Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Ytyr
ប្លែកៗ

ស្គាល់ច្បាស់ពីខ្លួនឯងដល់កម្រិតណាហើយ ជ្រើសរើសចិញ្ចៀនមួយដែលពេញចិត្ត ដើម្បីបង្ហាញចម្លើយ

ស្រមៃទៅមើលថាបើអ្នកមានចិញ្ចៀន ៣ វង់នៅនឹងមុខ ហើយអ្នកមានជម្រើសក្នុងការជ្រើសរើស យកចិញ្ចៀនតែ​ ១ វង់ប៉ុណ្ណោះ តើចំណោមចិញ្ចៀនទាំងអស់ អ្នកនឹងជ្រើសយកមួយណា? តាមរយៈចម្លើយរបស់អ្នក យើងអាចបង្ហាញច្បាស់ថាអ្នកជាមនុស្សបែបណា៖ ចិញ្ចៀនទី ១ អារម្មណ៍ខាងក្នុងរបស់អ្នកពោរពេញទៅដោយការគិតវិជ្ជមាន ហើយអ្នកមានបេះដូងទូលាយណាស់ តែអ្វីដែលជាបញ្ហាគឺអ្នកមិនក្លាហាន ក្នុងការធ្វើអ្វីមួយនោះទេ ពីព្រោះអ្នករមែងមានភាពខ្មាសអៀនច្រើន។ អ្នក​ត្រូវ​បន្ថែម​ភាព​ក្លាហាន និងការបង្ហាញឆន្ទៈចំពោះមុខ អ្នកខាងក្រៅ ឲ្យធំ​ជាង​នេះ​បន្តិច ហើយ​ត្រូវ​ចាំ​ថា នៅ​ជាមួយ​នរណា ធ្វើ​ការ​នៅ​កន្លែង​ណា ទោះ​គេ​យ៉ាង​ម៉េច ក៏​យើង​ត្រូវ​តែ​រឹងមាំ រក្សាជំហរភាពជាខ្លួនឯងជានិច្ច។ មុន​និង​ក្រោយ​គេ​គង់​តែ​បាន​ឃើញ ហើយ​បើ​កន្លែង​ហ្នឹង​មិន​ឃើញ ក៏​មាន​កន្លែង​ផ្សេង​ទៀត​គេ​ចាប់​អារម្មណ៍​ពី​គុណ​តម្លៃ​របស់​យើង​ដែរ។ ចិញ្ចៀនទី…

Fgf
សុខភាព

កុំ​លេងសើច​នឹង​ជីវិត! ហាម​ផ្ដាច់​មិន​ត្រូវ​ធ្វើ​រឿង​ ៣ នេះ មុន​ពេល​ងូត​ទឹក

ទម្លាប់​មិន​ល្អ​មួយ​ចំនួន ដែល​អ្នក​បាន​ធ្វើ ឬ​បាន​កើត​ឡើង​មុន​ពេល​ងូត​ទឹក សុទ្ធ​តែ​ជា​សញ្ញា​ដែល​អាច​នាំ​ឲ្យ​អ្នក​ជួប​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​មួយ​ពព្រិច​ភ្នែក​វា​អាច​ឆក់​យក​ជីវិត​អ្នក​បាន។ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ខ្សោយ និង​រាង​ចំណាស់​ត្រូវ​តែ​បញ្ចៀស​ទម្លាប់​ទាំង ៣ ខាង​ក្រោម៖ ៣) ទើប​តែ​ឈប់​ហាត់ប្រាណ​ភ្លាមៗ យោង​តាម​អ្នក​ជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​ហាត់ប្រាណ យើង​រមែង​បញ្ចេញ​សកម្មភាព​ខ្លាំង ដែល​នាំ​ឲ្យ​ដំណើរការ​ចរន្ត​ឈាម វា​ធ្វើ​ការ​ទៅ​លឿន​ដូច​គ្នា។ នៅ​ពេល​នេះ​ប្រសិន​អ្នក ទើប​តែ​ហាត់ប្រាណ​ហើយ រួច​ទៅ​ងូត​ទឹក នោះ​រន្ធ​ញើស​នឹង​បើក ដែល​នាំ​ឲ្យ​ឈាម​នឹង​ច្រាល​ទៅ​ផ្ទៃ​ខាង​លើ អាច​បណ្តាល​ឲ្យ​គាំង​បេះដូង ឬ​ខួរក្បាល​ខ្វះ​អុកស៊ីហ្សែន នាំ​ឲ្យ​អ្នក​ដួល​សន្លប់​មួយ​រំពេច។ ចំពោះ​ករណី​ងូត​ទឹក​ក្រោយ​ការ​ហាត់ប្រាណ​ហើយ​ភ្លាម​នេះ មិន​ថា​តែ​អ្នក​ងូត​ទឹក​ត្រជាក់ ឬ​ទឹកក្តៅ​នោះ​ទេ គឺ​សុទ្ធ​តែ​ប៉ះពាល់​ដូច​គ្នា។ បែប​នេះ​ល្អ​បំផុត​គួរ​តែ​ទុក​រាងកាយ​ឲ្យ​សម្រាក​រយៈ​ពេល ១ ម៉ោង​សិន​ក្រោយ​ហាត់ប្រាណ សឹម​ធ្វើ​ការ​ងូត​ទឹក។…

ដថថដ
ប្លែកៗ

បើកសន្លឹកបៀរមួយ ដើម្បី​ដឹង​ថា​តើ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​អ្វី​ ដើម្បី​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ជាង​នេះ?

មិនមាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​នោះ​ទេ ហើយ​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​ការ ការ​ផ្លាស់ប្តូរ​នូវ​ចំណុច​ណា​មួយ ដើម្បី​អភិវឌ្ឍ​ឲ្យ​ខ្លួន​ឯង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​មួយ។ ក្នុង​ការ​ធ្វើ​តេស្ត​នេះ យើង​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​សន្លឹកបៀរ​មួយ​ក្នុង​ចំណោមសន្លឹកបៀរ​ទាំង ៣ ដើម្បី​ដឹង​ថា តើ​អ្នក​ត្រូវ​ការ​ផ្លាស់ប្តូរ​អ្វី ដើម្បី​ទទួល​បាន​ផ្លែផ្កា​ក្នុង​ជីវិត៖ សន្លឹកបៀរទី ១ អ្នក​ត្រូវ​បន្ថែម​ភាព​ស្មោះត្រង់​ជាង​នេះ​បន្តិច ហើយ​ត្រូវ​ចាំ​ថា នៅ​ជាមួយ​នរណា ធ្វើ​ការ​នៅ​កន្លែង​ណា ទោះ​គេ​យ៉ាង​ម៉េច ក៏​យើង​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គេ​ជានិច្ច។ មុន​និង​ក្រោយ​គេ​គង់​តែ​បាន​ឃើញ ហើយ​បើ​កន្លែង​ហ្នឹង​មិន​ឃើញ ក៏​មាន​កន្លែង​ផ្សេង​ទៀត​គេ​ចាប់​អារម្មណ៍​ពី​គុណ​តម្លៃ​របស់​យើង​ដែរ។ សន្លឹកបៀរទី ២ ចំណុច​ដែល​អ្នក​ត្រូវ​ការ​ពេល​នេះ គឺ​ផ្នែក​ហិរញ្ញវត្ថុ។ ហិរញ្ញវត្ថុ​របស់​អ្នក​មិន​ទាន់​ស្ថិត​នៅ​ចំណុច​មួយ​ដែល​ថា​អាច​គ្រប់គ្រាន់ ឬ​អស់​រស់នៅ​ស្រួល​នោះ​ទេ។ អ្នក​ត្រូវ​ខិតខំ​បន្ថែម​ទៀត​លើ​ការ​បំពេញ​កិច្ច​ការងារ ឬ​ការ​រកស៊ី​អ្វី ហើយ​កុំ​បោះបង់​ដោយ​ងាយៗ ព្រោះ​ជោគជ័យ​កាន់​តែ​នៅ​កៀក​បង្កើយ។ សន្លឹកបៀរទី…

Jhjjh
ប្លែកៗ

ម្ចាស់​ស្រី​ឆ្នាំ​ទាំង ៤ រាង​ខ្ជិល​ ស្អប់បំផុត​ការងារ​​ផ្ទះ តែ​វាសនា​ចារ​ឲ្យ​ប៉ះ​ប្តី​ល្អ មាស​មួយ​ក្រឡ​ក៏​មិន​ប្តូរ

ស្រ្តី​ដែល​មាន​ចរិត​ឧស្សាហ៍​ព្យាយាម តែងតែ​ត្រូវ​បាន​អ្នក​ជុំវិញ​ខ្លួន ស្រលាញ់​ចូលចិត្ត តែ​យ៉ាង​ណា​សម្រាប់​ស្រ្តី​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម បើ​ទោះ​បី​ជា​មិន​សូវ​ឧស្សាហ៍ ពេល​ខ្លះ​រាង​ខ្ជិល​បន្តិច​ក៏​ដោយ តែ​ពួក​គេ​នៅ​តែ​អាច​ទទួល​បាន​ស្វាមី ដែល​តាម​ថ្នាក់ថ្នម​មិន​ឲ្យ​ទាស់​ចិត្ត និង​ស្រលាញ់​គោរព​ឲ្យ​តម្លៃ​នាង​ខ្ពស់​ដដែល ជា​រួម​រាប់​បាន​ ថា​ជា​ស្រ្តី​សំណាង​ផុត​លេខ៖ ស្រ្តី​កើត​ឆ្នាំ​ជូត – កណ្តុរ មនុស្ស​ស្រី​កើត​ឆ្នាំ​ជូត មាន​ចរិត​ស្លូតបូត មិន​ទន់​ខ្សោយ​ឲ្យ​បុរស​គ្រប់គ្រង​នាង​បាន​ទេ ដោយ​នេះ​ហើយ​ជា​រូបមន្ត​ស្នេហ៍​អាថ៌កំបាំង។ បុរស​ណា​ដែល​បាន​លង់​ស្នេហ៍ ឬ​ប្រគល់​បេះដូង​ទៅ​ឲ្យ​នារី​នេះ​ហើយ គឺ​រមែង​តែងតែ​ពិបាក​រក​ផ្លូវ​ចេញ​មក​វិញ​ខ្លាំង​ណាស់។ ពេល​នៅ​លីវ ស្រ្តី​កើត​ឆ្នាំ​ជូត រមែង​ចូលចិត្ត​ជីវិត​ដែល​ភ្លក់​រសជាតិ​ថ្មី មិន​ចូលចិត្ត​នៅ​មួយ​កន្លែង តែ​ក្រោយ​រៀបការ​រួច នាង​ប្រែ​បែរ​ជា​មនុស្ស​មួយ​ផ្សេង​ទៀត ដោយ​នាង​មិន​សូវ​ចូលចិត្ត​ចេញ​ទៅ​ខាង​ក្រៅ ឬ​ជួប​នរណា​ទេ ហើយ​ការងារ​ផ្ទះ​ក៏​មិន​សូវ​ជា​សកម្ម​ខ្លាំង​ដែរ។…

Hghj
ប្លែកៗ

អ្នក​មាន​ខ្សែ​បាត​ដៃ​ប្រភេទ​ណា​មួយ? យើង​អាច​ទាយ​ដឹង​ថា​វាសនា​អ្នក នឹង​សំណាង​ឬ​អត់

ខ្សែ​បាតដៃ​ទាំង ២ ប្រភេទ​ខាង​ក្រោម គឺ​មាន​កំណត់​នូវ​ជោគវាសនា និង​សំណាង​ក្នុង​ជីវិត​របស់​អ្នក ផ្សេង​ពី​គ្នា។ តោះ​លើក​បាត​ដៃ​មើល​បន្តិច តើ​អ្នក​ស្ថិត​នៅ​ប្រភេទ​ណា​មួយ? ១) ខ្សែ​ពីរ​ត​ភ្ជាប់​គ្នា បុគ្គល​នេះ ជា​មនុស្ស​រហ័សរហួន មាន​ចិត្ត​ទូលាយ ហើយ​មាន​និស្ស័យ​ព្យាយាម​ក្នុង​ការ​សិក្សា​តាំង​តែ​ពី​ក្មេង​វ័យ។ ក៏​រមែង​មាន​គេ​រាប់អាន​ជុំទិស ដូច្នេះ​ចាស់​ទៅ​ គឺ​រស់នៅ​ប្រកប​ដោយ​ក្តីសុខ និង​ភាព​រុងរឿង។ ជោគវាសនា​ក្នុង​ជីវិត​របស់​មនុស្ស​នេះ ជា​ទូទៅ​មិន​ចូលចិត្ត​គិត​អ្វី​ស្មុគស្មាញ​ច្រើន​ទេ ជួប​អី​សឹម​ដោះ​ហ្នឹង ហើយ​តែងតែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ជីវិត។ សំណាង​កើត​មាន ក៏​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ផង តែ​ល្អ​ត្រង់​មួយ គឺ​គេ​លេចធ្លោ​ត្រង់​ពូកែ​ខាង​បង្កើត​ទំនាក់ទំនង។ មនុស្ស​នេះ​ងាយ​ឡើង​តំណែង ឡើង​ឋានៈ ហើយ​បើ​ការ​ចាប់ផ្តើម​អាជីវកម្ម គេ​គិត​បាន​ល្អិតល្អន់ និង​មិន​ងាយ​បរាជ័យ​ឡើយ។ ២)…

Rttr
ប្លែកៗ

ជ្រើសរើសកូនសោរ​មួយ ដើម្បីបើកមើលកំណប់ ប្រចាំខែឧសភា

តាម​រយៈ​កូនសោរទាំង ៦ ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ចាប់​អារម្មណ៍​នឹង​ជ្រើស​យក​កូនសោរ​ណា​មួយ​ជាង​គេ ដើម្បីបើកកំណប់មាសកំណប់ប្រាក់? ជាមួយ​នឹង​ចម្លើយ​របស់​អ្នក អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង ថា​នៅ​កំឡុងខែឧសភា ទំព័រធំទី ៥ ឆ្នាំ ២០២៣ នេះ ជីវិត​អ្នក​នឹង​ត្រូវ​ជួប​រឿង​បែប​ណា​ខ្លះ តុះ​ទៅ​ផ្ទៀងផ្ទាត់​នៅ​ខាង​ក្រោម៖ កូនសោរ​ទី ១ វា​ជា​រឿង​ល្អ​ ៥០ អាក្រក់ ៥០។ អាក្រក់​ចង់​បង្ហាញ​មក​ថា អ្វី​ដែល​អ្នក​កំពុង​ធ្វើអ្វីមួយ ​ហាក់​គ្មាន​គោលដៅ​ច្បាស់លាស់​ទាល់​តែ​សោះ នាំ​ឲ្យ​ពេល​ខ្លះ វា​មើល​ទៅ​ដូច​ជា​ទង្វើ​ឆោត​ល្ងង់​ ដែល​អ្នក​គួរ​តែ​ផ្លាស់ប្តូរ។ ល្អ ៥០ គឺ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​នឹង​កើត​ឡើង​ ចូល​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​វា​អាច​ពាក់ព័ន្ធ​នឹង​ផ្នែក​ទ្រព្យ…

Jhjh
ប្លែកៗ

ស្រីៗគ្នាយើងមានសញ្ញាទាំង ៥ នេះទេ? បើមានមួយ នោះរាងកាយអ្នកក្មេងជាងវ័យហើយ

មនុស្សស្រីដែលមានអាយុលើសពី ៣០ ឆ្នាំឡើងទៅ ហើយរាងកាយរបស់នាងមានចេញសញ្ញា ៥ នេះមក នោះគឺបង្ហាញច្បាស់ថារាងកាយមានតុល្យភាពអរម៉ូន ដែលនាំឲ្យនាងក្មេងជាងវ័យ។ ៥) ស្បែកភ្លឺ អរម៉ូនភេទស្រីក្នុងរាងកាយបើវាមានតុល្យភាព នោះនឹងជះឥទ្ធិពលដល់ស្បែករបស់អ្នក គឺនឹងធ្វើឲ្យស្បែកនោះមានសភាពចាំង និងភ្លឺរលោង។ ៤) ការមករដូវទៀងទាត់ នៅពេលដែលមានអាយុលើសពី ៣០ ឆ្នាំហើយ ស្រ្តីនៅតែមករដូវទៀងទាត់ដោយតែងតែមកចន្លោះពី ១៨-៣៥ ថ្ងៃ ហើយឆ្លងកាត់រយៈពេល ៣-៥ ថ្ងៃមានឈាមក្រហម នោះគឺស្ថិតក្នុងកម្រិតល្អមួយ ដែលមុខងារអូវុលរបស់នាងគឺល្អខ្លាំងណាស់។ ៣) ឆ្អឹងរឹងមាំ ស្រ្តីដែលមានកម្រិតអរម៉ូនអឺស្រ្តូសែនគ្រប់គ្រាន់នៅក្នុងខ្លួន នោះអាចកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូម ដែលមានន័យថាឆ្អឹងរបស់ពួកគេនៅតែរឹងមាំ…

Ttyty
ប្លែកៗ

ម្ចាស់​ស្រី​ឆ្នាំ​ ៤ តាម​ទំនាយ​ក្រោយ​រៀបការ​មាន​កូន​ដំបូង ច្រើន​តែ​មាន​លាភ​ធំ ផ្តុំទ្រព្យមូល

ជោគវាសនា​របស់​មនុស្ស​ស្រី នឹង​ត្រូវ​បាន​ផ្លាស់ប្តូរ​ច្រើន​ក្រោយ​ពេល​រៀបការ ជា​ពិសេស​បន្ទាប់​ពី​បាន​ផ្តល់​កំណើត​កូន​ដំបូង ប្រសិន​ជា​ស្រ្តី​នោះ ស្ថិត​ក្នុង​ចំណោម​ម្ចាស់​ឆ្នាំ​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម៖ ស្រ្តី​កើត​ឆ្នាំ​ថោះ – ទន្សាយ រមែង​ជា​ស្រ្តី​ដែល​មាន​ចរិត​ស្លូតបូត ស្មោះត្រង់ ហើយ​ពួក​គេ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ចេះ​មើល​ថែ​មនុស្ស​ជុំវិញ​ខ្លួន។ និយាយ​ទៅ​មិន​ថា​ពេល​នៅ​លាវ ឬ​ក្រោយ​មាន​ជីវិត​រៀបការ​ហើយ​ទេ គឺ​មនុស្ស​នេះ​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​មនុស្ស​ក្បែរ​ខ្លួន​ជាប់​ជានិច្ច។ តាម​ការ​ទស្សន៍ទាយ​របស់​ហោរាសាស្រ្ត​និយាយ​ថា ក្រោយ​ពេល​សម្រាល​កូន​ដំបូង​រួច ម្ចាស់​ស្រី​ឆ្នាំ​ថោះ នឹង​រមែង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ជោគវាសនា​ដ៏​ធំ​ ដែល​នាំ​ឲ្យ​ពួក​គេ​មាន​សំណាង​ឥត​ឈប់។ ភាព​ក្រអូប​រមែង​សាយភាយ​ចូល​មក​ក្នុង​ផ្ទះ ជួយ​លើក​ដម្កើន​ការ​រកស៊ី​អាជីព​ការងារ​ឲ្យ​ទទួល​បាន​ភាព​ចម្រុងចម្រើន លើស​ពី​ការ​រំពឹង​ទុក។ នោះ​ដូច​ជា​កូន​ទ្រព្យ ដែល​ជួយ​មក​លើក​ទ្រព្យ​សម្បត្តិ​ដល់​ឪពុកម្តាយ។ ស្រ្តី​កើត​ឆ្នាំ​ម្សាញ់ – ពស់ ជា​មនុស្ស​ឆាប់​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ រួសរាយ​រាក់ទាក់…

Hjjh
ប្លែកៗ

ក្តាប់​បាត​ដៃ​មើល​ខ្សែ​សំណាង តើ​អ្នក​នឹង​អាច​មាន​បាន​នៅ​អាយុ​ប៉ុន្មាន?

