សុខ សុវណ្ណនិត្យ

តួនាទី ជាអ្នកចែករំលែកពីជីវិតកម្សាន្ត និងចំណេះដឹង។
ផលិតផលចំនួន៥ បង្កើតដោយណាហ្ស៊ីអាល្លឺម៉ង់ដែលនៅតែប្រើរហូតមកដល់សព្វថ្ងៃ
សង្គម

ផលិតផលចំនួន៥ បង្កើតដោយណាហ្ស៊ីអាល្លឺម៉ង់ដែលនៅតែប្រើរហូតមកដល់សព្វថ្ងៃ

មានផលិតផលមួយចំនួនដែលយើងគ្រប់គ្នាប្រហែលបានស្គាល់ ឃើញ និងអាចនឹងធ្លាប់ប្រើប្រាស់ មានដើមកំណើត និងត្រូវបានផលិតដោយរបបណាហ្ស៊ីអាល្លឺម៉ង់។ មានជាអាថន៍ រថយន្ត Volkswagen Beetle គឺជាឧទាហរណ៍ដ៏សំខាន់មួយ។ Volkswagen Beetle ជាម៉ាករថយន្តដ៏ល្បីល្បាញមួយនាសព្វថ្ងៃនេះ គឺជារថយន្តដែលជាគំនិតផ្តួចផ្តើមដោយ លោកអាដូហ្វហ៊ីត្លែរ និងផលិតផលមួយចំនួនទៀត ត្រូវបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យោធា។ ៥. Volkswagen Beetle រថយន្ត Volkswagen Beetle ត្រូវបានហ៊ីត្លែរបញ្ជាឲ្យផលិតនៅទសវត្សឆ្នាំ១៩៣០ និងបានហៅរថយន្តនេះថាជា “រថយន្តប្រជាជន” ត្រូវបានរចនាឡើងជារថយន្តដែលមានតំលៃសមរម្យសម្រាប់គ្រួសារអាល្លឺម៉ង់។ រថយន្តនេះ ត្រូវបានរចនាឡើងដោយវិស្វកររថយន្តអូទ្រីស-អាល្លឺម៉ង់ លោក Ferdinand Porsche…

មែនអត់ដែលថាប្រភេទឈាមនីមួយៗ អាចបង្ហាញរឿងដ៏អស្ចារ្យរបស់មនុស្សម្នាក់ៗបាន!
សង្គម

មែនអត់ដែលថាប្រភេទឈាមនីមួយៗ អាចបង្ហាញរឿងដ៏អស្ចារ្យរបស់មនុស្សម្នាក់ៗបាន!

Ketsueki-gata គឺជាពាក្យរបស់ជប៉ុនដែលមានន័យថា ការវិភាគបុគ្គលិកលក្ខណៈរបស់មនុស្ស ដោយផ្អែកលើប្រភេទឈាម។ ពាក្យនេះទទួលបានប្រជាប្រិយភាពចាប់តាំងពីទសវត្សឆ្នាំ១៩៣០។ ជនជាតិជប៉ុន លោក Tokeji Furukawa ដែលបានបោះពុម្ពផ្សាយ និងបកស្រាយថាប្រភេទឈាមនីមួយៗ ឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។ ប្រភេទឈាមមាន៤ ប្រភេទគឺ A, B, O និង AB មានភាពខុសប្លែកគ្នាដោយផ្អែកលើអង់ទីហ្សែនរបស់វា។ អង់ទីហ្សែនស្ថិតនៅផ្ទៃកោសិកាឈាមក្រហម និងអាចប្រាប់ពីប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំមនុស្ស។ នៅក្នុងប្រទេសជប៉ុន គេចូលចិត្តសួរអំពីប្រភេទឈាមរបស់មនុស្សម្នាក់ៗ ពីព្រោះពួកគេជឿថាប្រភេទឈាមអាចឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។ ទោះបីប្រភេទឈាមអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមិនទាន់មានការសិក្សារស្រាវជ្រាវ និងបកស្រាយខាងផ្នែកវិទ្យាសាស្ត្រនៅឡើយទេ។ ១. បុគ្គលិកលក្ខណៈរបស់មនុស្សមានប្រភេទឈាម A មនុស្សដែលមានឈាមប្រភេទ…

ហេតុអ្វីកោះសិង្ហបុរីបំបែកដែនដីចេញពីប្រទេសម៉ាឡេស៊ី ទាំងដែលសិង្ហបុរីខ្លួនឯងមិនចង់បំបែក?
ពិភពលោក

ហេតុអ្វីកោះសិង្ហបុរីបំបែកដែនដីចេញពីប្រទេសម៉ាឡេស៊ី ទាំងដែលសិង្ហបុរីខ្លួនឯងមិនចង់បំបែក?

– ប្រទេសសិង្ហបុរីគឺជារដ្ឋកោះអធិបតេយ្យភាពមួយ ដែលធ្លាប់ជាផ្នែកមួយនៃដែនដីប្រទេសម៉ាឡេស៊ី ប៉ុន្តែត្រូវបានបំបែកទៅជាប្រទេសឯករាជ្យនៅថ្ងៃទី៩ ខែសីហាឆ្នាំ១៩៦៥។ – ប្រទេសសឹង្ហបុរីធ្លាប់ជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចរបស់អង់គ្លេសក្នុងសម័យអាណានិគម។ – ប្រទេសសិង្ហបុរីធ្លាប់ជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១៤ របស់ប្រទេសម៉ាឡេស៊ី។ ប្រទេសម៉ាឡេស៊ីស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីតាំងស្ថិតនៅភាគខាងជើងខ្សែអេក្វាទ័រ មានព្រំប្រទល់ជាប់នឹងសមុទ្រចិនខាងត្បូង ប្រទេសព្រុយណេ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ។ សិង្ហបុរីជារដ្ឋកោះអធិបតេយ្យមួយដែលធ្លាប់ជាផ្នែកមួយនៃដែនដីប្រទេសម៉ាឡេស៊ី ប៉ុន្តែត្រូវបានបំបែកចេញទៅជាប្រទេសឯករាជ្យនៅថ្ងៃទី៩ ខែសីហាឆ្នាំ១៩៦៥។ នេះដោយសារតែភាពខុសគ្នាខាងសេដ្ឋកិច្ច និងនយោបាយ។ ១. ប្រវត្តិសាស្ត្រម៉ាឡេស៊ី បុព្វបុរសម៉ាឡេស៊ីដំបូងបង្អស់ភាគច្រើនជាជនចំណាកស្រុកពីចិន និងទីបេ ហើយបង្កើតជានគរម៉ាឡេតូចៗ នៅសតវត្សរ៍ទី២ ឬទី៣។ នៅពេលដែលផ្លូវពាណិជ្ជកម្មត្រូវបានបង្កើតឡើង វប្បធម៌ឥណ្ឌា និងសាសនា…

តោះមកមើលមហាសេដ្ឋីលុយវាល់លានទាំង១០លើពិភពលោកប្រចាំឆ្នាំ២០២១! តើមហាសេដ្ឋីរូបណាមានជាងគេ?
បច្ចេកវិទ្យា

តោះមកមើលមហាសេដ្ឋីលុយវាល់លានទាំង១០លើពិភពលោកប្រចាំឆ្នាំ២០២១! តើមហាសេដ្ឋីរូបណាមានជាងគេ?

ថ្ងៃនេះយើងខ្ញុំសូមបង្ហាញឈ្មោះមហាសេដ្ឋីលុយវាល់លានទាំង១០លើពិភពលោក យោងទៅតាមទិន្នន័យស្រាវជ្រាវរបស់ទស្សនារដ្តី Forbes គិតត្រឹមខែកក្តដា ឆ្នាំ២០២១។ អ្វីគួរឲ្យកត់សម្គាល់នោះគឺលោក Jeff Bezos ដែលបានកាន់កាប់លេខ១កាលពីឆ្នាំទៅ នៅតែកាន់តំណែងលេខរៀងទី១ដដែល។ ១. Jeff Bezos ជាជនជាតិអាមេរិក និងជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអនឡាញន៍យក្ស Amazon ដែលបង្កើតឡើងកាលពីឆ្នាំ ១៩៩៤ នៅក្នុងទីក្រុង Seattle​ ហើយលោកបានក្លាយជាប្រធានប្រតិបត្តិនៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២១។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ១៧៧ ពាន់លានដុល្លារ។ ២. Elon Musk ជាជនជាតិអាមេរិក ជានាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក…

តើមនុស្សពិតជាបានទៅដល់និងដើរលើឋានព្រះច័ន្ទពិតមែនកាលពីជាង៥០ឆ្នាំមុន?
បច្ចេកវិទ្យា

តើមនុស្សពិតជាបានទៅដល់និងដើរលើឋានព្រះច័ន្ទពិតមែនកាលពីជាង៥០ឆ្នាំមុន?

នៅក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិមានតែមនុស្ស ២៤នាក់ប៉ុណ្ណោះ ដែលបានហោះទៅជុំវិញព្រះច័ន្ទដោយធ្វើដំណើររាប់រយម៉ៃល៍ពីផែនដី ហើយក្នុងចំណោមមនុស្សទាំងនោះ មានតែ១២នាក់ប៉ុណ្ណោះដែលបានចុះជាន់លើដីព្រះច័ន្ទ ក្នុងបេសកកម្ម៦ ផ្សេងពីគ្នា ដោយបានដោតទង់ជាតិ ថតរូបដីព្រះច័ន្ទ និងយកថ្មពីព្រះច័ន្ទត្រឡប់មកផែនដីវិញ។ គ្រាដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រនៃការចុះចតនៅលើព្រះច័ន្ទនៅចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ បានធ្វើឲ្យមនុស្សមួយចំនួនដែលរស់នៅសព្វថ្ងៃនេះសង្ស័យថាវាជារឿងប្រឌិត ប៉ុន្តែយើងមានភស្ដុតាង ៤ផ្សេងៗគ្នា ដែលអាចបង្ហាញបានថាមនុស្សពិតជាបានទៅដល់ឋានព្រះច័ន្ទពិតមែន។ ១. ស្នាមដានជើង៖ នៅលើផែនដីស្នាមដានជើងជាទូទៅមិនអាចស្ថិតស្ថេរយូរទេ។ ស្នាមដានជើងនឹងរលុបបាត់ដោយកត្តាបាតុភូតធម្មជាតិនៅលើភពផែនដី ដូចជាខ្យល់ ទឹកភ្លៀង រុក្ខជាតិ និងកត្តាសត្វជាដើម នោះក៏ដោយសារផែនដីមានបរិយាកាស អាកាសធាតុ ទឹករាវនៅលើផ្ទៃរបស់ផែនដី។ តែប្រសិនបើយើងដើរលើឋានព្រះច័ន្ទយើងរំពឹងថាស្នាមជើងរបស់យើងនឹងនៅតែមានវត្តមានយ៉ាងយូរអង្វែង ព្រោះនៅលើឋានព្រះច័ន្ទ គ្មានបរិយាកាសទេ។ បើគ្មានខ្យល់ភ្លៀង ព្រិលទឹកកក…

អាយុទើបតែ១៣ឆ្នាំប៉ុន្នោះ ក្លាយជាអ្នកឈ្នះមេដាយមាសវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្រ្តកីឡាអូឡាំពិក
កីទ្បា

អាយុទើបតែ១៣ឆ្នាំប៉ុន្នោះ ក្លាយជាអ្នកឈ្នះមេដាយមាសវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្រ្តកីឡាអូឡាំពិក

កីឡាការនីជប៉ុននាង នីស៊ីយ៉ាម៉ូជីជី បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០ក្នុងប្រទេសជប៉ុន លើវិញ្ញាសារកីឡាជិះបន្ទះក្តាររអិល។ ទើបតែមានអាយុ ១៣ឆ្នាំឥឡូវ នាងគឺជាអ្នកឈ្នះមេដាយមាសក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិក។ នីស៊ីយ៉ាម៉ូជីជី មានអាយុច្រើនជាងតែប៉ុន្មានខែប៉ុណ្ណោះលើអ្នកកាន់កំណត់ត្រាចាស់គឺកីឡាការនីមុជទឹក ជនជាតិអាមេរិក Marjorie Gestring ដែលមានអាយុ ១៣ឆ្នាំនិង ២៦៧ថ្ងៃនៅពេលដែលនាងឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងឆ្នាំ ១៩៣៦ ក្នុងទីក្រូងប៉ែឡាំង។ ជ័យជម្នះរបស់នាង នីស៊ីយ៉ាម៉ូជីជី បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកីឡាករជិះស្គីជនជាតិជប៉ុនឈ្មោះយូតូហូហ្គីមេម បានឈ្នះមេដាយមាសអូឡាំពិកលើកដំបូងមិនធ្លាប់មានលើវិញ្ញាសារ ជិះបន្ទះក្តារ។ ម្ចាស់មេដាយប្រាក់បានទៅលើកីឡាការននីម្នាក់ទៀតដែលមានអាយុ ១៣ឆ្នាំម្នាក់មកពីប្រេស៊ីលឈ្នោះ Rayssa Leal ហើយ Funa Nakayama សញ្ជាតិជប៉ុនអាយុ ១៦ឆ្នាំទទួលបានមេដាយសំរឹទ្ធ។

មេហ្វេសប៊ុក Mark Zuckerberg ចង់ប្រែក្លាយហ្វេសប៊ុកពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទៅជា ក្រុមហ៊ុនទំនាក់ទំនង ធំជាងគេបំផុត
បច្ចេកវិទ្យា

មេហ្វេសប៊ុក Mark Zuckerberg ចង់ប្រែក្លាយហ្វេសប៊ុកពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទៅជា ក្រុមហ៊ុនទំនាក់ទំនង ធំជាងគេបំផុត

នៅចុងខែមិថុនានេះលោក Mark Zuckerberg បានប្រាប់បុគ្គលិកហ្វេសប៊ុកថា បណ្តាញសង្គមនេះនឹងចាប់ផ្តើមបេសកកម្មប្រកបដោយមហិច្ឆតាប្រែក្លាយហ្វេសប៊ុកពី ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទៅជា ក្រុមហ៊ុនទំនាក់ទំនង ធំជាងគេបំផុត។ ពាក្យថា ក្រុមហ៊ុនទំនាក់ទំនង ឬ Metaverse Company តំណាងឱ្យអ៊ិនធឺរណែត 3D ដែលលាតសន្ធឹងទាំងរូបវន្ត និងពិភពជាក់ស្តែង។ មនុស្សប្រើវាយោងទៅតាមវីដេអូហ្គេម ឬតថភាពជាក់ស្តែង(virtual reality) ហើយក្រុមហ៊ុនបច្ចេកវិទ្យាភាគច្រើនគិតថាវាជារឿងធំដែលនឹងទទួលជោគជ័យលើសង្គមអ៊ីនធឺណិត។ លោក Zuckerberg បានប្រាប់ Casey Newton នៅ The Verge ថាហ្វេសប៊ុកនឹងផ្លាស់ប្តូរពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទៅជា ក្រុមហ៊ុនទំនាក់ទំនង ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះនិយតកម្មលើ…

មកមើលកំពូលស្មាតហ្វូតប្រចាំឆ្នាំ២០២១ ដែលអ្នកគួរពិចារណាមុននឹងទិញ
បច្ចេកវិទ្យា

មកមើលកំពូលស្មាតហ្វូតប្រចាំឆ្នាំ២០២១ ដែលអ្នកគួរពិចារណាមុននឹងទិញ

បច្ចុប្បន្នការប្រកួតប្រជែងខាងទីផ្សារស្មាតហ្វូត បានក្លាយជានិន្នាការមួយដែលធ្វើឲ្យបច្ចេកវិទ្យាស្មាតហ្វូតវិវឌ្ឍន៍យ៉ាងលឿន កាន់តែងាយស្រួលប្រើ និងមានតំលៃកាន់តែថោក ក្នុងនោះមានក្រុមហ៊ុនធំៗចំនួនពីរកំពុងប្រកួតប្រជែងគ្នា គឺ Apple និង Samsung។ ស្មាតហ្វូនស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុនទាំងពីរគឺ iPhone 12 និង Galaxy S21 រចនាឡើងពហុផ្នែកខាងក្រោយដ៏អស្ចារ្យ ម៉ាស៊ីនដំណើរការដ៏មានអានុភាព រួមទាំងភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា 5Gទៀតផង។ ប៉ុន្តែវាមិនមែនជាម៉ាកតែមួយគត់ដែលយើងត្រូវពិចារណានោះទេ មានក្រុមហ៊ុកដទៃទៀតដូចជា OnePlus, Motorola និង Google Pixel ដែលផ្តល់ជូននូវលក្ខណៈពិសេសល្អៗ ក្នុងតម្លៃថោកផងដែរ។ ការប្រកួតប្រជែងរបស់ក្រុមហ៊ុនទាំងនោះ ផ្តល់ឱ្យយើងនូវជម្រើសដ៏ល្អក្នុងការជ្រើសរើសពីគុណភាព និង​តម្លៃ ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា…

៤០+ រូបភាព នៃទិដ្ឋភាពជំរុំជនភាសខ្លួនខ្មែរយើង នៅតាមព្រំដែនថៃ តើមានបងប្អូនណានៅចាំឈ្មោះជំរុំភៀសខ្លួនទាំងនេះទេ?
សង្គម

៤០+ រូបភាព នៃទិដ្ឋភាពជំរុំជនភាសខ្លួនខ្មែរយើង នៅតាមព្រំដែនថៃ តើមានបងប្អូនណានៅចាំឈ្មោះជំរុំភៀសខ្លួនទាំងនេះទេ?

រូបភាពទាំងនេះជាជ្រុងតូចមួយ កាលខ្មែរនិរាសព្រាត់ប្រាស់ បងប្អូនសាច់ញាតិ រត់ចោលភូមិ ស្រុក រត់ចាកចោលមាតុភូមិ នាអំឡុងទសវត្សឆ្នាំ១៩៨០ ដល់ទសវត្សឆ្នាំ១៩៩០ ដោយសាតែសង្គ្រាម ហើយប្រទេសមួយដ៏តូចត្រូវបែងចែកគ្នាគ្រប់គ្រងជា៣ជា៤ចំណែក។ ជំរុំសាយធូ (site 2) សាយប៊ី (site B) ខាវអីដាង (Khao I Dang) ណងចាន់ (Nong Chan) តាទុំ (Ta Tum) រិទ្ធិសែន (Rithysen) សុខសាន/សាយអ៊ី(Site E) សាយអេច (Site…

ក្រុមហ៊ុនតូយ៉ូតា ផលិតអាគុយស្ងួតប្រភេទថ្មី សាកថ្មមួយពេញចំណាយពេលត្រឹមតែ១០នាទី បើកបរបានចំងាយជាង៥០០គីឡូម៉ែត្រ
បច្ចេកវិទ្យា

ក្រុមហ៊ុនតូយ៉ូតា ផលិតអាគុយស្ងួតប្រភេទថ្មី សាកថ្មមួយពេញចំណាយពេលត្រឹមតែ១០នាទី បើកបរបានចំងាយជាង៥០០គីឡូម៉ែត្រ

ក្រុមហ៊ុនតូយ៉ូតា បានផលិតអាគុយប្រភេទថ្មី អាចសាកថ្មមួយពេញចំណាយ​ពេលត្រឹមតែ១០នាទី ហើយអាចធ្វើដំណើររហូតដល់ជាង៥០០គីឡូម៉ែត្រ និងមានសុវត្ថិភាពខ្ពស់បំផុត​។ វាគឺជាអាគុយស្ងួត Solid-State battery នឹងក្លាយជាអ្នកដើរតួយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់រថយន្តអគ្គិសនីប៉ុណ្ណោះទេ ​ប៉ុន្តែវាក៏សម្រាប់ឧបករណ៍អគ្គិសនីដទៃទៀតដែរ​។ បច្ចេកវិទ្យានេះថ្មីដ៏មានសក្តានុពលនេះ នឹងជំនួសដល់ការប្រើប្រាស់ប្រភេទ​អាគុយសេរីចាស់ លីចូមអ៊ីយ៉ុងធម្មតា ចំណេញទាំងចំងាយធ្វើដំណើរ និងពេលវេលាសាកថ្ម។ ក្រុមហ៊ុនតូយ៉ូតានឹងក្លាយ ជាក្រុមហ៊ុនដំបូងគេ ដែលលក់រថយន្តអគ្គិសនីដែលបំពាក់ដោយអាគុយប្រភេទនេះ នៅចុងឆ្នាំ២០២០។ រថយន្តអគ្គិសនីដែលផលិតឡើង ដោយក្រុមហ៊ុនតូយ៉ូតាប្រើអាគុយប្រភេទថ្មីននេះ នឹងអាចធ្វើដំណើរបានឆ្ងាយជាងពីរដង បើប្រៀបធៀបទៅនឹងប្រភេទរថយន្តអគ្គិសនី ប្រើអាគុយលីចូមអ៊ីយ៉ុងធម្មតា ក្រោមលក្ខខណ្ឌដូចគ្នា។ អាគុយ Solid-State battery រំពឹងថានឹងក្លាយជាជម្រើសដ៏ល្អ សំរាប់ជំនួសអាគុយលីចូមអ៊ីយ៉ុងធម្មតា។ អាគុយប្រភេទថ្មីននេះនឹងកាត់បន្ថយហានិភ័យបានយ៉ាងខ្ពស់ផងដែរ។

គួរតែអាន !! សុបិន្តអាក្រក់ទាំង៤ប្រភេទ បង្ហាញពីជីវិតអ្នកដែលកំពុងជួបបញ្ហាសព្វថ្ងៃក្នុងជីវិត
ទស្សនៈ

គួរតែអាន !! សុបិន្តអាក្រក់ទាំង៤ប្រភេទ បង្ហាញពីជីវិតអ្នកដែលកំពុងជួបបញ្ហាសព្វថ្ងៃក្នុងជីវិត

ចំណេះដឹងទូទៅ ៖ មនុស្សទូទៅដែលទទួលដំណេករាល់យប់តែងទទួលបានរឺបង្កើតនូវសុបិន្តមួយផ្ទាល់ខ្លួនដែលអ្នកខ្លះក៏សុបិន្តល្អ ឯអ្នកខ្លះទៀតក៏សុបិន្តអាក្រក់ តាមបញ្ហាក្នុងជីវិតអ្នករស់នៅសព្វថ្ងៃដែលខ្លួនបានឆ្លងកាត់ហើយកាលដែរ អ្នកសុបិន្តអាក្រក់ញឹកញាប់ វាកំពុងបង្ហាញអោយអ្នកមានការប្រុងប្រយត្ម័និងភ្ញាក់រលឹកឡើងវិញ។ ខាងក្រោមនេះជារូបភាពសុបិន្តអាក្រក់ទាំង៤ ដែលអ្នកធ្លាប់បានជួបដែលបាន បង្ហាញពីជីវិតអ្នកដែលកំពុងជួបបញ្ហាសព្វថ្ងៃក្នុងជីវិត ៖ ១.សុបិន្តឃើញធ្លាក់ពីលើទីខ្ពស់រឺលង់ទឹក សុបិន្តឃើញបែបនេះគឺមានន័យថាអ្នកកំពុងទទួលភារកិច្ចរឺប្រកបធ្វើកិច្ចការអ្វីមួយ ដែលស្ថិតក្នុងភាពព្រួយបារម្ភពីការងាររបស់ខ្លួន រហូតឈានដល់ការខ្លាចនឹងបរាជ័យ។ តាមចិត្តវិទ្យា បើអ្នកជាសុបិន្តឃើញបែបនេះ ញឹកញាប់ អ្នកគួរតែព្យាយាមជំនះរឿងទាំងអស់នោះ ដូចជាខំប្រឹងហែលអោយដល់ទីបំផុតរឺព្យាយាមកុំភ័យនៃការធ្លាក់ចុះពីទីខ្ពស់រឺពេលដែលអ្នកធ្លាក់ ខំប្រឹងហោះអោយខ្ពស់តាមដែលធ្វើបាន ។ ពេលដែលអ្នកងើបពីដំណេក អ្នកអាចទទួលបានអាការះធូរស្បើយជាងមុន។ ២.សុបិន្តឃើញខ្លួនឯងដើរស្រាតតាមទីសាធារណៈ ស្តាប់ទៅដូចអាក្រក់បន្តិច តែវាកំពុងបង្ហាញពីខ្លួនឯងផ្ទាល់ដែលសំបូរទៅដោយអាថ៌កំបាំងខ្លួនឯងជាច្រើន ដែលមិនហ៊ានបញ្ចេញទៅកាន់មនុស្សជុំវិញខ្លួន និងមនុស្សដ៏ទៃទៀត ដែលភ័យខ្លាចនិងខ្មាស់អៀននៃការទទួលយកការពិត ៣.សុបិន្តឃើញវង្វេងផ្លូវ ការវង្វេងផ្លូវឬត្រូវជាប់នៅក្នុងកន្លែងអ្វីមួយដែលមិនច្បាស់លាស់ពិតប្រាកដគឺមានន័យ​…

បើមានរឿងទាំង ១១ នេះកើតឡើង គឺបញ្ជាក់ថាដៃគូជីវិតរបស់អ្នក កំពុងក្បត់អ្នកហើយ
សង្គម

បើមានរឿងទាំង ១១ នេះកើតឡើង គឺបញ្ជាក់ថាដៃគូជីវិតរបស់អ្នក កំពុងក្បត់អ្នកហើយ

តើអ្នកមានការសង្ស័យលើដៃគូរបស់អ្នកដែរឬទេ? តើអ្នកសន្មត់ថាដៃគូបស់អ្នក នឹងចេញទៅក្រៅជាមួយនរណាម្នាក់ផ្សេងទៀត ដោយកុហកអ្នក? តើអ្នកចង់ដឹងអំពីវិធីដើម្បីចាប់កំហុសពួកគេដែរឬទេ? ខាងក្រោមនេះគឹជាវិធីសាស្រ្តដើម្បីដឹងថាដៃគូរបស់អ្នកក្បត់អ្នកដែរឬទេ។ ១. ដៃគូបស់អ្នក បានចាប់ផ្តើមតាមដាននូវទម្លាប់របស់អ្នក ដៃគូរបស់អ្នក បានចាប់ផ្តើមតាមដាននូវទម្លាប់របស់អ្នក ហើយពួកគេសួរអ្នក តើពេលណាអ្នកនៅផ្ទះ ហើតើពេលណាលអ្នកមិននៅផ្ទះ។ ប្រសិនបើជួបនឹងសញ្ញានេះ សូមប្រុងប្រយ័ត្ន ដៃគូរបស់អ្នកអាចនឹងមានអ្នកថ្មី ដើម្បីធ្វើការណាត់ជួប។ ២. អ្នក និងដៃគូរបស់អ្នក លែងចូលគេងក្នុងពេលតែមួយ ដៃគូរបស់អ្នកនិយាយថា គេមានការងារធ្វើ ហើយគេត្រូវការពេលវេលាយូរជាងនេះដើម្បីដើម្បីបញ្ចប់វា។ ៣. ដៃគូរបស់អ្នកមាន ក្លិនក្រអូបថ្មីៗ? តើដៃគូបស់អ្នកមានក្លិនថ្មីៗឬ? បើមាន គេទំនងជាមាននរណាម្នាក់ផ្សេងទៀតហើយ។ មនុស្សថ្មីនោះអាចលើកទឹកចិត្តគាត់…

អ្នកស្លាប់កើនច្រើនជាង១០០នាក់ និងអ្នករបួសកើនដល់ជាង៤០០០នាក់ក្នុងហេតុការណ៍ ​ផ្ទុះឃ្លាំង​ស្តុក​សារធាតុ​គីមី​ដ៏ធំ​របស់​ប្រទេស​លីបង់កាលពីម្សិលមិញ​
ពិភពលោក

អ្នកស្លាប់កើនច្រើនជាង១០០នាក់ និងអ្នករបួសកើនដល់ជាង៤០០០នាក់ក្នុងហេតុការណ៍ ​ផ្ទុះឃ្លាំង​ស្តុក​សារធាតុ​គីមី​ដ៏ធំ​របស់​ប្រទេស​លីបង់កាលពីម្សិលមិញ​

នាយករដ្ឋមន្រ្តីហាសាន់ឌៀដនៃប្រទេស​លីបង់ បានប្រកាសកាលពីថ្ងៃពុធនូវការកាន់ទុក្ខនៅលីបង់ បន្ទាប់ពីហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយបានបំផ្លាញកំពង់ផែនៅរដ្ឋធានីបេរូត។ កាកបាទក្រហមលីបង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ពេលព្រឹកថា មនុស្សជាង ១០០នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៤០០០ នាក់រងរបួស។ ក្រុមមន្រ្តីបាននិយាយថាតួលេខអ្នកស្លាប់ និងរបួសផ្លូវការនឹងកើនឡើងនៅពេលដែលក្រុមអ្នកជួយសង្គ្រោះ បានកាយគំនរបាក់បែក ខណៈមនុស្សជាច្រើនបានស្វែងរកក្រុមគ្រួសារ និងមិត្តភក្តិដែលបានបាត់ខ្លួន។ មូលហេតុពិតប្រាកដនៃការផ្ទុះនេះ រគឺមិនទាន់ច្បាស់នោះទេ ប៉ុន្តែក្រុមមន្ត្រីលីបង់បានដាក់ការសង្ស័នៅលើការផ្ទុះនៃសារធាតុគឺនត្រាតអាម៉ូញ៉ូមនីតជាច្រើនតោន ដែលត្រូវបានរក្សាទុកនៅឃ្លាំងកំពង់ផែនោះអស់រយៈពេល ៦ឆ្នាំកន្លងមក។ គួររំលឹងផងដែរថា ការផ្ទុះនេះបានកើតឡើងនៅពេលល្ងាចថ្ងៃម្សិលមិញ ដោយបញ្ចោញផ្សែងខ្មួលខ្មាញ់ដ៏ធំទៅលើមេឃ និងរលករញ្ជួយក្នុងកំរិត ៣,៣រិចទ័រ និងបំផ្លាញអគារជាច្រើន។   គួរបញ្ជាក់ផងដែរថា ប្រទេសលីបង់គឺជាប្រទេសមួយស្ថិតក្នុងតំបន់មជ្ឍិមបូព៌ា និងជាប្រទេសអ្នកមានខាងវិស័យប្រេងកាត ដោយខាងលិចជាប់នឹងសមុទ្រម៉េឌីទេរីណេ ខាងត្បូងជាប់នឹងប្រទេសអ៊ីស្រាអ៊ែល ខាងកើតនិងខាងជើងជាប់នឹងប្រទេសសេរី។

តោះ! ទៅជ្រើសរើសកូនសោនាំសំណាង ដើម្បីយកទៅចាក់ហឹបកំណប់របស់អ្នក ចង់ដឹងថា អ្នកនឹងទទួលបានកំណប់ទ្រព្យអ្វីខ្លះ?
ប្លែកៗ

តោះ! ទៅជ្រើសរើសកូនសោនាំសំណាង ដើម្បីយកទៅចាក់ហឹបកំណប់របស់អ្នក ចង់ដឹងថា អ្នកនឹងទទួលបានកំណប់ទ្រព្យអ្វីខ្លះ?

ឧបមាថា អ្នកបានរកឃើញកំណប់មួយហឹប ប៉ុន្តែត្រូវរកគន្លឹះដើម្បីបើកហឹបកំណប់នោះ។ ដូច្នេះ ចូរជ្រើសរើសកូនសោមួយ ហើយទៅចាក់រកចម្លើយនៃកំណប់របស់អ្នក តើអ្នកនឹងទទួលបានកំណប់អ្វីខ្លះ ? ១. កូនសោទី១ ជាមនុស្សពិតប្រាកដ អ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីដែលជាការពិត មិនចូលចិត្តរវើរវាយច្រើនទេ អ្នកចេះទទួលស្គាល់នូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ហើយហ៊ានប្រឈមមុខ មិនដែលគេចវេសនោះឡើយ។ អ្នកជាមនុស្សដែលមានភាពល្អក្នុងការដោះស្រាយបញ្ហាដែលនៅចំពោះមុខ រស់នៅដោយសុខដុម និងស្រុះស្រួលជាមួយមនុស្សដែលនៅជុំវិញខ្លួន មិនចេះបង្ករឿង ឬឈ្លោះទាស់នឹងអ្នកណានោះឡើយ។ អ្នកក៏ជាមនុស្សដែលមាវិន័យល្អ និងមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រប់យ៉ាងដែលខ្លួនបានធ្វើ។ អ្នកមានសមត្ថភាពក្នុងការវិភាគ និងផ្ដោតអារម្មណ៍ទៅលើអ្វីមួយច្បាស់លាស់ ហើយអាចដឹងមុនថែមទៀតផង។ អ្នកក៏ជាមនុស្សដែលមានឯករាជ្យខ្លាំង ហើយមានស្ថេរភាបផ្នែកសេដ្ឋកិច្ច និងផ្លូវចិត្តផងដែរ។ ២. កូនសោទី២…

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​៖ វិធីថែរក្សាស្បែកផ្ទៃមុខឱ្យស្រស់ស្អាត បែបធម្មជាតិងាយបែបនេះសោះ
សេដ្ឋកិច្ច

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​៖ វិធីថែរក្សាស្បែកផ្ទៃមុខឱ្យស្រស់ស្អាត បែបធម្មជាតិងាយបែបនេះសោះ

ជឿថានរណាៗក៏ចង់ទទួលបានផ្ទៃមុខស្រស់ស្អាតដែរ ​ដោយអ្នកខ្លះហ៊ានចំណាយលុយទិញផលិតផលផង ​ទៅកែសម្ផស្សផង ​ពេលខ្លះនៅតែគ្មានប្រសិទ្ធភាព។ ជាក់ស្តែងណាស់  ការប្រើប្រាស់ផលិតផលគីមីមិនល្អដូចជាការថែទាំតាមបែបធម្មជាតិនោះឡើយ ​ហេតុនេះហើយលោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​​គ្រាន់តែ​អនុវត្ត​តាមវិធី​សា​ស្រ្ត​សាមញ្ញ​ងាយ​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​ អ្នកនឹងទទួលបានផ្ទៃមុខស្រស់ស្អាតជាមិនខាន៖ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ​ទី​១​. ​នៅ​ពេល​ដើរចេញ​ទៅក្រៅ​ផ្ទះ​ត្រូវ​ក​ម្ដៅ​ថ្ងៃ​ ​ហើយ​ត្រឡប់​ចូលក្នុង​ផ្ទះ​វិញ​ ​សូម​កុំ​ទាន់​លុបលាង​មុខ​ភ្លាម​ៗ​ឱ្យ​សោះ​ ​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់​១​៥​នាទី​សិន​សឹម​លុបលាង​មុខ​។​ ​ហេតុអ្វី​? ​ព្រោះថា​ ​បើ​យើង​លុបមុខ​ទាំង​ដែល​ស្បែក​មុខ​កំពុងតែ​ក្ដៅ​ ​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​យើង​ជាំ​ ​ឬ​រោល​មិនខាន​ឡើយ​។​ ​ទី​២​. ​ការ​បាត់បង់​ជាតិទឹក​ ​ឬ​ខ្វះ​ជាតិ​ក្នុង​ខ្លួន​ ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្បែក​របស់យើង​ជ្រីវជ្រួញ​ ​គ្រើម​ ​និង​ចាស់​ជាង​វ័យ​។​ ​ដូច្នេះ​ដើម្បី​ឱ្យ​ស្បែក​ភ្លឺ​រលោង​ ​និង​មាន​សំណើម​​ល្អ​…

ផលវិជ្ជមាន និងអវិជ្ជមាននៃអាណាព្យាបាលបារាំងមកលើសង្គមខ្មែរចន្លោះឆ្នាំ ១៨៦៣-១៩៥៣
សង្គម

