កីឡា

ប្រធាន La Liga អំពាវនាវ​ឱ្យ​ស្ថាប័នតុលាការ​ដាក់​ទណ្ឌកម្ម Man City ឱ្យ​ធ្ងន់ធ្ងរ​
កីទ្បា

ប្រធាន La Liga អំពាវនាវ​ឱ្យ​ស្ថាប័នតុលាការ​ដាក់​ទណ្ឌកម្ម Man City ឱ្យ​ធ្ងន់ធ្ងរ​

ប្រធាន La Liga លោក Javier Tebas បាននិយាយអំពីរឿងក្ដីរបស់ Manchester City ដោយជំរុញឱ្យ Premier League ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើក្លិបពិតជារកឃើញថាមានពិរុទ្ធពីបទរំលោភបំពានផ្នែកហិរញ្ញវត្ថុចំនួន 115 ករណីពិតមែន។ Tebas បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពមិនលំអៀងដោយនិយាយថា៖ “ក្របខ័ណ្ឌ Premier League មិនគួរមានភាពខុសគ្នារវាងក្លិបធំឬតូចទេ … Manchester City គួរតែទទួលបានទណ្ឌកម្មដែលពួកគេសមនឹងទទួលបាន” ។ ដោយយោងទៅលើការដាក់ទណ្ឌកម្មពីមុនរបស់ UEFA ប្រឆាំងនឹង Man City…

ព័រទុយហ្កាល់នឹងបញ្ចេញកាក់ប្រាក់អឺរ៉ូពិសេសមួយ ដើម្បីជាកិត្តិយសដល់ Cristiano Ronaldo
កីទ្បា

ព័រទុយហ្កាល់នឹងបញ្ចេញកាក់ប្រាក់អឺរ៉ូពិសេសមួយ ដើម្បីជាកិត្តិយសដល់ Cristiano Ronaldo

អ្វីដែលយើងបាន​លឺគឺថា ព័រទុយហ្គាល់ គ្រោងនឹងចាយកាក់ 7 អឺរ៉ូ ដើម្បីអបអរ Cristiano Ronaldo ។ ការរចនាដំបូងនៃកាក់បានលេចឡើងនៅលើអ៊ីនធឺណិតរួចហើយ។ វាទំនងណាស់ថាកាក់ពិសេសនេះនឹងបញ្ចេញដើម្បីអបអរខួបទី៤០របស់​ម្ចាស់​ពាន Ballon d’Or  ៥សម័យកាលរុបនេះ។ គាត់នឹងមានអាយុ 40 ឆ្នាំក្នុងរយៈពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ។ យើងពិតជាច្បាស់ថាអ្នកគាំទ្រ CR7 ជាច្រើននឹងចង់បានកាក់មួយនោះទុកជាអានុស្សាវរីយ៍មិនខាន៕

មិនមែនត្រឹមតែ 115 ករណីនោះទេ Man City បានរកឃើញថាបានបំពានច្បាប់ Premier League ដល់ទៅ130 ករណីឯណោះ
កីទ្បា

មិនមែនត្រឹមតែ 115 ករណីនោះទេ Man City បានរកឃើញថាបានបំពានច្បាប់ Premier League ដល់ទៅ130 ករណីឯណោះ

យោងតាមកាសែត The Times បានឱ្យដឹងថា Manchester City នឹងចាប់ផ្តើមសវនាការរបស់ពួកគេនៅថ្ងៃចន្ទ សម្រាប់ការបំពានច្បាប់សរុបចំនួន 130 ករណីនៅ Premier League ។ ចំនួននៃការបំពានត្រូវបានរាយការណ៍ដំបូងថាមានចំនួន 115 ប៉ុន្តែឥឡូវនេះបានកើនឡើង។ កាសែត The Times អះអាងថា ការ​ឡើង​ដល់១៣០​នេះមិនមែនជាបទបំពានថ្មីៗដែលត្រូវបានរកឃើញនោះទេ។ វាជាកំហុស Premier League ដែល​រាយការណ៍​មិនអស់សេចក្ដីតាំងពីដំបូង។ បន្ទាប់ពីពិនិត្យសារថ្មី ពួកគេ​រក​ឃើញ​ថា Man City បំពានច្បាប់ ហិរញ្ញវត្ថុនេះដល់ទៅ ១៣០…

គ្រាន់តែឃើញស្ថិតិភ្លាម៖ គ្មាន​កីឡាករក្នុងប្រវត្តិសាស្រ្ត​ Premier League ណាអាចតាមទាន់កំណត់ត្រារបស់ Haaland មួយនេះទេ
កីទ្បា

គ្រាន់តែឃើញស្ថិតិភ្លាម៖ គ្មាន​កីឡាករក្នុងប្រវត្តិសាស្រ្ត​ Premier League ណាអាចតាមទាន់កំណត់ត្រារបស់ Haaland មួយនេះទេ

ស្តង់ដារស៊ុតបាល់បញ្ចូលទីរបស់ Erling Haaland ក្នុងពាន Premier League  បានបន្តកំណត់ត្រាលេចធ្លោ ក្នុងស៊ុតបញ្ចូលទីដ៏ខ្ពស់​មួយ។ ដូចដែលបានបង្ហាញនៅក្នុងតារាងនេះ។ ប្រៀបធៀប Haaland ទៅនឹងកីឡាករឆ្នើមប្រចាំ Premier League មួយចំនួនដូចជា Alan Shearer, Wayne Rooney, Harry Kane, Sergio Aguero និង Andrew Cole – Haaland មានភាពលេចធ្លោជាងគេ។ ក្នុង​ការ​ប្រកួត​តែ​៦៩​លើក​ប៉ុណ្ណោះ គាត់​បាន​ស៊ុត​បញ្ចូល​ទី​បាន​៧០​គ្រាប់​រួច​ទៅ​ហើយ ជា​តួ​លេខ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល…

តុលាការ​បង្គាប់​ឱ្យ PSG បើក​ប្រាក់​ខែ និង​ប្រាក់​រង្វាន់ដែលជំពាក់ដល់ Mbappe ជាកំហិត
កីទ្បា

តុលាការ​បង្គាប់​ឱ្យ PSG បើក​ប្រាក់​ខែ និង​ប្រាក់​រង្វាន់ដែលជំពាក់ដល់ Mbappe ជាកំហិត

Kylian Mbappe និងអតីតក្លិបរបស់ខ្លួន PSG កំពុងស្ថិតក្នុងជម្លោះផ្លូវច្បាប់ ខណៈដែលខ្សែប្រយុទ្ធអះអាងថាប្រាក់ឈ្នួល និងប្រាក់រង្វាន់ដែលក្លិបបានសន្យាឱ្យ​មិនទាន់​បាន​បង់​ឱ្យគាត់។ យោងតាមសារព័ត៌មាន Le Parisien តុលាការបានបង្គាប់ឱ្យក្លិបជើងខ្លាំងក្នុង Ligue 1 បង់ប្រាក់ឱ្យកីឡាកររូបនេះ។ ពេលនេះ PSG ត្រូវចំណាយលុយ ៥៥លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយ វាគ្រាន់តែជាការចាប់ផ្ដើមដែល Mbappe បានឈ្នះ។ ភាគីទាំងពីរប្រហែល​ជា​នឹង​មាន​បណ្តឹង​ឧទ្ធរណ៍ និង​កាលបរិច្ឆេទ​តុលាការ​បន្ថែម​ទៀត​ជាមួយ​នឹងអតីតក្លិបរបស់គាត់។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Real Madrid ដោយមិនគិតថ្លៃផ្ទេរនៅរដូវក្តៅ២០២៤។ គាត់រកបានបីគ្រាប់ក្នុង 5…

ទីបំផុត លោក Mikel Arteta បន្តកុងត្រាជាមួយកាំភ្លើងធំ Arsenal
កីទ្បា

ទីបំផុត លោក Mikel Arteta បន្តកុងត្រាជាមួយកាំភ្លើងធំ Arsenal

លោក Mikel Arteta បានឈានដល់កិច្ចព្រមព្រៀងជាមួយ Arsenal សម្រាប់ការបន្តកុងត្រា 3 ឆ្នាំហើយគិត​មក​ដល់ពេល​នេះ ក្លិបបាន​ប្រកាសជាផ្លូវការ​ហើយ។ សេចក្តីថ្លែងការណ៍ផ្លូវការរបស់ Arsenal បាន​សរសេរថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា Mikel Arteta បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លិប»។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មានរបាយការណ៍បានអះអាងថា Arteta បានយល់ព្រមលើការបន្តរយៈពេលបីឆ្នាំ ដែលឥឡូវនេះ​ភាគីទាំងពីរបានចុះហត្ថលេខារួចរាល់ហើយ។ នាយកផ្នែកកីឡារបស់ Arsenal លោក Edu បាននិយាយថា៖ “យើងពិតជារីករាយដែល Mikel បានចុះកុងត្រារយៈពេលវែងថ្មីមួយ។ វាជាពេលវេលាវិជ្ជមាន និងមោទនភាពសម្រាប់អ្នករាល់គ្នានៅក្នុងក្លិប និងជាផ្នែកសំខាន់សម្រាប់យើងទាំងអស់គ្នា…

Real Madrid ‘មិនសប្បាយចិត្ត’ ជាមួយបទសម្ភាសន៍របស់ Vinicius ថ្មីៗនេះ
កីទ្បា

Real Madrid ‘មិនសប្បាយចិត្ត’ ជាមួយបទសម្ភាសន៍របស់ Vinicius ថ្មីៗនេះ

កំឡុងពេលសម្ភាសន៍របស់ Vinicius ជាមួយ CNN កាលពីមួយសប្តាហ៍មុនគាត់បានថ្កោលទោសការប្រកាន់ពូជសាសន៍នៅក្នុងប្រទេសអេស្ប៉ាញដែលបានធ្វើឱ្យប្រទេសនេះស្ថិតក្នុងពន្លឺមិនល្អ ហើយករណី​នេះបាន​ធ្វើឱ្យ Real Madrid បង្ហាញការ​ខកចិត្ត និង​មិនសប្បាយចិត្ត។ Vinicius និយាយ៖“នៅប្រទេសអេស្បាញ មានមនុស្សច្រើនណាស់ ភាគច្រើនដែលមិនប្រកាន់ពូជសាសន៍ ប៉ុន្តែមានក្រុមមួយចំនួនតូច ដែលប៉ះពាល់ដល់មុខមាត់ប្រទេសដែលរីករាយក្នុងការរស់នៅ។ ខ្ញុំចូលចិត្តនៅទីនេះ ហើយខ្ញុំចូលចិត្តលេងឱ្យ Real ។ Madrid” ។ បន្ទាប់មក Vinicius បានផ្តល់យោបល់យ៉ាងម៉ឺងម៉ាត់ថា អេស្បាញគួរតែដកសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយ។ Vinicius បាននិយាយថា៖ «ប្រសិនបើអ្វីៗមិនផ្លាស់ប្តូររហូតដល់ឆ្នាំ 2030 ខ្ញុំគិតថា…

ស្ងាត់​ៗ Real Madrid លួច​ចែចូវ​ខ្សែការពារស្លាប​ម្នាក់​នេះ តែ​មិន​មែន Aphonso Davie
កីទ្បា

ស្ងាត់​ៗ Real Madrid លួច​ចែចូវ​ខ្សែការពារស្លាប​ម្នាក់​នេះ តែ​មិន​មែន Aphonso Davie

យោងតាមលោក ​​Matteo Moretto ជាអ្នកកាសែតកីឡាដែលគួរឱ្យទុកចិត្តបាននោះ​បា​​ទម្លាយ​ថា  Real Madrid កំពុង “ធ្វើការយ៉ាងស្ងប់ស្ងាត់” លើការចុះហត្ថលេខាលើ Trent Alexander-Arnold ក្នុងឆ្នាំ 2025 ។ ខ្សែការពារស្លាប Liverpool បានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅកីឡដ្ឋាន Anfield ដែល​នេះមានន័យថា អធិរាជស អាចទិញគាត់ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ វា​ហាក់​ដូច​ជាចៃដន្យពេ​ក​ហើយ នៅពេលដែលពាក្យចចាមអារ៉ាមទាំងនេះកាន់តែក្តៅ ខ្សែបម្រើ Jude Bellingham របស់ Real Madrid កំពុងសម្រាកវិស្សមកាលជាមួយ Trent ។…

តើអ្នកណាល្អជាង? Cristiano Ronaldo ជ្រើសរើសរវាង Mbappe និង Benzema
កីទ្បា

តើអ្នកណាល្អជាង? Cristiano Ronaldo ជ្រើសរើសរវាង Mbappe និង Benzema

Cristiano Ronaldo បានអញ្ជើញ Rio Ferdinand ទៅកាន់ប៉ុស្តិ៍ YouTube របស់គាត់សម្រាប់ការប្រកួតប្រជែងដ៏រីករាយ ដែលអតីតខ្សែការពារ Manchester United បានបង្ហាញកីឡាករពីរនាក់ ហើយ Ronaldo ត្រូវជ្រើសរើសអ្នកដែលគាត់គិតថាជាកីឡាករល្អជាង។ គូដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសគឺ Karim Benzema ទល់នឹង Kylian Mbappe ហើយចំពោះការភ្ញាក់ផ្អើលរបស់មនុស្សគ្រប់គ្នា កីឡាករព័រទុយហ្គាល់បានជ្រើសរើស Mbappe លើអតីតមិត្តរួមក្រុម Real Madrid របស់គាត់។ នៅក្នុងការសំណួរប្រៀបធៀបផ្សេងទៀត Ronaldo បានជ្រើសរើស Ryan…

Arsenalខ្វាករចង់ចុះហត្ថលេខាលើកីឡាករ Alphonso Davies នៅឆ្នាំ 2025 ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្លិបទាំង២នេះ
កីទ្បា

Arsenalខ្វាករចង់ចុះហត្ថលេខាលើកីឡាករ Alphonso Davies នៅឆ្នាំ 2025 ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្លិបទាំង២នេះ

យោងតាម ​​HITC បានឱ្យដឹងថា Arsenal កំពុងសម្លឹងមើលស្ថានភាពរបស់ Alphonso Davies នៅ Bayern Munich ខណៈដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2025 ។ ក្រុមកាំភ្លើងធំចង់ចុះហត្ថលេខាលើខ្សែការពារឆ្វេងសញ្ជាតិកាណាដាលើការផ្ទេរដោយមិនគិតថ្លៃ ប្រសិនបើគាត់បញ្ចប់ការចាកចេញពីក្លិបអាល្លឺម៉ង់ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅក្រោយ។ ទោះជាយ៉ាងណាក៏ដោយ Arsenal ដឹងយ៉ាងច្បាស់ថា Real Madrid កំពុងត្រៀមខ្លួនរួច​រាល់ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគាត់។ Man City ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេផងដែរ។ ប្រសិនបើ Davies មិនយល់ព្រមលើកិច្ចសន្យាថ្មីជាមួយ Bayern គាត់អាចចុះហត្ថលេខាលើកិច្ចសន្យាមុនជាមួយក្លិបណាមួយក្នុងខែមករា ឆ្នាំ…

UEFA ពិន័យ Roma ២.២ លានដុល្លារ និងពិន័យក្លិប Basaksehir មិនឱ្យចូលលេងពានអឺរ៉ុបរយៈពេល១ឆ្នាំ
កីទ្បា

UEFA ពិន័យ Roma ២.២ លានដុល្លារ និងពិន័យក្លិប Basaksehir មិនឱ្យចូលលេងពានអឺរ៉ុបរយៈពេល១ឆ្នាំ

UEFA បានផាកពិន័យក្រុម Roma ចំនួន 2 លានអឺរ៉ូ (2.22 លានដុល្លារ) និងបានព្រមានក្លិប Istanbul Basaksehir ជាមួយនឹងការហាមឃាត់រយៈពេលមួយឆ្នាំពីការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប។ Basaksehir ក៏ត្រូវបានពិន័យជាប្រាក់ចំនួន 100,000 អឺរ៉ូ ($111,000) ផងដែរ។ ក្លិបAston Villa ក៏ទទួលការផាកពិន័យជាប្រាក់ចំនួន 60,000 អឺរ៉ូ (66,500 ដុល្លារ) ហើយក្លិប Marseille  ក៏ត្រុវពិន័យជាប្រាក់ 20,000 អឺរ៉ូ (22,100 ដុល្លារ)…

លោក Lee Carsley ៖ «Greenwood មិនមែនជាកីឡាករដែលយើងអាចពិចារណាបានទេ»
កីទ្បា

លោក Lee Carsley ៖ «Greenwood មិនមែនជាកីឡាករដែលយើងអាចពិចារណាបានទេ»

លោក Lee Carsley អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថា Mason Greenwood នឹងមិនត្រូវបានពិចារណាសម្រាប់ការជ្រើសរើសឱ្យលេងក្នុងជម្រើសជាតិនោះទេ បើទោះបីជាទម្រង់លេងរបស់គាត់សម្រាប់ក្រុម Marseille ក្នុង Ligue 1 កំពុងតែល្អក៏ដោយ។ គាត់បានប្រាប់សន្និសីទសារព័ត៌មានថា៖ «គាត់មិនមែនជាកីឡាករដែលយើងអាចពិចារណាបានទេ។ ខ្ញុំដឹងពីរបៀបដែលគាត់កំពុងធ្វើ ប៉ុន្តែគាត់មិនស្ថិតក្រោមការពិចារណានោះទេ។» អតីតខ្សែប្រយុទ្ធរបស់ Man United រូបនេះបានបង្ហាញគុណផលលេងល្អខ្លាំង ជាមួយនឹងការស៊ុតបញ្ចូលទី 5 គ្រាប់ក្នុង 3 ប្រកួតដំបូងរបស់គាត់ ជួយឱ្យ Marseille ឡើងដល់លេខ 2 នៅលើតារាងលីគ។ អនាគត​របស់​គាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់…

James Maddison បញ្ចេញមូលប្បទានប័ត្រតម្លៃ ៧៥០០០ផោនដល់អង្គការសប្បុរសធម៌កុមារ
កីទ្បា

James Maddison បញ្ចេញមូលប្បទានប័ត្រតម្លៃ ៧៥០០០ផោនដល់អង្គការសប្បុរសធម៌កុមារ

James Maddison បានបរិច្ចាគប្រាក់ ៧៥០០០ផោនដែលរៃអង្គាសបានដោយព្រឹត្តិការណ៍វាយកូនហ្គោលសប្បុរសធម៌របស់គាត់ដល់អង្គការ Noah’s Ark Children’s Hospice ដែលជាដៃគូផ្លូវការរបស់ក្លិប Tottenham Hotspur ។ អង្គការសប្បុរសធម៌មួយនេះថែរក្សាកុមារដែលមានជំងឺគំរាមកំហែងដល់អាយុជីវិត ហើយអំណោយរបស់ Maddison នឹងនាំមកនូវការធូរស្បើយខ្លះដល់គ្រួសាររបស់ពួកគេផងដែរ។ ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលដ៏ល្បីនេះមានការចូលរួមពីតារាសម្ដែងជាច្រើននៅទីក្រុងឡុងដ៍ ក៏ដូចជាកីឡាករបាល់ទាត់ដទៃទៀត។ ដោយប្រតិកម្មទៅនឹងការអាចជួយកុមារដែលខ្វះខាតនោះ Maddison បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លិបថា៖«ខ្ញុំត្រូវបានគេខ្សឹបខ្សៀវបន្ទាប់ពីបានទៅលេង Noah’s Ark ថ្មីៗនេះ ដោយសារការងារដ៏អស្ចារ្យដែលបានធ្វើដោយសប្បុរសធម៌ និងការគាំទ្រដែលវាទទួលបានពីក្លិប»។ «វាពិតជារីករាយណាស់ដែលបានជួបជាមួយបុគ្គលិក និងក្រុមគ្រួសារ ហើយខ្ញុំពិតជារីករាយណាស់ដែលអាចផ្តល់អ្វីមកវិញដោយការរៃអង្គាសថវិកាសម្រាប់សប្បុរសធម៌នៅក្នុងព្រឹត្តិការណ៍នេះ»។

Ronaldo រកបានគ្រាប់បាល់ទី 900 ក្នុងអាជីពខណៈដែលព័រទុយហ្គាល់យកឈ្នះក្រូអាត
កីទ្បា

Ronaldo រកបានគ្រាប់បាល់ទី 900 ក្នុងអាជីពខណៈដែលព័រទុយហ្គាល់យកឈ្នះក្រូអាត

Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី 900 នៃអាជីពដ៏អស្ចារ្យរបស់គាត់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលព័រទុយហ្គាល់បានយកឈ្នះក្រូអាត 2-1 ក្នុងទីក្រុង Lisbon ក្នុងការប្រកួតដំបូងនៃពានរង្វាន់ UEFA Nations League ។ Ronaldo វ័យ 39 ឆ្នាំទទួល​បាន​បាល់ពី Nuno Mendes ហើយ​សម្រេច​ទីនៅនាទីទី 34 នៃការប្រកួតនៅឯកីឡដ្ឋាន Estadio da Luz ដើម្បីឈានដល់គ្រាប់​បាល់​ទី៩០០។ គាត់មានអារម្មណ៍រំជួលចិត្ត នៅពេលគាត់អបអរគ្រាប់បាល់លើកទី 131 ពេល​ពាក់អាវជម្រើសជាតិព័រទុយហ្គាល់។…

Chelsea ដកឈ្មោះ Palmer ចេញពីបញ្ជីលេង UEFA Conference League
កីទ្បា

Chelsea ដកឈ្មោះ Palmer ចេញពីបញ្ជីលេង UEFA Conference League

Chelsea បាន​បញ្ជាក់​ថា Cole Palmer នឹង​មិន​មានឈ្មោះសម្រាប់​ប្រកួត UEFA Europa Conference League រដូវកាល 2024/25 ឡើយ។ Palmer, Romeo Lavia និង Wesley Fofana ស្ថិត​ក្នុង​ចំណោម​កីឡាករ​ក្រុមឈុតធំ​ដ៏​លេចធ្លោ​ដែល​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ក្រុម​ដែល​បាន​ចុះ​ឈ្មោះ​សម្រាប់​ដំណាក់​កាល​ដំបូង។ យោងតាមលោក Fabrizio Romano ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងទាក់ទងនឹងកាលវិភាគច្រើនពេក ខណៈដែលរដូវកាលរបស់ក្រុមតោខៀវអាចបន្តរហូតដល់ខែកក្កដា ឆ្នាំ 2025 ដោយសារ FIFA Club World Cup ។…

FA របស់ហូឡង់កំពុងពិចារណាលុបចោលច្បាប់ offside ដោយសារតែអំពើហិង្សា
កីទ្បា

FA របស់ហូឡង់កំពុងពិចារណាលុបចោលច្បាប់ offside ដោយសារតែអំពើហិង្សា

ការ​ស្វែងរកដំណោះស្រាយការ​ប្រើ​ប្រាស់អំពើហិង្សានៅក្នុងការប្រកួតកីឡាបាល់ទាត់ពាក់កណ្ដាលអាជីពនៅប្រទេស​ហូឡង់ សហព័ន្ធកីឡាបាល់ទាត់ប្រទេសមួយនេះ កំពុងពិចារណាដកធាតុជាមូលដ្ឋានមួយពីបាល់ទាត់គឺ offside ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលស្ថាប័នគ្រប់គ្រងកំពុងព្យាយាមទប់ទល់នឹងការកើនឡើងដល់ 58% នៃការការ​ប្រកួតដែលឈប់លេងពាក់កណ្ដលទីក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ ដោយសារបញ្ហាបាល់ជំហរក្រៅល្បែងនេះ។ លោក Jan Dirk van der Zee ប្រធានសហព័ន្ធកីឡាបាល់ទាត់ KNVB បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ «យើង​មាន​បញ្ហា​មួយ ហើយ​យើង​ចង់​កម្ចាត់​វា​ចោល»​។ លោក Jan Dirk van der Zee នាយក KNVB បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «យើងមានបញ្ហាមួយ…

