
ឆ្នាំទាំង៣នេះ នឹងមានលាភ ចៅហ្វាយនាយទុកចិត្ត
ធម្មតាទេចំពោះអ្នកធ្វើការ មិនថានោតាមក្រុមហ៊ុន ឬ កន្លែងការងារណានោះទេ គឺតែងតែប្រាថ្នាចង់បានការទុកចិត្តពីចៅហ្វាយនាយរសប់ខ្លួន ព្រោះវាអាចនាំឲ្យពួកគេទទួលបានការសរសើរ ឬ ឈានដល់ការឡើងតំណែងថែមទៀតផង។ ខាងក្រោមនេះជារាសីទាំង៣ ដែលត្រូវចៅហ្វាយនាយទុកចិត្តក្នុងឆ្នាំនេះ! ១.ឆ្នាំមមែ ស្ត្រីកើតឆ្នាំមមែ ល្បីល្បាញខាងចិត្តសប្បុរស សុភាព ឧស្សាហ៍ព្យាយាម និងមានអាកប្បកិរិយាវិជ្ជមានក្នុងការងារ។ ហេតុដូច្នេះហើយបានជាគេតែងតែត្រូវបានថ្នាក់លើឲ្យតម្លៃ។ ជាពិសេសស្ត្រីឆ្នាំមមែ មានសតិអារម្មណ៍ខ្ពស់ រួសរាយរាក់ទាក់ជាមួយមនុស្សជុំវិញខ្លួន និងមានទំនាក់ទំនងល្អក្នុងសង្គម។ ពួកគេចូលចិត្តជួយអ្នកដទៃ និងចូលចិត្តចូលរួមក្នុងសកម្មភាពសង្គម។ ពួកគេក៏មានជំនាញពហុសមត្ថភាពដែលអាចប្រើប្រាស់បានដើម្បីចូលរួមជាចំណែកដល់ក្រុមហ៊ុនផងដែរ។ ២.ឆ្នាំជូត ស្ត្រីដែលកើតឆ្នាំជូត មានភាពឆ្លាតវៃ និងរហ័សរហួន។ ពួកគេមិនត្រឹមតែមានឆន្ទៈក្នុងការផ្តល់ផែនការដើម្បីជួយថ្នាក់លើរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនុកចិត្តក្នុងការជួយមនុស្សផ្សេងទៀតដើម្បីដោះស្រាយបញ្ហានៅកន្លែងធ្វើការផងដែរ។ ជាលទ្ធផល ពួកគេត្រូវបានគោរព…



















