សុខភាពយោងតាមអ្នកជំនាញថែរក្សាសក់បានបញ្ជាក់ថាអ្នកកាន់តែកក់សក់ញឹកញាប់ប៉ុណ្ណា សក់របស់អ្នកនឹងក្លាយជាឡើងប្រេងលឿនប៉ុននោះដូចគ្នា។ ខាងក្រោមជាគន្លឹះងាយៗទាំង ៩ ចំនុចដែលអាចជួយធ្វើឲ្យសក់របស់អ្នកនៅតែស្រស់ស្អាត ភ្លឺរលោង រលាស់ និងមានទម្ងន់ បានយូរ។ ១. របៀបត្រឹមត្រូវក្នុងការកក់សក់ សីតុណ្ហភាពទឹកគួរតែសមល្មមមិនក្ដៅពេកមិនត្រជាក់ពេកមានផាសុកភាពសម្រាប់អ្នក។ ឈរនៅក្រោមទឹកផ្កាឈូកឲ្យបាន ១ នាទីសិន ហើយត្រូវប្រាកដថាសក់បានសើមពេញអស់ហើយ។ ច្របាច់សាប៊ូកក់សក់ដាក់លើដៃបរិមាណសមល្មម បន្ទាប់មកប្រើបាតដៃញីសាប៊ូសិនមុននឹងលាបកក់ទៅលើក្បាលក្នុងចលនាបែបរង្វង់យឺតៗពីលើចុះក្រោម។ អ្នកគួរប្រើពេលយ៉ាងហោចណាស់ឲ្យបាន ៥ នាទីក្នុងការលាងសម្អាតសាប៊ូចេញពីសក់ក្បាលក៏ព្រោះប្រសិនបើលាងសម្អាតមិនបានជ្រះល្អទេវាអាចបណ្ដាលឲ្យកើតអង្គែ ឬខូចពណ៌ធម្មជាតិនៃសក់។ អ្នកជំនាញបានណែនាំផងដែរថា នៅចុងបញ្ចប់អ្នកគួរលាងសម្អាតសក់ជាមួយនឹងទឹកត្រជាក់។ ការអនុវត្តន៍ដូចនេះជួយពង្រឹងដល់ភាពរឹងមាំនៃសសៃសក់ និងស្បែកគល់សក់ និងជួយឲ្យសក់រក្សាបាននូវភាពមានសំណើម រលោងភ្លឺ ស្រស់ស្អាត។ ២.កំណត់កាលវិភាគនៃការកក់សក់ ប្រសិនបើអ្នកកក់សក់រៀងរាល់ថ្ងៃនោះអ្នកគួរចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នេះចេញបន្តិចម្ដងៗទើបជាការប្រសើរ។ ខណៈដែលពេលវេលាចេះតែកន្លងផុតទៅ អាំងតង់ស៊ីតេនៃក្រពេញខ្លាញ់នឹងថយចុះដោយមិនចាំបាច់ស្ដារឡើងវិញនូវតុល្យភាពស្បែកក្បាល បន្ទាប់ពីការកក់សក់រាល់ថ្ងៃ។ ប្រសិនបើស្បែកក្បាលនិងសក់របស់អ្នកមានសភាពធម្មតាមិនស្ងួត ឬសំបូរប្រេងពេកទេនោះ អ្នកគួរធ្វើការកក់សក់តែម្ដង ឬ២ដង ក្នុងមួយសប្តាហ៍បានហើយ។ ប៉ុន្តែប្រសិនបើសក់របស់អ្នកឡើងប្រេងច្រើន ចូរកក់ឲ្យបានញឹកញាប់ជាងនេះ ប៉ុន្តែមិនមែនមានន័យថាចាំបាច់កក់ជារៀងរាល់ថ្ងៃឡើយ។ ៣. ម៉ូតសក់ ធ្វើការផ្លាស់ប្តូរស្ទីលម៉ូដសក់រាល់ថ្ងៃនឹងជួយធ្វើឲ្យយើងកក់សក់តិចជាងមុន ប៉ុន្តែម៉ូតសក់ប្លែកភ្នែកជាប្រចាំធ្វើឲ្យយើងមើលទៅស្រស់ស្អាតអស្ចារ្យរាល់ថ្ងៃ។ ៤. ទឹកថ្នាំ Tinctures ផ្សំឡើងពីជី Sage ទឹកថ្នាំ Tinctures (ជាថ្នាំលាបម្យ៉ាងមានលាយអាកុល) មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងសក់ឡើងប្រេង។ ចំណែកឯជី Sage (ជីម្យ៉ាងដែលស្រដៀងនឹងជីអង្កាមតែមានទងវែងជាង) មានប្រសិទ្ធភាពគ្រប់គ្រប់ក្រពេញខ្លាញ់ ហើយជួយព្យាបាលស្បែកស្ងួត និងរលាក។ ដើម្បីទទួលបានទឹកថ្នាំនេះអ្វីដែលអ្នកត្រូវការ គឺ ៤ស្លាបព្រាបាយនៃជី Sage ក្រៀម សម្រាប់ទឹកធម្មតាមួយលីត្រ។ ដាំទឹកឲ្យពុះរួចបង់ជី Sage ចូល។ ជី Sage អាចឆុងដូចជាតែធម្មតាអ៊ីចឹង។ ទុកឲ្យទឹកជីនេះចុះត្រជាក់សិន សឹមយកវាមកលាងសម្អាតសក់ដែលកក់រួច បន្ទាប់មកលាងសម្អាតសក់ចេញម្ដងទៀតជាមួយនឹងទឹកត្រជាក់ធម្មតា។ ៥. ចូរប្រើសាប៊ូស្ងួតមុនពេលធ្វើលំហាត់ប្រាណ អ្នកគួរជៀសវាងប្រើសាប៊ូស្ងួតច្រើន បន្ទាប់ពីធ្វើលំហាត់ប្រាណណាមួយរួច ក៏ព្រោះសក់នឹងប្រែជាឡើងប្រេងខ្លាំងដល់ថ្នាក់យើងមិនអាចធ្វើបានដើម្បីបញ្ឈប់។ ហេតុនេះដើម្បីជាការប្រសើរអ្នកគួរបាញ់ ឬលាបសាប៊ូស្ងួតនៅមុនពេលធ្វើលំហាត់ប្រាណ ដូច្នេះទើបវាអាចស្រូបញើសទាំងអស់បានក្នុងកំឡុងពេលធ្វើលំហាត់ប្រាណ។ ៦. ផ្លាស់ប្ដូរស្រោមខ្នើយ ដើម្បីសុខភាពស្បែក និងសក់ អ្នកគួរធ្វើការផ្លាស់ប្ដូរស្រោមខ្នើយឲ្យបានយ៉ាងហោចណាស់ ១ ដងក្នុងមួយសប្តាហ៍។ ប្រសិនបើសក់របស់អ្នកឡើងប្រេង អ្នកគួរធ្វើការផ្លាស់ប្ដូរឲ្យបាន ២ ដងក្នុងមួយសប្តាហ៍។…