ជីវិត! អ្នកណាមិនធ្លាប់មានទុក្ខ អ្នកណាមិនធ្លាប់ជួបបញ្ហា អ្នកណាមិនធ្លាប់ឆ្លងកាត់អារម្មណ៍ទន់ជ្រាយ?

៥
ការផ្សាយពាណិជ្ជកម្ម

មនុស្សរឹងមាំ ក៏ព្រោះតែធ្លាប់ឆ្លងកាត់ការលំបាក បញ្ហា ការបរាជ័យ ក្ដីឈឺចាប់រាប់មិនអស់ ក្នុងនោះ យើងមានជម្រើសតែពីរគត់គឺ បន្តធ្វើជាមនុស្សស្ថិតក្នុងស្ថានភាពបែបហ្នឹង ឬត្រូវធ្វើជាមនុស្សរឹងប៉ឹង ខំប្រឹងជម្នះ និងអូសទាញខ្លួនឯងឱ្យក្រោកឈសាជាថ្មី ដើម្បីឱ្យបានរួចផុតពីបញ្ហាអស់ទាំងនេះ?

ខ្ញុំធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើនផ្នែកអារម្មណ៍ កាលឆ្នាំទៅ ខ្ញុំចាំបាននូវស្ថានភាពខ្ញុំពេលនោះ គឺក្នុងកំឡុងខែនេះហើយដែលខ្ញុំត្រូវជួបរឿងរ៉ាវជាច្រើនផ្ទួនៗ ថែមទាំងត្រូវបាត់បង់មិត្តភាពដ៏មានតម្លៃថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

29b60e9414c3984719d0ab9c07959703

១ . បញ្ហាការងារ មានឧបសគ្គធ្លាក់ចុះយ៉ាងខ្លាំង ផុតពីរឿងមួយចូលរឿងមួយ មិនដឹងថា ខ្លួនឯងត្រូវដោះស្រាយរឿងណាមុន ទុករឿងណាទេ។

ការផ្សាយពាណិជ្ជកម្ម

២. ព្រោះពាក្យថាទឹកចិត្ត ខ្ញុំជួយមិត្តម្នាក់ក្នុងក្នុងកិច្ចការខ្លះ តែចុងក្រោយ បានត្រឹមតែពាក្យប្រមាថមើលងាយ រហូតដល់ខ្ញុំឆ្អែតចិត្តយ៉ាងខ្លាំង មិនដឹងគួរនិយាយអ្វីបន្តទៀត។

៣. ត្រូវគេបោកប្រាស់លុយអស់មួយចំនួន ព្រោះតែពាក្យថា ជួយគេ ព្រោះតែពាក្យថាទុកចិត្ត គិតថាស្ថិតក្នុងគ្រាលំបាក គឺត្រូវចេះជួយគ្នា។

ការផ្សាយពាណិជ្ជកម្ម

៤. បាត់បង់មិត្តដ៏ល្អបំផុតដោយមិនដឹងមូលហេតុ។

E87341ad934c620404e4e5f4d0922631

ការផ្សាយពាណិជ្ជកម្ម

កាលនោះ ខ្ញុំធ្វើបានខ្លួនឯងយ៉ាងខ្លាំង តែមិនមែនទៅប្រព្រឹត្តរឿងខុសច្បាប់ជក់ថ្នាំនោះទេ តែមានមួយថ្ងៃគត់គឺ ខ្ញុំធ្វើជាមនុស្សអត់ប្រយោជន៍យ៉ាងខ្លាំង សូម្បីតែបាយក៏ខ្ញុំមិនញាំដែរ។ ល្ងាចថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៩ ខ្ញុំបានគេងចាប់តាំងពីម៉ោង៥ល្ងាចដោយមិនញាំអ្វីទាំងអស់ គេងរហូតដល់ស្អែកថ្ងៃថ្មី ថ្ងៃទី០៧ កក្កដា ២០១៩ គេងរហូតដល់ម៉ោង៤ល្ងាចទៅវិញ ដោយមិនមានបាយសូម្បីមួយគ្រាប់ចូលពោះ ក្នុងនោះខ្ញុំក៏បានផឹក បាកាស គោជល់ អស់ជាង១០កំប៉ុង ខ្ញុំប្រៀបដូចមនុស្សបាត់បង់សតិ ក្រោកមករវើរវាយ ដូចមនុស្សជក់ថ្នាំមិនខុសទេ តែខ្ញុំបានប្ដេជ្ញានឹងខ្លួនឯងថា ថ្ងៃនេះថ្ងៃចុងក្រោយដែលខ្ញុំធ្វើជាមនុស្សឆ្កួតម្នាក់នេះ ស្អែកថ្ងៃថ្មី ខ្ញុំនឹងចាប់ផ្ដើមជាថ្មី មិនឱ្យយំសូម្បីតែទឹកភ្នែកមួយតំណក់ ព្រោះតែរឿងឆ្កួតលីលា និងមនុស្សដែលធ្វើបាបខ្ញុំ។

7b37c0ebd8b1abd9bdd7fba4eace8494

ការផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃនោះមក គ្រប់យ៉ាងគឺត្រូវតែប្រែប្រួលទាំងស្រុង ចំពោះមនុស្សអស់ទាំងនោះ លែងមានតម្លៃអ្វីនៅក្នុងចិត្តខ្ញុំទៀតហើយ មិត្តភាពល្អ ស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ ក៏គេមិនសក្តិសមឱ្យខ្ញុំស្រណោះនោះដេរ។ កំហុសរបស់ខ្ញុំគឺ បណ្ដោយឱ្យខ្លួនឯងល្ងង់ ហើយនៅធ្វើបាបខ្លួនឯងទៀត តែអ្វីៗវាក៏បានប្រសើរឡើងមកវិញបន្តិចម្ដងៗ បន្តាប់ពីការប្ដេជ្ញាចិត្ត ពេលខ្លះ ធ្វើជាមនុស្សចិត្តដាច់ក៏មិនទាស់ខុសនោះដែរ៕

អត្ថបទ ៖ មនុស្សចុងក្រោយ (pHknongrsok) / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម