
តើអ្នកស័ក្តិសម នឹងអាជីពមួយណា? សាកល្បងតេស្តចិត្តសាស្រ្តនេះ ដើម្បីដឹងថាអ្នកស័ក្តិសមនឹងការងារអ្វី
សូមអញ្ជើញប្រិយមិត្តមិត្តមកទាយបុគ្គលិកលក្ខណៈ ពីស្លាបរោមសត្វដែលអ្នកចូលចិត្ត។ សូមជ្រើសរើសរោមសត្វ ដែលមានពណ៌ស្រស់ស្អាត ទាក់ទាញភ្នែករបស់អ្នកមួយ ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។ ១.ប្រសិនបើអ្នកជ្រើសរើសរោមសត្វលេខ ១ អ្នកមានចរិតសុភាពរាបទាប មិនតម្កើងឬក ពេញចិត្តនឹងការរស់នៅបែបសាមញ្ញ ហើយប្រសិនបើមានពួកពូកែដ្រាម៉ាចូលមក អ្នកប្រាកដជាចេញឆ្ងាយ ព្រោះតែអ្នកមិនចូលមនុស្សប្រភេទនេះទេ វាមិនមែនថាអ្នកកំសាកទេ ប៉ុន្តែដោយសារតែអ្នកស្រឡាញ់សន្តិភាព មិនចូលចិត្តឈ្លោះជាមួយអ្នកណា ហើយប្រសិនបើជៀសមិនរួច អ្នកនឹងប្រើចិត្តវិទ្យាជាវិធីទន់ភ្លន់ធ្វើឲ្យរឿងគ្រប់យ៉ាងស្ងប់សុខ។ ម្លោះហើយអ្នកស័ក្តិសមនឹងការងារដែលត្រូវការជំនាញសម្របសម្រួល ដូចជាទីប្រឹក្សា ឬជាអ្នកសម្របសម្រួលការងារ ។ ២. ប្រសិនបើអ្នកជ្រើសរើសស្លាបរោមសត្វលេខ ២ អ្នកគឺជាមនុស្សស្រឡាញ់សេរីភាព និងអ្វីដែលថ្មី ជាប់ចិត្តនឹងការប្រកួតប្រជែង អ្នកមិនចូលចិត្តធ្វើអ្វីដដែលៗ ម្តងហើយម្តងទៀតដូចជាកង្កែបក្នុងអណ្តូងទេ…




















