
គោលគំនិតនៃការច្នៃប្រឌិតឯកសណ្ឋានជម្រើសជាតិកម្ពុជាថ្មី
គោលគំនិតនៃការច្នៃប្រឌិតឯកសណ្ឋានជម្រើសជាតិកម្ពុជាថ្មី មានដូចខាងក្រោម៖ – ទី១ រចនាបថមានខ្លឹមសារ និងអត្ថន័យ ក្រោមប្រធានបទ “ពង្សាវតារ” – ទី២ ការប្រើប្រាស់ ផ្កាចន្ទន៍ ផ្សារភ្ជាប់ជាមួយខ្លឹមសារ និងអត្ថន័យ ក្រោមប្រធានបទ “ពង្សាវតារ” ៈ ក្បាច់ផ្កាចន្ទន៍ គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្ដ និងវប្បធម៌របស់ខ្មែរ ដែលទម្រង់ក្បាច់រចនាទូទៅ ត្រូវបានប្រើប្រាស់ទៅលើសំពត់ សម្លៀកបំពាក់ គ្រឿងសម្ភារៈជាដើម របស់ដូនតាខ្មែរ តាំងពីសម័យបុរាណកាលមកដូចដែលមានឆ្លុះបញ្ជាំងលើសិលាចារឹក តាមប្រាសាទនានា។ ចំពោះសម័យកាលបច្ចុប្បន្នវិញ ការរចនាបថក្បាច់ផ្កាចន្ទន៍ ក៏មានការប្រើប្រាស់ នៅតាមសំពត់ ខោអាវ…




