តាមក្បួនហុងស៊ុយដែលបានសរសេរកត់ត្រាក្នុងសៀវភៅពីបុរាណ ការទស្សន៍ទាយជោគវាសនាមនុស្ស គឺអាចមើលដឹងតាមលក្ខណៈជាច្រើនលើរាងកាយ។ ងាកមកក្នុងវីដេអូនេះ Knongsrok បន្តចែករំលែក ក្បួនមើលការក្តាប់បាតដៃ បើអ្នកនិយមប្រើប្រាស់ដៃឆ្វេង សូមអនុវត្តការក្តាប់ផ្នែកខាងឆ្វេង បើនិយមប្រើប្រាស់ដៃស្តាំ ក៏លើកដៃស្តាំមកក្តាប់ ហើយផ្ទៀងផ្ទាត់មើល៖ ខ្សែ​បន្ទាត់ ១ ជួរ ប្រសិន​ពេល​ក្តាប់​បាត​ដៃ ហើយ​ឃើញ​ខ្សែ​បន្ទាប់​មាន​តែ​ ១ ជួរ អ្នក​គឺ​ជា​មនុស្ស​ឈ្លាសវៃ ​ជាង​មនុស្ស​ទូទៅ​ឯ​ទៀត ហើយ​អ្នក​មាន​សមត្ថភាព​ក្នុង​ការ​វិភាគ​និង​ដោះស្រាយ​បញ្ហា​នានា​បាន​ល្អ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​មាន​ចិត្ត​អាណិតអាសូរ​និង​មិន​រុញរា​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ជុំវិញ​ខ្លួន​នោះ​ទេ។ នៅ​វ័យ​ក្មេង​បុគ្គល​ទាំង​នេះ រមែង​ជួប​បញ្ហា​លំបាក​ច្រើន​ក្នុង​ជីវិត ឧបសគ្គ​នៅ​ចំពោះ​មុខ​ច្រើន​មិន​ចេះ​អស់ តែ​បើ​ពួក​គេ​មាន​ឆន្ទៈ​ខិតខំ​បន្តិច នោះ​ក្រោយ​អាយុ ៤០ ឆ្នាំ នឹង​មាន​សំណាង…

Ghhgty
ប្លែកៗ

ក្រូចឆ្មារទឹកឃ្មុំជួយបានតិចទេ បើបន្ថែមផ្លែឈើ ២ នេះទៀត នឹងស្រកទម្ងន់ដោយប្រសិទ្ធភាពទ្វេដង

ក្បួនសម្រកទម្ងន់នរណាក៏ដឹងដែរថា ការទទួលទានទឹកក្រូចឆ្មារលាយទឹកឃ្មុំជាប្រចាំអាចជួយបាន ប៉ុន្តែបើអ្នកចេះច្នៃបន្ថែមផ្លែឈើ ២ ប្រភេទនេះចូលទៀត នោះធានាថាប្រសិទ្ធភាពនឹងអាចកើតឡើងបានទ្វេដង៖ ១) លាយជាមួយផ្លែផាស់សិន ចូរអ្នកលាយវាជាមួយផ្លែផាស់សិន នោះនឹងជួយឲ្យអ្នកកាន់តែក្មេងជាងវ័យ ហើយជួយសម្រកទម្ងន់បានលឿនជាងមុន។ ក៏ដោយសារនៅក្នុងផ្លែផាស់សិនមានសារធាតុចិញ្ចឹម ដែលមានកាឡូរីទាប ហើយជាតិសរសៃច្រើនដែលត្រូវម៉ាច់សម្រាប់អ្នកចង់ស្រកទម្ងន់។ ជាងនេះវាក៏មាននូវវីតាមីន A អាស៊ីតអាមីណូមួយចំនួន ដែលបន្ថែមប្រសិទ្ធភាពខ្ពស់បំផុត។ យ៉ាងណាអ្នកមិនគួរផឹកវាច្រើនពេកទេ ដោយត្រឹម ២ កែវក្នុងមួយថ្ងៃ គឺល្អបំផុត។ ២) លាយជាមួយផ្លែព័រ ផ្លែព័រជាឱសថធម្មជាតិមួយ ដែលជួយបន្ថយការកើនឡើងសម្ពាធឈាម ដូច្នេះវាល្អណាស់សម្រាប់មនុស្សដែលមានរាងវ័យចំណាស់ និងសុខភាពរាងខ្សោយ ហើយចង់ស្រកទម្ងន់។ អ្នកគ្រាន់តែយកផ្លែព័រមកឆ្កឹះយកគ្រាប់ចេញ ហើយដាក់ច្របល់ជាមួយទឹកឃ្មុំ…

T
ប្លែកៗ

ជ្រើសរើសទ្វារមួយ ដើម្បីបើកមើលថាអ្វីដែលកំពុងរង់ចាំអ្នកនៅចុងខែមិនាខាងមុខ?

ជាទំព័រចុងក្រោយនៃត្រីមាសដំបូង គឺខែមិនា បានកៀកឈានចូលមកដល់ទីបញ្ចប់ហើយ។ តើឆ្លងកាត់ជិត ៣ ខែមកនេះ អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ? តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ? តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសរើសទ្វារ ១ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅពេលខាងមុខ ក្នុងចុងខែមិនា៖ ទ្វារទី ១ វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅថ្ងៃខាងមុខ។ នៅកន្លែងធ្វើការអ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅខែចាស់នឹងត្រូវរសាត់បាត់ទៅ។ ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារក្តី ជាមួយថ្នាក់លើក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅខែឧសភានឹងរកឃើញដំណោះស្រាយនៅចុងខែមីនេះ។ ទ្វារទី ២ អ្នកអាចនឹងជួបឧបសគ្គ រឿងរ៉ាវមិនល្អមួយចំនួន ដែលពិបាកនឹងតតាំងវាបន្តិច។ ប៉ុន្តែវាមិនអាក្រក់ពេកនោះទេ តែក៏ត្រូវកត់ទុកវាជាមេរៀនក្នុងជីវិតសម្រាប់ទៅថ្ងៃមុខដែរ។…

Fffg
ប្លែកៗ

សញ្ញាទាំង ៨ បង្ហាញច្បាស់ៗ ថារាងកាយអ្នកកំពុងខ្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ

រាងកាយរបស់យើងមិនអាចដំណើរការបានល្អនោះទេ បើគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ មិនចាំបាច់តែទៅសួរដល់អ្នកជំនាញនោះទេ អ្នកខ្លួនឯងផ្ទាល់ក៏អាចសង្កេតមើលដឹងបាន ថារាងកាយកំពុងខ្វះនូវអាហារូបត្ថម្ភ ឬសារធាតុចិញ្ចឹមឬអត់ ដោយត្រឹមមើលនៅសញ្ញាកើតឡើងទាំង ៨ នេះ៖ ៨) ចុះថយប្រព័ន្ធភាពសាំ ភាពសាំនៃរាងកាយនឹងត្រូវបានកាត់បន្ថយ ប្រសិនអ្នកមានកង្វះខាតនៅជាតិអំបិល វីតាមីន C និងប្រូតេអ៊ីនគុណភាពខ្ពស់។ វានឹងធ្វើឲ្យរាងកាយងាយទទួលរងជំងឺផ្តាសាយ ឬឆាប់ចុះខ្សោយ។ អ្នកគួរតែផ្លាស់ប្តូរមកទទួលទានរបបអាហារប្រចាំថ្ងៃ ដែលសម្បូរទៅដោយប្រូតេអ៊ីន មានដូចជាទឹកដោះគោ សណ្តែក សាច់គ្មានខ្លាញ់ និងត្រីជាដើម។ ៧) របកស្បែកបាត់ដៃឬជើង ជាសញ្ញាបង្ហាញថា អ្នកខ្វះខាតនៅវីតាមីន A ដែលវាល្អសម្រាប់សុខភាពស្បែក។ អ្នកគួរប្តូរមកទទួលទាននូវស៊ុត និងការ៉ុតឲ្យបានច្រើន។…

3434
ប្លែកៗ

ចាំ​មើល​ទៅ! ក្រោយ​អាយុ ៣៥ អ្នក​កើត​ឆ្នាំ ៥ ទុក្ខ​ទាំង​ឡាយ​នឹង​រសាត់​អស់ ប្រោស​មក​វិញ​តែ​សុខ​ចម្រើន

ទុក្ខ​លំបាក​ទាំង​ឡាយ​នឹង​រសាត់​បាត់​អស់​ទៅ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៥ នៅ​ក្រោយ​អាយុ ៣៥ ឆ្នាំ មិនថាជាបុរសឬនារី ហើយ​ក៏​រមែង​ដូច​បាន​ទេវតា​ប្រោស​ត្រលប់​មក​វិញ តែ​ទ្រព្យ តែ​ក្តីសុខ​ចម្រើន​មក​ក្នុង​ជីវិត។ តើ​ចំណោម​ឆ្នាំ​ទាំង ៥ មាន​ប៉ះ​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ? អ្នក​កើត​ឆ្នាំ​ម្សាញ់ – ពស់ ជា​មនុស្ស​ឈ្លាសវៃ មាន​ស្ថិរភាព​ផ្លូវចិត្ត តែ​យ៉ាង​ណា​ពួកគេ​រមែង​ជួប​ការ​លំបាក និង​ឧបសគ្គ​ច្រើន​ក្នុង​ជីវិត ជា​ពិសេស​គឺ​ល្បាក់​អាយុ​ស្រករ ២០។។ ដោយសារ​តែ​ការ​ខិតខំ​កែលម្អ ការ​មិន​បោះបង់​ឆន្ទៈ និង​ខិតខំ​ជា​បន្តបន្ទាប់ ក៏​នាំ​ឲ្យ​មនុស្ស​កើត​ឆ្នាំ​ម្សាញ់ អាច​ផ្លាស់ប្តូរ​ជីវិត ១៨០ ដឺក្រេ នៅ​ក្រោយ​អាយុ ៣៥ ឆ្នាំ។…

Errefd
ប្លែកៗ

ជ្រើសរើស​ទៀន​មួយ ដើម្បី​បំភ្លឺ​ជីវិត​អ្នក​ឲ្យ​ដើរ​ចំ​ផ្លូវ​ត្រូវ មុន​ថ្ងៃ​ចូលឆ្នាំខ្មែរមកដល់

តាម​រយៈ​ទៀន​ដែល​កំពុង​បំភ្លឺ​ឡើង​ទាំង ៥ ផ្សេង​ពី​គ្នា ក៏​សម្គាល់​បញ្ហា​បុគ្គល​នីមួយៗ​ផង​ដែរ។ Knongsrok តម្រូវ​ឲ្យ​បងប្អូន​ធ្វើ​ការ​ជ្រើស​យក​មួយ ដើម្បី​ផ្ទៀងផ្ទាត់​ចម្លើយ​ខាង​ក្រោម តើ​ត្រូវ​ធ្វើ​អ្វី ដើរ​ផ្លូវ​ណា មុន​ថ្ងៃ​ចូលឆ្នាំខ្មែរ​មក​ដល់ ហើយ​អ្នក​អាច​មាន​ស្នាម​ញញឹម សម្រាក​លំហែ​កាយ​ដោយ​គ្មាន​ទុក្ខ​សោក​នៅ​ចន្លោះ​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ? ទៀន​បំភ្លឺ​ទី ១ អ្នក​កំពុង​ចន្លោះ​ប្រហោង​នូវ​ភាព​ជឿ​ទុកចិត្ត​ទាំង​លើ​ខ្លួន​ឯង និង​មនុស្ស​ជុំវិញ​ខ្លួន។ ដើម្បី​ឲ្យ​គ្រប់​យ៉ាង​ត្រលប់​មក​រក​ភាព​ល្អ​ប្រសើរ​វិញ អ្នក​ត្រូវ​ដាស់​អារម្មណ៍​ខ្លួន​ឯង កុំ​ឲ្យ​ទន់​ខ្សោយ កុំ​ឲ្យ​ឆាប់​ខ្លាច ហើយ​ត្រូវ​រឹងមាំ​ឡើង​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​នេះ។ ទៀន​បំភ្លឺ​ទី ២ អ្នក​ប្រហែល​កំពុង​មាន​ការ​សោកសៅ​នឹង​អ្វី​ដែល​ខ្លួន​មាន គិត​ថា​មាន​ប៉ុណ្ណេះ​មិន​គ្រប់ សឹង​តែ​ពេល​ខ្លះ​ជិត​ដល់​ចំណុច ១០ ហើយ​ក៏​មិន​ទាន់​ស្កប់​នោះ​ដែរ។ ក្តីសុខ​ពិត​ប្រាកដ​របស់​មនុស្ស​ក្នុង​លោក​យើង​នេះ មិនមែន​ស្ថិត​នៅ​ត្រង់​ទ្រព្យ ស្ថិត​នៅ​ត្រង់​របស់​ដែល​អ្នក​កំពុង​មាន​នោះ​ទេ តែ​គឺ​ត្រង់​ចិត្ត…

Rrt
ប្លែកៗ

រើសបន្តោងព្រះមួយ ដើម្បីដឹងថា ក្រោយចប់ខែមិនានេះ តើអ្នកនឹងជួបប្រទះរឿងអ្វីក្នុងជីវិត?

មានទាំងដំណឹងល្អ និងសារណែនាំទុកជាមុនអំពីរឿងដែលបម្រុងនឹងកើតឡើងក្នុងជីវិតរបស់អ្នក នៅក្រោយចប់ខែមិនាខាងមុខនេះ។ Knongsrok តម្រូវឲ្យអ្នកជ្រើសរើសនូវបន្តោងព្រះមួយ ដែលអ្នកពេញចិត្ត ហើយងាកទៅផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖ បន្តោងព្រះទី ១ ជា​សញ្ញា​បង្ហាញ​ថា ជីវិត​របស់​អ្នក​នឹង​ស្បើយ​ពី​បញ្ហា​នៅ​ពេល​ខាង​មុខ ពោល​គឺ​បញ្ហា​នឹង​កាន់​តែ​ចុះ​ថយ​ទៅ ហើយ​មាន​រឿង​ល្អ​នឹង​ត្រលប់​មក​វិញ​ជា​បណ្តើរៗ។ ដូច្នេះ​ខែក្រោយនេះ អ្នក​គួរ​តែមានពេល ​ដក​ដង្ហើម​បាន​ស្រួល​ គិត​នូវ​រឿង​ល្អ​បាន​ច្រើន រួច​គ្រប់​យ៉ាង​នឹង​ត្រលប់​មក​ធម្មតា​វិញ។ បន្តោងព្រះទី ២ រឿង​មួយ​ដែល​អ្នក​មិន​ចង់​ជួប​ មិន​ចង់​ឃើញ អាច​ជា​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ​នេះ។ តែ​វា​មិនមែន​ជា​រឿង​អាក្រក់​អ្វី​ពេក​នោះ​ទេ គ្រាន់​ថា វា​ប្រៀប​ដូច​ជា​ការ​តេស្ត​ចិត្ត​អ្នក មុន​ឲ្យ​អ្នក​អាច​ទៅ​ជួប​រឿង​ល្អ​នៅ​ពេល​បន្ទាប់។ កុំ​ដក​ថយ! ត្រូវ​តែ​យក​ឈ្នះ​លើ​វា​ឲ្យ​បាន។ បន្តោងព្រះទី ៣ អ្នក​នឹង​ទទួល​បាន​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល…

Rttr
ប្លែកៗ

ផ្ញើទៅអ្នកអូសទូរស័ព្ទដាច់យប់! បើរាងកាយចេញសញ្ញា ៣ នេះហើយ ត្រូវតែបញ្ឈប់ជាបន្ទាន់

មិនថាអ្នកដែលរវល់នឹងការងារ ឬគ្រាន់តែប្រើប្រាស់ទូរស័ព្ទជាការកម្សាន្ត ហើយប្រើយូរដល់យប់ជ្រៅ រហូតក្លាយជាទម្លាប់ បើសុខៗរាងកាយរបស់អ្នកចេញសញ្ញាទាំង ៣ នេះមក អ្នកត្រូវតែប្រញាប់កាត់បន្ថយឬបញ្ឈប់ជាបន្ទាន់ មិនអ៊ីចឹងទេអ្នកអាចនឹងវិវត្តទៅដល់ជំងឺដាច់សរសៃឈាមខួរក្បាល៖ ៣) ឧស្សាហ៍ឈឺក្បាល ខួរក្បាលជាសរីរាង្គមួយដែលមានសរសៃប្រសាទច្រើន ហើយប្រសិនជាអ្នកឧស្សាហ៍វិលមុខ នោះក៏បង្ហាញច្បាស់ថាផ្នែកខួរក្បាលអ្នកមានបញ្ហាហើយ។ ហេតុផលគឺដោយសារអ្នកប្រើខួរក្បាលផ្តោតទៅលើទូរស័ព្ទច្រើនពេក ហើយមិនបានផ្តល់ពេលវេលាសម្រាកដល់ខួរក្បាលគ្រប់គ្រាន់ និងមិនបានធ្វើឲ្យមានលំហូរឈាមឆ្លងកាត់ខួរក្បាលគ្រប់គ្រាន់ ដែលវាអាចបន្ថែមហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងងាយ ប្រសិនជាអ្នកនៅបន្តដូច្នេះទៀត។ ២) ឧស្សាហ៍ឈឺទ្រូង នេះជាសញ្ញាគ្រោះថ្នាក់មួយ នៅពេលដែលអ្នកមានទម្លាប់ដាច់យប់ មិនគេងឲ្យបានគ្រប់គ្រាន់។ អ្នកងាយនឹងជួបជំងឺគាំងបេះដូង ខ្សោយបេះដូង ដាច់សរសៃឈាមខួរក្បាល ដែលសុទ្ធតែប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរ។ ១) ឧស្សាហ៍កណ្ដាស់ ហៀរសំបោរ នៅពេលដែលរាងកាយគេងមិនបានគ្រប់គ្រាន់…

Jhjh
ប្លែកៗ

ថើប​មាត់​ថើប​ថ្ពាល់​បាន តែ​កុំ​ប៉ះពាល់​តំបន់​ទាំង ៤ នេះ ប្រយ័ត្ន​អាយុ​ខ្លី

ការ​ថើប​គឺ​ជា​សិល្បៈ​មួយ​របស់​មនុស្ស​សម្រាប់​បន្ថែមឱជារសស្នេហ៍ ហើយ​ការ​ថើប​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ការ​ថើប​ខ្លះ​ពុំ​បាន​ផ្តល់​ក្តី​សុខ​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​ទេ ផ្ទុយ​ទៅ​វិញ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សម្រាប់​អ្នក​ទាំង​សង​ខាង​ទៀត​ផង។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ បាន​បង្ហើប​ថា​ដៃ​គូ​ស្នេហា​ទាំង​អស់​សូម​បញ្ចៀស​ឲ្យ​បាន​នៅ​ការ​ថើប​តំបន់​ទាំង ៤ នេះ ព្រោះជាការពិតវាអាចប៉ះពាល់ដល់អាយុជីវិតបាន៖ ១) ការ​ថើប​ត្រចៀក ត្រចៀក​ជា​ផ្នែក​តូច​មួយ​នៃ​រាងកាយ ហើយ​បណ្តុំ​ទៅ​ដោយ​សរសៃប្រសាទ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​រំញោច​និង​រសើប​លឿន​បំផុត។ ប៉ុន្តែ​តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​លោក Levi Reiter នៃ​សកលវិទ្យាល័យ Hofstra របស់​សហរដ្ឋអាមេរិក ស្រាវជ្រាវ​ឃើញ​ថា​ការ​យក​បបូរ​មាត់​ទៅ​ថើប​ត្រង់​ផ្នែក​ត្រចៀក អាច​បណ្តាល​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​មាន​ជំងឺ​ថ្លង់ ឬ​ងាយ​ខូច​ត្រចៀក​បាន។ ២) ការ​ថើប​ក ​កញ្ចឹង​ក​គឺ​ជា​ផ្នែក​ខ្សោយ​បំផុត​នៃ​រាងកាយ ហើយ​ផ្នែក​ប្រហោង​ឆ្អឹង​ទាំង​សង​ខាង​មាន​ផ្ទុក​សរសៃ​ប្រសាទ​ដែល​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ គ្រប់គ្រង​សម្ពាធ​ឈាម​និង​ចង្វាក់​បេះដូង។ នៅ​ពេលដែលអ្នកបបោសថើប ឬ​ប៉ះពាល់ត្រង់​ផ្នែក​នោះ អាច​ធ្វើ​ឲ្យ​វា​មាន​សភាព​ខ្សោយ​លែង​ដំណើរការ ហើយ​ពិបាក​ដក​ដង្ហើម រហូត​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង។…

Dfdf
សង្គម

ហេតុអ្វីអ្នកមិនត្រូវថើបមាត់ទារក? នេះផលប៉ះពាល់ដល់អាយុជីវិត និងវិធីការពារ!

ទារក​គឺ​មាន​ភាព​ទន់ខ្សោយ ងាយ​នឹង​ទទួល​ការ​ចម្លង​រោគ​យ៉ាង​ឆាប់​រហ័ស ជា​ពិសេស​តាម​រយៈ​ផ្លូវ​ដង្ហើម។ តាម​រយៈ​ការ​រៀបរាប់​ខាង​ក្រោម យើង​នឹង​បង្ហាញ​មូលហេតុ​ស៊ីជម្រៅ និង​អ្វី​ដែល​អ្នក​គួរ​តែ​ជៀសវាង ពាក់ព័ន្ធ​នឹង​ការ​ថើប​មាត់​ទារក។ ជា​ការ​ពិត​ទារក​មាន​ប្រព័ន្ធ​ភាព​សាំ​ខ្សោយ​ជាង​នរណា​ទាំង​អស់ ដូច្នេះ​អ្នក​ជា​ម្តាយឪពុក​ត្រូវ​តែ​រក្សា​ពួក​គេ​ឲ្យ​បាន​ដិតដល់​ជាទីបំផុត​នៅ​ពេល​ដែល​ទើប​កើត ឬ​កំឡុង​ពេល​មួយ​សប្តាហ៍​ដំបូង។ នៅ​ពេល​ណា​ដែល​ទារក​ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​វីរុស ឬ​បាក់តេរី​ណាមួយ នោះ​ជីវិត​របស់​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ភ្លាមៗ​នៅ​ពេល​នោះ។ ដូច្នេះ​ហើយ​ដើម្បី​ការពារ​ពួក​គេ អ្នក​រាល់​គ្នា​ត្រូវ​តែ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ល្អ​មុន​នឹង​ទៅ​ចាប់​កាន់ ឬ​ព​ទារក​នោះ ព្រោះ​ដៃ​របស់​យើង​ជា​ប្រភព​ផ្ទុក​មេរោគ​រាប់​ពាន់។ លើស​ពី​នេះ​ទៀត​សូម្បី​តែ​មុខ​របស់​យើង​ក៏​មាន​ផ្ទុក​នូវ​មេរោគ​រាប់​មិន​អស់​ដែល​មិន​ឃើញ​ផង​ដែរ អ៊ីចឹង​នៅ​ពេល​យក​ទៅ​បបោស​ឬ​ថើប​ថ្ពាល់ និង​មាត់​របស់​ទារក វា​មិន​ខុស​ពី​ការ​ចម្លង​មេរោគ​ទៅ​លើ​ស្បែក​របស់​ពួក​គេ​ទេ។ ការ​ថើប​មាត់​ទារក​ដែល​ទើប​កើត អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ពួក​គេ៖ ទារក​ដែល​ទើប​នឹង​កើត​ងាយ​ឆ្លង​ជំងឺ HSV-1 ​ដែល​មាន​ឈ្មោះ​ពេញ​ថា​វីរុស Herpes Simplex Virus លឿន​បំផុត។ នៅ​ពេល​ពួក​គេ​ឆ្លង​ជំងឺ​នេះ នឹង​បណ្តាល​ឲ្យ​ពួក​គេ​មាន​ដំបៅ​ជុំវិញ​មាត់​និង​បបូរ​មាត់…

Ttr
ប្លែកៗ

ជ្រើសរើស​កែវគ្រីស្ទាល់​មួយ ដើម្បី​ទម្លាយ​នូវ​រឿង​ដែល​អ្នក​អាច​នឹង​ជួប​នៅ​ពេល​ឆាប់ៗ​នេះ

ជីវិត​តែងតែ​ថ្មី លាយឡំ​នឹង​អាថ៌កំបាំង​ដែល​យើង​មិន​អាច​ដឹង​ទុក​មុន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ។ រឿង​ខ្លះ​ក៏​ល្អ រឿង​ខ្លះ​ក៏​មិន​ល្អ តែ​ពុំ​មាន​ន័យ​ថា​យើង​ត្រូវ​តែ​បោះបង់​ត្រឹម​ហ្នឹង​នោះ​ដែរ។ តាម​រយៈ​ការ​ធ្វើ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ សូម​អ្នក​ជ្រើសរើស​រូបភាព​កែវគ្រីស្ទាល់មួយ ដើម្បី​ទម្លាយ​ឲ្យ​ដឹង​នូវ​រឿងរ៉ាវ​ដែល​អាច​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖ កែវគ្រីស្ទាល់​ទី ១ ឆាប់ៗ​នេះ​អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា ផែនការណ៍​រយៈ​ពេល​យូរ​របស់​អ្នក នឹង​ចាប់ផ្តើម​ចេញ​ផល​ជា​បណ្តើរៗ ដោយ​ផែនការណ៍​នេះ​អ្នក​បាន​ហែលកាត់​ខិតខំ​ជាមួយ​វា​យូរ​ណាស់​មក​ហើយ ហត់នឿយ​ខ្លាំង​ណាស់​ហើយ។ យ៉ាង​ណា​បើ​ទោះ​បាន​ផ្លែផ្កា​បន្តិច​ហើយ​ក៏​ដោយ តែ​សុំ​កុំ​បញ្ឈប់​ត្រឹម​ប៉ុណ្ណឹង ចូរ​បន្ត​ប្រើប្រាស់​មហិច្ឆតា​ដែល​អ្នក​មាន ហើយ​ដើរ​ទៅ​មុខ​បន្ត​ទៀត។​ មាន​តែ​អ្នក​ខ្លួន​ឯង​ទេ ដឹង​ច្បាស់​ពី​វិធី​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​រីករាយ និង​ឈាន​ទៅ​ដល់​ចំណុច​ជោគជ័យ​ពិត​ប្រាកដ។ កែវគ្រីស្ទាល់​​ទី ២ របស់​ជា​ច្រើន​នៅ​ក្នុង​ជីវិត​យើង​នេះ មិន​ស្ថិតស្ថេរ​ជា​រៀង​រហូត​ឡើយ។ វា​ពុំ​មែន​ជា​ការ​បាត់បង់​អ្វី​ដែល​ធំ​បំផុត​នោះ​ទេ ប៉ុន្តែ​របស់​ប្រើប្រាស់​មួយ​ចំនួន​របស់​អ្នក​នៅ​ពេល​ខាង​មុខ អាច​នឹង​ត្រូវ​ខូចខាត ឬ​ខូច​ទ្រង់ទ្រាយ​ផ្អែក​ទៅ​តាម​អាយុកាល​ដែល​អ្នក​បាន​ប្រើប្រាស់​វា។ យ៉ាង​ណា​សូម​ណែនាំ​ឲ្យ​អ្នក​កុំ​ចំណាយ​លើសលប់​ពេក​ទៅ​លើ​សម្ភារៈ​និយម​ដែល​មិន​ចាំ​បាច់ រាប់​បញ្ចូល​ទាំង​របស់របរ​បច្ចេកវិទ្យា​មួយ​ចំនួន…

