ជីវិតអ្នកនឹងបានស្ងប់ មានក្ដីសុខ អាចជ្រះស្រឡះ បន្ទាប់ពីអ្នកបានអានអត្ថបទនេះ និងយល់ច្បាស់ពីអត្ថន័យនៃជីវិត!

3
ការផ្សាយពាណិជ្ជកម្ម

ស្រា បើមិនផឹក គឺមិនស្រវឹង!
មនុស្ស បើមិនហត់ គឺមិនដេក!
បេះដូង បើមិនឈឺចាប់ ក៏មិនខ្ទេចខ្ទាំគ្រាំគ្រា!
ស្នេហា បើមិនរៀន គឺមិនចេះ មិនយល់!
រឿងមនោសញ្ចេតនា អត់មានអ្នកណាខុស ក៏អត់មានអ្នកណាត្រូវដែរ
គឺមានតែអ្នកមិនចេះស្វែងយល់ពីដៃគូប៉ុនណោះ!

រវាងមនុស្ស និងមនុស្ស
អត់មានអ្នកណាដែលមិនអាចចាកចេញពីអ្នកណាទេ
គឺមានតែអ្នកដែលចេះថែរក្សា ស្តាយស្រណោះដៃគូប៉ុនណោះ!

ការផ្សាយពាណិជ្ជកម្ម

មនុស្សយើងនេះណា មិនចាំបាច់ស្អាតខ្លាំងពេកនោះទេ
ឱ្យតែមានមនុស្សព្រមស្រឡាញ់យើងស្មោះទៅបានហើយ!

មនុស្សយើងនេះណា មិនចាំបាច់មានខ្លាំងពេកនោះទេ
ឱ្យតែរស់នៅមានភាពកក់ក្តៅ មានក្តីសុខគឺបានហើយ!

ការផ្សាយពាណិជ្ជកម្ម

មិត្តភក្តិ មិនចាំបាច់មានច្រើនពេកទេ
ឱ្យតែមានអ្នកព្រមប្រគៀកស្មាជាមួយយើង គឺបានហើយ!

02d5634c3ea029f85ee0b0fade5d0de2

ការផ្សាយពាណិជ្ជកម្ម

រៀនចេះពេញចិត្ត រៀនចេះគ្រប់គ្រាន់ រៀនចេះទម្លាក់ចុះ មិនខ្វល់ ក្តីសុខរីករាយនឹងចូលមកដល់។

មានមនុស្សដែលស្រឡាញ់ មានមនុស្សដែលយល់ចិត្ត មានមនុស្សដែលចាំបារម្ភ វាជាសុភមង្គលដ៏ធំបំផុតក្នុងជីវិត។

ការផ្សាយពាណិជ្ជកម្ម

មនុស្សយើងរស់នៅមួយឆាកជីវិតនេះ ទោះជាអ្នករឹងមាំខ្លាំងប៉ុនណា ក៏មានស្នាមរបួសមុតជ្រៅនៅក្នុងចិត្ត។
ទោះជាបេះដូងដែក ក៏នៅមានពេលទឹកភ្នែករលីរលោង។
មិនមែនថាមិនមានរបួសទេ ប៉ុន្តែទោះឈឺចាប់រាប់ភ្លេច ក៏នៅតែញញឹមហើយជ្រើសរើសការលើកលែងទោសឱ្យ។

1372c2e0be8e3a541ac28a88963f0365

ការផ្សាយពាណិជ្ជកម្ម

ដែលហើយថាឆាកជីវិតមនុស្ស
គឺថា យំហើយទើបរៀនចេះយល់ដឹង! សើចហើយទើបធំដឹងក្តី!
នៅលើវិថីជីវិតនេះ អ្នកណាៗក៏គេមានផលវិបាករៀងៗខ្លួន
ហើយក៏មិនមានអ្នកណាដែលអាចមកស្វែងយល់ពីអារម្មណ៍ពិតនោះបានឡើយ!

ត្រូវចាំថា!
ជីវិតដែលយើងស្រឡាញ់ចូលចិត្ត
គឺជាជីវិតដែលស្រស់ស្អាតបំផុត!
ការរស់ដែលសក្តិសមសម្រាប់យើង
គឺជាការរស់នៅដែលល្អបំផុត!

ការផ្សាយពាណិជ្ជកម្ម

A52482ee6a57616c32f7512cd04bc7fb

មុខមាត់ មិនប្រៀបធៀបស្អាត ឬអាក្រក់
ចិត្តគំនិតស្ងប់សុខជាការប្រសើរ!
ធ្វើមនុស្ស មិនប្រៀបធៀបកេរ្ត៍ឈ្មោះបុណ្យសក្កិ
ឱនដាក់ខ្លួនជាការប្រសើរ!
ធ្វើការងារ មិនទៅអែបអបលើកជើង
ប្រឹងធ្វើដោយអស់ពីចិត្ត មិនធ្វើខុសពីសតិ​សម្បជញ្ញៈខ្លួន គឺជាការប្រសើរ!
ការរស់នៅ មិនប្រៀបធៀបមាន ឬក្រ
រស់នៅដោយសប្បាយចិត្តជាការប្រសើរ!៕

ការផ្សាយពាណិជ្ជកម្ម

A7786181c00673301208655190561a9c

ប្រភព ៖ https://www.facebook.com/watch/?v=823343355069122
បកប្រែ ៖ សុខ គឹមទៀវ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម