មេរៀនជីវិតទាំ១៦ចំណុច ដែលអ្នកគួរតែដឹងក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃនៅក្នុងសង្គមនេះ ដើម្បីឆ្លងកាត់បញ្ហាព្យុះភ្លៀងទាំងឡាយ

7
ការផ្សាយពាណិជ្ជកម្ម

ជីវិតមានរឿងត្រូវឆ្លងកាត់ជាច្រើនរាប់មិនអស់ មិនថាការឈឺចាប់ អស់សង្ឃឹម បាក់ទឹកចិត្តនោះឡើយ មនុស្សគ្រប់រូប សុទ្ធតែត្រូវជួប និងយលដឹង។ ដូច្នេះខាងក្រោមនេះជាសេចក្តីពិតចំនួន ១៨ ដែលបានសង្ខេប វានឹងអាចជួយអ្នកឈានទៅមុខបានយ៉ាងងាយ ហើយឆ្លងកាត់ព្យុះនៃជីវិតបានយ៉ាងរលូន។

65fa5d3ac984c2ba5065482699e0c427

ការផ្សាយពាណិជ្ជកម្ម

១. ប្រសិនបើនរណាម្នាក់ធ្វើបាបអ្នកម្តងហើយម្តងទៀត សូមចាត់ទុកពួកគេប្រៀបបានទៅនឹងក្រដាសខាត់ទៅចុះ។ ដ្បិតថាក្រដាសខាត់អាចធ្វើឱ្យយើងឈឺចាប់ក៏ពិតមែន។ ប៉ុន្តែនៅទីបំផុតអ្នកនឹងប្រែទៅជាភ្លឺរលោង ចែងចាំ ចំណែកឯពួកគេវិញ នឹងត្រូវសឹករិចរិល អស់តម្លៃមិនខានឡើយ។

២. នៅពេលអ្នកឃ្លាន អ្នកមាននំខេកមួយអ្នកប្រាកដជាសប្បាយចិត្ត។ ហើយការចែកវាពាក់កណ្តាល គេហៅថាបងប្អូនបង្កើត ចែកឱ្យ ២/៣ នោះ គឺជាគូស្នេហ៍។ ចែកឱ្យទាំងអស់គឺជាឪពុកម្តាយ។ ប៉ុន្តែប្រសិនបើអ្នកលាក់នំមួយដុំនោះ ហើយបែរជានៅតែនិយាយថា ខ្ញុំឃ្លាន នោះហើយជាសង្គម។

ការផ្សាយពាណិជ្ជកម្ម

97cb45d9f296d1a9c7798100bcae95bb

៣. ទុកឱ្យអតីតកាលដេកលក់ កុំដាស់វា ដូច្នេះវានឹងមិនរំខានដល់បច្ចុប្បន្នរបស់អ្នកទៀតឡើយ។
៤. អ្វីដែលមនុស្សគិតពីអ្នក មិនមានអ្វីដែលត្រូវធ្វើជាមួយអ្នកឡើយ។
៥. ពេលវេលាអាចជាសះស្បើយស្ទើរតែអ្វីៗទាំងអស់ ដូច្នេះសូមផ្តល់ពេលវេលាខ្លះ ដើម្បីព្យាបាលដល់ខ្លួនឯង។
៦. គ្មាននរណាម្នាក់ជាហេតុផលរបស់អ្នកសម្រាប់សុភមង្គលទេ លើកលែងតែខ្លួនអ្នកផ្ទាល់។
៧. កុំប្រៀបធៀបជីវិតរបស់អ្នកជាមួយអ្នកដទៃ អ្នកមិនដឹងថាពួកគេត្រូវឆ្លងកាត់អ្វីខ្លះទេ?

ការផ្សាយពាណិជ្ជកម្ម

561f22b516f90fac73f78a6a83de56ab

៨. កុំគិតច្រើនពេក ការដឹងរាល់ចម្លើយមិនតែងតែជារឿងល្អទេ។
៩. ចូរញញឹមទៅព្រោះអ្នកមិនអាចទទួលខុសត្រូវរាល់បញ្ហាទាំងអស់នៅលើពិភពលោកនេះឡើយ។
១០. មានមនុស្សបីប្រភេទដែលយើងត្រូវចងចាំជានិច្ច ៖ អ្នកដែលជួយយើងក្នុងគ្រាលំបាក អ្នកដែលទុកយើងចោលក្នុងគ្រាលំបាក និងអ្នកដែលរុញយើងឱ្យធ្លាក់ក្នុងស្ថានភាពលំបាក។

ការផ្សាយពាណិជ្ជកម្ម

8a7e2fc5711b1b7c012db02b990c8bb9

១១. ពេលពែងកាហ្វេល្វីងអស់កម្លាំងមនុស្សចាប់ផ្តើមដឹង នៅបាតពែងនៅតែមានគ្រាប់ស្ករសផ្អែមដដែល…ព្រោះតែយើងមិនទាន់បានកូរវានៅឡើយ។
១២. ប្រសិនបើអ្នកមិនដែលតាមអ្វីដែលអ្នកចង់បានទេ អ្នកនឹងមិនទទួលបានវាឡើយ។
១៣. ប្រសិនបើអ្នកមិនដែលសួរ ចម្លើយក៏មិនមានដែរ វានៅតែទទេរស្អាតដដែល។
១៤. ប្រសិនបើអ្នកមិនហ៊ាន “ឈានទៅមុខ” ទេនោះ អ្នកនឹងនៅតែកន្លែងដដែល គ្មានការរីកចម្រើន គ្មានអ្វីដែលថ្មី និងប្លែកឡើយ។

ការផ្សាយពាណិជ្ជកម្ម

F8172c919c0856a49bd07dc508481e06

១៥. ភាពខ្លាំងនាពេលបច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើងពីភាពជូរចត់កាលពីម្សិលមិញ ឬកាលពីអតីតកាល។
១៦. “ស្គាល់មនុស្សស្គាល់មុខតែមិនស្គាល់ចិត្ត” ។ នោះគឺជាការពិត ជាពិសេសនៅក្នុងជីវិតក្នុងសម័យទំនើបនេះ។ តើមានមិត្តភាពស្មោះត្រង់ប៉ុន្មាននាក់ដែលអាចរកបាននៅថ្ងៃនេះ?

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ kenhphunu / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម