
ស្មោះត្រង់ប៉ុនណាក៏ដោយ! សម្រាប់រឿងទាំង ៣ យ៉ាងនេះ កុំឱ្យគេដឹងច្រើនពេក គ្រោះថ្នាក់ណាស់
ជីវិត និងទំនាក់ទំនងសព្វថ្ងៃ មានភាពស្មោះត្រង់ចំពោះគ្នា វាគឺជារឿងដែលល្អ ប៉ុន្តែ បើទោះជាយើងស្មោះត្រង់ប៉ុនណាក៏ដោយ មានរឿង ៣ យ៉ាង ហាមនិយាយឱ្យអ្នកដទៃដឹងឮ កុំចេះតែយកទៅបង្អួតរៀបរាប់ឱ្យអ្នកផ្សេងដឹងច្រើនពេក នាំឱ្យគេជ្រេញ ឬបើធ្ងន់ខ្លាំង គឺ នាំគ្រោះដាក់ខ្លួន។ ១. ប្រាក់ចំណូលរបស់អ្នក លើលោកនេះ ចំណូលរបស់អ្នកគឺជាអាថ៌កំបាំងទីមួយ កុំប្រាប់អ្នកណា រកបានកុំអួត មានបញ្ហាខាតបង់ សេដ្ឋកិច្ចហិរញ្ញវត្ថុធ្លាក់ចុះ កុំត្អូញត្អែរ។ កុំគិតថាគេនឹងគិតតាមការយល់ឃើញរបស់អ្នក គេមិនយល់ពីអ្នកនោះទេ គ្រាន់តែព្យាយាមយល់ខ្លួនឯងគឺបានហើយ។ អ្នកត្រូវដឹងថា ប្រសិនបើអ្នកបង្ហាញពីលុយកាក់ ប្រាក់ចំណូលរបស់អ្នកខ្លាំងពេក នឹងសម្បូរតែមនុស្សដែលចូលមករកផលប្រយោជន៍ និងខ្ចីលុយអ្នកតែប៉ុណ្ណោះ។…




