Lewandowski៖ ‘កីឡាករជំនាន់​របស់​យើងកើតចេញពី​លេងបាល់តាមផ្លូវ ឥឡូវសាលាយុវជនថ្នាលបង្កើតកីឡាករស្រដៀងគ្នា
កីទ្បា

Lewandowski៖ ‘កីឡាករជំនាន់​របស់​យើងកើតចេញពី​លេងបាល់តាមផ្លូវ ឥឡូវសាលាយុវជនថ្នាលបង្កើតកីឡាករស្រដៀងគ្នា

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Barcelona បានអធិប្បាយលើការវិវត្តន៍នៃបាល់ទាត់ និងរបៀបដែលគាត់មើលឃើញកីឡាករវ័យក្មេងចូលមកក្នុងអាជីពមួយនេះ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញដ៏ឆ្នើមរូបនេះ ជឿជាក់ថា កីឡាករក្នុងជំនាន់របស់គាត់ ដូចជា Lionel Messi និង Cristiano Ronaldo គឺជាកីឡាករដែលកើតចេញមកពិការ​លេងបាល់តាមផ្លូវ ប៉ុន្តែឥឡូវនេះ កីឡាករត្រូវបានបញ្ចូលទៅក្នុងសាលាយុវជនថ្នាលតាំងពីក្មេង។ លោក​បាន​បន្ត​ថា​៖ «​បាល់ទាត់​តែងតែ​ផ្លាស់ប្តូរ ហើយ​របៀប​ដែល​កីឡាករ​ក្មេងៗ​រៀន​លេង​បាល់ទាត់​ក៏​ផ្លាស់ប្តូរ​ដែរ​។ ជំនាន់​របស់​យើង​កើតចេ្ពីការ​លេងបាល់ទាត់​តាមផ្លូវ។ ឥឡូវ​វា​ស្ទើរតែ​មិន​អាច​ទៅ​រួច​ទេ សាលា​រៀន​ផលិត​កីឡាករ​ស្រដៀង​គ្នា​ខ្លាំង​ណាស់”។

Chelsea អាចចុះហត្ថលេខាលើ Victor Osimhen ក្នុងតម្លៃ 75 លានអឺរ៉ូក្នុងឆ្នាំ 2025
កីទ្បា

Chelsea អាចចុះហត្ថលេខាលើ Victor Osimhen ក្នុងតម្លៃ 75 លានអឺរ៉ូក្នុងឆ្នាំ 2025

ខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli បានចូលរួមជាមួយ Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល 2024/25 បន្ទាប់ពីមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ Chelsea នៅរដូវក្តៅនេះ។ ក្រុមតោខៀវ Chelsea មិនអាចបញ្ចុះបញ្ចូលឱ្យគាត់កាត់បន្ថយការទាមទារប្រាក់បៀវត្សរ៍ដ៏ច្រើននោះទេ ហើយនៅទីបំផុតបានជ្រើសរើសមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ។ ប៉ុន្តែ Chelsea នឹងមានឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធនីហ្សេរីយ៉ានៅឆ្នាំ 2025 ដោយសារតែកិច្ចព្រមព្រៀងខ្ចីជើងរបស់ Osimhen ទៅ Galatasaray មិនមានលក្ខខណ្ឌទិញផ្ដាច់។ យោងតាមលោក Fabrizio Romano ខ្សែប្រយុទ្ធបានធ្វើឱ្យ Napoli កាត់បន្ថយលក្ខខណ្ឌទិញផ្ដាច់កុងត្រារបស់គាត់ពី 130…

Cristiano Ronaldo ចង់វ៉ាដាច់ Mr. Beast ក្នុង YouTube ប៉ុន្តែគាត់ត្រូវការអ្នក Subscribes ចំនួន 257 លាននាក់ទៀត
កីទ្បា

Cristiano Ronaldo ចង់វ៉ាដាច់ Mr. Beast ក្នុង YouTube ប៉ុន្តែគាត់ត្រូវការអ្នក Subscribes ចំនួន 257 លាននាក់ទៀត

Cristiano Ronaldo បាននិយាយថាគាត់ចង់ផ្តួល YouTuber ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកគឺលោក Beast ក្នុងចំនួនអ្នកចុច Follower។ កីឡាករព័រទុយហ្គាល់បាននិយាយនៅក្នុងបទសម្ភាសន៍ចុងក្រោយរបស់គាត់ថា៖ “Mr. Beast នៅលើ YouTube? ក្នុងរយៈពេលពីរឆ្នាំ យើងព្យាយាមយកឈ្នះគាត់” ។ Pure style 😅 Gio will rate my outfits and you can watch it here: https://t.co/R0jupYKHAX pic.twitter.com/PtxVlIa9va…

Casemiro នៅតែអាចចាកចេញពី Man United ក្នុងខែនេះ ទោះជាទីផ្សារដោះដូកីឡាករនៅអឺរ៉ុបបិទទ្វារក៏ដោយ
កីទ្បា

Casemiro នៅតែអាចចាកចេញពី Man United ក្នុងខែនេះ ទោះជាទីផ្សារដោះដូកីឡាករនៅអឺរ៉ុបបិទទ្វារក៏ដោយ

ទោះបីជាទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទក៏ដោយ Casemiro របស់ Manchester United នៅតែអាចចាកចេញពីក្លិបនៅរដូវក្តៅនេះ។ យោងតាមអ្នកសារព័ត៌មាន Miguel Delaney បានឲ្យដឹងថា United បានពិភាក្សាគ្នាអំពីសក្តានុពលនៃការលក់ខ្សែបម្រើប្រេស៊ីលរូបនេះ ដោយក្លិប Saudi Pro League នៅតែចាប់អារម្មណ៍។ ទោះបីជាទីផ្សារអ៊ឺរ៉ុបបានបិទក៏ដោយ ប៉ុន្តែទីផ្សារផ្ទេរកីឡាករអារ៉ាប៊ីសាអូឌីតនៅតែបើកសម្រាប់មួយសប្តាហ៍ទៀត ដោយបន្សល់ទុកនូវលទ្ធភាពសម្រាប់ការចាកចេញរបស់ Casemiro ។ នេះអាចបង្ហាញពីការចាកចេញដ៏សំខាន់មួយសម្រាប់ United បន្ទាប់ពីការចាកចេញនាពេលថ្មីៗនេះរបស់ Scott McTominay និង Jadon Sancho ។ គួរកត់សម្គាល់ថា…

Declan Rice បរិច្ចាគប្រាក់ដ៏ច្រើនជួយកីឡាករយុវជនថ្នាលរបស់ West Ham ម្នាក់មានជំងឺមហារីកខួរក្បាលដ៏កម្រ
កីទ្បា

Declan Rice បរិច្ចាគប្រាក់ដ៏ច្រើនជួយកីឡាករយុវជនថ្នាលរបស់ West Ham ម្នាក់មានជំងឺមហារីកខួរក្បាលដ៏កម្រ

ទោះបីជា Declan Rice ត្រូវបានបណ្តេញចេញពីការប្រកួត(ទទួលបានកាតក្រហម)ក្នុងលទ្ធផលស្មើ 1-1 ទល់នឹង Brighton ក៏ដោយ ក៏ខ្សែបម្រើរបស់ Arsenal រូបនេះមិនអាចត្រូវបានគេហៅថាជាមនុស្សអាក្រក់នោះទេ។ អតីតក្លិបរបស់ Declan គឺ West Ham កំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ។ វាមិនពាក់ព័ន្ធនឹងទម្រង់លេងរបស់ពួកគេ ឬអ្វីដែលត្រូវធ្វើជាមួយលទ្ធផលរបស់ពួកគេក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League នោះទេ។ រឿងនោះគឺតារាឆ្នើមក្នុងក្រុមយុវជនរបស់ពួកគេមានជំងឺធ្ងន់ធ្ងរ។ អ្នកចាំទី Oscar Fairs ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករមានសក្តានុពលមិនគួរឱ្យជឿ មានជំងឺមហារីកខួរក្បាល ependymoma ដែលជាជំងឺមួយដ៏កម្រ ។…