នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានប្រកាសថាក្រសួងការពារជាតិអង់គ្លេសនឹងវិនិយោគទឹកប្រាក់ដ៏ធំបំផុតពង្រឹងកងកំលាំងប្រដាប់អាវុធរបស់ខ្លួនគិតចាប់តាំងពីបញ្ចប់សង្គ្រាមត្រជាក់ហើយទឹកប្រាក់ចំនួន ១៦,៥ ពាន់លានផោន” ក្នុងរយៈពេលបួនឆ្នាំគឺជាការបន្ថែមលើវិស័យយោធា។

លោក Johnson បានបញ្ជាក់ថាកងនាវាចរភូមិន្ទអង់គ្លេសត្រូវការ នាវាចម្បាំងType 26 Frigates ៨គ្រឿងបន្ថែម 5 Type 31 frigates ៥គ្រឿង កងនាវាចម្បាំងជំនាន់ថ្មី Type 32 frigates នាវានាវាគាំទ្រ និងនាវាស្រាវជ្រាវពហុតួនាទីថ្មី។ លោក ចនសុនបាននិយាយថាថវិកានឹងអនុញ្ញាតសម្រាប់៖

សាងសង់មជ្ឈមណ្ឌលខួរក្បាលសិប្បនិមិត្តថ្មី បង្កើនកម្លាំងអ៊ិនធឺណិតជាតិ និងចុងក្រោយ សាងសង់ទីបញ្ជាការអវកាស RAF បាញ់បង្ហោះផ្កាយរណបអង់គ្លេសពីស្កុតឡេន។

លោក Boris Johnson បាននិយាយក្នុងសារព័ត៌មាន ukdefencejournal ថា៖ “ ការពិនិត្យឡើងវិញរបស់យើង នឹងបញ្ចប់នៅដើមឆ្នាំក្រោយនិងរៀបចំរបៀបវារៈអន្តរជាតិរបស់ចក្រភពអង់គ្លេស ប៉ុន្តែខ្ញុំចង់ជូនដំណឹងដល់សភាអំពីលទ្ធផលដំបូងរបស់ខ្លួន។ អស់រយៈពេលជាច្រើនទសវត្សរដ្ឋាភិបាលអង់គ្លេស បានរៀបចំ និងចំណាយថវិកាការពារជាតិរបស់យើង។ ប្រសិនបើយើងបន្តដូចនេះយើងនឹង ដឹងថាកងកំលាំងប្រដាប់អាវុធរបស់យើងដែលជាមោទនភាពរបស់អង់គ្លេស បានធ្លាក់ចុះទាបជាងកម្រិតអប្បបរមានៃលទ្ធភាពជោគជ័យ ហើយនៅពេលបាត់បង់ពួកគេយើងមិនអាចទទួលបានមកវិញឡើយ។ វានឹងធ្វើឱ្យអន្តរាយដល់សន្តិសុខរបស់ប្រជាជនអង់គ្លេស ដែលជាការមិនគោរពកាតព្វកិច្ចសម្រាប់នាយករដ្ឋមន្រ្តីណាមួយ”។

” ខ្ញុំកំពុងបង្កើនចំណាយផ្នែកការពារជាតិចំនួន ២៤,១ ពាន់លានអឺរ៉ូក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។ វិនិយោគ ១៩០ ពាន់លានអឺរ៉ូក្នុងរយៈពេល ៤ ឆ្នាំក្រោយ នឹងមានចំនួនច្រើនជាងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត និងច្រើនជាងអ្វីទាំងអស់របស់សម្ព័ន្ធមិត្តណាតូផ្សេងទៀតលើកលែងតែសហរដ្ឋអាមេរិក”។

“ក្រសួងការពារជាតិបានទទួលបន្ទុកដោះស្រាយជាច្រើនឆ្នាំ ពីព្រោះការបំពាក់កម្លាំងប្រដាប់អាវុធរបស់យើងទាមទារការវិនិយោគរយៈពេលវែង ហើយសន្តិសុខជាតិរបស់យើងក្នុងរយៈពេល ២០ ឆ្នាំនឹងអាស្រ័យលើការសម្រេចចិត្តដែលយើងធ្វើនៅថ្ងៃនេះ”៕

