គំរោងហាត់ដើររយៈពេល ២១ ថ្ងៃដែលអាចជួយអ្នកសម្រកទម្ងន់ បានដោយជោគជ័យ

Untitled 1
ការផ្សាយពាណិជ្ជកម្ម

គម្រោងដើរ ២១ ថ្ងៃ សម្រាប់អ្នកទើបចាប់ផ្តើមសម្រករាង

បើអ្នកទើបចាប់ផ្តើមហាត់សម្រករាង លោកស្រី Galina Denzel អ្នកបណ្តុះបណ្តាលផ្ទាល់ខ្លួន បានបង្កើតគម្រោងដើរ ២១ ថ្ងៃ ដើម្បីជួយឱ្យចាប់ផ្តើមបានងាយ និងធ្វើឱ្យសុខភាពប្រសើរឡើង។

ការដើរមានអត្ថប្រយោជន៍ច្រើន។ វាមិនត្រឹមជួយដុតខ្លាញ់ទេ តែថែមទាំងធ្វើឱ្យរាងកាយសកម្ម និងមានសុខភាពល្អជាងមុន។

ការផ្សាយពាណិជ្ជកម្ម

តាមគេហទំព័រ Bright Side នេះជាគម្រោងដើរពេញ ៣ សប្តាហ៍។ សូមចាប់ផ្តើមបន្តិចម្តងៗ។

ចំណាំ៖ បើមានបញ្ហាជង្គង់ បេះដូង ឬឈឺខ្លាំងពេលដើរ សូមពិគ្រោះគ្រូពេទ្យមុនចាប់ផ្តើម។

ការផ្សាយពាណិជ្ជកម្ម

សប្តាហ៍ទី ១

ដើរពេលព្រឹក និងពេលល្ងាច

  • ថ្ងៃទី ១៖ ព្រឹក ៥ នាទី / ល្ងាច ៥ នាទី
  • ការផ្សាយពាណិជ្ជកម្ម
  • ថ្ងៃទី ២៖ ព្រឹក ៧ នាទី / ល្ងាច ៧ នាទី
  • ថ្ងៃទី ៣៖ ព្រឹក ៩ នាទី / ល្ងាច ៩ នាទី
  • ការផ្សាយពាណិជ្ជកម្ម
  • ថ្ងៃទី ៤៖ ព្រឹក ១០ នាទី / ល្ងាច ១០ នាទី
  • ថ្ងៃទី ៥៖ ព្រឹក ១២ នាទី / ល្ងាច ១២ នាទី
  • ការផ្សាយពាណិជ្ជកម្ម
  • ថ្ងៃទី ៦៖ ព្រឹក ១៥ នាទី / ល្ងាច ១៥ នាទី
  • ថ្ងៃទី ៧៖ ព្រឹក ១៨ នាទី / ល្ងាច ១៨ នាទី
  • ការផ្សាយពាណិជ្ជកម្ម

សប្តាហ៍ទី ២

បន្ថែមល្បឿន

  • ថ្ងៃទី ៨៖ ដើរកំដៅខ្លួន ២ នាទី + ដើរលឿន ១០ នាទី + ដើរយឺត ២ នាទី
  • ថ្ងៃទី ៩៖ ដើរល្បឿនមធ្យម ២០ នាទី
  • ថ្ងៃទី ១០៖ ល្បឿនមធ្យម ៥ នាទី + ដើរលឿន ១២ នាទី + ដើរយឺត ៥ នាទី
  • ថ្ងៃទី ១១៖ ដើរល្បឿនមធ្យម ១០ នាទី
  • ថ្ងៃទី ១២៖ ល្បឿនធម្មតា ៥ នាទី + ដើរលឿន ១៥ នាទី + ដើរយឺត ៥ នាទី
  • ថ្ងៃទី ១៣៖ ដើរល្បឿនមធ្យម ២០ នាទី
  • ថ្ងៃទី ១៤៖ ល្បឿនធម្មតា ៥ នាទី + ដើរលឿន ១៨ នាទី + ដើរយឺត ៥ នាទី

សប្តាហ៍ទី ៣

បន្ថែមជណ្តើរ និងពេលវេលា

  • ថ្ងៃទី ១៥៖ ឡើងចុះជណ្តើរ ១០ នាទី + ដើរយឺត ២ នាទី
  • ថ្ងៃទី ១៦៖ ដើរល្បឿនមធ្យម ២០ នាទី
  • ថ្ងៃទី ១៧៖ ឡើងចុះជណ្តើរ ១២ នាទី + ដើរយឺត ២ នាទី
  • ថ្ងៃទី ១៨៖ ដើរល្បឿនមធ្យម ២៥ នាទី
  • ថ្ងៃទី ១៩៖ ឡើងចុះជណ្តើរ ២០ នាទី + ដើរយឺត ៣ នាទី
  • ថ្ងៃទី ២០៖ ដើរល្បឿនមធ្យម ២៥ នាទី
  • ថ្ងៃទី ២១៖ ដើរលឿន ២០ នាទី + ដើរយឺត ៣ នាទី

ការដើរជាវិធីងាយ និងល្អសម្រាប់សុខភាព។ មានប្រភពនិយាយថា បើដើរបន្ថែមប្រហែល ២០ នាទីក្នុងមួយថ្ងៃ អាចជួយដុតខ្លាញ់បានច្រើនក្នុងមួយឆ្នាំ។ លទ្ធផលខុសគ្នាតាមមនុស្សម្នាក់ៗ។

សូមសាកល្បងគម្រោងនេះ ឬយ៉ាងហោចណាស់បញ្ចូលការដើរបន្ថែមទៅក្នុងជីវិតប្រចាំថ្ងៃ។

ប្រភព៖ Brightside
អត្ថបទដោយ៖ វីរៈ

ការផ្សាយពាណិជ្ជកម្ម

អំពីអ្នកសរសេររបស់យើង៖ Vireak007

↑