កាលពីយប់មិញ នៅកៀកបញ្ចប់តង់ទី ១ នៅលើទីលាន បានកើតមានរឿងរ៉ាវក្តៅគគុក ពោលបន្ទាប់ពី Cristiano Ronaldo បង្កកំហុសទៅលើ Jones ដែលលោកបានទាត់គេប៉ុន្មានជើងពេលដួលលើស្មៅ។ មតិជាច្រើននិយាយថា Ronaldo សមតែបានកាតក្រហម តែចុងក្រោយបែរជាទទួលពិន័យកាតលឿងធម្មតាទៅវិញ។ ភ្លាមនោះ Virgil van Dijk ជាប្រធានក្រុម បានបង្ហាញអារម្មណ៍យកចិត្តទុកដាក់មកលើមិត្តរួមក្រុម ហើយបានប្រើកម្លាំងមួយទំហឹង យកទ្រូងមកពើងដាក់ Ronaldo ដល់ខ្ទាតចេញ។ Ronaldo ពេលនោះ…




















