១០ គន្លឹះធ្វើរឿងប្រចាំថ្ងៃឱ្យត្រូវ និងមានប្រសិទ្ធភាពជាង
មានសកម្មភាពដែលយើងធ្វើរាល់ថ្ងៃ ដោយមិនគិតថាធ្វើត្រូវឬអត់។ ពេលខ្លះគួរមើលរបស់ធម្មតាពីមុំផ្សេង។ យើងសុទ្ធតែដឹងពីរបៀបងូតទឹក ឬកក់សក់ ប៉ុន្តែតើធ្វើតាមវិធីមានប្រសិទ្ធភាពបំផុតឬទេ?
តាមគេហទំព័រ Bright Side នេះជាគន្លឹះងាយៗ ដើម្បីធ្វើរឿងប្រចាំថ្ងៃឱ្យត្រឹមត្រូវជាង។
១. របៀបកក់សក់ឱ្យត្រូវ
កុំជូតសក់ខ្លាំងៗដោយកន្សែងរឹង។ ប្រើអាវយឺតស្ងួតជូតថ្នមៗ ដើម្បីកាត់បន្ថយការជំពាក់។ ប្រើចុងម្រាមដៃម៉ាស្សាសាប៊ូកក់សក់ឱ្យដល់គល់សក់។ បន្ទាប់មកពូតទឹកចេញបន្តិច មុនលាបក្រេមបន្ទន់សក់។
២. របៀបស្ពាយកាបូបនៅកន្លែងមនុស្សច្រើន
នៅផ្សារ ឡានក្រុង ឬកន្លែងអ៊ូអរ សូមស្ពាយកាបូបមកខាងមុខដើមទ្រូង។ វាជួយកាត់បន្ថយហានិភ័យលួច។
៣. របៀបកាន់ចង្កឹះឡាន
កន្លែងមានសុវត្ថិភាពជាងគឺដាក់ដៃនៅទីតាំងម៉ោង ៩ និងម៉ោង ៣ នៃចង្កឹះ។ ទីតាំងនេះជួយឱ្យពោងសុវត្ថិភាពការពារក្បាល និងដងខ្លួនបានល្អជាង បើមានគ្រោះថ្នាក់។
៤. របៀបច្រកថ្នាំដុសធ្មេញ
មិនចាំបាច់ច្រកថ្នាំពេញច្រាសដូចក្នុងពាណិជ្ជកម្មទេ។ គ្រាន់តែបន្តិចល្មមដុសបានស្អាត។
៥. របៀបរុំបង់របួសឱ្យជាប់
កាត់ចុងបង់ទាំងសងខាងឱ្យបែកជាពីរ បន្ទាប់មកចងឆ្លងគ្នា។ វាងាយរុំត្រង់កន្លែងរបួស និងមិនងាយរបូត។
៦. របៀបធ្វើឱ្យអាវទ្រនាប់សមជាង
បើអាវទ្រនាប់តឹងពេក ទោះទំហំត្រូវក៏ដោយ សូមប្រើទំពក់ខាងក្រោយឱ្យធូរ ឬប្រើខ្សែបន្ថែម (extender)។ កុំពាក់តឹងពេករហូតឈឺស្មា ឬដកដង្ហើមមិនស្រួល។
៧. របៀបព្យួរក្រដាសបង្គន់
ព្យួរឱ្យសន្លឹកចេញពីលើ ទៅមុខ។ វាងាយចាប់ប្រើ និងមើលស្អាតជាង។
៨. របៀបលាងដៃឱ្យស្អាតពិត
ជែលមានជាតិអាល់កុលមិនជំនួសការលាងដៃដោយសាប៊ូ និងទឹកបានពេញលេញទេ បើដៃប្រឡាក់ខ្លាំង។ លាងដៃដោយសាប៊ូយ៉ាងហោច ២០ វិនាទី។
៩. រយៈពេលងូតទឹកសមស្រប
ងូតទឹកក្តៅយូរពេកធ្វើឱ្យស្បែកស្ងួត រមាស់ និងងាយកន្ទួល។ រយៈពេលល្អប្រហែល ១០ នាទី។
១០. កុំធ្វើខុសក្រោយហាត់ប្រាណ
ក្រោយហាត់ប្រាណ សីតុណ្ហភាពខ្លួននៅក្តៅ។ បើចង់ងូតទឹកត្រជាក់ កុំរង់ចាំយូរពេក។ ទឹកត្រជាក់អាចជួយឱ្យសាច់ដុំធូរស្រាល និងកាត់បន្ថយអារម្មណ៍ឈឺ។
តើអ្នកបានសាកល្បងគន្លឹះទាំងនេះរួចហើយឬនៅ? សូមចែករំលែកទៅមិត្តភក្តិផង។
ប្រភព៖ Bright Side

