ប្រសិនបើអ្នកជាអ្នកវិទ្យាសាស្ត្រ អ្នកអវកាស ឬខ្សែភាពយន្តបែបកំប្លែង អ្នកនឹងស្គាល់ច្បាស់ពីទីតាំងនៃពិភពផ្សេងៗទៀត។ កន្លែងណាដែលស្រស់ស្អាតតែប្លែកបើប្រៀបធៀបនឹងពិភពលោកយើង។ ប៉ុន្តែតាមពិតមានកន្លែងជាច្រើននៅលើផែនដីមានលក្ខណៈស្រដៀងទៅនឹងពិភពផ្សេង។
ដូចនៅក្នុងខ្សែភាពយន្តដែរគឺមាន ១២ កន្លែងនៅជុំវិញពិភពលោកដែលនឹងធ្វើអោយអ្នកមានអារម្មណ៍ថាអ្នកនៅលើភពមួយផ្សេងទៀត។
១. តំបន់វ៉ាលឡាដឺឡាលូណា ប្រទេសឈីលី

ភូមិសាស្ត្រនៃជ្រលងភ្នំនេះមានផ្ទុកនូវសារធាតុរ៉ែដែលបានប្រមូលផ្តុំជាងរាប់លានឆ្នាំមកហើយ។ ហើយសំណឹកយូរអង្វែងពីខ្យល់ និងទឹកដែលធ្វើឱ្យជ្រលងភ្នំមានពណ៌ និងទិដ្ឋភាពស្រដៀងនឹងផ្ទៃព្រះចន្ទ។
២. សមុទ្រអំបិល Salar de Uyuni ប្រទេសបូលីវី

កន្លែងនេះគឺជាវាលស្រែអំបិល រឺសមុទ្រអំបិលនៃប្រទេសបូលីវី។ វាជាសមុទ្រអំបិលធំជាងគេបំផុតនៅលើពិភពលោក។ ចាប់តាំងពីតំបន់នេះសំបូរទៅដោយសារធាតុលីចូម។ វាមានផ្ទៃដី ១០.៥៨២ គីឡូម៉ែត្រក្រឡា។ នៅពេលគ្មានទឹកយើងអាចមើលឃើញវាលទំនាបពណ៌សដាច់កន្ទុយភ្នែក។

នៅពេលមានទឹកយើងអាចមើលឃើញមេឃនិងទឹកបានប្រែទៅជាឆ្លុះគ្នា។ ទឹកគឺដូចជាកញ្ចក់ដ៏ធំដែលឆ្លុះបញ្ចាំងពីមេឃពណ៌ខៀវភ្លឺថ្លា។
៣. ភ្នំ Bardenas Reales ឧទ្យានធម្មជាតិ ប្រទេសអេស្ប៉ាញ

ឧទ្យានជាតិដែលមានតំបន់វាលខ្សាច់ភាគច្រើនមានទំហំធំធេងដែលមានរូបរាងច្របាច់បញ្ចូលគ្នាដោយទឹក និងខ្យល់រហូតដល់វាបានក្លាយទៅជាភ្នំដូចជាព័ទ្ធជុំវិញដោយរលក ពិតហើយវាបណ្តាលមកពីសំណឹកទឹកដ៏យូរអង្វែង។
៤. ជ្រលងភ្នំកាប៉ាដាដូសៀ ប្រទេសទួរគី

តំបន់នេះត្រូវបានកំណត់ជាតំបន់បេតិកភណ្ឌពិភពលោក។ ជាមួយទេសភាពប្លែកនៃផ្ទាំងថ្មរាងពីរ៉ាមីត ដែលលាតសន្ធឹងពីលើដីខ្ពស់និងទាបខ្ចាត់ខ្ចាយកាត់ជ្រលងភ្នំដាច់ស្រយាលនេះដែលគ្របដណ្តប់លើផ្ទៃដីជាង ៤០០ គីឡូម៉ែត្រពីខាងកើតទៅខាងលិចនិង ២៥០ គីឡូម៉ែត្រពីខាងជើងទៅខាងត្បូង។ ឥលូវនេះវាគឺជាកន្លែងដែលមានប្រជាប្រិយខ្លាំងណាស់ក្នុងជិះបាឡុងគយគន់ទេសភាពពីលើផ្ទៃអាកាស។
៥. វាលខ្សាច់អាល់ហ្សេរី នៃវាលខ្សាច់សាហារ៉ា

វាលខ្សាច់អាល់ហ្សេរីគឺជាផ្នែកមួយនៃវាលខ្សាច់សាហារ៉ា។ ជាមួយនឹងទេសភាពដែលមើលទៅធំសម្បើមមានតែវាលខ្សាច់ អន្លង់ និងទឹកត្រពាំងតូចៗដែលមានសីតុណ្ហភាពចន្លោះពី ៤៦-៥១ អង្សាសេ។
៦. បឹង Lava បឹង Myvatn នៃប្រទេសអ៊ីស្លង់

បឹងមួយក្នុងចំណោមបឹងធំបំផុតនៅប្រទេសអ៊ីស្លង់មានទំហំ ៣៧ គីឡូម៉ែត្រក្រឡា។ បឹងនេះមានកម្ពស់ ២៧៧ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ មានអាងទឹកដែលបានបង្កើតឡើងរាប់ពាន់ឆ្នាំមកហើយពីទឹកកករលាយពីកម្អែភ្នំភ្លើង។
៧. បឹងឈាម បឹងណាត្រុន ប្រទេសតង់ហ្សានី

បឹងដែលមានពណ៌ក្រហមដូចឈាម ដែលបណ្តាលមកពីផ្លុងតុងដែលរស់នៅបឹងដែលងាប់ច្រើននៅពេលទឹកហួតអស់។ បណ្តាលឱ្យបឹងមិនអាចធ្វើសំយោគបានទាន់ពេលវេលាធ្វើឱ្យទឹកបឹងមានពណ៌ក្រហម។
៨. វាល Monolithic ប្រទេសអូទ្រីស

ឧទ្យានជាតិ Nambung មានសសរថ្មកំបោរដែលបានសាយភាយពាសពេញតំបន់ទាំងមូលរហូតដល់វាមើលទៅដូចជាផ្នូរ។ កាលពីមុនកន្លែងនេះធ្លាប់ជាសមុទ្រ។ សសរទាំងនេះត្រូវបានបង្កើតឡើងពីសកម្មភាពសមុទ្រដែលរលាយចូលទៅក្នុងខ្សាច់ដែលមានបរិមាណថ្មកំបោរច្រើន។
៩. ដែនដីទំនាបលិចទឹក Danakil ប្រទេសអេត្យូពី

អាងទន្លេ Danakil ដែលជាអាងដ៏ធំមានសីតុណ្ហភាពលើសពី ៥០ អង្សាសេមានទីតាំងនៅវាលខ្សាច់ Danakil វាលខ្សាច់នេះស្ថិតនៅលើទឹកដីនៃតំបន់ត្រីកោណ Afar ប្រទេសអេត្យូពី។
១០. តំបន់ Erongo ប្រទេស Namibia

វាជាសង្កាត់មួយក្នុងចំណោមស្រុកទាំង ១៤ របស់ប្រទេស Namibia ដែលជាតំបន់ភ្នំ។ វាលខ្សាច់ឆ្លាស់គ្នាតាមដែលភ្នែកមើលឃើញ។ វាមានអាកាសធាតុស្ងួតខ្លាំង។ វាហាក់ដូចជាស្ថិតនៅក្នុងភពមួយក្រៅផែនដី។
១១. Waiotapu Hot Springs ប្រទេសញូវែលសេឡង់

កន្លែងនេះមានទីតាំងនៅតំបន់ដែលមានសីតុណ្ហភាពខ្ពស់។ ទឹកនៅលើផ្ទៃផែនដីគឺមានប្រភពទឹកក្តៅ និងភក់ក្តៅ។
១២. រូងភ្នំទឹកកក កន្លែងប្រទេសអ៊ីស្លង់

រូងទឹកកក (គុហាទឹកកក) ល្អាងទឹកកកគ្រីស្តាល់ ឬគុហាគ្រីស្តាល់គឺជារូងដែលបង្កើតឡើងដោយការឡើងរឹងរបស់បឹងដែលពិតជាស្រស់ស្អាត និងគួរឱ្យចង់គយគន់។ កន្លែងនេះសមស្របសម្រាប់ការទស្សនាក្នុងរដូវរងារព្រោះវាមានសុវត្ថិភាពបំផុត។
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Brightside

