
កុំមើលងាយជីវិតអ្នក Single Mom អ្នកមិនមែនជាគេ អ្នកមិនដឹងទេថា ជីវិតគេជួប និងឆ្លងកាត់អ្វីមកខ្លះ
មនុស្សមួយចំនួន រើសអើង និងមើលងាយដល់ស្រ្តីមេម៉ាយ និងស្រ្តីមានកូន ត្រូវមើលថែកូនតែម្នាក់ឯងខ្លាំងណាស់ កុំថាតែមនុស្សប្រុសមួយចំនួនដែលមើលងាយស្រីមេម៉ាយ សូម្បីតែមនុស្សស្រីដូចគ្នាខ្លះ ក៏មើលងាយស្រីដូចគ្នាដែរ ជាពិសេសចាស់ៗមួយចំនួនធំ ឃើញកូនគេមេម៉ាយ ឃើញកូនគេលែងលះគ្នា ក៏សើចចំអក ពេបជ្រាយគេណាស់។ ជាស្រីមេម៉ាយ ចំណាយមាត់ញាតិណាស់ ជាពិសេសពេលលែងលះគ្នា គ្មានខ្នងបង្អែក ត្រូវគេសើចចំអក បើយើងទន់ជ្រាយ នឹងត្រូវគេជាន់ គេបំបាក់ តែបើយើងរឹងមាំ ចេញរកស៊ី តែងខ្លួនស៊ិចស៊ី ក៏ត្រូវគេតិះដៀល ថាមកពីវាចឹង បានគេលែង មកពីវាចឹង បានគេទ្រាំនឹងវាមិនបាន។ ចង់សួរថា តើធ្វើបែបណា ទើបត្រូវចិត្តអ្នកទៅ?…




















