មនុស្សស្រីទោះបីឈ្លោះ ខឹងនឹងប្ដីយ៉ាងណាក៏ដោយ ដាច់ខាតកុំនិយាយពាក្យទាំងនេះឱ្យសោះ

3
ការផ្សាយពាណិជ្ជកម្ម

ប្ដីប្រពន្ធឈ្លោះទាស់គ្នាគឺជារឿងធម្មតាទេ ហើយពេលដែលឈ្លោះគ្នា ប្រាកដណាស់ថាកម្ដៅនៃកំហឹងវាប្រាកដជាកើនឡើងយ៉ាងខ្លាំង តែយ៉ាងណា មនុស្សស្រីត្រូវចងចាំថា ទោះខឹងប៉ុនណាក៏ដោយ ដាច់ខាតកុំធ្លោយមាត់ ឱ្យនិយាយពាក្យទាំងនេះចេញទៅឱ្យសោះ។

១. ខ្ញុំខ្វាក់ដែលជ្រើសយកអ្នក / ស្ដាយដែលរៀបការជាមួយអ្នក

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 01 11 At 4.04.26 PM

ជាធម្មតានៅពេលដែលឈ្លោះទាស់គ្នា រមែងមានពាក្យសម្ដីគ្រោតគ្រាត ឬមិនសមគួរកើតឡើងដោយមិនបានគិតពិចារណាថាគួរនិយាយ ឬមិនគួរ ហើយពាក្យខ្លះ វាពិតជាធ្វើឱ្យដៃគូពិបាកស្ដាប់ ពិបាកទទួលយកជាខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

តួយ៉ាង អាចនិយាយបានថាជាទម្លាប់មួយរបស់មនុស្សស្រីរាល់ពេលដែលខឹង ឬឈ្លោះគ្នាជាមួយប្ដី តែងតែនិយាយពាក្យបន្ទោស ដាក់កំហុសលើខ្លួនឯងដូចជា ” ស្ដាយណាស់ដែលខ្ញុំរៀបការជាមួយអ្នក … ខ្ញុំខ្វាក់ ដែលជ្រើសយកអ្នក …”។

ការពិត ឃ្លាទាំងនេះអ្នកមិនគួរនិយាយសោះឡើយ ទោះបីវាជាពាក្យដែលអ្នកស្ដីបន្ទោសខ្លួនឯងក៏ដោយ តែវាស្មើនឹងពាក្យប្រមាថដល់ដៃគូជាមនុស្សចោលម្សៀតខ្លាំង ដែលអ្នកជ្រើសរើសខុស។

ការផ្សាយពាណិជ្ជកម្ម

២. ប្រៀបធៀបសា្វមីទៅនឹងអ្នកផ្សេង

Screen Shot 2021 01 11 At 4.04.32 PM

ការផ្សាយពាណិជ្ជកម្ម

មិនថាឈ្លោះ ឬមិនឈ្លោះគ្នានោះទេ តែការប្រៀបធៀបរវាងប្ដីរបស់ខ្លួន ទៅនឹងអ្នកនេះ ឬអ្នកនោះ ឬប្ដីរបស់អ្នកដទៃ វាមិនគួរឱ្យកើតមានឡើងជាដាច់ខាត ព្រោះមនុស្សម្នាក់ៗគឺមិនដូចគ្នាឡើយ ដូច្នេះហើយ អ្នកមិនគួរយកមនុស្សពីរនាក់ទៅប្រៀបធៀបគ្នាជាដាច់ខាត។

លើសពីនេះ មនុស្សប្រុសទាំងអស់គ្មានមនុស្សប្រុសណាចូលចិត្តឱ្យប្រពន្ធយកខ្លួនទៅប្រៀបនឹងអ្នកដទៃនោះឡើយ ជាពិសេសគឺ ការនិយាយលើកតម្កើងអ្នកផ្សេងនោះចំពោះមុខគាត់ ព្រមនឹងការនិយាយសុំ ឬទាមទារឱ្យគាត់ធ្វើខ្លួនដូចអ្នកនេះ ឬអ្នកនោះ វាជារឿងដែលខុសឆ្គងខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

៣. លែងលះ

Screen Shot 2021 01 11 At 4.27.32 PM

ការផ្សាយពាណិជ្ជកម្ម

ពាក្យពីរម៉ាត់នេះ រឹតតែមិនគួរនិយាយទៅទៀត ព្រោះចរិតមនុស្សប្រុស ទោះឈ្លោះគ្នាយ៉ាងណា ឬមនុស្សប្រុសខ្លះមានស្រីខាងក្រៅបែបណា ក៏មិនងាយនិយាយពាក្យលែងលះនេះចេញមកដែរ ព្រោះគេមិនចូលចិត្ត ឬអាចនិយាយបានថា ស្អប់ពាក្យពីរម៉ាត់នេះបំផុត។

ម្យ៉ាងវិញទៀត ពាក្យលែងលះនេះ មិនអាចនិយាយចេញមកងាយៗនោះឡើយ ទោះឈ្លោះយ៉ាងណាក៏ដោយ ការនិយាយពាក្យនេះម្ដងហើយម្ដងទៀត ឬនិយាយគ្រប់ពេល រាល់លើកដែលឈ្លោះគ្នា សូម្បីតែឈ្លោះទាស់បន្តិចបន្តួច ក៏និយាយពាក្យនេះដែរ វានាំឱ្យសាំ គួរឱ្យធុញទ្រាន់យ៉ាងខ្លាំង ស្ដាប់ហើយ អារម្មណ៍ក៏ផ្លាស់ប្ដូរ អាចកើតទៅជាកំហឹងជះដាក់គ្នាវិញក៏ថាបានដែរ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះស្ត្រីទាំងឡាយ អ្នកត្រូវតែមានចិត្តអំណត់ ធត់ធ្មត់សង្កត់ចិត្តឱ្យខ្ពស់ អ្វីដែលសំខាន់ ទោះខឹង ទោះឈ្លោះគ្នាយ៉ាងណា ដាច់ខាតអ្នកត្រូវតែចេះគ្រប់គ្រងលើអារម្មណ៍ និងសតិការគិត ទប់រាល់ពាក្យសម្ដីរបស់អ្នកឱ្យបាន កុំចេះតែបណ្ដោយឱ្យនិយាយអ្វីចេញមកដោយមិនសមរម្យ៕

អត្ថបទ ៖ ភី អេក ​/ ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម