
ជីវិតតស៊ូ! ឪពុកម្នាក់នាំកូនប្រុសអាយុ ៣ ឆ្នាំទៅជាមួយ ខណៈពេលដែលគាត់ដឹកអាហារជូនភ្ញៀវ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត (វីដេអូ)
តៃវ៉ាន់ ៖ ឪពុកម្តាយនឹងខិតខំអស់ពីសមត្ថភាពដើម្បីផ្តល់នូវជីវិតល្អបំផុតសម្រាប់កូន ៗ របស់ពួកគេប៉ុន្តែក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ជាសកលនេះដែលមនុស្សរាប់ពាន់នាក់បានបាត់បង់ការងាររបស់ពួកគេ ហើយការផ្គត់ផ្គង់គ្រួសារគឺមិនងាយស្រួលទេ។ យោងតាមប្រភពព័ត៌មានពីកោះតៃវ៉ាន់បានអោយដឹងថាឪពុកដែលមានអាយុ ២៤ ឆ្នាំម្នាក់ ដែលធ្វើការងារដល់ទៅពីរ ក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងកូនប្រុសអាយុ ៣ ឆ្នាំរបស់គាត់នោះ បានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត បន្ទាប់ពីរូបថតរបស់គាត់និងកូនប្រុសរបស់គាត់ត្រូវបានគេបង្ហោះទៅកាន់អ៊ីនធឺណិត។ លោកលីនធ្វើការជាកម្មករសំណង់ពេលថ្ងៃចាប់ពីម៉ោង ៨:៣០ ព្រឹកដល់ ៥:៣០ ល្ងាច។ បន្ទាប់ពីការងារចប់ការនេះគាត់នឹងចាប់ផ្តើមការងារទីពីររបស់គាត់ជាអ្នកដឹកអាហារក្រៅម៉ោង គាត់ធ្វើការទីពីរនេះពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ១០ យប់ ឬរហូតដល់ពេលកណ្តាលអធ្រាត្រ។ ជាមធ្យមគាត់ធ្វើការលើសពី ១៣ ម៉ោងក្នុងមួយថ្ងៃ។ មានពេលមួយលោកលីនបាននាំកូនប្រុសរបស់គាត់មកជាមួយគាត់ពេលគាត់ដឹកម្ហូបអាហារជូនភ្ញៀវដែលបានកុម្មង់…




















