ធញ្ញជាតិទាំង៥ ល្អខ្លាំងសម្រាប់សុខភាព ដែលអ្នកមិនគួរមើលរំលងនោះឡើយ

7
ការផ្សាយពាណិជ្ជកម្ម

ធញ្ញជាតិជាប្រភេទ អាហារ ដែលអាចយកទៅចម្អិន ឬប្រើសម្រាប់បរិភោគជាអាហារសម្រន់បាន។ ធញ្ញជាតិមានច្រើនប្រភេទ ដូចជា អាល់ម៉ុន គ្រាប់រីករាយ សណ្តែក គ្រាប់ស្វាយចន្ទីជាដើម។ ធញ្ញជាតិទាំងនោះមិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ តែថែមទាំងជួយដល់សុខភាពរបស់យើងថែមទៀត។ ថ្ងៃនេះ យើងនឹងលើយកធញ្ញជាតិមួយចំនួនដែលល្អខ្លាំងសម្រាប់សុខភាពលោកអ្នក យកមកចែកជូនជាចំណេះដឹងទូទៅ ដើម្បីឱ្យអ្នកទទួលបានអារម្មណ៍រីករាយ និងកក់ក្ដៅ នៅពេលដែលទទួលទាន ព្រោះវាមានអត្ថប្រយោជន៍សម្រាប់សុខភាពអ្នក។

1. គ្រាប់អាល់ម៉ុន / Almonds

ការផ្សាយពាណិជ្ជកម្ម

គ្រាប់អាល់ម៉ុន ជាប្រភេទធញ្ញជាតិដែលពេញនិយមបំផុតនៅប៉ែកអឺរ៉ុប វាមានគុណប្រយោជន៍ផ្នែកសុខភាពជាច្រើុន ដោយក្នុង 28g នៃអាម៉ុល វាផ្ទុកដោយ៖
– កាឡូរី 161g
– ខ្លាញ់ 14g
– ប្រូតេអ៊ីន 6g
– កាបូនអ៊ីត្រាត 6g
– ជាតិសរសៃ 3.5g
– វីតាមីន E 37% នៃតម្រូវការប្រចាំថ្ងៃរបស់មនុស្ស

គ្រាប់អាល់ម៉ុន វាអាចជួយដល់សុខភាពបេះដូង បង្ការពីជំងឺបេះដូងនានា ព្រមទាំងបង្ការយើងពីជំងឺទឹកនោមផ្អែមបានថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

2018_5_20_14_54_47_918

2. គ្រាប់រីករាយ / Pistachios

ការផ្សាយពាណិជ្ជកម្ម

គ្រាប់រីករាយ វាជាគ្រាប់ធញ្ញជាតិដែលមានរសជាតិឆ្ញាញ់ សម្បូរទៅដោយជាតិសរសៃ ហើយក្នុង 28g នៃគ្រាប់រីករាយ មានផ្ទុកនូវ ៖
– កាឡូរី 156g
– ខ្លាញ់ 12.5g
– ប្រូតេអ៊ីន 6g
– កាបូនអ៊ីត្រាត 8g
– ជាតិសរសៃ 3g
– វីតាមីន E3% នៃតម្រូវការប្រចាំថ្ងៃ
– ម៉ាញ៉េស្យូម 8% នៃតម្រូវការប្រចាំថ្ងៃ

គ្រាប់រីករាយ វាក៏ជាអាហារដែលមនុស្សជាតិច្រើននិយមចូលចិត្តទទួលទាន វាក៏បង្ការយើងពីជំងឹបេះដូងបានផងដែរ។

ការផ្សាយពាណិជ្ជកម្ម

3. Walnuts

Walnuts ជាប្រភេទធញ្ញជាតិដែលមានការពេញនិយម ដោយសារតែវាសម្បូរទៅដោយ omega 3 ក្នុងទម្រង់ alpha -linolenic acid (ALA) នៅក្នុង Walnuts 28g មានផ្ទុក
– កាឡូរី 182
– ខ្លាញ់ 18g
– ប្រូតេអ៊ីន 4g
– កាបូនអ៊ីដ្រាត 4g
– កាកសរសៃ 2g
– វីតាមីន E 1% នៃតម្រូវការប្រចាំថ្ងៃ
– ម៉ាញ៉េស្យូម 11% នៃតម្រូវការប្រចាំថ្ងៃ

ការផ្សាយពាណិជ្ជកម្ម

Walnuts វាក៍អាចជំនួយដល់សុខភាពបេះដូងរបស់យើង ព្រមទាំងបង្ការពីហានីភ័យដែលបង្កដោយលក្ខខណ្ឌផ្សេងៗ ដែលអាចឱ្យកើតចេញជាជំងឺបេះដូងផងដែរ។ ម្យ៉ាងទៀតវាក៏ចូលរួមក្នុងការជួយដល់សុខភាពខួរក្បាលរបស់លោកអ្នកទៀតផង។

4. គ្រាប់ស្វាយចន្ទី

ការផ្សាយពាណិជ្ជកម្ម

2 1

គ្រាប់ស្វាយចន្ទីជាប្រភេទធញ្ញជាតិដែលសម្បូរទៅដោយសារធាតុចិញ្ចឹមផងដែរ ដោយក្នុង 28g វាផ្ទុកដោយ៖
– កាឡូរី  155
– ជាតិខ្លាញ់ 2g
– ប្រូតេអ៊ីន 5g
– ជាតិសរសៃ 1g
– វីតាមីន E  1% នៃតម្រូវការប្រចាំថ្ងៃ
– ម៉ាញ៉េស្យូម 20% នៃតម្រូវការប្រចាំថ្ងៃ

មានការសិក្សាជាច្រើនដែលបង្ហាញថា ការទទួលទានគ្រាប់ស្វាយចន្ទីជាប្រចាំ វាអាចជំនួយដល់ការគ្រប់គ្រងហេតុដែលបង្កឱ្យទៅជាជំងឺបេះដូង ដូចជាសម្ពាធឈាមខ្ពស់ ការលើសទម្ងន់ និងជំងឺទឹកនោមផ្អែមជាដើម។

5. សណ្តែកដី

សណ្តែកដី ជាធញ្ញជាតិដែលមនុស្សគ្រប់គ្នាបានស្គាល់ ហើយក៏តែងប្រើប្រាស់វាសម្រាប់ធ្វើជាចំណីអាហារ តែក្រៅពីធ្វើជាអាហារប្រចាំថ្ងៃ វាក៏មាននូវសារធាតុចិញ្ចឹមជាច្រើនផងដែរ ដោយ 28g នៃសណ្តែកដីផ្ទុក៖
– កាឡូរី 176g
– ជាតិខ្លាញ់ 17g
– ប្រូតេអ៊ីន 4g
– កាបូនអ៊ីដ្រាត 5g
– កាកសរសៃ 3g
– វីតាមីន E 21% នៃតម្រូវការប្រចាំថ្ងៃ
– ម៉ាញេស្យូម 11% នៃតម្រូវការប្រចាំថ្ងៃ

ម្យ៉ាងវិញទៀត សណ្តែកដី វាក៏ជួយកាត់បន្ថយពីហានីភ័យពីជំងឺបេះដូង ព្រមទាំងជំងឺទឹកនោមផ្អែមបានថែមទៀត៕

គ្រាប់ធញ្ញជាតិ

អត្ថបទ ៖ Mythical Bird/Knongsrok

ការផ្សាយពាណិជ្ជកម្ម
↑