
អ្នកមានខ្វល់ពីអ្វីដែលពួកគេចង់បាន ប៉ុន្តែអ្នកក្ររវល់តែខ្វល់ពីអ្វីដែលអ្នកដទៃនិយាយ
ការពិតជាក់ស្ដែងនៅក្នុងជីវិតយើង ប្រសិនបើយើងក្រ លំបាក អ្វីដែលយើងត្រូវធ្វើនោះគឺ ធ្វើមិនដឹងមិនឮ មិនខ្វល់ពីពាក្យសម្ដី និងការគិតរបស់អ្នកដទៃ ព្រោះការគិត និងពាក្យសម្ដីរបស់មនុស្សមួយចំនួន គឺជារឿងអវិជ្ជមាន ដូច្នេះ ប្រសិនបើយើងនៅតែគិត នៅតែខ្វល់ ជីវិតយើងនឹងមិនមានរឿងល្អប្រសើរនោះឡើយ។ ម្យ៉ាងទៀត មានរឿងពីរយ៉ាង ដែលមនុស្សយើងមិនចង់ចែករំលែកជាមួយនឹងអ្នកដទៃ នោះគឺ រឿងលុយកាក់ និងបទពិសោធន៍។ អ្នកត្រូវដឹងថា ពេលដែលយើងគ្មានលុយ យើងច្បាស់ជាមិនងាយនឹងទៅខ្ចីអ្នកណាបានឡើយ សូម្បីតែបងប្អូនឯង។ ថាខ្ចីលុយទៅវាពិបាក តែខ្ចីបទពិសោធន៍ជីវិតពីអ្នកដទៃ វារឹតតែពិបាកជាងហ្នឹងទេដង។ បទពិសោធន៍ មានតម្លៃច្រើនជាងលុយ ប្រសិនបើអ្នកដឹងពីបទពិសោធន៍ជោគជ័យ អ្នកមិនត្រឹមតែអាចរកលុយបានទេ តែអាចរកបានច្រើន…




















