
ស្រីៗកុំរៀបការជាមួយអី បើដៃគូរបស់អ្នក មិនដែលខំប្រឹងប្រែងធ្វើរឿងទាំង ៥ នេះឱ្យអ្នក
នៅពេលដែលអ្នកបានសម្រេចចិត្តឈានជើងចូលក្នុងទ្វារនៃអាពាហ៍ពិពាហ៍ជាមួយគ្នា អ្នកត្រូវតែប្រាកដថាអ្នក និងដៃគូរបស់អ្នកអាចចែករំលែកបញ្ហាទាំងអស់ក្នុងជីវិតនេះជាមួយគ្នាបាន។ ប៉ុន្តែប្រសិនបើអ្នកទាំងពីរមិនអាចស្រុះស្រួលគ្នាបានទេ នោះវាពិបាកនឹងទៅជាមួយគ្នាលើវិថីជីវិតមួយនេះណាស់។ យ៉ាងណាមិញ ស្រីៗអ្នកត្រូវដឹងថា បើដៃគូរបស់អ្នក មិនដែលប្រឹងប្រែងធ្វើ ឬបង្ហាញរឿងទាំង ៥ នេះចំពោះអ្នកទេ យល់ល្អ កុំរៀបការជាមួយគេអី កុំឱ្យទឹកភ្នែកទៅថ្ងៃក្រោយ។ ១) ការប្រចណ្ឌខាងរោគសាស្ត្រ៖ មនុស្សស្រីមិនគួរគិតថា មនុស្សប្រុសប្រច័ណ្ឌល្អទេ ការប្រច័ណ្ឌជារឿងខ្វាក់ភ្នែក អាចធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹង។ ដូច្នេះ ចូរព្យាយាមដោះលែងខ្លួនឯងមុនពេលអ្វីៗមិនអាចបកក្រោយ។ ២) គ្មានស្ថិរភាពផ្នែកលុយកាក់៖ លុយមិនអាចទិញសុភមង្គលបានទេ ប៉ុន្តែនៅក្នុងជីវិតប្ដីប្រពន្ធបើគ្មានលុយក៏មិនអាចមានសុភមង្គលដែរ។ ដូច្នេះស្ត្រីគួរជ្រើសរើសបុរសដែលមានសក្ដានុពលផ្នែកហិរញ្ញវត្ថុមករៀបការជាមួយ។ ទោះអ្នកជាអ្នកមានទ្រព្យសម្បត្តិក៏ដោយ ឱ្យតែអ្នកមានសុភមង្គលក្រោយពេលរៀបការ នោះគឺគ្រប់គ្រាន់ហើយ។ ៣)…




