ផលវិជ្ជមាន និងអវិជ្ជមាននៃអាណាព្យាបាលបារាំងមកលើសង្គមខ្មែរចន្លោះឆ្នាំ ១៨៦៣-១៩៥៣

ដោយមានការព្រួយបារម្មណ៍យ៉ាងខ្លាំងរបស់ព្រះបាទអង្គដួងចំពោះមហិច្ចតារបស់សៀម និងអណ្ណាមក្នុងការលេបត្របាក់ប្រទេសកម្ពុជាដោយយកទន្លេមេគង្គជាព្រំប្រទល់នៃប្រទេសទាំងពីរ ទើបព្រះអង្គបានផ្ញើព្រះរាជសារពីរដងទៅកាន់ប្រទេសបារាំង គឺលើកទី១នៅឆ្នាំ១៨៥៣ និងលើកទី២នៅឆ្នាំ១៨៥៦ ទៅថ្វាយអធិរាជណាប៉ូលេអុងទី៣ ដើម្បីទប់ទល់និងមហិច្ជតារបស់ប្រទេសទាំងពីរនេះ។ ក្នុងព្រះរាជសារនោះមានខ្លឹមសារគឺ ដើម្បីចង់ស្ថាបនាសម្ពន្ធភាពជាមួយបារាំង និងប្រាប់បារាំងអំពីការបាត់បង់ទឹកដី(កម្ពុជាក្រោមសព្វថ្ងៃ) រួមមានខេត្តដូនណៃ ព្រៃនគរ លង់ហោ ផ្សារដែក មេសរ ព្រះត្រពាំង អុងម៉ ក្រមួនស ទឹកខ្មៅ ពាម កោះត្រល់ និងកោះត្រឡាច។ នៅថ្ងៃទី៧ខែតុលាឆ្នាំ១៨៥៦ អ្នកការទូតបារាំងឈ្មោះ ដឺម៉ុងទីញី បានមកដល់ខេត្តកំពតដោយមានបំណងតែទៅលើការចុះហត្ថលេខាលើអនុសញ្ញាពាណិជ្ជកម្ម និងសាសនាជាមួយព្រះអង្គដួងតែប៉ុណ្ណោះ តែសៀមបានគាបសង្គត់ព្រះអង្គមិនឲ្យលាយព្រះហត្ថលេខាលើអនុសញ្ញានោះឡើយ ទើបបំណងរបស់ព្រះអង្គក្នុងការចងសម្ពន្ធភាពជាមួយបារាំងត្រូវបរាជ័យ។ នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ១៨៥៩…

អត្ថប្រយោជន៌នឹកស្មានមិនដល់ចំពោះសុខភាពរបស់ជីនាងវង
សុខភាព

អត្ថប្រយោជន៌នឹកស្មានមិនដល់ចំពោះសុខភាពរបស់ជីនាងវង

ជីនាងវងគឺជាឱសថ និងបន្លែដែលមានក្លិចឆ្ងុយ ហើយក៏មានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព។ វាមានវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ខ្លះៗរបស់ជីនាងវង៖ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ជីនាងវង មានអត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះវាអាចការពាររាងកាយមនុស្សពីការខូចខាតរ៉ាឌីកាល់ ការពារកោសិកា និងរចនាសម្ព័ន្ធ DNA ទាំងមូល។ សារធាតុ Viceninare និង Oriinin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មរលាយក្នុងជីនាងវង ជួយការពារពីគ្រោះថ្នាក់ណាមួយចំពោះកោសិកាឈាមស ដែលមានសារៈសំខាន់សម្រាប់ដំណើរការប្រព័ន្ធភាពស៊ាំ និងថែរក្សារចនាសម្ព័ន្ធកោសិកាក្នុងរចនាសម្ព័ន្ធDNA។ ការពារជំងឺមហារីក Phytochemical គឺជាធាតុសំខាន់មួយផងដែរ។ អ្វីដែលល្អបំផុតអំពីធាតុនេះគឺថាវាជួយក្នុងការការពារជំងឺមហារីកតាមបែបធម្មជាតិ ដូចជាវាព្យាបាលជំងឺមហារីកមាត់ធ្មេញ សួត និងមហារីកស្បែកផងដែរ។ វាក៏ជួយបង្កើនមុខងាររបស់អង់ទីអុកស៊ីដង់បំផ្លាញកោសិកាដែលបង្កគ្រោះថ្នាក់ដែលអាចបណ្តាលឱ្យកើតជំងឺមហារីក ហើយក៏ការពារដុំសាច់មហារីកកុំឲ្យរាលដាលក្នុងខ្លួនមនុស្សផងដែរ។ ដើរតួជាអង់ទីប៊ីយ៉ូទិក…

គ្រាន់តែមួយថ្ងៃប្រទេសអេស្បាញ រកឃើញអ្នកឆ្លងមេរោគកូវិដ19 ថ្មីចំនួនជាង១៥០០ករណី
សុខភាព

គ្រាន់តែមួយថ្ងៃប្រទេសអេស្បាញ រកឃើញអ្នកឆ្លងមេរោគកូវិដ19 ថ្មីចំនួនជាង១៥០០ករណី

ទីក្រុងម៉ាឌ្រីដៈ រដ្នាភិបាលអេស្បាញបានបញ្ជាក់ថាមានករណីឆ្លងវីរុសកូវិដ១៩ថ្មី ជាង ១៥០០ ករណីនៅចន្លោះថ្ងៃសុក្រ(១៣ មីនា) និងថ្ងៃសៅរ៍(១៤ មីនា) ដែលធ្វើឲ្យចំនួនសរុបក្នុងប្រទេសមួយនេះកើនឡើងដល់ ៥៧៥៣ករណី ដែលជាចំនួនខ្ពស់បំផុតទី២ នៅអឺរ៉ុបបន្ទាប់ពីប្រទេសអ៊ីតាលី។ ប្រទេសនេះបានប្រកាសភាពអាសន្ននៅថ្ងៃសៅរ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដែលរហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន១៣៦នាក់ នៅក្នុងប្រទេសមួយនេះ។ នាយករដ្ឋមន្រ្តីលោក Pedro Sanchez បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដើម្បីប្រកាសពីស្ថានភាពប្រុងប្រយ័ត្ ននិងវិធានការថ្មីដែលរំពឹងថានឹងកម្រិតអាសន្នខ្ពស់បំផុត។ ចំនួនករណីកូវិដថ្មីនៅអេស្បាញបានកើនឡើង ១០ដងចាប់តាំងពីថ្ងៃអាទិត្យ ហើយរង្គសាល ភោជនីយដ្ឋាន និងស្ថាប័នកីឡានិងវប្បធម៌ទាំងអស់ត្រូវបានបិទទ្វាជាបណ្តោះអាសន្ន។ ទីក្រុងម៉ាឌ្រីដដែលជាតំបន់រងគ្រោះបំផុតរបស់នៅក្នុងប្រទេសអេស្បាញ មានរហូតដល់ជាង៣០០០ករណី និងត្រូវបានអជ្ញាធរបញ្ជាឱ្យបិទអាជីវកម្មដែលមិនចាំបាច់ទាំងអស់។ ថ្មីៗនេះប្រទេសអេស្ប៉ាញបានប្រកាសបិទសាលារៀននៅតាមតំបន់ជាច្រើន ផ្អាកជើងហោះហើរពីប្រទេសអ៊ីតាលី និងបានបិទសភាជាន់ទាបយ៉ាងហោចណាស់មួយសប្តាហ៍ បន្ទាប់ពីសមាជិកសភាម្នាក់បានធ្វើតេស្ត៍រកឃើញវីរុសនេះ។

