
ទឹកឃ្មុំប្រើត្រូវរបៀប នឹងមានសុខភាពល្អ តែបើហ៊ានលាយរបស់ ៣ នេះចូល អាចនាំឲ្យអាយុខ្លី
ដ្បិតបើទឹកឃ្មុំត្រូវបានគេទទួលស្គាល់ជារបស់ធម្មជាតិដែលអាចព្យាបាលជំងឺមួយចំនួន តែយ៉ាងណាបើអ្នកផ្សំខុស ជាមួយរបស់ដែលមិនគួរផ្សំ នោះវានឹងនាំឲ្យទឹកឃ្មុំត្រូវបាត់បង់សារធាតុចិញ្ចឹម ហើយថែមទាំងបង្កជាតិពុល នាំឲ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ទៅវិញ។ ខាងក្រោម Knongsrok សូមចែករំលែកទៅកាន់បងប្អូននិយមប្រើប្រាស់ទឹកឃ្មុំ ហើយបងប្អូនគួរតែចែករំលែកបន្ត។ នោះគឺហាមផ្តាច់មិនឲ្យលាយរបស់ ៣ ជាមួយទឹកឃ្មុំឡើយ៖ ៣) លាយទឹកឃ្មុំ ជាមួយតៅហ៊ូ បើតាមវេជ្ជបណ្ឌិតនៅឯប្រទេសវៀតណាម បានពន្យល់ថា តៅហ៊ូ ពិតណាស់វាមានជាតិត្រជាក់ អាចបញ្ចុះកម្តៅ តែយ៉ាងណាការលាយវាជាមួយទឹកឃ្មុំ រួចយកមកទទួលទានព្រមគ្នា នោះអាចនឹងនាំឲ្យកើតមានប្រតិកម្មអង់ស៊ីមក្នុងទឹកឃ្មុំ ប៉ះជាមួយប្រូតេអ៊ីនដែលមានក្នុងតៅហ៊ូ នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ២) លាយទឹកឃ្មុំ ជាមួយខ្ទឹមស ដូចគ្នា សម្រាប់ខ្ទឹមស បើពេលណាផ្សំជាមួយទឹកឃ្មុំ…




















