
មិនបាច់ឆ្ងល់ទេ! ព្រោះតែចរិតទាំង៥នេះហើយ ដែលធ្វើឱ្យស្នេហារបស់អ្នក មិនអាចឋិតថេរ យូរអង្វែងសោះនោះ
ចរិត និងទម្លាប់ គឺសុទ្ធតែអាចកែប្រែគ្រប់យ៉ាងបាន ដូច្នេះ មិនបាច់ឆ្ងល់ទេថា ហេតុអ្វីស្នេហារបស់អ្នកមិនអាចឋិតថេរ មិនអាចបានល្អដូចគេ ហេតុអ្វីស្រឡាញ់គ្នា តែចុងក្រោយនៅតែបែកគ្នា ជាក់ស្ដែងណាស់ វាមកពីចំណុចទាំង៥នេះហើយ ដែលជាទម្លាប់ខុស ដែលធ្វើឱ្យស្នេហារបស់អ្នកងាយនឹងបែកបាក់ ប្រេះឆា។ ១. អាត្មានិយម មុននឹងសំរេចចិត្តភ្ជាប់ទំនាក់ទំនង អ្នកត្រូវតែត្រៀមខ្លួនប្រឈមមុខនឹងរឿងរ៉ាវទាំងអស់។ ម្នាក់ក្នុងចំណោមអ្នកទាំងពីរ គឺត្រូវតែហ៊ានលះបង់ និងចែករំលែកចំពោះគ្នា។ ជាការពិតណាស់ គ្រប់យ៉ាងគឺត្រូវតែមានដែនកំណត់ ប៉ុន្តែភាពអាត្មានិយមពិតជាមិនជួយឱ្យទំនាក់ទំនងបានយូរទេ។ ដើម្បីការពារអារម្មណ៍ត្រូវការ ការខិតខំពីភាគីទាំងសងខាង ព្រោះស្នេហាគឺជាការផ្តល់ឱ្យ និងទទួលយក។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកផ្តោតតែលើខ្លួនអ្នក ហើយព្រងើយកន្តើយនឹងអារម្មណ៍ គំនិត…




