ឲ្យរៀងចាលម្តងកុំពូកែ ឃើញអីក៏ស៊ីៗ
ប្លែកៗ

ឲ្យរៀងចាលម្តងកុំពូកែ ឃើញអីក៏ស៊ីៗ

សត្វឆ្កែគឺជាសត្វដែលគួរឱ្យស្រលាញ់បំផុតនៅលើភពផែនដីនេះ ប៉ុន្តែមានតែម្ចាស់របស់វាប៉ុណ្ណោះដែលគ្រប់គ្រងវាបាន។ វាអាចបង្កើតបញ្ហាខ្លះដែលអាចធ្វើឱ្យពួកគេនិងម្ចាស់របស់ពួកគេមានបញ្ហា។ វាបង្កើតភាពរញ៉េរញ៉ៃនៅក្នុងផ្ទះ ឆ្កែអាចបណ្តាលឱ្យមានបញ្ហាជាច្រើនប៉ុន្តែយើងនៅតែស្រលាញ់ពួកវា យ៉ាងណាក៏ដោយ ដោយសារតែភាពស្រស់ស្អាតរបស់វា និងដោយឆ្កែមិនដឹងពីកំហុសដែលពួកវាធ្វើ។ ឧទាហរណ៍ថ្មីៗនេះ ស្ត្រីម្នាក់បានចង់សត្វឆ្កែរបស់នាងភ្ជាប់នឹងជើងសរសរ ដោយសារតែឆ្កែនោះទំពារ Iphone របស់នាង។ ទូរស័ព្ទ iPhone មានតម្លៃខ្ពស់ ប៉ុន្តែប្រសិនបើវាសំខាន់ យើងគួរតែដាក់វានៅកន្លែងណាដែលឆ្កែមិនអាចតោងដល់ ដើម្បីធានាសុវត្ថិភាព។ សត្វឆ្កែមិនដឹងពីតម្លៃនៃទូរស័ព្ទទេ។ វាជាការទទួលខុសត្រូវតែមួយគត់របស់យើង ក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនឯង។

ចូលរួមអបអរសាទរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី​ ដណ្តើម​បានមេដាយមាស ខណៈកីឡាការិនី ឈឿង អាលីហ្សា និងកីឡាការិនី ខាសេនឌ្រី នីខូល ទទួលបានត្រឹមមេដាយប្រាក់
កីទ្បា

ចូលរួមអបអរសាទរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី​ ដណ្តើម​បានមេដាយមាស ខណៈកីឡាការិនី ឈឿង អាលីហ្សា និងកីឡាការិនី ខាសេនឌ្រី នីខូល ទទួលបានត្រឹមមេដាយប្រាក់

ចូលរួមអបអរសាទរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី​ ដណ្តើម​បានមេដាយមាស ដោយបានប្រកួតឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន​ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០។

មានតែភេសជ្ជៈបួនមុខប៉ុណ្ណោះដែលកូនតូចៗរបស់អ្នកអាចទទួលទានបាន
សុខភាព

មានតែភេសជ្ជៈបួនមុខប៉ុណ្ណោះដែលកូនតូចៗរបស់អ្នកអាចទទួលទានបាន

កុមារតូចៗអាយុចាប់ពី៥ឆ្នាំចុះក្រោមគួរតែទទួលទានភេសជ្ជៈបួនយ៉ាងប៉ុណ្ណោះ មានដូចជា ទឹកដោះម្តាយ ទឹកដោះគោទារក ទឹកធម្មតា និងទឹកដោះគោធម្មជាតិ។ ទឺកផ្លែឈើស្រស់ មិនត្រូវបានគេណែនាំឲ្យកុមារដែលមានអាយុ៥ឆ្នាំចុះក្រោមទទួលទានឡើយ។ មូលហេតុគឺដោយតែ៖ ទឹកផ្លែឈើស្រស់មិនល្អសម្រាប់ធ្មេញ ហើយវាជាចំណែកដ៏សំខាន់នៃជំងឺធាត់ បណ្តាលឲ្យកើតជំងឺបេះដូងនៅពេលកុមារធំពេញវ័យ។ សំរាប់កុមារអាយុ៦ខែចុះក្រោម គួរតែទទួនទានតែទឹកដោះម្តាយ ឬទឹកដោះគោកូនក្មេងតែបុណ្ណោះ ហើយអាយុ៦ខែ ដល់១២ខែ អាចទទួលទានទឹកធម្មតាក្នុងកំរិតតិច។ អាយុពី ១ទៅ ៣ឆ្នាំអាចទទួលទានទឹកធម្មតាពី ១ទៅ ៤កែវក្នុងមួយថ្ងៃ។ អ្នកជំនាញនិយាយថាទឹកដោះគោស្រស់អាចឲ្យកុមារមានអាយុចាប់ពី១ឆ្នាំឡើងទៅ អាចទទួលទានបាន ព្រោះវាមានជាតិខ្លាញ់ទាប និងមិនមានរសជាតិផ្អែមខ្លាំង ហើយគួរជៀសវាងផលិតផលទឹកដោះកំប៉ុង ដែលមិនមែនជាទឺកដោះគោស្រស់ ព្រោះផលិទផលទាំងនេះមានសារធាតុចិញ្ចឹមតិចតួច។ ហេតុអ្វីទឹកផ្លែទឹកផ្លែឈើស្រស់មិនល្អសំរាប់កុមារតូចៗ? ទឹកផ្លែឈើស្រស់១០០ភាគរយផ្ទុកដោយជាតិស្ករធម្មជាតិច្រើន…