Rtrt
ប្លែកៗ

ទាយ​ស្នេហ៍​តាម​សន្លឹក​បៀរ! ជ្រើសរើស​អាត់​មួយ អាច​មើល​ដឹង ហេតុអ្វី​អ្នក​មិន​ទាន់​ដល់​គូ?

តើអ្នក​កំពុង​នៅ​លីវ​មែន​ទេ? ជឿ​ថា ៩៥ ភាគរយ​អ្នក​ចុច​ស្តាប់វីដេអូ​នេះ មិន​ថាជា​បុរស​ឬ​ស្រ្តី ប្រាកដ​ជា​មិន​ទាន់​រក​ឃើញ​គូស្នេហ៍​ពិត​ក្នុង​ជីវិត​របស់​ពួក​គេ​នៅ​ឡើយ ខ្លះ​ទៅ​មាន​ស្នេហា​ដែរ តែ​ស្នេហា​មិន​ប្រាកដប្រជា នោះ​ក៏​ទាន់មិន​រាប់​ចូលជា​គូ​ជីវិត​ដែរ។ តាម​រយៈ​វីដេអូ​នេះ គេហទំព័រ Knongsrok សូមណែនាំ​ឲ្យ​បងប្អូន ធ្វើការ​ជ្រើសរើស​សន្លឹក​អាត់​មួយ ដើម្បី​ទស្សន៍ទាយ ​បក​មក​ប្រាប់​អ្នក​វិញ តើ​ហេតុផល​អ្វី ទើប​នាំ​ឲ្យ​អ្នក​មិន​ទាន់​រក​ឃើញ​គូ​ពិត​ក្នុង​ជីវិត? សន្លឹក​អាត់​ប៊ិច អ្នក​ចូលចិត្ត​ភាព​ល្អ​ឥត​ខ្ចោះ អ្នក​ទាមទារ​ខ្ពស់​ពេក​ពី​ស្នេហា​ពេល​ទៅ​មុខ។ ហេតុផល​នេះ មាន​ន័យ​ថា បើ​ដៃ​គូ​នោះ ជា​មនុស្ស​អន់​ជាង​អ្នក ក៏​អ្នក​មិន​យក​ដែរ និយាយ​ទៅ​រក​ស្តង់ដារ​ពេញ​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​ពេក គឺ​ជា​ហេតុ​នាំ​ឲ្យ​កម្រ​នឹង​ជួប ហើយ​ត្រូវ​រង់ចាំ​ពេលវេលា​ទៅ​មុខ​ទៀត។ បែបនេះ មានតែការរង់ចាំ ហើយពេលវេលារបស់អ្នក…

Tyyt
ប្លែកៗ

មិន​ទាន់​សាក​អាច​សាកល្បង​បាន! ដាក់​ចំណិត​ក្រូចឆ្មារ​ក្បែរ​ខ្នើយ​គេង អាច​នាំ​ប្រយោជន៍​ធំ ៥ នេះ

ក្រូចឆ្មារ​តាម​ពិត​ទៅ​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខភាព​រាងកាយ​មនុស្ស​យើង ជា​ពិសេស​ប្រសិន​អ្នក​អាច​យក​វា​មក​ដាក់​ក្បែរ​ក្បាល​ដំណេក កំឡុង​ពេល​អ្នក​គេង​ទៀត​នោះ វា​នឹង​កាន់​តែ​នាំ​ប្រយោជន៍​ធំ​ទាំង ៥ ដូច​ខាង​ក្រោម៖ ៥) ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ការ​សិក្សា​បង្ហាញ​ថា គ្រាន់​តែ​ស្រូប​ក្លិន​ក្រូចឆ្មារ​នៅ​ពេល​យប់ ក៏​អាច​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​មួយ​ចំនួន ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​អាច​គេង​លក់​ស្កប់ស្កល់​ផង​ដែរ។ ៤) ផ្ដោត​អារម្មណ៍​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ក្រូច​ឆ្មា​មាន​ក្លិន​ក្រអូប​បែប​ធម្មជាតិ ដែល​ជួយ​ឲ្យ​យើង​មាន​ការ​ផ្តោត​អារម្មណ៍​បាន​ល្អ ដូច្នេះ​ហើយ​ទើប​មាន​អ្នក​សិក្សា​ឬ​អ្នក​បម្រើ​ការ​មួយ​ចំនួន និយម​ដាក់​ក្រូចឆ្មារ​នៅ​លើ​តុ​របស់​ពួក​គេ។ ក្លិន​ក្រអូប​នេះ​សោត អាច​ជួយ​ពង្រឹង​ឲ្យ​ខួរក្បាល​អ្នក​គិត​បាន​ល្អ និង​ដំណើរការ​លើ​ការងារ​អ្វី​មួយ​បាន​ល្អ​ជាង​មុន​ផង​ដែរ។ ៣) ពង្រឹង​ការ​ចងចាំ ក្រូចឆ្មារ ក៏​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​នៅ​ពេល​ក្រោក​ពី​គេង​ផង​ដែរ ហើយ​វា​ជួយ​ឲ្យ​យើង​គិត​បាន​រហ័ស និង​មាន​ការ​ចងចាំ​ប្រសើរ​ជាង​មុន។ ហេតុ​នេះ​ហើយ​ទើប​និស្សិត​មួយ​ចំនួន និយម​ហិត​ក្រូចឆ្មារ​មុន​ការ​ប្រលង ព្រោះ​វា​ផ្តល់​ប្រយោជន៍​ដែល​លើស​ពី​ការ​រំពឹង​ទុក។ ២) សម្អាត​ខ្យល់…