
មនុស្សឆ្លាតគេមិននិយាយទេ! មនុស្សដែលចូលចិត្តអួត ៣ យ៉ាងនេះ គឺជាមនុស្សគំនិតរាក់បំផុត
មានរឿងដែលមិនគួរចែករំលែក សូម្បីតែជាមួយនឹងមនុស្សជិតស្និទ្ធបំផុតក្នុងជីវិត។ ក្នុងនាមជាមនុស្សពេលសប្បាយចិត្ត នរណាមិនចង់ស្រែកឱ្យពិភពលោកទាំងមូលបានដឹង។ ដូចពេលមានទុក្ខ អីក៏មិនចង់ចែករំលែកទុក្ខដែរ។ មនុស្សយើងចង់បានភាពជាដៃគូ និងទំនាក់ទំនង។ ទោះយ៉ាងណាក៏ដោយ វាតែងតែមានដែនកំណត់ មានរឿងដែលមិនគួរចែករំលែក សូម្បីតែជាមួយមនុស្សជិតស្និទ្ធបំផុតក្នុងជីវិត។ វាមិនមែននិយាយអំពីការរក្សាការសម្ងាត់នោះទេ ប៉ុន្តែជាការការពារខ្លួនអ្នក និងរក្សាជីវិតផ្ទាល់ខ្លួនរបស់អ្នក ឱ្យរួចផុតពីបញ្ហាដែលមិនចាំបាច់។ ១. បង្អួតរឿងទ្រព្យសម្បត្ដិ គ្រប់គ្នាយល់ពីសីលធម៌ ៖ កុំលាតត្រដាងលុយ និងទ្រព្យសម្បត្តិរបស់ខ្លួន។ ព្រោះអ្នកមិនដឹងថា ពិភពលោកនេះមានគ្រោះថ្នាក់យ៉ាងណានោះទេ។ ក្នុងនាមជាមនុស្សគួរព្យាយាមបន្ទាបខ្លួនព្រោះ «ភ្នំមួយខ្ពស់ ក៏នៅមានភ្នំខ្ពស់ជាង អ្នកប្រាជ្ញនៅតែមានមនុស្សឆ្លាតដែលពូកែជាងមួយម៉ឺនដង»។ ភាពរាបសារ និងភាពសាមញ្ញជាមួយជីវិត គឺជាផ្លូវនៃជីវិតរបស់មនុស្សឆ្លាតវៃ។ ការបង្ហាញលុយ…




















